ការរីកសាយភាយ 'លំហវប្បធម៌ ហូជីមិញ' ក្នុងបណ្តាគ្រឹះស្ថានសាសនា

បណ្តាគ្រឹះស្ថានសាសនា ជំនឿនៅទីក្រុង ហូជីមិញ បាននិងកំពុងក្លាយជា “ចំណុចលេចធ្លោ” ក្នុងការសាយភាយបណ្តាតម្លៃសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់ ហូជីមិញ រួមចំណែករិតបន្តឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

រស់នៅជីវិតល្អ បវរសាសនាធ្វើតាមគំរូលោក អ៊ំ

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង ហូជីមិញ បានដាក់ពង្រាយគំរូ "លំហវប្បធម៌ ហូជីមិញ" នៅមូលដ្ឋានប្រជានិវេសន៍ ជាពិសេសនៅបណ្តាគ្រឹះស្ថានសាសនា ជំនឿដោយប្រើប្រាស់ទម្រង់រូបភាព វិធីសាស្រ្តពិពិធភាពជាច្រើន។ "ជ្រុងមួយនៃវប្បធម៌រៀនសូត្រ ហូជីមិញ" នៅវិហារ កាវដាយ ប៊ិញហ្វា នៅសង្កាត់ ប៊ិញថាញ់ ត្រូវបានចាត់ទុកថាជាកន្លែងសិក្សារៀនសូត្ររបស់សហសេវិកសាសនានិងសម្ពន្ធយុវជនសង្កាត់។

1.jpg
“ជ្រុងមួយវប្បធម៌សិក្សារៀនសូត្រ ហូជីមិញ” នៅវិហារ កាវដាយ ប៊ិញហ្វា គឺជាកន្លែងសម្រាប់សាសនិកទាំងឡាយស្វែងយល់ និងរៀនសូត្រ ដោយរណសិរ្សមាតុភូមិសង្កាត់ ប៊ិញថាញ់ នឹងគណៈកម្មការ វិហារ ប៊ិញថាញ់ ផ្តួចផ្តើមឡើង។
2.jpg
សមាជិកសម្ព័ន្ធយុវជនសិក្សាស្វែងយល់​អំពីឆាក់​ជីវិត​របស់​លោក​ប្រធាន ​ហូជីមិញ ​តាមរយៈ​សៀវភៅពុម្ព ​ឯកសារ​​ដាក់តម្កល់​នៅ​ “ជ្រុង​វប្បធម៌រៀនសូត្រ ​ហូជីមិញ” នៅ​វិហារ​ កាវ​ដាយ ​ប៊ិញ​ហ្វា សង្កាត់​ ប៊ិញ​ថាញ់។

សហសេវិកសាសនា ង៉ុក ភុងថាញ់ គណៈគ្រប់គ្រងវិហារ កាវដាយ ប៊ិញហ្វា បានអោយដឹងថា “យើងខ្ញុំតែងតែចាត់ទុកការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់ ហូជីមិញ ជាខ្លឹមសារសំខាន់មួយក្នុងការអនុវត្តសាសនា។ នៅក្នុងឱកាសអប់រំទេសនា អ្នកមុខអ្នកការនិងសាសនិកតែងតែណែនាំ និងពិភាក្សាអំពីសតិអារម្មណ៍របស់លោកប្រធាន ហូជីមិញ អំពីមេត្តាធម៌ វិរិយៈ- ប្រិតសំចៃ -ស្អាតស្អម -សច្ចៈទៀងត្រង់ ស្មារតីសាមគ្គីភាពប្រជាជាតិ និងចិត្តស្រឡាញ់រាប់រកមនុស្សម្នារបស់ ហូជីមិញ ចាត់ទុកតម្លៃទាំងនេះជិតស្និទ្ធនឹងសច្ចភាព “មេត្តាធម៌ - យុត្តិធម៌ - សច្ចភាព - ប្រាជ្ញា - ទំនុកចិត្ត” ដែលសាសនា កៅដាយ ប្រកាន់ខ្ជាប់”។

“ទន្ទឹមនឹងនោះ វិហារ ប៊ិញហ្វា ក៏ដាក់តាំងបង្ហាញរូបភាព ឯកសារ សម្រង់ពាក្យប្រៀនប្រដៅរបស់អ៊ំ ហូ នៅតំបន់ប្រជុំជីវភាពសហគមន៍ រៀបចំឱកាសសិក្ខាសាលា សន្ទនាប្រធានបទស្តីពី “លំហវប្បធម៌ ហូជីមិញ” ដើម្បីជួយសាសនិកយល់កាន់តែច្បាស់អំពីសតិអារម្មណ៍ ស្ទីលរស់នៅនិងធ្វើការដ៏សាមញ្ញថ្លៃថ្នូររបស់លោក។

យើងខ្ញុំក៏បំផុសចលនាសកម្មភាពសប្បុរសធម៌ ដូចជាគិតគូរក្រុមគ្រួសារក្រីក្រ បរិច្ចាគឈាមមនុស្សធម៌ ដាំដើមឈើការពារបរិស្ថានជាដើម។ ចាត់ទុកថានេះជាលក្ខណៈជាក់ស្តែងបំផុតដើម្បីបង្ហាញពីស្មារតីនៃការ ‘រស់នៅល្អ បវរសាសនា‘ ធ្វើតាមគំរូលោកអ៊ំ ហូ​ ដ៏មហិមា” សហសេវិកសាសនា ង៉ុក ភុងថាញ់ ចែករំលែកបន្ថែម។

3.jpg
សមាជិកសម្ព័ន្ធយុវជននិងសមណស័ក្ដិនៅ ​ប៊ិញ​ហ្វា ស្វែងយល់អំពីអ៊ំ ហូ តាមរយៈឯកសារ សៀវភៅរូបថត។
4.jpg
ភ្ញៀវទេសចរវ័យក្មេងមកទស្សនា ស្វែងយល់អំពីរូបភាពដាក់តាំងបង្ហាញនៅក្នុងលំហវប្បធម៌ ហូជីមិញ នៅសមាគមនិកាយ អូនឡាំង សង្កាត់ ចើលើន។

មិនត្រឹមតែនៅវិហារ កៅដាយ ប៊ិញហ្វា ប៉ុណ្ណោះទេ “លំហវប្បធម៌ ហូជីមិញ” ក៏បានរីកសាយភាយយ៉ាងខ្លាំងនៅក្នុងសហគមន៍ជនជាតិ ចិន នៅសង្កាត់ ចើលើន ផងដែរ។ លោកស្រី ង៉ូ ឡេចូវ អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសមាគមនិកាយ អូនឡាំង បានអោយដឹងថា “សមាគមនិកាយគឺជាកន្លែងសម្រាប់ប្រជុំសកម្មភាពវប្បធម៌ ជំនឿផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគមន៍ចិនរបស់យើងខ្ញុំ។ ក្រៅពីតួនាទីរក្សាអត្តសញ្ញាណប្រពៃណី សមាគមនិកាយក៏ជាអង្គភាពមួយក្នុងចំណោមអង្គភាពឈានមុខក្នុងការអនុវត្ត “លំហវប្បធម៌ ហូជីមិញ” នៅសង្កាត់ ចើឡើន ផងដែរ។

នៅ "លំហវប្បធម៌ ហូជីមិញ" នៅសមាគមនិកាយ អូនឡាំង បណ្តាឯកសារ រូបភាពអំពីដំណើរជីវិតនិងបុព្វហេតុរបស់លោកប្រធាន ហូជីមិញ ត្រូវបានដាក់តាំងបង្ហាញជាទីគោរព លាយបញ្ចូលជាមួយនឹងលំហវប្បធម៌ដ៏ពិសេសនៃសមាគមនិកាយ ក្នុងគោលបំណងបង្ហាញពីការតបគុណ និងការគោរពចំពោះ អ៊ំ ហូ ស្របពេលរួមចំណែករីកសាយភាយសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់លោកដល់បងប្អូនជនជាតិ ចិន។

"សមាគមនិកាយថែមទាំងភ្ជាប់ការកសាងលំហវប្បធម៌ ហូជីមិញ ជាមួយនឹងសកម្មភាពសង្គមដ៏មានអត្ថន័យដូចជាចលនាតបស្នងសងគុណ ទំនុកបម្រុងអ្នកម្តាយវីរជនវៀតណាម ឧបត្ថម្ភគាំពារយោធិនពិការធ្ងន់ គិតគូរក្រុមគ្រួសារក្រីក្រ និងផ្តល់ជូនអាហារូបករណ៍ស្ពានមេត្រីសុបិនឲ្យសិស្សសាលាមានស្ថានភាពលំបាកលំបិនខ្លាំង។

មិនបង្អង់នៅត្រឹមនោះឡើយ សមាគមនិកាយ អូនឡាំង នៅថែមទាំងពង្រីកទូលាយ បំពេញបន្ថែមរូបភាពនៃសកម្មភាពវប្បធម៌ អប់រំ និងរៀបចំសម្រាប់សិស្សានុសិស្សមកពីសាលារៀនលើមូលដ្ឋានមកទស្សនា ជួយក្មេងៗជំនាន់ក្រោយយល់កាន់តែច្បាស់អំពីប្រពៃណីនៃសាមគ្គីភាព និងវប្បធម៌របស់ជនជាតិ ចិន ផ្សារភ្ជាប់នឹងសតិអារម្មណ៍ ហូជីមិញ" លោកស្រី ង៉ូ ឡេចូវ សង្កត់ធ្ងន់។

នាំមកកៀកជិតជាមួយមជ្ឈដ្ឋានយុវជន

ដើម្បីនាំយកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់លោកប្រធាន ហូជីមិញ ឲ្យកាន់តែខិតជិតមជ្ឈដ្ឋានយុវជន ប្រព័ន្ធរណសិរ្សមាតុភូមិនៅតាមសង្កាត់ ឃុំ តំបន់ពិសេសក្នុងទីក្រុង ហូជីមិញ បានជំរុញយ៉ាងខ្លាំងក្លាការធ្វើបរិវត្តកម្មឌីជីថល បង្កើតការរីកសាយភាយយ៉ាងខ្លាំងនៃសតិអារម្មណ៍ និងស្ទីលរស់នៅនិងធ្វើការរបស់លោកប្រធាន ហូជីមិញ ក្នុងជីវិតសម័យទំនើប។

5.jpg
វិហារ ប៊ិញហ្វា កាវដាយ (សង្កាត់ ប៊ិញថាញ់) គឺជាកន្លែងសម្រាប់ការអនុវត្តសាសនា ក៏ជាកន្លែងសម្រាប់ សិក្សាអំពីទស្សនវិជ្ជា គំនិត ស្ទីលរស់នៅនិងធ្វើការរបស់អ៊ំ ហូ។

លោក វ៉ មិញទ្រៀត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ ចើលើន បានអោយដឹងថា៖ “អនុវត្តចង្អុលបង្ហាញរបស់គណៈកម្មាធិការបក្សសង្កាត់ គណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ ចើលើន បានចលនាគ្រឹះស្ថានសាសនាលើមូលដ្ឋានរក្សាទុកនិងពង្រីកទូលាយគំរូលំហវប្បធម៌ ហូជីមិញ។ នេះត្រូវបានចាត់ទុកថាជាសកម្មភាពសំខាន់ៗ គោលបំណងលើកតម្កើង និងរីកសាយភាយនូវបណ្តាតម្លៃដ៏វិសេសវិសាលក្នុងសតិអារម្មណ៍សីលធម៌ ស្ទីលរស់នៅនិងធ្វើការ ហូជីមិញ។ ស្របពេលរួមចំណែកដល់ការបំផុសគំនិត ពង្រឹងស្មារតីសាមគ្គីភាព ផ្សារភ្ជាប់ក្នុងចំណោមបណ្តាជនជាតិភាគតិច និងសាសនិកបណ្តាសាសនានៅក្នុងមូលដ្ឋានសង្កាត់”។

គិតមកដល់បច្ចប្បន្ននេះ នៅក្នុងសង្កាត់ ចើលើន បានមានចំនួន ៧ "លម្អវប្បធម៌ហូជីមិញ" ត្រូវបានបង្កើតឡើងនៅតាមគ្រឹះស្ថានសាសនាក្នុងចំណោមគ្រឹះស្ថានសាសនា ជំនឿសរុបចំនួន ៣១។ "យើងខ្ញុំនឹងបន្តចលនាដើម្បីពង្រីកគំរូនេះនៅពេលខាងមុខ គោលបំណងបង្កើតប្រជុំជីវភាពវប្បធម៌បន្ថែមទៀត អប់រំតម្លៃសីលធម៌ ហូជីមិញ ក្នុងសហគមន៍" លោក ទ្រៀត ចែករំលែក។

ទន្ទឹមនឹងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ ចើលើន រួមជាមួយបណ្តាគ្រឹះស្ថានសាសនាបានធ្វើឲ្យទៅជាភាពជាក់សែ្ដងការ "សិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការហូជីមិញ" ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ ការរៀបចំពិធីបុណ្យសុខុមាលភាពសង្គមលើកដំបូងនៅឆ្នាំ ២០២៥ កម្មវិធី "ម្ហូបបួស ចើលើន ចំណងមេត្រីភាព - រួមដៃគ្នាដើម្បីសហគមន៍" ឬអាហារមេត្រីភាព ផ្តល់ជូនអាហារូបករណ៍ និងគិតគូរបុណ្យចូលឆ្នាំ តេត ជូនបងប្អូនជនជាតិភាគតិច សាសនិក។

ជាពិសេស ក្នុងបរិបទទីក្រុង ហូជីមិញ កំពុងជំរុញយ៉ាងខ្លាំងក្លាធ្វើបរិវត្តកម្មឌីជីថល គណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ ចើលើន បានត្រៀមជាស្រេចអនុវត្តបច្ចេកវិទ្យាយ៉ាងសកម្មទៅក្នុង "លំហវប្បធម៌ ហូជីមិញ"។ "យើងខ្ញុំតែងតែសហការយ៉ាងជិតស្និទ្ធជាមួយគ្រឹះស្ថានសាសនាដើម្បីអភិវឌ្ឍខ្លឹមសារតាំងពិព័រណ៍ច្បាស់លាស់ ធានាបាននូវភាពជិតស្និទ្ធមួយ។ ទីលំហនីមួយៗ មានលេខកូដ QR ជួយប្រជាជនឆែករកព័ត៌មាន ឯកសារ រូបភាពអំពីដំណើរជីវិត បុព្វហេតុរបស់លោកប្រធាន ហូជីមិញ បានយ៉ាងងាយស្រួល។ ឆ្លងតាមរយៈនោះ ប្រជាជនគ្រប់ជាន់ថ្នាក់ ជាពិសេសមជ្ឈដ្ឋានយុវជនអាចចូលប្រើប្រាស់បានយ៉ាងឆាប់រហ័ស ហើយងាយប្រើ" លោក វ៉ មិញទ្រៀត ចែករំលែកបន្ថែម។

មិនត្រឹមតែបង្អង់នៅការធ្វើឌីជីថលភាវូបនីយកម្មប៉ុណ្ណោះទេ គំរូនេះក៏បង្កើតលក្ខខណ្ឌសម្រាប់គ្រឹះស្ថានសាសនាក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗ ជាប្រចាំ ដោយរួមបញ្ចូលគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋស្តីពីការសិក្សារៀនសូត្រ ធ្វើតាម អ៊ំ។ “យើងខ្ញុំសង្ឃឹមថា លំហវប្បធម៌ ហូជីមិញ នីមួយៗនឹងតែងតែមានភាពច្នៃប្រតិដ្ឋ រស់រវើក ហើយជិតស្និទ្ធ ដើម្បីប្រជាជននៅពេលមកកាន់ទីនេះទទួលអារម្មណ៍ស្មារតីពី អ៊ំ ហូ បង្កើនការយល់ដឹងអំពីដាស់ឲ្យក្រោកដោយខ្លួនឯង លត់ដំដោយខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃ”។ លោក វ៉ មិញទ្រៀត អះអាងបញ្ជាក់។

ការកសាង "លំហវប្បធម៌ ហូជីមិញ" ឆ្ពោះទៅគោលដៅបង្កើតមនុស្សម្នាវៀតណាមក្នុងដំណាក់កាលថ្មី - ដោយមានគំនិតថ្មី វិធីធ្វើថ្មី និងបង្កើតបានតម្លៃថ្មី ក្លាយជាសកម្មភាពជាក់ស្តែងបំផុត នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជូនប្រជាជន។

6.jpg
លោកស្រី ហ្វាង ម៉ៃហ្វ៊ិញហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ ប៊ិញថាញ់ នឹងសហសេវិកសាសនា ង៉ុក ភុងថាញ់ ស្វែងយល់អំពីជីវិតរបស់អ៊ំ ហូ តាមរយៈឯកសារដាក់តាំងបង្ហាញនៅវិហារ។

លោកស្រី ហ្វាង ម៉ៃហ្វ៊ិញហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ ប៊ិញថាញ់ មានប្រសាសន៍ថា នាពេលខាងមុខ សង្កាត់នឹងបន្តចូលរួមជាមួយគ្រឹះស្ថានសាសនា កំណត់ទិសដៅ និងឧបត្ថម្ភបណ្តាសកម្មភាពជាក់ស្តែងជាងទៀត។ គោលដៅគឺជួយបងប្អូនសាសនិកយល់ដឹងកាន់តែស៊ីជម្រៅអំពីទិសស្លោក "សាសនាភ្លឺស្វាង - ជីវិតរុងរឿង" រួមចំណែកការអនុវត្តទិសដៅសកម្មភាពដ៏ល្អសម្រាប់សុភមង្គលរបស់ប្រជាជនសង្កាត់ ប៊ិញថាញ់។

ទន្ទឹមនឹងការរក្សាទុកលំហវប្បធម៌សារវត្ថុ សង្កាត់ថែមទាំងកំពុងឆ្ពោះទៅរកការកសាង "លំហវប្បធម៌ ហូជីមិញ" តាមទិសដៅថ្មី ទាំងតម្រូវការផង ទាំងបញ្ហាប្រឈមផង។ ក្រៅពីគំរូឃោសនាផ្សព្វផ្សាយដូចជា៖ ពិភាក្សាស្តីពីបទយកការណ៍ពិសេស ចែកចាយខិត្តប័ណ្ណរួមបញ្ចូលទៅក្នុងសកម្មភាពសាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិ សង្កាត់ ប៊ិញថាញ់ នឹងអភិវឌ្ឍគំរូ "លំហវប្បធម៌ ហូជីមិញ" នៅលើមូលដ្ឋានគ្រឹះឌីជីថល។

“នេះជាប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ ប៊ិញថាញ់ គោលបំណងជួយសាសនិក ទោះបីជា មិនមានវត្តមានដោយផ្ទាល់នៅមូលដ្ឋានក៏ដោយ ក៏នៅតែអាចចូលមើល ស្វែងយល់និងទទួលអារម្មណ៍បានពីលទ្ធផល តម្លៃដែលគ្រឹះស្ថានសាសនាបាននិងកំពុងអនុវត្ត។ ដោយហេតុដូច្នោះ រីកសាយភាយយ៉ាងខ្លាំងក្លា ស្មារតីនៃការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់លោក ហូជីមិញ ឲ្យកាន់តែខ្លាំងក្លាឡើង ជាក់ស្តែង ជិតស្និទ្ធ និងស៊ីជម្រៅទៅក្នុងជីវភាពរស់នៅរបស់ប្រជាជន” លោកស្រី ហ្វ៊ិញហ្វា ចែករំលែក៕

អត្ថបទនិងរូបថត៖ អាន ហៀវ
ប្រែសម្រួលដោយ៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ចាប់ពីខែ មេសា ឆ្នាំ ២០២៦ ឃុំ សាមមឺន (ខេត្ត ដៀនបៀន) បានបើកថ្នាក់លុបបំបាត់អនក្ខរកម្មនៅសាលាចំណេះទូទៅបង្រៀននិងរៀនពេញមួយថ្ងៃជនជាតិបឋមសិក្សានិងអនុវិទ្យាល័យ ណាអ៊ឺ ដោយមានសិក្ខាកាមចំនួន ២១ នាក់ វគ្គសិក្សារហូតដល់ខែ ធ្នូ ឆ្នាំ ២០២៦។

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ សំដៅដល់ការទាក់ទាញគម្រោងការនានាដែលនាំមកបច្ចេកវិទ្យា លទ្ធភាពផលិតកម្មនិងតម្លៃបន្ថែមដល់អាជីវកម្មក្នុងស្រុក។ ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចសរទរដូវ ២០២៦ វិនិយោគិនស្នើឱ្យទីក្រុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អនីតិវិធីនិងភ្ជាប់ប្រភពកម្លាំង។

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ព្រឹកថ្ងៃទី ២៧ ខែ តុលា នៅទីក្រុង ហូ ជីមិញ វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៦ បន្តមាន ១៦ កិច្ចប្រជុំឯកទេសបទ ផ្តោតលើការស្វែងរកកម្លាំងចលករកំណើនថ្មី។ ខ្លឹមសារពិភាក្សាផ្សារភ្ជាប់នឹងការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ឆ្ពោះទៅរកវិធានការសហការយ៉ាងជាក់ស្តែងសម្រាប់សហគ្រាស។

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

ជាអ្នកមានប្រជាប្រិយភាពនៅភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង លោក លី អាស៊ី តែងតែធ្វើជាគំរូសកម្មក្នុងចលនាជនរួមជាតិរួមកម្លាំងកសាងជនបទថ្មី។

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

នៅព្រឹកថ្ងៃទី ១៤ ខែតុលា នាទីស្ងៀមស្ងាត់ដ៏ពិសិដ្ឋមួយបានគ្របដណ្ដប់ឧទ្យានវប្បធម៌ លេ ធីរៀង (ទីក្រុង ហូ ជីមិញ) នៅពេលចំនួន ៧៣១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបានដង្ហែមកក្នុងពិធីគោរពរំឭក​វិញ្ញាណក្ខន្ធដ៏ស្មិងស្មាធិ៍ ជោកទឹកភ្នែក។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។