វត្ត ឃោសិតារាម (ពលលាវចាស់) នៅភូមិ គូឡាវ ឃុំ ហ៊ឹងហូយ (ខេត្ត កាម៉ៅ) ប្រៀបដូច "សារមន្ទីរវិចិត្រសិល្បៈ" មួយបង្ហាញពីទេពកោសល្យរបស់សិប្បករ ខ្មែរ។ វត្តនេះក៏ជាគោលដៅវប្បធម៌មួយក្នុងចំណោមគោលដៅវប្បធម៌ដ៏ល្អឯកយ៉ាងក្រៃលែងនៅខេត្ត កាម៉ៅ។
វត្ត ឃោសិតារាម គឺជាវត្តមួយក្នុងចំណោមវត្តពុទ្ធសាសនាទក្ខិណនិកាយដ៏ស្រស់ស្អាតនិងស្ថាបត្យកម្មដ៏ល្អឯករបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ
វត្តនេះមានប្រភេទពណ៌សំខាន់គឺពណ៌ក្រហម ពណ៌ផ្កាឈូក ពណ៌លឿងស៊ីគ្នាជាមួយរចនាប័ទ្មស្ថាបត្យកម្មសាជីស្រួច។
ខាងក្នុងព្រះវិហារវត្ត ឃោសិតារាម
សសរជាជួរៗ ត្រូវបានរចនាពណ៌បិទមាសដោយមានក្បូរក្បាច់រចនាដ៏ល្អិតល្អន់
ក្បូរក្បាច់រចនានិងចម្លាក់អណ្តែតត្រូវបានរចនានៅតាមទ្វារនិងរបៀងពោរពេញទៅដោយរចនាប័ទ្មអង្គរ គួបផ្សំជាមួយនឹងក្បូរក្បាច់ត្របកផ្កាឈូកដ៏ទន់ភ្លន់និងហ្មត់ចត់ រួមជាមួយនឹងរូបភាពផ្កាច័នដោយមានគន្លងសរសៃមានតុល្យភាព ស្រួចស្រាល់និងមាំមួន។
រូបសត្វនាគនៅលើដំបូលព្រះវិហារវត្ត ឃោសិតារាម
ផ្លូវទៅកាន់ភូមិស្រុកវត្ត ឃោសិតារាម
ទាំងនេះគឺជាចំណុចលេចធ្លោដ៏អស្ចារ្យសម្រាប់ស្ថាបត្យកម្ម បង្ហាញពីភាពឋិតថេរគង់វង្សនៃខឿនវប្បធម៌ ខ្មែរ៕
អត្ថបទនិងរូបថត៖ ចិន្តា
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ