* ជំនឿរបស់ប្រជាជនភូមិ
ឃុំ ជឺប៉ាហ៍ ខេត្ត យ៉ាឡាយ ជាអង្គភាពរដ្ឋបាលថ្មីត្រួវបានរួមបញ្ចូលគ្នាពីទីរួមស្រុក ភូហ្វា ឃុំ ហ្វាភូ និងឃុំ ងៀហ្វា (ស្រុក ជឺប៉ាស៍ ចាស់)។ ក្រោយរយៈពេលដាក់ដំណើរការអាជ្ញាធរពីរថ្នាក់ ការងារដោះស្រាយបែបបទរដ្ឋបាលនៅមូលដ្ឋានបានឈានទៅរករបៀបរបប បម្រើតម្រូវការរបស់ប្រជាជនទាន់ពេលវេលា។ ដោយមានចំនួន ១៧ ភូមិ និគម មនុស្សជិត ២ ម៉ឺននាក់ ក្នុងនោះជាង ៤០% ជាបងប្អូនជនជាតិភាគតិច ការបង្រួញខ្លីគោលការណ៍ដោះស្រាយបែបបទរដ្ឋបាលគឺជាបញ្ហាប្រឈមដ៏ធំ។ ដើម្បីដោះស្រាយការលំបាកលំបិន ក្រោយពីពេលពង្រឹងពង្រីកអង្គការ នគរបាលឃុំ ជឺប៉ាហ៍ បានបង្កើតក្រុមការងារចុះទៅដល់ភូមិ និគមផ្សព្វផ្សាយ ណែនាំនិងជំនួយប្រជាជនធ្វើបែបបទរដ្ឋបាល ជាពិសេសគឺបែបបទទាក់ទងដល់អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ កំណត់អត្តសញ្ញាណអេឡិចត្រូនិច ចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន អវត្តមានបណ្តោះអាសន្ន។

វរសេនីយ៍ឯកបម្រុង ង្វៀង វ៉ាន់ថុង ប្រធានគរបាលឃុំ ជឺប៉ាហ៍ បានឲ្យដឹងថា៖ អង្គភាពកំណត់ទិសស្លោក “ធ្វើដំណើរតាមច្រកល្ហកនីមួយៗ គោះទ្វារតាមផ្ទះនីមួយៗ ពិនិត្យពិច័យករណីនីមួយៗ”។ ដោយមានស្មារតីបម្រើប្រជាប្រជាជន ទោះបីអស់ម៉ោងរដ្ឋបាលក៏ដោយ នគរបាលឃុំក៏នៅតែចាត់ចែងកម្មាភិបាលប្តូរវេនប្រចាំការជួយដល់ពេលដោះស្រាយហើយករណីចុងក្រោយ។
យោងតាមស្ថិតិ ជាមធ្យមក្នុងមួយថ្ងៃៗ នគរបាលឃុំ ជឺប៉ាហ៍ ទទួលប្រជាជនពី ៥០ ដល់ ៦០ លើកនាក់អញ្ជើញមកដោះស្រាយបែបបទទាក់ទងដល់អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ កំណត់អត្តសញ្ញាណអេឡិចត្រូនិចកម្រិត ២ និងកែសម្រួលក្រដាសស្នាមរដ្ឋបាលពាក់ព័ន្ធ។ អនុវត្តក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ដំបូង បានមានប្រហែល ៦០ សំណុំឯកសារផ្តល់អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ជាង ៣៦០ ករណីត្រូវបានធ្វើឱ្យដំណើរការកំណត់អត្តសញ្ញាណ រួមបញ្ចូលក្រដាសស្នាមនិងជិត ១៥០ ករណីចាប់ផ្តើមបង្កើតហត្ថលេខាឌីជីថល។ តួលេខទាំងនេះបង្ហាញឱ្យឃើញថាប្រជាជនកំពុងប្រើសេវាសាធារណៈប្រកបដោយតម្លាភាព ឆាប់រហ័សនិងមានប្រសិទ្ធភាព។

នៅភូមិ ហ្រែង ចំណុចឆ្ងាយបំផុតនៃឃុំ ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលជាង ១៥ គីឡូម៉ែត្រ ការប្រើសេវារដ្ឋបាលនៅតែលំបាកលំបិនច្រើន។ លោកវរសេនីយ៍ទោ ហ៊ិញ ង៉ុកតឹម កម្មាភិបាលនគរបាលឃុំ ជឺប៉ាហ៍ ចែករំលែកថា៖ “ប្រជាជនជាច្រើនមិនមានស្មាតហ្វូន មិនដឹងប្រតិបត្តិការ ដល់ថ្នាក់មិនចេះអក្សរ។ យើងខ្ញុំត្រូវតែជំនួយតាំងពីមួយវគ្គៗ ពីការប្រតិវេទព័ត៌មានរហូតដល់ណែនាំរបៀបរក្សាក្រដាសស្នាមទុកដើម្បីប្រជាជនងាយស្រួលប្រើប្រាស់ក្រោយមកនេះ”។
* កេរ្តិ៍ឈ្មោះល្អល្បីខ្ចរខ្ចាយទៅឆ្ងាយ
មិនត្រឹមតែបម្រើប្រជាជនក្នុងឃុំប៉ុននោះទេ ប្រជាជននៅតាមភូមិសាស្ត្រជិតខាងជាច្រើនក៏ស្វែងរកមកដល់នគរបាលឃុំ ជឺប៉ាហ៍ ដើម្បីធ្វើបែបបទ។ តួយ៉ាងដូចជាករណីរបស់លោកស្រី ង្វៀន ធីថ្វ (ស្នាក់អាស្រ័យនៅឃុំ អៀលៃ) ធ្វើដំណើរឆ្លងកាត់ជិត ២០ គីឡូម៉ែត្រដើម្បីនាំកូនៗ ទាំងបីនាក់មកធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ។ “ឮថានគរបាលឃុំ ជឺប៉ាហ៍ ធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋបានលឿនបានជាខ្ញុំនាំក្មួយៗ មកធ្វើ។ កម្មាភិបាលណែនាំអស់ពីចិត្តពីថ្លើម បែបបទលឿនណាស់” លោកស្រី ថ្វ ចែករំលែកដូច្នេះ។

បង រើ ចាំថៃ (ស្នាក់អាស្រ័យនៅឃុំ ជឺប៉ាហ៍) ក៏បានធ្វើកំណត់អត្តសញ្ញាណអេឡិចត្រូនិចនិងរួមបញ្ចូលក្រដាសស្នាមហើយរួចរាល់ក្រោយរយៈពេលតែជាងមួយម៉ោងនាឡិកាប៉ុននោះ។ បង ថៃ ឱ្យដឹងថា បងមកកាន់ទីស្នាក់ការនគរបាលឃុំនៅម៉ោង ៧ ព្រឹក គ្រាន់តែជាងម៉ោង ៨ ព្រឹកបានបញ្ចប់នីតិវិធីសព្វគ្រប់។ មិនត្រូវការរង់ចាំយូរ ហើយក៏បានផ្តល់ការណែនាំយ៉ាងហ្មត់ចត់ទៀត ធ្វើរួចហើយក៏នៅទាន់ពេលវេលាដើម្បីឡើងទៅចម្ការ។
នគរបាលឃុំ ជឺប៉ាស កំពុងអនុវត្តអំឡុងពេលមមាញឹករយៈ ៥០ ថ្ងៃ យប់ផ្សព្វផ្សាយ ជំនួយប្រជាជនធ្វើបែបបទរដ្ឋបាលតាមគំរូអាជ្ញាធរពីរថ្នាក់។ ក្រៅពីផ្តល់ជូនអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ កំណត់អត្តសញ្ញាណអេឡិចត្រូនិច កម្មាភិបាលនគរបាលឃុំក៏ណែនាំប្រជាជនរួមបញ្ចូលធានារ៉ាប់រងសុខភាព បញ្ចីកំណត់ត្រាសុខភាពអេឡិចត្រូនិចលើកម្មវិធី VNeID ទៀតផង។
មិនត្រឹមតែនៅឃុំ ជឺប៉ាហ៍ ប៉ុននោះទេ គំរូរដ្ឋាភិបាលពីរថ្នាក់ក៏កំពុងពង្រីកប្រសិទ្ធភាពនៅសង្កាត់ ឃុំជាច្រើនផ្សេងទៀតនៅលើភូមិសាស្ត្រខេត្ត យ៉ាឡាយ។ នៅសង្កាត់ អានភូ ជារៀងរាល់ថ្ងៃ នគរបាលសង្កាត់ទទួលប្រជាជនជាង ២០ លើកនាក់អញ្ជើញមកធ្វើបែបបទអំពីស្នាក់នៅ ស្នាក់អាស្រ័យបណ្តោះអាសន្ន អវត្តមានបណ្តោះអាសន្ន។ យោងតាមអ្នកស្រី ហ្វាង ធីភឿង (ស្នាក់អាស្រ័យនៅសង្កាត់ អានភូ) ពីមុននេះ ពេលធ្វើបែបបទស្នាក់អាស្រ័យបណ្តោះអាសន្នម្តងៗ ត្រូវរង់ចាំយូរគ្រាន់បើប៉ុន្តែបច្ចុប្បន្ននេះគ្រាន់តែយកក្រដាសស្នាមមកនដល់គរបាលសង្កាត់គឺបានធ្វើយ៉ាងរហ័សងាយស្រួល។ បែបបទទាំងឡាយត្រឹមតែក្នុងរយៈពេលមិនដល់ ៣០ ទីផងក៏បានធ្វើហើយរួចរាល់។
លោកវរសេនីយ៍ឯកបម្រុង ហូ ថាញ់សឺន ប្រធានគរបាលសង្កាត់ អានភូ បានឲ្យដឹងថា៖ អង្គភាពបានបញ្ជ្រាបការយល់ដឹងយ៉ាងច្បាស់ស្មារតីបម្រើប្រជាប្រជាជន បុរេសកម្មដោះស្រាយករណីជាក់ស្តែងនីមួយៗ មិនទុកឱ្យប្រជាជនត្រូវទៅមកច្រើនដង។ ប្រជាជនអញ្ជើញមកកាន់តែច្រើនគឺជាសញ្ញាវិជ្ជមាន ទាមទារកម្មាភិបាលមួយរួបៗ ត្រូវតែអស់ពីចិត្ត ដិតដល់ជានិច្ចបន្ថែមទៀត។

ថ្វីត្បិតតែតួលេខមិនទាន់ច្រើន ប៉ុន្តែប្រការដែលគួរឲ្យកត់សម្គាល់គឺស្មារតីធ្វើការងារដោយមិនក្រែងរអែងលំបាកលំបិនរបស់កងកម្លាំងនគរបាលមូលដ្ឋាន។ គំរូអាជ្ញាធពីរថ្នាក់នៅ យ៉ាឡាយ កំពុងជួយប្រជាជនឱ្យមានភាពងាយស្រួលក្នុងការប្រើសេវារដ្ឋបាលសាធារណៈនៅលើភូមិសាស្ត្រមូលដ្ឋានតែម្តង សន្សំសំចៃពេលវេលា កម្លាំងពលំ។ នេះជាសន្ទុះអភិវឌ្ឍសំខាន់ក្នុងកំណែទម្រង់រដ្ឋបាល ឆ្ពោះទៅការកសាងអាជ្ញាធរនៅជិតនឹងប្រជាជន នៅជាប់នឹងប្រជាជននិងដើម្បីប្រជាជន៕
អត្ថបទនិងរូបថត៖ ហ្វាយណាម - ស៊ន់ហ៊ុយ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ