បច្ចុប្បន្ន ទីក្រុង កឹនធើ មានចំនួន ៣៨ ឃុំ សង្កាត់ និងចំនួន ២៩៧ ភូមិ តំបន់ស្ថិតនៅតំបន់បងប្អូនជនជាតិភាគតិចក្នុងនោះមានចំនួន ១៤១ ភូមិ តំបន់លំបាកលំបិនខ្លាំង ស្មើនឹងអត្រាចំនួន ១៧,៣៧% នៃចំនួនប្រជាជន (ស្មើនឹងចំនួន ៦៦៨.៨១២ នាក់) ដោយមានចំនួន ២៧ សមាសភាគជនជាតិរស់នៅជាមួយគ្នា។ ក្នុងនោះ ជនជាតិ ខ្មែរ មានចំនួន ៥៤៣.២៦៦ នាក់ ជនជាតិ ចិន ចំនួន ១២៤.១៩៧ នាក់ ជនជាតិ ចាម ចំនួន ៥២៨ នាក់ ។ល។
លោក ឡឹម ហ្វាងមៅ ប្រធានមន្ទីរជនជាតិ និងសាសនាទីក្រុង កឹនធើ ឲ្យដឹងថា ទទួលបានការយកចិត្តទុកដាក់របស់មជ្ឈិម ទីក្រុងបានដាក់ដំណើរការគោលនយោបាយសុខុមាលភាពសង្គមជាច្រើន អនុវត្តកម្មវិធីគោលដៅជាតិ គោលនយោបាយជួយឧបត្ថម្ភបងប្អូនជនជាតិភាគតិចឈោងឈានឡើងប្រកបដោយប្រសិទ្ធភាព។
រហូតមកទល់ពេលនេះ ១០០% ឃុំ សង្កាត់តំបន់បងប្អូនជនជាតិភាគតិចមានផ្លូវរថយន្តទៅដល់មជ្ឈមណ្ឌលតែម្តង និងបណ្តាញភ្លើងអគ្គិសនីជាតិជាង ៩៩,៨% ក្រុមគ្រួសារមានភ្លើងអគ្គិសនី ១០០% បងប្អូនជនជាតិភាគតិចទទួលបានសេវាទូរគមនាគមន៍ ។ល។ ហើយ។
ក្រៅពីនោះ ទីក្រុងបានឧបត្ថម្ភបន្ថែមចំនួន ៣០% ពីថវិកាមូលដ្ឋានដើម្បីដំឡើងកម្រិតបង់ប្រាក់ធានារ៉ាប់រងសុខភាពឡើងដល់ ១០០% ជូនបងប្អូនជនជាតិភាគតិចនៅតាមភូមិសាស្រ្តលំបាកលំបិន។ ដោយឡែកឆ្នាំ ២០២៥ ទីក្រុងចំណាយថវិកាជាង ២១,២ ពាន់លានដុងទិញប័ណ្ណធានារ៉ាប់រងសុខភាពចំនួន ១១២.១៩០ សន្លឹកជូនបងប្អូនជនជាតិភាគតិច។
ទីក្រុងក៏ឧបត្ថម្ភដីលំនៅឋាន និងផ្ទះលំនៅជូនចំនួន ៣.៦៤០ ក្រុមគ្រួសារចំនួន ៥.៨០២ ក្រុមគ្រួសារប្តូរមុខរបរដាក់ដំណើរការចំនួន ១៣០ គំរូ គម្រោងឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ពិធកម្មមុខរបរចិញ្ចឹមជីវិតសហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធចំនួន ២១៨ សំណង់ ។ល។ នាំមកផលប្រយោជន៍ជូនប្រជាជនចំនួន ១២០.៦៣៧ នាក់៕
អត្ថបទ៖ ទ្រុងកៀន - អានហៀវ
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ ចន្ថា