ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីវិធីសាស្ត្រឃោសនា ចលនាបងប្អូនជនជាតិឱ្យគោរពច្បាប់នៅមូលដ្ឋាន អ្នកយកព័ត៌មាននៃកាសែត ព័ត៌មាន និងជនជាតិបានធ្វើសម្ភាសជាមួយលោក ដៀវភិន អ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិ ស្ទៀង នៅឃុំ ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ។
ក្នុងនាមជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍បងប្អូនជនជាតិនៅឃុំ ប៊ូយ៉ាម៉ឹប តើលោកវាយតម្លៃយ៉ាងណាអំពីតួនាទីរបស់ខ្លួនក្នុងការឃោសនា ចលនាមាមីងបងប្អូនឱ្យគោរពតាមគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ?
ក្នុងនាមជាអ្នកមានប្រជាប្រិយភាព ខ្ញុំត្រូវតែធ្វើជាគំរូដើម្បីឱ្យមាមីងបងប្អូនជឿទុកចិត្ត អនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់។
ខ្ញុំតែងតែខិតខំស្វែងយល់ច្បាប់ ដើម្បីណែនាំជូនប្រជាជនវិញ ការការពារព្រៃឈើ និងការថែរក្សាសន្តិសុខព្រំដែន។
តាមលោក តើនៅត្រង់កន្លែងណាជាការលំបាកក្នុងការទទួលចំណេះដឹងផ្នែកច្បាប់ និងគួរជ្រើសរើសទម្រង់រូបភាពផ្សព្វផ្សាយបែបណា ដើម្បីឱ្យមាមីងបងប្អូនងាយយល់ ងាយចាំ និងងាយអនុវត្ត?
មាមីងបងប្អូននៅតែជួបប្រទះការលំបាកអំពីដីធ្លី បែបបទរដ្ឋបាល និងមិនទាន់ថ្នឹកនឹងការប្រើបច្ចេកវិទ្យាឌីជីថលទេ។
ចាំបាច់ត្រូវប្រើភាសាជិតស្និទ្ធ គួបផ្សំជាមួយរឿងរ៉ាវជាក់ស្តែង ដើម្បីឱ្យមាមីងបងប្អូនងាយទទួលយកបាន។
បើតាមលោក តើអ្នកមានប្រជាប្រិយភាពគួរពង្រីកតួនាទីរបស់ខ្លួនយ៉ាងដូចម្តេច ដើម្បីជួយមាមីងបងប្អូន ទទួលបានគោលនយោបាយ ការប្រើប្រាស់បច្ចេកវិទ្យា និងទប់ស្កាត់អំពើឆបោកតាមលំហអ៊ីនធឺណិត?
ខ្ញុំជួយមាមីងបងប្អូនក្តាប់គោលនយោបាយឧបត្ថម្ភ និងការណែនាំពីវិធីការពារខ្លួន។
មាមីងបងប្អូនត្រូវមានការប្រុងប្រយ័ត្ន មិនស្តាប់តាមការលួងលោមរបស់ជនអាក្រក់ឱ្យផ្ទេរប្រាក់ ឬផ្តល់លេខកូដ OTP ឡើយ។
ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការឃោសនា ផ្សព្វផ្សាយច្បាប់ក្នុងតំបន់បងប្អូនជនជាតិ តើលោកមានសំណើ និងអនុសាសន៍អ្វីខ្លះ?
ខ្ញុំសង្ឃឹមថា អាជ្ញាធរនឹងបន្តរៀបចំកិច្ចប្រជុំឃោសនាដោយផ្ទាល់ឱ្យបានច្រើន និងផ្តល់ឯកសារពាក់ព័ន្ធ។
ទន្ទឹមនឹងនោះ កងជួរអ្នកមានប្រជាប្រិយភាពក៏ត្រូវទទួលបានការបណ្តុះបណ្តាលចំណេះដឹងផ្នែកច្បាប់ឲ្យទៀងទាត់ផងដែរ។
សូមគោរពថ្លែងអំណរគុណលោក!
ផលិត៖ កហ្កឿយហ៍ - អានហៀវ
ប្រែសម្រួល៖ អៀងថាន់