ស្នាមដានអនុស្សាវរីយ៍នៃ “ប្រជាចលនាប៉ិនប្រសប់” នៅតំបន់ចុងប៉ូចនាភាគខាងជើងនៃមាតុភូមិ

ថ្នាក់ដឹកនាំនៃគណៈកម្មការប្រជាជនឃុំ ហូធូវ ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) បានអញ្ជើញមកដល់ផ្ទះបងប្អូនជនជាតិដើម្បីចលនាមាមីងបងប្អូនជនជាតិ យ៉ាវ លុបបំបាត់ទំនៀមទម្លាប់ចាស់ហួសសម័យ អនុវត្តរបៀបរស់នៅស៊ីវិល័យ វប្បធម៌ក្នុងពិធីបុណ្យសព ពិធីរៀបអាពាហ៍ពិពាហ៍...
ថ្នាក់ដឹកនាំនៃគណៈកម្មការប្រជាជនឃុំ ហូធូវ ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) បានអញ្ជើញមកដល់ផ្ទះបងប្អូនជនជាតិដើម្បីចលនាមាមីងបងប្អូនជនជាតិ យ៉ាវ លុបបំបាត់ទំនៀមទម្លាប់ចាស់ហួសសម័យ អនុវត្តរបៀបរស់នៅស៊ីវិល័យ វប្បធម៌ក្នុងពិធីបុណ្យសព ពិធីរៀបអាពាហ៍ពិពាហ៍...

"ប្រជាចលនាខ្សោយគឺអ្វីៗ ក៏ពិបាក ប្រជាចលនាប៉ិនប្រសប់គឺការងារអ្វីក៏បានជោគជ័យ" ពាក្យប្រៀនប្រដៅរបស់លោកអ៊ំ ហូ ដូចត្រីវិស័យតម្រង់ទិសជួយឲ្យគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិនិងអង្គការមហាជនខេត្ត ហាយ៉ាង អនុវត្តប្រកបដោយប្រសិទ្ធភាពការងារប្រជាចលនា។ ផ្ដើមពីចលនាប្រឡងប្រណាំង "ប្រជាចលនាប៉ិនប្រសប់" ខេត្ត ហាយ៉ាង ប្រមូលផ្តុំបានប្រជាជនយ៉ាងកុះករចូលរួមអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កកើតឡើងនូវទម្រង់រូបភាពដ៏មានប្រសិទ្ធភាពជាច្រើន រីកសាយក្នុងសហគមន៍ រួមចំណែកកសាងស្រុកភូមិកាន់តែមាននវានុវត្តន៍... ពីមួយថ្ងៃទៅមួយថ្ងៃ...

ស្នាមដានអនុស្សាវរីយ៍នៃ “ប្រជាចលនាប៉ិនប្រសប់” នៅតំបន់ចុងប៉ូចនាភាគខាងជើងនៃមាតុភូមិ ảnh 1កម្មាភិបាលនៃគណៈកម្មការប្រជាចលនាស្រុក វីស្វៀន (ខេត្ត ហាយ៉ាង) អញ្ជើញផ្លាស់ប្តូរយោបល់ជាមួយបងប្អូនបណ្តាជនជាតិអំពីប្រសិទ្ធភាពនៃការងារគួបបញ្ចូលដីស្រែបង្កើតជាវាលស្រែទ្រង់ទ្រាយធំនៅឃុំ លិញហូ

ផ្ដើមពីចលនាប្រឡងប្រណាំង "ប្រជាចលនាប៉ិនប្រសប់" ...
ដោយបានកំណត់ថា "ប្រជាចលនាប៉ិនប្រសប់" មានតួនាទីសំខាន់ពិសេសក្នុងការពង្រីកសក្តានុពល ប្រៀបខ្លាំងនៅមូលដ្ឋាន ក្នុងប៉ុន្មានឆ្នាំកន្លងទៅខេត្ត ហាយ៉ាង បានដំណើរការផ្សព្វផ្សាយអនុវត្តការងារឃោសនាសមស្របទៅនឹងមូលដ្ឋាននីមួយៗ និងលើគ្រប់វិស័យ។ ឆ្លងតាមរយៈកងជួរចាស់ភូមិ មេភូមិអ្នកមានកិត្យានុភាពក្នុងសហគមន៍បណ្តាពិធីប្រឡង "ប្រជាចលនាប៉ិនប្រសប់" លើកបង្ហាញពីចលនាប្រឡងប្រណាំង "ប្រជាចលនាប៉ិនប្រសប់" ជាភាសាជនជាតិលើគ្រប់មធ្យោបាយផ្សព្វផ្សាយព័ត៌មាន ចាត់តាំងពិធីប្រឡងសរសេរអំពី "ប្រជាចលនាប៉ិនប្រសប់"... ការងារឃោសនាបានបង្កឡើងនូវការវិវត្តជាវិជ្ជមាន ក្លាយជាស្ពានចម្លងបន្តរវាងបក្ស រដ្ឋជាមួយបងប្អូនបណ្តាជនជាតិនៅលើភូមិសាស្រ្ត។

ស្នាមដានអនុស្សាវរីយ៍នៃ “ប្រជាចលនាប៉ិនប្រសប់” នៅតំបន់ចុងប៉ូចនាភាគខាងជើងនៃមាតុភូមិ ảnh 2កម្មាភិបាលការិយាល័យកសិកម្មស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) អញ្ជើញផ្លាស់ប្តូរបទពិសោធន៍នៃការដាំដើមព្រូនក្រហមជាមួយបងប្អូនជនជាតិ នុង នៅឃុំ ជៀនផូ

ដើម្បីឲ្យប្រជាជន "ងាយយល់ ងាយស្ដាប់ ងាយអនុវត្ត" រាល់ពេលប្រជាចលនានៅមូលដ្ឋានសុទ្ធតែឆ្ពោះទៅរកខ្លឹមសារជិតស្និទ្ធ ចាំបាច់ដូចជាការចលនាខ្ចីទុនអភិវឌ្ឍសេដ្ឋកិច្ច ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះនិងសត្វចិញ្ចឹម ជំរុញខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសក្នុងផលិតកម្ម អនុវត្តរបៀបរបបរស់នៅប្រកបដោយស៊ីវិល័យលុបបំបាត់ទំនៀមទម្លាប់អន់ថយ ...។ ទទួលបានព័ត៌មានគ្រប់គ្រាន់ជាងបងប្អូនជនជាតិបានស្ម័គ្រចិត្តរួមវិភាគទានជាកម្លាំងកាយជាថវិកាក្នុងកិច្ចការកសាងជនបទថ្មី អភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រជាជំហានៗ។

ស្នាមដានអនុស្សាវរីយ៍នៃ “ប្រជាចលនាប៉ិនប្រសប់” នៅតំបន់ចុងប៉ូចនាភាគខាងជើងនៃមាតុភូមិ ảnh 3ឃុំ តឹនទៀន ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) បានជំរុញឲ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៃសង្គមក្នុងផ្នែកអប់រំចលនាបងប្អូនបណ្តាជនជាតិរួមវិភាគទានជាទឹកប្រាក់ជាកម្លាំងពលកម្មឈូសឆាយដី សាងសង់បន្ទប់រៀន បង្កើតជាសោភ័ណភាពអោយសាលារៀន

ក្នុងអំឡុងខែថ្ងៃរួមជាមួយនឹងទូទាំងប្រទេសប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ - ១៩ កម្មាភិបាលទាំងឡាយដែលកាន់ការងារ ប្រជាចលនា នៅខេត្ត ហាយ៉ាង បានអញ្ជើញទៅកាន់គ្រប់ភូមិស្រុក និគមជនបទគោះទ្វារតាមផ្ទះនីមួយៗ ដើម្បីឃោសនា ចលនាបងប្អូនជនជាតិ កាត់បន្ថយការប្រមូលផ្តុំគ្នាច្រើន មិនប្រារព្ធពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យសពទ្រង់ទ្រាយធំជាបណ្តោះអាសន្ន តែងតែពាក់ម៉ាសជានិច្ចនៅទីសាធារណៈ...។ អាស្រ័យដូច្នេះ ខេត្ត ហាយ៉ាង គឺជាខេត្តមួយក្នុងចំណោមខេត្តមួយចំនួនតូចដែលគ្រប់គ្រងបានល្អលើការរាលដាលនៃជំងឺ។

ស្នាមដានអនុស្សាវរីយ៍នៃ “ប្រជាចលនាប៉ិនប្រសប់” នៅតំបន់ចុងប៉ូចនាភាគខាងជើងនៃមាតុភូមិ ảnh 4ពិនិត្យព្យាបាលជំងឺនៅស្ថានីយ៍សុខាភិបាលឃុំ លិញហូ ស្រុក វីស្វៀន (ខេត្ត ហាយ៉ាង)

ដោយមានការស្រុះចិត្តស្រុះគំនិតរវាងអាជ្ញាធរនិងបងប្អូនជនជាតិ គិតត្រឹមខែ តុលា ឆ្នាំ ២០១៩ ខេត្ត ហាយ៉ាង កសាងបានទម្រង់រូបភាព "ប្រជាចលនាប៉ិនប្រសប់" ចំនួន ៦.៨៤៨ ក្នុងវិស័យផ្សេងៗ ដូចជា៖ សេដ្ឋកិច្ច វប្បធម៌ - សង្គម ការពារជាតិ - សន្តិសុខ... ពង្រីកទូលំទូលាយទម្រង់រូបភាពគំរូស្តីពី "ប្រជាចលនាប៉ិនប្រសប់" ចំនួន ៣.១៤២ អោយក្លាយជាចលនាប្រឡងប្រណាំង ទាក់ទាញបងប្អូនជនជាតិចូលរួមកុះករដូចជា៖ កសាងផ្លូវមហាសាមគ្គី ចិញ្ចឹមគោក្នុងក្រោលផ្សារភ្ជាប់នឹងការដាំស្មៅ ការដាំផ្កា buckwheat ...។ ក៏ឆ្លងតាមរយៈការងារឃោសនា ចលនាបងប្អូនជនជាតិបានស្ម័គ្រចិត្តបរិច្ចាគដីជាង ៣ លានម៉ែត្រការ៉េ ថ្ងៃពលកម្មជិត ២.៩ លាន ជិត ១៥ ពាន់លានដុងសម្រាប់កសាងជនបទថ្មី។ មានសមូហភាពនិងបុគ្គលរាប់ពាន់នាក់និងអង្គភាពត្រូវបានកត់សម្គាល់លើកសរសើរ ជូនរង្វាន់ក្នុងការអនុវត្តចលនា "ប្រជាចលនាប៉ិនប្រសប់"…។

ស្នាមដានអនុស្សាវរីយ៍នៃ “ប្រជាចលនាប៉ិនប្រសប់” នៅតំបន់ចុងប៉ូចនាភាគខាងជើងនៃមាតុភូមិ ảnh 5ថ្នាក់ដឹកនាំនៃគណៈកម្មការប្រជាជនឃុំ ហូធូវ ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) បានអញ្ជើញមកដល់ផ្ទះបងប្អូនជនជាតិដើម្បីចលនាមាមីងបងប្អូនជនជាតិ យ៉ាវ លុបបំបាត់ទំនៀមទម្លាប់ចាស់ហួសសម័យ អនុវត្តរបៀបរស់នៅស៊ីវិល័យ វប្បធម៌ក្នុងពិធីបុណ្យសព ពិធីរៀបអាពាហ៍ពិពាហ៍...
ស្នាមដានអនុស្សាវរីយ៍នៃ “ប្រជាចលនាប៉ិនប្រសប់” នៅតំបន់ចុងប៉ូចនាភាគខាងជើងនៃមាតុភូមិ ảnh 6អនុវត្តចលនា “ប្រជាចលនាប៉ិនប្រសប់” ឃុំ ដាវឌឹក ស្រុក វីស្វៀន (ខេត្ត ហាយ៉ាង) បានជំរុញយ៉ាងខ្លាំងក្លាការឃោសនា ចលនាបងប្អូនជនជាតិចិញ្ចឹមសត្វពាហនៈតាមទម្រង់រូបភាពលក្ខណៈគ្រួសារ កសិដ្ឋាន

...រហូតដល់ប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
យើងខ្ញុំបានមកដល់ឃុំ ទ្រុងថាញ់ (ស្រុក វីស្វៀន) ដើម្បីស្វែងយល់បន្ថែមអំពីប្រសិទ្ធភាពនៃចលនាប្រឡងប្រណាំង "ប្រជាចលនាប៉ិនប្រសប់"។ ធ្វើដំណើរលើផ្លូវបេតុងអន្តរភូមិធំទូលាយ ស្អាតបាត លោក ខុងវ៉ាន់ទន់ អនុប្រធានឃុំ ទ្រុងថាញ់ បានចែករំលែកដោយសោមនស្សរីករាយថា៖ "អនុវត្តចលនា "ប្រជាចលនាប៉ិនប្រសប់" ឃុំបានជំរុញខ្លាំងក្លាការឃោសនា ចលនាបងប្អូនជនជាតិអភិវឌ្ឍ កសិកម្ម ចិញ្ចឹមសត្វពាហនៈតាមទម្រង់រូបភាពលក្ខណៈគ្រួសារ កសិដ្ឋាន ...។ មានគ្រួសារជាច្រើននៅក្នុងឃុំទទួលបានចំណូលរាប់រយលានដុងក្នុងមួយឆ្នាំៗ។ តួយ៉ាងដូចជាក្រុមគ្រួសាររបស់បង ង្វៀនវ៉ាន់ឡុង នៅភូមិ មិញថាញ់ អាស្រ័យដោយចិញ្ចឹមមាន់គួបផ្សំជាមួយការដាំដើមមៀន គូលែន តែ ខ្នុរ... ទទួលបានចំណូលជិត ១ ពាន់លានដុងក្នុងមួយឆ្នាំ។ ឃុំ ទ្រុងថាញ់ ត្រូវបានទទួលស្គាល់ជាឃុំជនបទថ្មីក្នុងឆ្នាំ ២០១៥"

ស្នាមដានអនុស្សាវរីយ៍នៃ “ប្រជាចលនាប៉ិនប្រសប់” នៅតំបន់ចុងប៉ូចនាភាគខាងជើងនៃមាតុភូមិ ảnh 7ទម្រង់រូបភាពចិញ្ចឹមមាន់បែបពាណិជ្ជកម្មរបស់គ្រួសាបង ទ្រីវវិញ នៅឃុំ ទ្រុងថាញ់ ស្រុក វីស្វៀន (ខេត្ត ហាយ៉ាង)

អញ្ជើញមកដល់ស្រុក ហ្វាងស៊ូភី សម្លឹងមើលផ្ទះធំទូលាយ មាំទាំទាំងឡាយ ទីប្រជុំជនអ៊ូអរ មិនសូវមានអ្នកណាស្មានបានថាទីនេះធ្លាប់ជាតំបន់លំបាកលំបិនខ្លាំងជាពិសេស។ យោងតាមលោកស្រី លូធីង៉ឹន ប្រធានគណៈកម្មការ ប្រជាចលនា ស្រុក ហ្វាងស៊ូភី អាស្រ័យដោយអនុវត្តចលនា "ប្រជាចលនាប៉ិនប្រសប់" បងប្អូនបណ្ដាជនជាតិនៅទីនេះមានសាមគ្គីភាព ស្រុះចិត្តស្រុះគំនិត ស្ម័គ្រចិត្តបរិច្ចាគ ដីរាប់ពាន់ម៉ែត្រ ការ៉េនិងថ្ងៃពលកម្មដើម្បីធ្វើផ្លូវគមនាគមន៍ជនបទ ព្រែកប្រឡាយត្រូវបានធ្វើមាំទាំ ជួសជុលអគារវប្បធម៌...។ ផ្ដើមពីការងារប្រជាចលនានៅលើភូមិសាស្រ្តលេចឡើងនូវទម្រង់រូបភាពសេដ្ឋកិច្ចដែល មានប្រសិទ្ធភាពខ្ពស់ជាច្រើនដូចជាចិញ្ចឹមត្រីស្ទឺជិនបែបពាណិជ្ជកម្មនៅឃុំ ណឹមទី ដាំបន្លែមានសារធាតុចិញ្ចឹមនៅឃុំ ប៉ូឡូ ដាំដើមព្រូនក្រហមនៅ ឃុំ ជៀនផូ...។

ស្នាមដានអនុស្សាវរីយ៍នៃ “ប្រជាចលនាប៉ិនប្រសប់” នៅតំបន់ចុងប៉ូចនាភាគខាងជើងនៃមាតុភូមិ ảnh 8គិតត្រឹមខែ តុលា ឆ្នាំ ២០១៩ ទីក្រុង ហាយ៉ាង កសាងបានទម្រង់រូបភាព “ប្រជាចលនាប៉ិនប្រសប់” ចំនួន ៦.៨៤៨ ពង្រីកទូលំទូលាយទម្រង់រូបភាពគំរូពី “ប្រជាចលនាប៉ិនប្រសប់” ចំនួន ៣.១៤២

និយាយអំពីចលនាប្រឡងប្រណាំង "ប្រជាចលនាប៉ិនប្រសប់" មិនអាចមិនរំលឹកដល់ស្រុក ស៊ីនម៉ឹន ឡើយ។ ជាមួយនឹងឧត្តមភាពពីការចិញ្ចឹមសត្វពាហនៈដែលស៊ីស្មៅ ស្រុកបានសកម្មចលនាបងប្អូនជនជាតិចិញ្ចឹមបន្ធាត់ក្របី គោតាមទម្រង់រូបភាពកសិដ្ឋាន លក្ខណៈគ្រួសារបង្កើតជាផ្សារជួញដូរ ផ្ដោះប្ដូរសត្វពាហនៈចំនួន ៤ នៅតាមបណ្ដាឃុំ៖ ជីកា ក្វាងង្វៀន ណានម៉ា និងទីរួមស្រុក កុកប៉ាយ ជួយបងប្អូនជនជាតិកែលម្អប្រាក់ចំណូលគួរឲ្យកត់សម្គាល់។ តាមការគ្រោងទុកដល់ដំណាច់ឆ្នាំ ២០២០ អត្រាគ្រួសារក្រីក្រនៅ ស៊ីនម៉ឹន នៅត្រឹមតែ ៣,២% ប៉ុណ្ណោះ។

ស្នាមដានអនុស្សាវរីយ៍នៃ “ប្រជាចលនាប៉ិនប្រសប់” នៅតំបន់ចុងប៉ូចនាភាគខាងជើងនៃមាតុភូមិ ảnh 9ទម្រង់រូបភាពបង្វែរដីចម្ការមិនផ្តល់ផលមកដាំបន្លែមានសារធាតុចិញ្ចឹមនៅក្រុមគ្រួសាររបស់លោក លូឌឹកហាយនៅភូមិ កុកធឿង ឃុំ ប៉ូឡូ ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) ពាំនាំមកនូវប្រាក់ចំណូលស្ថិរភាពអោយក្រុមគ្រួសារ - ពី ៦ ទៅ ១០ លានដុងក្នុងមួយខែ

ចលនា "ប្រជាចលនាប៉ិនប្រសប់" ពិតជាបាននាំមកនូវប្រសិទ្ធភាពដ៏ជាក់ស្តែង ជួយបងប្អូនបណ្តាជនជាតិនៅខេត្ត ហាយ៉ាង ឈានឡើងរួចផុតពីភាពក្រីក្រ កសាងជីវិតសម្បូរសប្បាយ សុភមង្គល៕

អត្ថបទនិងរូបថត៖  ត្រឹនធីអាញ់ដាវ - ហ្វាងក្វាងហា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញប្រគេនទេយ្យទានសមណសក្តិ អ្នកមានកិត្យានុភាព​នៅក្នុងឃុំ ចូវថាញ់។

រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នៅថ្ងៃទី១១ ខែមេសា ក្រុមការងារដោយមានរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោក ង្វៀន ឌិញខាង ធ្វើជាប្រធាន​ក្រុមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរ នៅខេត្ត វិញឡុង។

កម្មាភិបាល យុទ្ធជននគរបាលខេត្តធ្វើបែបបទផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាជន។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន​វៀតណាមផ្សាយ

ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើប្រជាជន និងសហគ្រាសឲ្យកាន់តែឆាប់រហ័ស និងល្អប្រសើរ

ការជំរុញកិច្ចការបរិវត្តកម្មឌីជីថលគឺជាភារកិច្ចយុទ្ធសាស្ត្រមួយដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋយកចិត្តទុកដាក់​ជា​ពិសេស ដោយមានពាក្យស្លោកថា "ចាត់ទុកប្រជាជន សហគ្រាសគឺជាស្នូល ជាកត្តាគន្លឹះ ជាគោលដៅ និងជា​កម្លាំងចលករបរិវត្តកម្មឌីជីថល"។ បំពេញភារកិច្ចនេះ នគរបាលខេត្ត កាម៉ាវ បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន​យ៉ាងសកម្ម ជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យការងារ រួមចំណែកកែទម្រង់រដ្ឋបាល ជួយ​ប្រជាជន និង​សហគ្រាសទទួលប្រយោជន៍សង្គមកាន់តែងាយស្រួល រហ័ស និងកាន់តែមាន​ប្រសិទ្ធភាព។

ផ្តល់អំណោយក្រុមគ្រួសារគោលនយោបាយ និងក្រុមគ្រួសារខ្មែរដែលមានស្ថានភាពលំបាក។ រូបថត៖ ថាញ់ហ្វា

បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ២០២៦ នៅខេត្ត វិញឡុង ប្រកបដោយភាពបរិបូណ៌ និងភាពកក់ក្តៅ

អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មាមីងបងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង មានសេចក្តីរីករាយខណៈពេលជីវភាពខាងសម្ភារៈ និងស្មារតីកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ អាស្រ័យដោយមានគំរូផលិតកម្មប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់ជាក់ស្តែងរបស់គណៈ​កម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន បុណ្យចូលឆ្នាំថ្មីឆ្នាំនេះពោរពេញដោយភាពកក់ក្តៅ រីកចម្រើន ដិតដោយអត្តសញ្ញាណប្រពៃណី ខ្មែរ នៅគ្រប់ភូមិស្រុកនៃខេត្ត វិញឡុង។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ផ្ញើសាលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ផ្ញើសាលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានផ្ញើសាលិខិតប្រសិទ្ធពរបងប្អូនជនជាតិ ខ្មែរ។

សិស្សខេត្ត សឺនឡា បានទទួលការពិគ្រោះព័ត៌មានទាំងឡាយផ្លូវការ ទាន់ពេលអំពី​វិធីសាស្រ្ត​ជម្រើសសិស្ស ផ្នែកបណ្តុះបណ្តាល និងឱកាសការងារនៅក្នុងកម្មវិធី។ រូបថត៖ លឺវ ត្រុងដាត

តម្រង់ទិសដៅអាជីពជូនយុវជនក្នុងយុគសម័យបរិវត្តកម្មឌីជីថល

នៅរសៀលថ្ងៃទី៦ ខែមេសា សម្ពន្ធយុវជនខេត្ត សឺនឡា សហការជាមួយនឹងអង្គភាពបណ្តុះបណ្តាលមួយចំនួន​រៀបចំកម្មវិធី "ទិវាជួបជុំពិគ្រោះជម្រើសសិស្ស តម្រង់ទិសការងារក្នុងយុគសម័យបរិវត្តកម្មឌីជីថល" ឆ្នាំ ២០២៦។

សកម្មភាពជាច្រើនអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី

សកម្មភាពជាច្រើនអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី

នៅរសៀលថ្ងៃទី ៨ ខែមេសា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង កឹនធើ បានរៀបចំពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ ឆ្នាំ ២០២៦។

កសិកម្មបច្ចេកវិទ្យាខ្ពស់បង្កើនតម្លៃផលិតផលពិសេសប្រចាំតំបន់នៅខេត្ត ភូ ថ

កសិកម្មបច្ចេកវិទ្យាខ្ពស់បង្កើនតម្លៃផលិតផលពិសេសប្រចាំតំបន់នៅខេត្ត ភូ ថ

វិស័យកសិកម្មនៅខេត្ត ភូ ថ កំពុងជំរុញយ៉ាងខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យាក្នុងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ដោយជួយកសិករឱ្យបង្កើនផលិតភាព គុណភាពផលិតផល និងប្រាក់ចំណូល។

ព្រះឧបជ្ឈាយ៍ក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

ខេត្ត វិញឡុង ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦

នៅថ្ងៃទី៧ ខែមេសា គណៈកម្មាធិការប្រជាជនខេត្ត វិញឡុង បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

លោកប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញថ្លែងសុន្ទរកថា។ រូបថត៖ យ្វាន់ទន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

អនុវត្តយ៉ាងខ្លាំងក្លាការធ្វើបរិវត្តកម្មឌីជីថលក្នុងសកម្មភាពត្រួតពិនិត្យ

នៅព្រឹកថ្ងៃទី ២ ខែ មេសា បន្តសម័យប្រជុំទី ៥៦ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាផ្តល់មតិយោបល់អំពីរបាយការណ៍លទ្ធផលនៃការអនុវត្តកម្មវិធីត្រួតពិនិត្យឆ្នាំ ២០២៥ និងអំឡុងខែដំបូងនៃឆ្នាំ ២០២៦ គ្រោងទុកកម្មវិធីត្រួតពិនិត្យឆ្នាំ ២០២៧ របស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។

កម្មវិធី AI រួមចំណែកដល់ការផ្លាស់ប្តូរវិធីសាស្រ្តចូលកៀកជិតចំណេះដឹងសម្រាប់សិស្សសាលានៅរដ្ឋធានី

កម្មវិធី AI រួមចំណែកដល់ការផ្លាស់ប្តូរវិធីសាស្រ្តចូលកៀកជិតចំណេះដឹងសម្រាប់សិស្សសាលានៅរដ្ឋធានី

នៅព្រឹកថ្ងៃទី ៦ ខែមេសា មន្ទីរអប់រំ និងបណ្តុះបណ្តាលសហការជាមួយមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហាណូយ រៀបចំកម្មវិធីរាយការណ៍អំពីលទ្ធផលនៃគំរូសាកល្បងអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀនខ្លឹមសារអប់រំមូលដ្ឋាន។

ធានាបុណ្យចូលឆ្នាំថ្មីប្រកបដោយសុវត្ថិភាព ឱឡារិកនិងល្អប្រសើរ

ធានាបុណ្យចូលឆ្នាំថ្មីប្រកបដោយសុវត្ថិភាព ឱឡារិកនិងល្អប្រសើរ

ក្នុងគោលបំណងត្រៀមរៀបចំសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង កឹនធើ ចូល​ជាធរ​មាននៃលិខិតណែនាំបណ្តាវត្តអារាមពុទ្ធសាសនាទក្ខិណនិកាយខ្មែរនៅលើមូលដ្ឋានប្រារព្ធរៀបចំពិធីបុណ្យចូលឆ្នាំថ្មីធានាឱឡារិក សន្សំសំចៃ សុវត្ថិភាព ហើយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌។

សាកលវិទ្យាល័យជាមួយគោលបំណងនវានុវត្តន៍តាមសេចក្តីសម្រេចលេខ 57-NQ/TW

សាកលវិទ្យាល័យជាមួយគោលបំណងនវានុវត្តន៍តាមសេចក្តីសម្រេចលេខ 57-NQ/TW

សេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ មិនត្រឹមតែបង្កើតសន្ទុះប៉ុណ្ណោះទេ ថែមទាំងដាក់តម្រូវការបន្ទាន់លើស្ថាប័នឧត្តមសិក្សា ដើម្បីធ្វើនវានុវត្តន៍យ៉ាងទូលំទូលាយ ចាប់ពីការបណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវ រហូតដល់បរិវត្តកម្មឌីជីថល។

មជ្ឈមណ្ឌលសុខាភិបាល ភូគ្វក់ ជួយសង្គ្រោះអ្នកជំងឺបានរស់រានមានជីវិតក្រោយពេលប្រើបច្ចេកទេសបន្សុទ្ធឈាមបន្ត។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

សមត្ថភាពថ្មីនៃសុខាភិបាល ភូគ្វក់ អំឡុងពេល APEC ២០២៧ ជិតមកដល់

ក្នុងក្របខ័ណ្ឌលើកកម្ពស់លទ្ធភាពសុខាភិបាលឱ្យតំបន់ពិសេស ភូគ្វក់ សំដៅបម្រើវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ ២០២៧ (APEC ២០២៧) នាថ្ងៃទី ៣០ ខែ មីនា មន្ទីរពេទ្យ ជើរៃ ទីក្រុង ហូ ជីមិញបានឱ្យដឹងថាអង្គភាពនេះទើបតែជួយឧបត្ថម្ភមជ្ឈមណ្ឌលសុខាភិបាល ភូគ្វក់ (ខេត្ត អានយ៉ាង) បំពាក់បច្ចេកទេសបន្សុទ្ធឈាមបន្តដោយជោគជ័យ។ នេះជាបច្ចេកទេសខ្ពស់មួយក្នុងចំណោមបច្ចេកទេសខ្ពស់ទាំងឡាយជាលើកដំបូងត្រូវបានបំពាក់នៅតំបន់ពិសេស ភូគ្វក់ ក្នុងគោលបំណងជួយសង្គ្រោះជីវិតអ្នកជំងឺក្នុងករណីបន្ទាន់។

យោងតាមបណ្ឌិត ឡុក ធីធុយ លេខាសាខាសម្ពន្ធយុវជននៃបណ្ឌិត្យសភាស្រាវជ្រាវទ្វីបអឺរ៉ុប និងទ្វីប​អាមេរិក (បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម) ដើម្បីឱ្យយុវជនឆ្លើយតបតម្រូវការថ្មី មុនដំបូងត្រូវតែ​ផ្លាស់ប្តូរគំនិតអំពីនវានុវត្តន៍ច្នៃប្រតិដ្ឋជាមុនសិន។ រូបថត៖ យីវធុយ - ទីភ្នាក់ងារព័ត៌មានវៀតណាម

យុវជនវ័យក្មេងឈានមុខគេធ្វើនវានុវត្តន៍ច្នៃប្រតិដ្ឋ បរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតង

ផ្តើមពីការប្រកាសអត្ថបទស្រាវជ្រាវ ការចូលរួមក្នុងសិក្ខាសាលាវិទ្យាសាស្រ្ត ដល់ការផ្តល់មតិ​គោលនយោបាយ អ្នកស្រាវជ្រាវវ័យក្មេងជាច្រើនកំពុងអះអាងបន្តិចម្តងៗនូវតួនាទីរបស់ពួកគេតាមរយៈ​ផលិតផលផ្ទាល់ខ្លួន និង​លទ្ធផលការងារជាក់លាក់។

លោកបណ្ឌិត ង្វៀន ទ្រុងកៀន វិទ្យាធិការវិទ្យាស្ថានយុទ្ធសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ច្នៃប្រតិដ្ឋស្នើឡើងត្រូវការមានបណ្តាយន្តការខ្លាំងក្លាថែមទៀតដើម្បីលើកស្ទួយតួនាទីរបស់កងជួរបញ្ញវន្ត ជាពិសេសក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីការងារនយោបាយ សតិអារម្មណ៍ក្នុងដំណាក់កាលថ្មី។ រូបថត៖ យៀវធុយ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សន្និបាតគណៈកម្មាធិការមជ្ឈិមបក្ស ២៖ ប្រកាន់ខ្ជាប់ដើម្បីជំរុញដំណើរការផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋរបស់ប្រទេស

ក្នុងបរិបទដែលប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដោយមានតម្រូវការកំណែទម្រង់យ៉ាងខ្លាំងក្លានិងការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ការតម្រង់ទិសដៅធំៗ ត្រូវបានអង្គសន្និបាតលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ដាក់ចេញកំពុងទាក់ទាញការចាប់អារម្មណ៍ពិសេសរបស់សាធារណៈមតិ។

លោក ឡឹម វ៉ាន់ម៉ឹន ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាអញ្ជើញប្រគេនទេយ្យទានព្រះតេជគុណ ហ៊ឺវហ៊ិញ ព្រះចៅអធិការវត្តឃោសិតារាម នៅឃុំ ហ៊ឹងហូយ ខេត្ត​ កាម៉ាវ។

ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាជូនពរនិងប្រគេនពរឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំមមី អដ្ឋស័ក ២០២៦

នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារ​នៃក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈ​កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធាន​ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ នៅខេត្ត កាម៉ាវ។

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត វិញឡុង អញ្ជើញប្រគេនទេយ្យទានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត វិញឡុង។

បងប្អូនជនជាតិ ខ្មែរ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅមូលដ្ឋាន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ២០២៦ នៅថ្ងៃទី២ ខែមេសា ថ្នាក់ដឹកនាំនៃ​គណៈកម្មាធិការបក្សខេត្ត វិញឡុង ដឹកនាំដោយសមមិត្ត ត្រឹន វ៉ាន់ឡូវ លេខាគណៈកម្មាធិការបក្សខេត្តធ្វើជា​ប្រធានបានអញ្ជើញទៅសួរសុខទុក្ខ ជូនពរនិងប្រគេនពរឆ្នាំថ្មីនូវគ្រឹះស្ថានសាសនាទាំងឡាយ និងមាមីងបងប្អូនជនជាតិ ខ្មែរ​ នៅមូលដ្ឋាន។

លោក ទ្រឿង ភៃបាំង រស់នៅភូមិ ហាមកឹន ១ ឃុំ ហាមថាញ់ (ខេត្ត ឡឹមដុង) គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេយកត្រសក់ផ្អែមមកកាន់ឃុំ។ រូបថត៖ ហុងហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពង្រីកប្រសិទ្ធភាពបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

ផ្តើមពីមូលដ្ឋានតំបន់ភ្នំមួយនៅមានការលំបាកលំបិនច្រើន កន្លែងមានអត្រាបងប្អូនជនជាតិភាគតិចរស់នៅច្រើន ឃុំ ហាមថាញ់ (ខេត្ត ឡឹមដុង) កំពុងប្រឈមមុខនឹងឱកាសប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លាក្រោយពីការរួមបញ្ចូលគ្នា។ ដោយសារពង្រីកបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពផ្សារភ្ជាប់ជាមួយនឹងប្រភពធនធានពីកម្មវិធីគោលដៅជាតិនិងការខិតខំប្រឹងប្រែងឈោងឈានឡើងរបស់ប្រជាជន នៅទីនេះកំពុងមានភាពប្រសើរឡើងពីមួយជំហានទៅមួយជំហាន បង្កើតបានជាមូលដ្ឋានគ្រឹះរឹងមាំដើម្បីស្ទុះផ្លោះក្នុងដំណាក់កាលថ្មី។

បើកច្រករួចផុតពីភាពក្រីក្រសម្រាប់ប្រជាជន អៀនណា

បើកច្រករួចផុតពីភាពក្រីក្រសម្រាប់ប្រជាជន អៀនណា

ដើម្បីបង្កើតការងាររកស៊ីចិញ្ចឹមជីវិត និងជួយប្រជាជនរួចផុតពីភាពក្រីក្រ ឃុំ អៀនណា (ខេត្ត ង៉េអាន) បានតភ្ជាប់ជាមួយអាជីវកម្ម នាំយករបរត្បាញកំប្លោកនាំចេញទៅជាមួយប្រជាជនមូលដ្ឋាន។

បងស្រី ដាំង ថាញ់ញឺ កម្មាភិបាលសម្ពន្ធសមាគមនារីខេត្ត ដុងថាប ណែនាំសមាជិកអំពីរបៀបផលិតវីដេអូផ្សព្វផ្សាយដោយប្រើកម្មវិធីដូចជា Chat Copilot, Canva និង CapCut។

"ទូតសុច្ឆន្ទៈឌីជីថល" – បរិស្ថានសម្រាប់នារីលត់ដំបំណិនឌីជីថល

ដើម្បីបង្កើនបំណិនកម្មវិធីឌីជីថលសម្រាប់បងប្អូននារីដែលកំពុងធ្វើសកម្មភាពនៅក្នុងសាបក្ខភាគចាប់ពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ និងសង្កាត់ សម្ពន្ធសមាគមនារីខេត្ត ដុងថាប ជំរុញដំណើរការគំរូ "ទូតសុច្ឆន្ទៈឌីជីថល" ដើម្បីបង្កើន​ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ដោះស្រាយការងារវិជ្ជាជីវៈ និងការងារបក្សបានយ៉ាង​ឆាប់រហ័ស និងមានប្រសិទ្ធភាព។

ម្ចាស់ឆ្នោតជនជាតិភាគតិចនៅទីក្រុង ហូជីមិញ លើកឡើងសំណើពីបញ្ហាបន្ទាន់ជាច្រើនជាមួយតំណាងជាប់ឆ្នោត

ម្ចាស់ឆ្នោតជនជាតិភាគតិចនៅទីក្រុង ហូជីមិញ លើកឡើងសំណើពីបញ្ហាបន្ទាន់ជាច្រើនជាមួយតំណាងជាប់ឆ្នោត

បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតសមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១ អ្នកបោះឆ្នោតជាច្រើនមកពីសហគមន៍ជនជាតិភាគតិចនៅទីក្រុង ហូជីមិញ សម្តែងការត្រេកអរ ស្របពេលក៏លើកសំណើជាក់ស្តែងទាក់ទងនឹងគោលនយោបាយ ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅក្នុងសហគមន៍។

អ្នកជំនាញការ ង្វៀន កាវទ្រី ហ្វឹកហ្វឺនបំណិនប្រតិបត្តិការនិងបំពេញបេសកកម្មនៅលើប្រព័ន្ធតុលាការអេឡិចត្រូនិចនៅក្នុងកិច្ចប្រជុំ។

ធ្វើឱ្យសុក្រឹតគំរូតុលាការអេឡិចត្រូនិច

តុលាការប្រជាជនទីក្រុង ហូ ជីមិញ កំពុងជំរុញសុក្រឹតភាពគំរូតុលាការអេឡិចត្រូនិចយ៉ាងខ្លាំងក្លា ចាត់ទុកថាជាដំណោះស្រាយចំណុចស្នូលដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការតុលាការ បម្រើប្រជាជន អាជីវកម្មកាន់តែល្អប្រសើរឡើងក្នុងបរិបទធ្វើបរិវត្តកម្មឌីជីថលជាតិ ឆ្លើយតបតាមតម្រូវការដោះស្រាយបរិមាណរឿងក្តីដ៏ធំ លក្ខណៈស្មុគស្មាញមួយថ្ងៃកាន់តែខ្លាំងឡើង។

ភាពទម្លុះទម្លាយយោងតាមសេចក្តីសម្រេចលេខ 57៖ ប្រសិទ្ធភាព​ពិតប្រាកដ​ពី​ការអនុវត្ត​ជាក់ស្តែងនៅមូលដ្ឋាន

ភាពទម្លុះទម្លាយយោងតាមសេចក្តីសម្រេចលេខ 57៖ ប្រសិទ្ធភាព​ពិតប្រាកដ​ពី​ការអនុវត្ត​ជាក់ស្តែងនៅមូលដ្ឋាន

សេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីភាពទម្លុះទម្លាយ ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ធ្វើបរិវត្តកម្មឌីជីថលជាតិកំពុងត្រូវបានអនុវត្តដោយមូលដ្ឋានផ្សេងៗ ដោយមានវិធីសាស្រ្តប្រាកដប្រជាជាច្រើន។

ទីក្រុង ហូជីមិញ រំដោះប្រភពកម្លាំងធនធាន ទម្លាយទៅមុខនូវវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាដល់ឆ្នាំ ២០៣០

ទីក្រុង ហូជីមិញ រំដោះប្រភពកម្លាំងធនធាន ទម្លាយទៅមុខនូវវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាដល់ឆ្នាំ ២០៣០

ទីក្រុង ហូជីមិញ កំពុងខិតខំសម្រេចគោលដៅក្នុងការក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាដ៏ទូលំទូលាយសម្រាប់ដំណាក់កាលឆ្នាំ ២០២៦-២០៣០។

ប្រជានេសាទចូលរួមហ្វឹកហ្វឺននៅ លីស៊ើន ស្តីពីការអភិរក្សសមុទ្រ សត្វល្មិចនិងប្រព័ន្ធអេកូឡូស៊ីសមុទ្រ បានផ្តល់ចំណេះដឹង បំណិនជួយសង្គ្រោះ ត្រួតពិនិត្យ រួមចំណែកដល់ការផ្សព្វផ្សាយការយល់ដឹងអំពីការការពារមហាសមុទ្រប្រកបដោយចីរភាព។ រូបថត៖ ផានភឿង – ទីភ្នាក់ងារព័ត៌មានវៀតណាម

ឌីជីថលរូបនីយកម្មសកម្មភាពអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅ លីស៊ើន

នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៦ នៅតំបន់តំបន់ពិសេស លីស៊ើន (ខេត្ត ក្វាងង៉ាយ) សមាគមរបរនេសាទត្រី ក្វាងង៉ាយ គណៈកម្មការគ្រប់គ្រងតំបន់អភិរក្សសមុទ្រ លីស៊ើន និងអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ហ្វឹកហ្វឺនឱ្យប្រជានេសាទ ប្រើប្រាស់កម្មវិធីរាយការណ៍សត្វសមុទ្រ ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីការអភិរក្សសត្វល្មិច ប្រព័ន្ធអេកូឡូស៊ី និងណែនាំប្រមូលទិន្នន័យជីវសាស្រ្តឆ្លងតាមរយៈទូរស័ព្ទ៕

ម្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ ដាក់ទំនុកចិត្តលើបេក្ខជនជាប់ឆ្នោត

ម្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ ដាក់ទំនុកចិត្តលើបេក្ខជនជាប់ឆ្នោត

បន្ទាប់ពីបញ្ជីឈ្មោះសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦-២០៣១ ត្រូវបានប្រកាសជាសាធារណៈ អ្នកបោះឆ្នោតនៅតំបន់បងប្អូនជនជាតិ ខ្មែរ សម្តែងការសាទរ និងទំនុកចិត្តយ៉ាងខ្លាំងចំពោះការជ្រើសរើសដ៏ត្រឹមត្រូវរបស់ខ្លួន។ ពួកគាត់សង្ឃឹមថា បេក្ខជនជាប់ឆ្នោតទាំងឡាយនឹងឆ្លុះបញ្ចាំងពិតប្រាកដនូវមនោគតិ ក្តីបំណងប្រាថ្នា និង ការពារផលប្រយោជន៍ធម្មានុរូបរបស់ប្រជាជន ជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច។

គណៈប្រតិភូ​កអញ្ជើញ​ថ្លែង​សុន្ទរកថា​នៅ​ក្នុងកិច្ចពិភាក្សា។

បញ្ជាក់ច្បាស់អំពីតួនាទីរបស់ AI និងការធ្វើបរិវត្តកម្មឌីជីថល​ប្រៀបប្រដូចជាកម្លាំងចលករគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភានយោបាយជាតិ ហូ ជីមិញ និងក្រុមហ៊ុន Samsung ក្នុង​រយៈពេលពីរថ្ងៃគឺថ្ងៃទី២០ និងថ្ងៃទី២១ ខែមីនា នៅទីក្រុង ហាយ​ផុង បានរៀបចំកិច្ចពិភាក្សា ដែលមាន​ចំណង​ជើងថា "និន្នាការ AI និងការធ្វើបរិវត្តកម្ម​ឌីជីថលក្នុងយុគសម័យថ្មី និងបញ្ហាប្រឈមក្នុងយុគសម័យថ្មី"។

ឆ្លងតាមរយៈមធ្យោបាយបណ្តាញសង្គម ផលិតផលត្បាញបន្ទោះពីឫស្សី ពករបស់សហករណ៍ទាំងឡាយនៅ កាម៉ៅ ត្រូវបានអ្នកប្រើប្រាស់ដឹងឮដល់កាន់តែច្រើនឡើង ព្រោះហេតុដូច្នេះ ការលក់ចេញក៏កើនឡើងដែរ។

ការទទួលបានប្រសិទ្ធភាពផ្តើមពីបរិវត្តកម្មឌីជីថលក្នុងសហករណ៍

បច្ចុប្បន្នខេត្តកាម៉ៅ មានសហករណ៍ជាង ៦០០ ក្នុងនោះ មានចំនួន ៤៨០ សហករណ៍ធ្វើសកម្មភាពក្នុងវិស័យកសិកម្ម។ មានភាពបត់បែននិងច្នៃប្រតិដ្ឋ សហករណ៍ជាច្រើនបានជំរុញ បរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាការបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច បើកទូលាយទីផ្សារពីមួយជំហានទៅមួយជំហាន។