បុណ្យហែអ្នកតា (ឬហៅថាពិធីបុណ្យបង្ហោះគោម) ត្រូវបានប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មីនៃខែទី ១ ជាឱកាសដើម្បីអ្នករាល់គ្នាសុំសេចក្តីសុខ លើករាសីរំដោះគ្រោះ ចង់បានសុខសាន្ត សុភមង្គលពេញមួយឆ្នាំ។
ជារៀងរាល់ឆ្នាំ នាឱកាសនេះ សហគមន៍ជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ រៀបចំសកម្មភាពជាច្រើនដូចជា៖ សម្តែងសិល្បៈច្រៀងរាំប្រពៃណីរបស់ជនជាតិ ចិន ដង្ហែរសិល្បៈតាមដងវិថី សម្តែងរបាំម៉ុងសាយ តោ នាគ បង្ហាញការលេងល្បែងប្រជាប្រិយឡើងវិញ ។ល។ នេះជាព្រឹត្តិការណ៍វប្បធម៌ សិល្បៈប្រចាំឆ្នាំ ជាពិធីបុណ្យគំរូតួយ៉ាងរបស់ទីក្រុង ហូ ជីមិញ នាឱកាសដើមនិទាឃរដូវ៕










ដំណឹងនិងរូបថត៖ អានហៀវ
ប្រែសម្រួលដោយ៖ យ័ញលើយ