រាល់ពេលផ្សព្វផ្សាយច្បាប់ឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងនៅបណ្តាឃុំរបស់ខេត្ត ឡាវកាយ ក្នុងរយៈពេលកន្លងបានជួយធ្វើបច្ចុប្បន្នភាព បទប្បញ្ញត្តិស្តីអំពីច្បាប់ថ្មីៗ បំផុតជូនដល់បងប្អូនជនជាតិយ៉ាងឆាប់រហ័ស ទាន់ពេលវេលា ឆ្លងតាមរយៈនោះរួមចំណែកជួយលើកកម្ពស់ការយល់ដឹងអំពីច្បាប់សម្រាប់តំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់បងប្អូនជនជាតិភាគតិចរបស់ខេត្ត។
នៅឃុំ កុកសាន បងប្អូនជនជាតិចំនួន ១៥០ នាក់បានចូលរួមកិច្ចផ្សព្វផ្សាយច្បាប់ស្តីអំពីដីធ្លី សុវត្ថិភាពចរាចរណ៍ បង្ការនិងពន្លត់ភ្លើងឆេះព្រៃនិងឥណទានគោលនយោបាយ។ ការងារផ្សព្វផ្សាយ អប់រំច្បាប់គឺជាភារកិច្ចចំណុចស្នូល ជាប្រចាំរបស់ប្រព័ន្ធនយោបាយទាំងមូល រួមចំណែកលើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ក្នុងចំណោមកម្មាភិបាល បក្ខជន និងប្រជាជន លោកស្រី ង្វៀន ធីញឺគ្វិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ កុកសាន ឲ្យដឹងដូច្នេះ។
សមាគមសហព័ន្ធនារីឃុំ ត្រាមតូវ បែរជាជ្រើសរើសទម្រង់ទស្សនីយកម្មឆ្លងតាមរយៈការប្រឡង "បង្ការ ប្រយុទ្ធប្រឆាំងអំពើហិង្សាគ្រួសារ កសាងគ្រួសារសុភមង្គល សមភាព - ជឿនលឿន" ដោយមាន ៥ ក្រុមចូលរួម។ គ្រួសារគឺជាកន្លែងដែលមនុស្សគ្រប់រូបរកឃើញក្តីស្រឡាញ់ ការចែករំលែក និងភាពសុខសាន្ត។ អាស្រ័យហេតុច្នេះ កសាងគ្រួសារឱ្យមានសុភមង្គល សមភាព ជឿនលឿន និងគ្មានអំពើហិង្សាគឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប គ្រួសារនីមួយៗ និងសង្គមទាំងមូល លោកស្រី លី ធីកូវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ឃុំ និងជាប្រធានសមាគមសហព័ន្ធនារីឃុំ ត្រាមតូវ ចែករំលែកដូច្នេះ។
សកម្មភាពខាងលើគឺជាកាអនុវត្តគម្រោង "ផ្សព្វផ្សាយ អប់រំច្បាប់ឱ្យស្របតាមមុខសញ្ញា ភូមិសាស្ត្រនៃតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២៦ - ២០៣៥" ឱ្យចេញជាលទ្ធផលជាក់ស្តែង យោងតាមសេចក្តីសម្រេចចិត្តលេខ 233/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ គម្រោងបានដាក់ចេញគោលដៅជ្រើសរើសឱ្យបានក្រុមមុខសញ្ញាសមស្រប ភូមិសាស្រ្តអាទិភាពដើម្បីជ្រើសរើសខ្លឹមសារដែលមានលក្ខណៈជាក់ស្តែង ពាក់ព័ន្ធជិតស្និទ្ធនឹងជីវភាពរស់នៅរបស់បងប្អូនជនជាតិដូចជាបញ្ហាដីធ្លី អាពាហ៍ពិពាហ៍ សមភាពយេនឌ័រ និងបង្ការប្រយុទ្ធប្រឆាំឧក្រិដ្ឋកម្ម។
ម៉្យាងវិញទៀត គម្រោងនេះសំដៅធ្វើឱ្យពិពិធកម្មទម្រង់ផ្សព្វផ្សាយច្បាប់ចាប់ពីការជួបផ្ទាល់ សន្ទនា រហូតដល់ការប្រើបច្ចេកវិទ្យាព័ត៌មាន និងឯកសារជាក់ស្តែង។ ជាពិសេស មូលដ្ឋានត្រូវឆ្លៀតប្រើតួនាទីរបស់អ្នកមានប្រជាប្រិយភាពជាង ១០.០០០ នាក់និគមនិងកងជួរសមណសក្តិ អ្នកមុខអ្នកការសាសនាដើម្បីនាំយកគោលការណ៍ គោលនយោបាយច្បាប់ទៅដល់ភូមិឋាននីមួយៗ និងសហគមន៍គ្រិស្តបរិស័ទក្នុងតំបន់ប្រកបដោយប្រសិទ្ធភាពបំផុត៕
ផលិត៖ PV
ប្រែសម្រួល៖ អៀងថាន់