របស់ប្រជាជនប៉ុននោះទេ ថែមទាំងជួយឧបត្ថម្ភមាមីងបងប្អូនជនជាតិភាគតិចលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ច អាស្រ័យហេតុនោះ ពង្រឹងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនយ៉ាងរឹងមាំ។
ការកសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន
តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅតាមខេត្តព្រំដែនភូមិភាគខាងជើង តីង្វៀន និងប៉ែកខាងលិចនៃភូមិភាគខាងត្បូងតែងតែជាគោលដៅដែលកម្លាំងអរិភាពទាំងឡាយកំណត់ជាគោលដៅក្នុងគោលបំណងបង្កឱ្យបាត់ស្ថិរភាពនយោបាយ។ យល់ច្បាស់បញ្ហាប្រឈមនោះ កងកម្លាំងនគរបាលប្រជាជនម្ចាស់ការអនុវត្តទិសស្លោក "រួមជាមួយគ្នា ទាំង ៤" (ហូបបាយជាមួយគ្នា រស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា និយាយភាសាជនជាតិជាមួយគ្នា) ដើម្បីការពារជីវភាពសុខសាន្តជូនប្រជាជន។
នៅខេត្ត ស៊ើនឡា កងកម្លាំងនគរបាលមិនត្រឹមតែក្តាប់បាន យ៉ាងច្បាស់ ក្រុមគ្រួសារនីមួយៗ យល់ច្បាស់តាំងពីស្ថានភាពនីមួយៗ ដើម្បីដោះស្រាយទាន់ពេលវេលាប៉ុននោះទេ ថែមទាំងជួយមាមីងបងប្អូនដោយផ្ទាល់នៅពេលជួបឧបទ្ទវហេតុ គ្រោះមហន្តរាយធម្មជាតិទៀតផង។ ក្រោយពីភ្លៀងទឹកកក ព្យុះខ្យល់កំបុតត្បូងមួយសន្ទុះកើតឡើងនៅថ្ងៃទី ១ ខែ ឧសភា ភ្លាមបង្កការខូចខាតអន្តរាយដល់ប្រជាជនចំនួន ២៤ ក្រុមគ្រួសារឃុំ ផៀងខ្វាយ កងកម្លាំងនគរបាលឃុំបានចល័តចំនួនកងកម្លាំង ជាអតិបរមាជួយដោះស្រាយផលវិបាក បញ្ជូនអ្នករងគ្រោះទៅសង្រ្គោះបន្ទាន់ រួមចំណែកលំនឹងជីវភាពប្រជាជន។
ដើម្បីលើកស្ទួយកម្លាំងប្រជាជនទាំងមូល ខេត្ត អានយ៉ាង បានសហការជាមួយកងកម្លាំងនគរបាលមូលដ្ឋានរក្សាគំរូរាប់រយដូចជា៖ "សុខ ០២ - សន្តិសុខសណ្តាប់ធ្នាប់ សុខុមាលភាពសង្គម" "ក្រុមនាវា កប៉ាល់ ការពារសន្តិសុខ សណ្តាប់ធ្នាប់" "ផ្ទះសំណាក់គ្មានឧក្រិដ្ឋជន គ្មានគ្រឿងញៀន" ជាដើម្បី។ គំរូទាំងនេះថែមទាំងផ្សារភ្ជាប់ជាមួយនឹងការងារសុខុមាលភាពសង្គមនិងពង្រឹងទំនុកចិត្តរបស់ប្រជាជនជាមួយអាជ្ញាធរទៀតផង។
ស្មាកៀកស្មាជាមួយកងកម្លាំងនគរបាលក៏ជាផ្ទាំងកញ្ចក់ជនជាតិភាគតិចគំរូ តួយ៉ាងដូចជាលោក សៀវអ៊ូន (កើតឆ្នាំ ១៩៦៦) នៅភូមិ ភ្លាយហ្កលុង មើឡាន ឃុំ ជឺអាថាយ (ខេត្ត យ៉ាឡាយ)។ ធ្លាប់មានអតីតកាល ជ្រុលជ្រួសក៏ប៉ុន្តែដោយមានការលើកទឹកចិត្តរបស់កងកម្លាំងនគរបាលមូលដ្ឋាន លោកបានទៅដល់ក្រុមគ្រួសារនីមួយៗ ពន្យល់ជូនមាមីងបងប្អូនយល់ត្រូវអំពីគោលនយោបាយជំនឿ សាសនារបស់បក្សនិងរដ្ឋ។ បង ក្សរ៍ ផអ្វារ៍ ប្រជាជនក្នុងភូមិនិយាយថា៖ "ស្តាប់តាមលោក សៀវអ៊ូន និងកងកម្លាំងសមត្ថកិច្ច មាមីងបងប្អូនមិនតាមជនអាក្រក់ ស្ងប់ចិត្ត ប្រតិបត្តិសាសនាហើយ។ ជីវភាពរស់នៅមានស្ថិរភាពជាងមុន"។
សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានថែរក្សារឹងមាំជាមូលដ្ឋានគ្រឹះដើម្បីមាមីងបងប្អូនជនជាតិភាគតិចស្ងប់ចិត្តច្បាមដី ច្បាមភូមិ ផ្តោតលើការងារផលិតកម្មនិងអភិវឌ្ឍសេដ្ឋកិច្ច។
រួមដំណើររួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព
ក្នុងដំណើរការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅតាមតំបន់លំបាកខ្លាំង កងកម្លាំងនគរបាលបានដឹកនាំចល័តនិងសហការជាមួយមូលដ្ឋាននានាសាងសង់ផ្ទះជាង ៣៣.០០០ ខ្នង រួមជាមួយនឹងសំណង់សុខាភិបាលអប់រំ វប្បធម៌នៅតាមភូមិសាស្ត្រលំបាកលំបិននៅទូទាំងប្រទេស ដោយមានថវិកាសរុបជាង ២.០០០ ពាន់លានដុង។
ដោយមានការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់កងកម្លាំងនគរបាល ឆ្នាំ ២០២៥ ខេត្ត ថៃង្វៀន បានអនុវត្តគម្រោងសាងសង់ផ្ទះលំនៅចំនួន ១.០០០ ខ្នងជូនប្រជាជនស្ថិតក្នុងក្របខ័ណ្ឌលំបាកលំបិនអំពីផ្ទះលំនៅ។ រហូតមកដល់ពេលនេះ គម្រោងបានប្រគល់ជូនផ្ទះចំនួន ៤៤០ ខ្នងហើយនឹងបន្តប្រគល់ជូនចំនួន ៥៦០ ខ្នងដែលនៅសល់ទៀត មុនថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦។ កណ្តាលពេលភ្លៀង តំបន់ព្រៃភ្នំ រូបភាពយុទ្ធជននគរបាលប្រជាជនទាំងឡាយរួមគ្នាសង់ផ្ទះបានតែងលម្អសាមគ្គីភាពរវាងកងទ័ពនិងប្រជាជនបន្ថែមទៀត។
យុទ្ធជននគបាលជាច្រើនក៏ជាគំរូដ៏ភ្លឺស្វាងក្នុងការឧបត្ថម្ភជួយជ្រោមជ្រែងបងប្អូនជនជាតិឆ្លងកាត់លំបាកលំបិនទៀតផង។ នៅខេត្ត ដៀនបៀន ព្រឹន្ទបាលទោ យ៉ាង អាថាំង (ជនជាតិ ម៉ុង) កម្មាភិបាលមន្ទីរពេទ្យ 7/5 បានបង្កើតគំរូ "បាច់ចង្កឹះក្តីស្រឡាញ់" ក្នុងគោលបំណងជួយអ្នកជំងឺមានការងារធ្វើរកប្រាក់ព្យាបាលបន្ថែម។ តែងតែមានវត្តមានជួយមាមីងបងប្អូនក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការលំបាកលំបិន វរសេនីយ៍ត្រី ហ្វាង ង៉ុកមិញ ប្រធាននគរបាលឃុំ វិញហ្វាង (ក្វាងទ្រី) បានក្លាយជាស្ពានមេត្រីផ្សារភ្ជាប់មនោសញ្ចេតនាកងទ័ព - ប្រជាជន។ អនុសេនីយ៍ឯកបម្រុង ផាន ត្រឹនថាញ់ ការិយាល័យភស្តុភារនគរបាលខេត្ត ដាក់ឡាក់ ចូលរួមជាង ៤០ លើកស្ម័គ្រចិត្តឆ្ពោះទៅកាន់ភូមិសាស្ត្រលំបាកលំបិនខ្លាំង ។ល។
កម្មវិធីទាំងឡាយទទួលគាំពារទំនុកបម្រុងសិស្សសាលាកំព្រា មានស្ថានភាពលំបាកលំបិនខ្លាំងបានជួយកុមាររាប់ពាន់ប្អូនតំបន់ភ្នំបន្តបានទៅរៀន។ កម្មវិធីពិនិត្យជំងឺ ចែកជូនថ្នាំពេទ្យដោយឥតគិតថ្លៃត្រូវបានរៀបចំជាប្រចាំនៅតាមឃុំព្រំដែន ជួយលើកកម្ពស់គុណភាពជីវភាពរស់នៅជូនប្រជាជន។
រូបភាពយុទ្ធជននគរបាលកាន់តែស្និទ្ធស្នាលជាទីស្រឡាញ់ ជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃក្នុងបេះដូងបងប្អូនបណ្តាជនជាតិ។ ការចូលរួមដោយស្ងៀមស្ងាត់របស់បងៗ មិនត្រឹមតែត្បាញបានជារដូវកាលផ្តល់ផលទ្វេដងកក់ក្តៅសម្បូរស្តុកស្តម្ភប៉ុននោះទេ ថែមទាំងរក្សាតំបន់ជាយដែនតែងតែសុខក្សេមក្សាន្ត កសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនដ៏រឹងមាំទៀតផង៕
អត្ថបទ៖ ជីកឿង
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ យ័ញលើយ