ទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់ភាគឦសានលើកទី ១១ ឆ្នាំ ២០២៤៖

លើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណីបណ្តាជនជាតិតំបន់ភាគឦសាន

ឈុតឆាកដកចេញពី "ពិធីប្រសូត្រពីលើរាន" ក្នុងពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់ជនជាតិ សានជី នៅភូមិ ខូវដឹង ឃុំ បុកបូ ស្រុក ប៉ាកណាំ ខេត្ត បាក់កាន
ឈុតឆាកដកចេញពី "ពិធីប្រសូត្រពីលើរាន" ក្នុងពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់ជនជាតិ សានជី នៅភូមិ ខូវដឹង ឃុំ បុកបូ ស្រុក ប៉ាកណាំ ខេត្ត បាក់កាន

ក្រោមប្រធានបទ "វប្បធម៌តំបន់ភាគឦសាន - ប្រកបដោយអត្តសញ្ញាណ សមាហរណកម្មនិងឈោងឈានទៅឆ្ងាយ" ទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់ភាគឦសានលើកទី ១១ ឆ្នាំ ២០២៤ ប្រព្រឹត្តឡើងដោយមានសកម្មភាពដ៏វិសេសវិសាល ទាក់ទាញជាច្រើន លើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិតំបន់ភាគឦសាន។ល។

ទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់ភាគឦសានលើកទី ១១ ឆ្នាំ ២០២៤ រៀបចំឡើងដោយខេត្ត ឡាងសឺន ធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែ វិច្ឆិកា ដោយមានការចូលរួមនៃខេត្តទាំង ៨ គឺ៖ ហាយ៉ាង បាក់យ៉ាង បាក់កាន ត្វៀនក្វាង កាវបាំង ថាយង្វៀន វិញភុក និង ឡាងសឺន។

NGAY HOI 1.jpg
ទស្សនីយភាពសិល្បៈបើកឆាកពិធីបើកទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិ​តំបន់ភាគឦសានលើកទី ១១

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកទិវាមហោស្រព រដ្ឋមន្ត្រីក្រសួង វប្បធម៌ កីឡានិងទេសចរណ៍លោក ង្វៀន វ៉ាន់ហ៊ុង សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍មានគោលបំណងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់បណ្តាជនជាតិតំបន់ភាគឦសាន ក្នុងខឿនវប្បធម៌ឯកភាព សម្បូណ៌បែបរបស់សហគមន៍ជនជាតិ វៀតណាម ទាំង ៥៤។ នេះជាកន្លែងមូលមីជនជាតិជាច្រើនដោយមានឃ្លាំងវប្បធម៌ដ៏បរិបូណ៌ សម្បូរបែប ផ្សារភ្ជាប់ជាមួយនឹងដំណើរការតស៊ូប្រយុទ្ធកសាង រក្សាការពារប្រទេសជាតិដ៏អង់អាចក្លាហានរបស់ជាតិយើង។

NGAY HOI 2.jpg
កីឡាករកីឡាការិនីប្រកួតប្រជែងវិញ្ញាសារុញដំបង

ក្រោមប្រធានបទ "វប្បធម៌តំបន់ភាគឦសាន -  ប្រកបដោយអត្តសញ្ញាណ សមាហរណកម្ម និងឈោងឈានទៅឆ្ងាយ" ទិវាមហោស្រពត្រូវបានប្រារព្ធឡើងក្នុងគោលបំណងពង្រីកស្មារតី សាមគ្គីបណ្តាជនជាតិ សាយភាយសេចក្តីស្រលាញ់ គាំទ្រ លើកទឹកចិត្តស្មារតីប្រជាជនពុះពារឆ្លងកាត់រាល់ក្ដីលំបាកលំបិនជាមួយគ្នា ប្រញាប់ប្រញាល់ជម្នះផលវិបាកធ្ងន់ធ្ងរនៃគ្រោះធម្មជាតិ ឆាប់លំនឹងជីវភាព ជំរុញសេដ្ឋកិច្ច - សង្គមតំបន់ភាគឦសានអភិវឌ្ឍឆាប់រហ័សនិងចីរភាព។

NGAY HOI 3.jpg
ការឧទ្ទេសនាមរបរត្បាញប្រពៃណីរបស់បងប្អូនបណ្តាជនជាតិតំបន់ភាគឦសាន
NGAY HOI 4.jpg
ការបង្ហាញម៉ូដសម្លៀកបំពាក់បណ្តាជនជាតិតំបន់ភាគឦសាននៅក្នុងទិវាមហោស្រព

ក្នុងក្របខ័ណ្ឌនៃទិវាមហោស្រពបានប្រព្រឹត្តឡើងបណ្តាសកម្មភាពដ៏វិសេសវិសាលដូចជា៖ ការសម្តែង ឧទ្ទេសនាមឈុតឆាកដកចេញពីទិវាមហោស្រព ពិធីកិច្ចប្រជុំជីវភាពវប្បធម៌ប្រពៃណី ជនជាតិ លម្ហដាក់តាំងបង្ហាញ ឧទ្ទេសនាម ផ្សព្វផ្សាយផលិតផលវប្បធម៌ ប្រពៃណីរបស់មូលដ្ឋាន សិក្ខាសាលាវិទ្យាសាស្ត្រ "ទេសចរណ៍វប្បធម៌តំបន់ភាគឦសាន -  ចាប់ផ្ដើមនិងអភិវឌ្ឍ" មហោស្រពសិល្បៈមហាជននិងបង្ហាញម៉ូដសម្លៀកបំពាក់បណ្តាជនជាតិតំបន់ភាគឦសាន ប្រឡងប្រជែងបណ្តាវិញ្ញាសាកីឡាជនជាតិ ប្រឡងសម្ដែងបំណិនមគ្គុទ្ទេសក៍ទេសចរណ៍ ដាក់តាំងពិព័រណ៌ "លក្ខណៈវប្បធម៌ដ៏ពិសេសដាច់ដោយឡែកបណ្តាជនជាតិតំបន់ភាគឦសាន ក្នុងសហគមន៍វប្បធម៌បណ្តាជនជាតិ វៀតណាម"។

NGAY HOI 5.jpg
ការប្រលងដាក់តាំងបង្ហាញ កែច្នៃនិងឧទ្ទេសនាមវប្បធម៌ភោជនាហារប្រពៃណី
NGAY HOI 7.jpg
កីឡាករកីឡាការិនីប្រកួតប្រជែងវិញ្ញាសារត់ជើងទោម

ជាពិសេស ទិវាមហោស្រពក៏ជាឱកាសសម្រាប់សិប្បករសិប្បការិនី តារាសម្ដែង កីឡាករកីឡាការិនីមហាជនបណ្តាជនជាតិចូលរួមផ្លាស់ប្តូរ ផ្តោះប្តូរបទពិសោធន៍ លើកកម្ពស់ការយល់ដឹង ទំនួលខុសត្រូវក្នុងការកសាងនិងអភិវឌ្ឍវប្បធម៌ប្រជាជន វៀតណាម ឆ្លើយតបតម្រូវការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕

អត្ថបទ៖ អាញ់ទន់
រូបថត៖ អាញ់ទន់ - ក្វាងយុយ - ថាញ់ទុង
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

អ្នករួមចំណែកសាយភាយវប្បធម៌ ថៃ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍

អ្នករួមចំណែកសាយភាយវប្បធម៌ ថៃ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍

មិនមែនស្ថិតនៅត្រឹមតែការអភិរក្សប៉ុននោះទេ សិប្បការិនីឆ្នើម សឹម ធីសាញ់ ថែមទាំងពាំនាំវប្បធម៌ ថៃ ក្លាយជាស្ពានមេត្រីអភិវឌ្ឍទេសចរណ៍យ៉ាងប៉ិនប្រសប់ បង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាពជូនមាមីងបងប្អូនអ្នកភូមិទៀតផង។

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីក​តួនាទីរបស់​សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំ​ធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាង​ស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និង​លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋ​ប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជន​ជាតិទៀតផង។

អ្នក "រក្សាព្រលឹង" វប្បធម៌ជនជាតិ កាវឡាន

អ្នក "រក្សាព្រលឹង" វប្បធម៌ជនជាតិ កាវឡាន

នៅក្នុងវ័យអាយុ ៧៩ ឆ្នាំ សិប្បករ សឹម វ៉ាន់យឹន ភូមិ ម៉ាងហ្វា ឃុំ ភូលឿង (ខេត្ត ត្វៀនក្វាង) ត្រូវបានប្រៀបប្រដូចជា "សារមន្ទីររស់" នៃវប្បធម៌ កាវឡាន។ លោកតែងតែឧស្សាហ៍ព្យាយាមស្រាវជ្រាវ ស្តារឡើងវិញនិងចែករំលែកបង្ហាត់បង្រៀនតម្លៃបេតិកភណ្ឌដ៏ថ្លៃថ្លារបស់ជនជាតិខ្លួនឱ្យបច្ឆាជនជំនាន់ក្រោយៗ។

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

ខេត្ត វិញឡុង ផ្តោតសំខាន់ទៅលើវិធានការសំដៅបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន យ៉ាងខ្លាំងក្លាអំពីគុណភាព និង​ប្រសិទ្ធភាពអប់រំបណ្តុះបណ្តាលនៅក្នុងតំបន់បងប្អូនជនជាតិ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់គុណភាព​អប់រំចំណេះទូទៅ និង​អភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុកប្រកបដោយចីរភាព។

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

គាំទ្រទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែ មេសា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម ឃុំ ដ្វយផឿង ហាណូយ បានប្រព្រឹត្តឡើងខ្សែសកម្មភាពដ៏វិសេសវិសាល ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។

អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ជាមួយនឹងព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមទូទាំងប្រទេស។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ទទួលស្វាគមន៍ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមទូទាំងប្រទេស

ក្នុងឱកាសទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (ថ្ងៃទី១៩ ខែមេសា) នៅព្រឹកថ្ងៃទី១៨ ខែមេសា នៅហាណូយ អគ្គលេខាបក្ស តូឡឹម ទទួលស្វាគមន៍ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមាន​ប្រជាប្រិយភាព​ឆ្នើមទូទាំងប្រទេស។

សិប្បការិនី ម៉ាលី នៅភូមិ ក្រាំងហ្ក ឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) បានរក្សារបរផលិតកុម្ភការភ័ណ្ឌរបស់ជនជាតិ ជូរូ ដោយដៃជាប្រចាំពេញអំឡុងពេលរាប់សិបឆ្នាំកន្លងទៅ។

សិប្បការិនីឃ្មាតខ្មីអភិរក្សរបរកុម្ភការភ័ណ្ឌ ជូរូ

ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏លោកស្រី ម៉ាលី (អាយុ ៧១ ឆ្នាំ) នៅឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) នៅតែរក្សារបរធ្វើកុម្ភការភ័ណ្ឌប្រពៃណីរបស់ជនជាតិ ជូរូ ជាប្រចាំព្រមទាំងបង្ហាត់បង្រៀនរបរធ្វើកុម្ភការភ័ណ្ឌឱ្យក្មេងៗ ជំនាន់ក្រោយផងដែរ។

ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង

ទំនៀមទម្លាប់ស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឪពុកម្តាយក្នុងថ្ងៃឡើងស័ក

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃ។ ឆ្នាំ២០២៦ នេះ បុណ្យចូលឆ្នាំថ្មីមាន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ​ថ្ងៃទី៣ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ហៅថាវារៈឡើងស័ក។​ 

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញប្រគេនទេយ្យទានសមណសក្តិ អ្នកមានកិត្យានុភាព​នៅក្នុងឃុំ ចូវថាញ់។

រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នៅថ្ងៃទី១១ ខែមេសា ក្រុមការងារដោយមានរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោក ង្វៀន ឌិញខាង ធ្វើជាប្រធាន​ក្រុមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរ នៅខេត្ត វិញឡុង។

ពិធីកិច្ចដង្ហែគ្រឿងបូជារបស់បងប្អូនជនជាតិ តៃ នៅឃុំ ផុងយូធឿង ខេត្តឡាវកាយ។

អ៊ូអរពិធីបុណ្យ ឡុងតុង

នៅឱកាសដើមឆ្នាំថ្មីម្តងៗ បងប្អូនបណ្តាជនជាតិ ជាពិសេសគឺជនជាតិ តៃ ខេត្ត ឡាវកាយ ក៏រូតរះម្នីម្នាចូលរួមពិធីបុណ្យ ឡុងតុង (បុណ្យច្រត់នង្គ័ល)។ ឆ្នាំនេះ ពិធីបុណ្យ ឡុងតុង ត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា)។ នេះមិនត្រឹមតែជាពិធីកិច្ចបួងសួងសុំរដូវកាលអំណោយផលតាមប្រពៃណីប៉ុននោះទេ ថែមទាំងជាកន្លែងណាត់ជួបវប្បធម៌ - ទេសចរណ៍ដ៏ទាក់ទាញទៀតផង។

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបនៅក្រោមមែកផ្កាជើងគោ នៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបនៅក្រោមមែកផ្កាជើងគោនៅខេត្ត ដៀនបៀន

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបទុកជាអនុស្សាវរីយ៍ក្រោមមែកផ្កាជើងគោកំពុងរីកស្គុសស្គាយនៅពាសពេញតាមដងវិថី ឧទ្យាន និងតំបន់ប្រជុំជននៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។

ព្រះសង្ឃនិមន្តទៅបោះឆ្នោតជ្រើសតាំងបេក្ខជនតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅកន្លែងបោះឆ្នោត ១៦ ឃុំថ្កូវ ខេត្ត វិញឡុង។ រូបថត៖ សហការី

បងប្អូនជនជាតិទូទាំងប្រទេស វៀតណាម អញ្ជើញទៅបោះឆ្នោតដោយក្តីសោមនស្សរីករាយ

នៅថ្ងៃទី១៥ ខែមីនា អ្នកបោះឆ្នោតដែលជាបងប្អូនជនជាតិនៅក្នុងប្រទេស វៀតណាម បានអញ្ជើញទៅបោះឆ្នោតដោយក្តីរំភើប រីករាយ ដើម្បីជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១។

នារីជនជាតិ ហាញី តំបន់ជាយដែនឆ្ងាយដាច់ស្រយាល ឡាយចូវ រៀបចំសម្លៀកបំពាក់ទទួលនិទាឃរដូវថ្មីមួយ។

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅខេត្ត ឡាយចូវ

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅឃុំព្រំដែន ធូលុម ខេត្ត ឡាយចូវ មកដល់ឆាប់ជាង នៅពាក់កណ្តាលខែ វិច្ឆិកា រៀងរាល់ឆ្នាំ ជាអំឡុងពេលជនជាតិ ហាញី ឈប់សម្រាក ក្រោយពីធ្វើការលំបាកពេញមួយឆ្នាំ។

នំបាញ់យ៉ីអំបែងដំបូងនរណាក៏មិនត្រូវភ្លក្ស ឬសាកពិសាពីព្រោះនំអំបែងនេះទុកសែនជើងធូប បុព្វបុរស។

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ នៅភូមិ ហាសឺន

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីគឺជាឱកាសដើម្បីគ្រួសារ សែស្រឡាយជួបជុំគ្នា ជាឱកាសជម្រាបជូនចំពោះបុព្វការីជននូវសមិទ្ធផលទាំងឡាយក្នុងឆ្នាំ និងបួងសួងសុំឱ្យជួបតែសេចក្តីល្អគ្រប់ប្រការក្នុងឆ្នាំថ្មី ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏សប្បាយអ៊ូអរទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។

ការប្រគេន និងជូនប័ណ្ណសរសើរទៅគណៈប្រតិភូដែលមានសមិទ្ធផលគំរូឆ្នើមក្នុងចលនា ការប្រឡង​ប្រណាំងឆ្នាំ ២០២៥។

លើកតម្កើងសមណសក្តិ អ្នកមុខអ្នកការ និងអ្នកមានកិត្យានុភាពជាគំរូឆ្នើមក្នុងចំណោមបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី៩ ខែកុម្ភៈ ខេត្ត វិញឡុង បានរៀបចំជំនួបសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមាន​កិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច នាឱកាសអបអរសាទរបក្ស អំណរនិទាឃរដូវថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។

ម្ហូបប្រពៃណីត្រូវបានបងប្អូនជនជាតិកែច្នៃ តុបតែងលម្អគួរជាទីទាក់ទាញ។

ជាមួយនឹងបងប្អូនជនជាតិនៅខេត្ត ទ្វៀនក្វាង មូលជុំគ្នាទទួលឆ្នាំថ្មី

ពិសាបាយមួយពេលមូលជុំគ្នានាពេលដំណាច់ឆ្នាំជាលក្ខណៈវប្បធម៌ល្អឯកមួយក្នុងចំណោមលក្ខណៈវប្បធម៌នៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន វៀតណាម គឺជាពេលពិសាបាយជុំគ្នាផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់ជំនាន់ក្នុងគ្រួសារ ដើម្បីលាឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មីជាមួយគ្នាក្នុងគោលបំណងជួបតែសេចក្តីសុខ នឹងសំណាងល្អ។

បងប្អូនជនជាតិ ម៉ុង កាន់ដៃគ្នាជារង្វង់ធំហើយរាំតាមចង្វាក់គែន។

អ៊ូអរពិធីបុណ្យ ហ្កៅតៅ របស់បងប្អូនជនជាតិ ម៉ុង នៅឃុំ ប៉ា ក

ពិធីបុណ្យ ហ្កៅតៅ របស់ជនជាតិ ម៉ុង ឃុំ ប៉ា ក ខេត្ត ភូ ថ ឆ្នាំ២០២៦ ត្រូវបានធ្វើពិធីបើកនៅថ្ងៃ៣១ ខែមករា នៅកីឡដ្ឋានភូមិ សាលិញ កន្លងទៅ។ នេះជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីមានអត្ថន័យពិសេស ចាប់ផ្តើមឲ្យរដូវ​ពិធីបុណ្យនាដើម​និទាឃរដូវរបស់បងប្អូនជនជាតិ ម៉ុង នៅតំបន់ភ្នំ ព្រមទាំងរួមចំណែកអភិរក្ស ពង្រីកតម្លៃ​អត្តសញ្ញាណ​វប្បធម៌​ជនជាតិផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍។

ផ្ទះប្រពៃណីដែលមានជញ្ជាំងធ្វើពីដី និងដំបូលប្រក់ក្បឿងញីឈ្មោលរបស់ជនជាតិ នុង ក្នុងភូមិ បាក់ហ្វា ខេត្ត បាក់និញ ត្រូវបានរក្សាល្អដូចដើម។

ដាស់សក្តានុពលទេសចរណ៍សហគមន៍ផ្តើមពីអត្តសញ្ញាណវប្បធម៌ជនជាតិ នុង

មានទីតាំងស្ថិតនៅកណ្តាលតំបន់ភ្នំ ភូមិ បាក់ហ្វា ឃុំ តឹនសឺន ខេត្ត បាក់និញ កំពុងវិវត្តបន្តិចម្តងៗ ផ្តើមពីភូមិនិគមកសិកម្មសុទ្ធសាធក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ពោរពេញទៅដោយអត្តសញ្ញាណ។

បុណ្យចុងឆ្នាំ 'តេត ណាំគុង' ដ៏វិសេសវិសាលរបស់ជនជាតិ យ៉ាវ នៅ ហាសឺន

បុណ្យចុងឆ្នាំ 'តេត ណាំគុង' ដ៏វិសេសវិសាលរបស់ជនជាតិ យ៉ាវ នៅ ហាសឺន

បុណ្យចូលឆ្នាំថ្មីគឺជាឱកាសសម្រាប់ក្រុមគ្រួសារ សាច់ញាតិវង្សត្រកូលជួបជុំគ្នា បន្ទាប់ពីធ្វើការនឿយហត់ពេញ​មួយឆ្នាំ ហើយក៏ជាឱកាសសម្រាប់រាយការណ៍ដល់បុព្វការីជនអំពីសមិទ្ធផលក្នុងមួយឆ្នាំ និងបួងសួងសុំឱ្យ​ប្រទះ​ជួបតែរឿងល្អនៅក្នុងឆ្នាំថ្មី ចាប់ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់​ភូមិនិគម​ជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏រៀបចំទទួលបុណ្យចុងឆ្នាំ 'តេត ណាំគុង' ជាមួយគ្នា។

ពិធីកិច្ចសុំទទួលចៅការស្រី

ការសម្តែងបង្ហាញឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បាន​ប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។

លោក អាថាយ (ខាងឆ្វេង) លេខាបក្ស និងជាប្រធានភូមិ ឡែ តែងតែយកចិត្តទុកដាក់ដល់ការប្រើប្រាស់​វិទ្យាសាស្ត្រ បច្ចេកទេសចូលទៅក្នុងផលិតកម្មកសិកម្មរបស់អ្នកភូមិ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម​ផ្សាយ

អ្នក 'ផ្ទេរបន្តភ្នក់ភ្លើង' នៅដែនដីជាយដែនដ៏លំបាកលំបិន

លោក អាថាយ (កើតឆ្នាំ ១៩៩២ ជនជាតិ រើម៉ាំ) ជាលេខាសាខាបក្ស និងជាប្រធានភូមិ ឡែ នៅឃុំព្រំដែន ម៉ូរ៉ាយ ខេត្ត ក្វាងង៉ាយ។ លោកគឺជាគំរូភ្លឺថ្លានៃស្មារតី “ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ” នាំយកឆន្ទៈគំនិតរបស់​បក្សជ្រាបចូលទៅក្នុងចិត្តគំនិតប្រជាជនយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព ផ្តល់ការជឿទុកចិត្ត និងសេចក្តីប្រាថ្នា​ឈោងឈានឡើងសម្រាប់សហគមន៍ទាំងមូល។

នារីជនជាតិ ឃ្មុ ប្រមូលផលស្រូវ​ ជានិមិត្តរូប​នៃការប៉ងប្រាថ្នាស្រូវពេញ​ជង្រុក​ និងជីវភាពបរិបូរ។

ពិធីប្រមូលផលស្រូវរបស់បងប្អូនជនជាតិ ឃ្មុ

ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូន​ជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។

លោក ត្រឹន វ៉ាន់បៃ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ អញ្ជើញថ្លែងសុន្ទរកថាណែនាំនៅក្នុងអង្គប្រជុំ។ រូបថត៖ ស៊ន់ឃូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការងារជនជាតិ ជំនឿ សាសនា រួមចំណែកថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ

បញ្ជ្រាបការយល់ដឹងសារាចរ សេចក្តីសម្រេច គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋអំពីការងារជនជាតិ ជំនឿ សាសនាក្នុងស្ថានភាពថ្មីនិងអនុវត្តគោលដៅ ភារកិច្ចនិងសន្ទស្សន៍សំខាន់ៗ នៃផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្សារភ្ជាប់ជាមួយនឹងអនុវត្តប្រធានបទឆ្នាំ ២០២៦ របស់ទីក្រុង ហូ ជីមិញ មានប្រសិទ្ធភាពសមស្របមុខងារ ភារកិច្ចរបស់ស្ថាប័នគ្រប់គ្រងរដ្ឋអំពីវិស័យជនជាតិ ជំនឿ សាសនា - នោះគឺជាភារកិច្ចស្នូលត្រូវបានអនុម័តនៅក្នុងអង្គប្រជុំបូកសរុបការងារជនជាតិ ជំនឿ និងសាសនាឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចឆ្នាំ ២០២៦ រៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ នៅថ្ងៃទី ៥ ខែ មករា។

សិប្បការិនីត្រកួញនិងភ្ជាប់សរសៃធ្មៃដោយដៃយ៉ាងផ្ចិតផ្ចង់។

ភូមិតម្បាញ លុងតាម - កន្លែងដែលសរសៃធ្មៃទាំងឡាយនិទានរឿងនៃខ្ពង់រាបថ្ម ដុងវ៉ាន់

ស្ថិតនៅកណ្តាលខ្ពង់រាបថ្មដ៏ហួតហែងលំបាកលំបិននៃខេត្ត ត្វៀនក្វាង ភូមិតម្បាញ លុងតាម នៅតែស្វិតស្វាញថែ រក្សារបរតម្បាញធ្មៃប្រពៃណីរបស់ជនជាតិ ម៉ុង។

សហគមន៍បណ្តាជនជាតិរៀបចំស្ពកបាយមួលមីថ្ងៃចុងឆ្នាំក្នុងក្របខណ្ឌខ្សែសកម្មភាព "សួស្តីឆ្នាំថ្មី ២០២៦" នៅភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិ វៀតណាម។

ស្ពកបាយចុងឆ្នាំផ្សារភ្ជាប់សហគមន៍បណ្តាជនជាតិនៅភូមិវប្បធម៌។

នៅរសៀលថ្ងៃទី ២៨ ខែ ធ្នូ នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម សហគមន៍បណ្តាជនជាតិកំពុងប្រជុំជីវភាពជាប្រចាំបានរៀបចំឧទ្ទេសនាមស្ពកបាយមូលមីថ្ងៃចុងឆ្នាំ។ សកម្មភាពនេះស្ថិតក្នុងខ្សែព្រឹត្តិការណ៍ខែ ធ្នូ ក្រោមប្រធានបទ "សួស្តីឆ្នាំថ្មី ២០២៦" រួមចំណែកបំភ្លឺតួនាទីនៃម្ហូបអាហារប្រពៃណីនៅក្នុងជីវភាពវប្បធម៌សង្គមរបស់បងប្អូនបណ្តាជនជាតិ។

ដ៏វិសេសវិសាលពិធីអំណរស្រូវថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ

ដ៏វិសេសវិសាលពិធីអំណរស្រូវថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ

នៅក្នុងលម្ហផ្ទះឈើទល់រត និងស្រូវថ្មីក្លិនក្រអូបឈ្ងប់ ពិធីអំណរស្រូវថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ ភូ ថ ត្រូវបានថែរក្សាជាច្រើនជំនាន់មកហើយ។