ចំពោះលោកស្រី សាញ់ ការអភិរក្សវប្បធម៌ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍជីវភាពសេដ្ឋកិច្ច។ ឆ្លៀតប្រើប្រាស់សក្តានុពលនៃទេសចរណ៍សហគមន៍នៅក្នុងមូលដ្ឋាន លោកស្រីបានរួមជាមួយនឹងបណ្តាសមាជិកនៃសហករណ៍ទេសចរណ៍សហគមន៍ស្តារបណ្តាមុខរបរប្រពៃណីឡើងវិញ កសាងបទប្បញ្ញត្តិធ្វើសកម្មភាពមានរបៀបរៀបរយ។
ភ្ញៀវទេសចរអញ្ជើញមកកាន់ភូមិ ហ្វាតៀន ២ មិនត្រឹមតែបានគន់មើលរមណីយដ្ឋានដ៏ស្រស់ស្អាតប៉ុននោះទេ ថែមទាំងបានឆ្លងកាត់ពិសោធបណ្តាលក្ខណៈវប្បធម៌មនោវិញ្ញាណដូចជាពិធីចងអម្បោះកដៃសុំសំណាងល្អ បានបំពាក់លើខ្លួនបណ្តាឈុតសំពត់អាវសង្កិមដ៏ស្រស់ឆើតឆាយ។ ដូចពាក្យពេចន៍កំណាព្យលោកស្រីសូត្ររហ៊ឹមៗ ជាប្រចាំ៖ “កន្សែង ពៀវ ទទូរលើក្បាល / សំពត់ប៉ាក់ប្រាំពីរពណ៌ / សរសៃអម្បោះចង្កេះអូនចង / អន្ទងស្មារតីអ្នកទៅឆ្ងាយ”។
លោកស្រី សាញ់ ឱ្យដឹងថា៖ “បច្ចុប្បន្ននេះ ខ្ញុំបានកសាងភូមិសិប្បកម្មចំនួន ៣ និង Homestay ចំនួន ៧ បម្រើភ្ញៀវទេសចរដោយជោគជ័យ។ កាន់តែសំខាន់ជាងនេះទៅទៀត សកម្មភាពនេះបានបង្កើតការងារធ្វើជូនជាង ៤០០ ក្រុមគ្រួសារ ពាំនាំមកនៅប្រាក់ចំណូលស្ថិរភាពទៀត ជួយមាមីងបងប្អូនឈោងឈានឡើងរួចផុតពីភាពក្រីក្រនៅលើដែនដីស្រុកកំណើតខ្លួនតែម្តង”។
ចែករំលែកអំពីការងារខ្លួនធ្វើ លោកស្រីនិយាយថា “ការងារតូចៗ របស់ខ្ញុំធ្វើគឺជាការងារពិត លទ្ធផលពិតតិចឬច្រើនក៏មានតម្លៃស្មារតីនិងសាយភាយដល់សហគមន៍ នោះក៏ជាភាពជោគជ័យរបស់អ្នកមានប្រជាប្រិយភាពដែរ។ ខ្ញុំយល់ថា ត្រូវតែមានចំណង់ចំណូលចិត្តនិងចូលរួមអស់ពីខ្លួនដើម្បីសហគមន៍នោះគឺទើបមានភាពជោគជ័យពិតប្រាកដ”។
តម្រាយផ្លូវរបស់សិប្បការិនីឆ្នើម សឹម ធីសាញ់ គឺជាសក្ខីភាពយ៉ាងច្បាស់ក្រឡែតឱ្យកម្លាំងដ៏ខ្លាំងក្លានៃការប្តេជ្ញាចិត្ត។ លោកស្រីមិនត្រឹមតែជាអ្នករក្សាដួងព្រលឹងចំពោះវប្បធម៌ ថៃ ប៉ុននោះទេ ថែមទាំងជាគំរូភ្លឺថ្លាអំពីស្មារតីផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ រួមចំណែកនាំដែនដី គ្វៃជៅ កាន់តែសម្បូររុងរឿង ស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ វៀតតូន - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ