ក្រោយពីពេលរដ្ឋសភាបានចេញសេចក្តីសម្រេចលេខ 46/2026/QH16 អនុម័តគោលនយោបាយវិនិយោគភ្លាម នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ 1757/QĐ-TTg ប្រគល់បន្ថែមគម្រោងចំណាយចរន្តថវិកាមជ្ឈិមឆ្នាំ ២០២៦ លើកទី ៤។ ថវិកាសរុបត្រូវបានរដ្ឋាភិបាលសម្រេចចិត្តប្រគល់បន្ថែមគឺ ១៩២,២៥១ ពាន់លានដុងក្នុងគោលបំណងអនុវត្តកម្មវិធីគោលដៅជាតិ។ ប្រភពកម្លាំងនេះត្រូវបានបែងចែកជាលម្អិតរួមមាន៖ ៦៤,០១ ពាន់លានដុងសម្រាប់ចំនួន ៩ ក្រសួង ស្ថាប័នមជ្ឈិមនិងចំនួន ១២៨,២៤១ ពាន់លានដុងសម្រាប់គណៈកម្មាធិការប្រជាជនចំនួន ២៧ ខេត្ត ក្រុង។
ដើម្បីអនុវត្តសេចក្តីសម្រេចនេះប្រកបដោយប្រសិទ្ធភាព ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង ស្នើឱ្យស្ថាប័ន អង្គភាពពាក់ព័ន្ធបង្ហើយការបែងចែកលម្អិតឱ្យបានឆាប់រហ័ស។ ជាលម្អិត ក្រសួង ស្ថាប័នមជ្ឈិមដែលបានប្រគល់គម្រោងថវិកាមានភារកិច្ចបែងចែក ប្រគល់គម្រោងថវិកាលម្អិតដល់វិស័យចំណាយ ភារកិច្ច រៀបចំការអនុវត្ត ការទម្លាក់ថវិកាតាមច្បាប់ថវិការដ្ឋនិងច្បាប់មានពាក់ព័ន្ធ ធានាសមត្ថភាពទម្លាក់ថវិកាក្នុងឆ្នាំ ២០២៦។
ក្រៅពីនោះ គណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិមត្រូវតែរួសរាន់អនុវត្តការបែងចែក ប្រគល់គម្រោងការថវិកាលម្អិតដល់មន្ទីរ គណៈកម្មការ ផ្នែក និងថ្នាក់ឃុំ។ គណៈកម្មាធិការប្រជាជនខេត្ត ក្រុងត្រូវបានប្រគល់គម្រោងថវិកាធ្វើការបែងចែក ប្រគល់គម្រោងថវិកាលម្អិតទៅឱ្យមន្ទីរ គណៈកម្មការ ថ្នាក់ឃុំ តាមបទប្បញ្ញត្តិនៃច្បាប់ថវិការដ្ឋ ផ្ញើលទ្ធផលនៃការបែងចែកលម្អិតតាមគម្រោងសមាសភាគមកតាមក្រសួងគ្រប់គ្រង។
ក្រសួង ស្ថាប័នមជ្ឈិមជាមួយនឹងមូលដ្ឋានត្រូវតែលើកកម្ពស់វិន័យហិរញ្ញវត្ថុក្នុងដំណើរការគ្រប់គ្រង ប្រើប្រាស់ប្រភពថវិកា។ ក្រសួង ស្ថាប័នមជ្ឈិមនិងមូលដ្ឋានទទួលខុសត្រូវអំពីភាពត្រឹមត្រូវនៃសំណុំឯកសារ ព័ត៌មាន ទិន្នន័យ ប្រើប្រាស់ថវិកាត្រឹមត្រូវតាមគោលដៅ មុខសញ្ញា ខ្លឹមសារ របប សន្សំសំចៃការចំណាយចរន្តជាដាច់ខាត មិនទុកឱ្យកើតការខាតបង់ ខ្ជះខ្ជាយ។
ជាចុងក្រោយ ការងារបង្គាប់ការដឹកនាំត្រូវបានបន្តជំរុញយ៉ាងខ្លាំងក្លាឆ្លងតាមរយៈការធ្វើឱ្យសុក្រឹតក្របខ័ណ្ឌច្បាប់ដ៏ស៊ីចង្វាក់គ្នា។ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលក៏បានបង្គាប់ការធ្វើឱ្យសុក្រឹតយ៉ាងរួសរាន់ ដាក់ស្នើប្រកាសអនុក្រឹត្យកំណត់ខ្លឹមសារ យន្តការ គោលនយោបាយអនុវត្តសេចក្តីសម្រេចតាមទិសដៅចេញឯកសារណែនាំជាក់លាក់តែមួយប៉ុននោះ ជៀសវាងការអនុវត្តដែលត្រួតស៊ីគ្នា៕
ផលិតដោយ៖ វ.ត - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ