លោក ង្វៀន មិញភុង ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍ ធុយម៉ុក សង្កាត់អានស្វៀនឲ្យដឹងថា សហករណ៍ផ្សព្វផ្សាយផលិតផលតាមរយៈ Email, Zalo, Facebook, Tiktok... និងប្រើកម្មវិធីផ្នែកទន់តាមដាន គ្រប់គ្រងផលិតផល សេវាកម្ម ផ្តើមពីនោះមានយុទ្ធសាស្រ្តសមស្របឆ្លើយតបតាមតម្រូវការរបស់អតិថិជន។
ស្រដៀងគ្នានេះដែរ នៅសហករណ៍ បាឃៀដឹមយើយ ឃុំក្វាច់ផឹម លោកស្រី ត្រឹន ធីសា ប្រធានក្រុមប្រឹក្សាភិបាលចែករំលែក សហករណ៍ចុះឈ្មោះម្ចាស់គណនីសហគ្រាសនៅលើ Shopee និង Tiktok shop។ ផលិតផលនីមួយៗរបស់សហករណ៍ សុទ្ធតែមាន QR កូដបញ្ជាក់ប្រភពដើម។ ក្រោយរយៈពេលជិត ២ ឆ្នាំ ប្រាក់ចំណូលរបស់សហករណ៍កើនឡើងជាង ៣០%។
រួមដំណើរជាមួយសហករណ៍ទាំងឡាយ មន្ទីរឧស្សហកម្ម និងពាណិជ្ជកម្មខេត្តកាម៉ៅតែងតែរៀបចំការហ្វឹកហ្វឺនអំពីពាណិជ្ជកម្មអេឡិចត្រូនិច ឧបត្ថម្ភបង្កើតចំនួន៤៦វ៉ែបសាយជូនអង្គភាពទាំងឡាយដែលមានផលិតផល OCOP ផលិតផលតួយ៉ាង និងផលិតផលពិសេសដាច់ដោយឡែកទាំងឡាយ។
រហូតដល់បច្ចុប្បន្ននេះ មន្ទីរបានទាក់ទាញចំនួន១៧០គណនីអ្នកលក់ដោយមានចំនួន ៨៣៥ផលិតផលចូលរួមដាក់តាំងបង្ហាញនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច “madeincamau.com” និង “baclieutrade.vn” ជាដើម៕
អត្ថបទ៖ ទន់គៀត
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ
បញ្ចូលទិន្នន័យ៖ អៀងថាន់