៥០ ឆ្នាំទីក្រុងបានប្រសិទ្ធនាមលោក អ៊ំ ហូ - អត្ថបទបញ្ចប់៖

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ទីក្រុង ហូជីមិញ កំពុងបើកទូលាយបរិយាកាសអភិវឌ្ឍន៍ដោយមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងគំរូសេដ្ឋកិច្ចថ្មីៗ។ នេះត្រូវបានចាត់ទុកជាជំហានផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់តួនាទីរបស់ទីក្រុងក្នុងការតភ្ជាប់ជាមួយនឹងហិរញ្ញវត្ថុទូទាំងសកលលោក បច្ចេកវិទ្យាស្នូលនិងនវានុវត្តន៍ច្នៃប្រតិដ្ឋក្នុងដំណាក់កាល ២០៣០ - ២០៤៥។

រៀបចំរចនាសម្ព័ន្ធលំហអភិវឌ្ឍន៍ឡើងវិញ និងគំរូកំណើនថ្មី
ក្រោយរយៈពេល ៥០ ឆ្នាំបានប្រសិទ្ធនាមលោក អ៊ំ ទីក្រុង ហូជីមិញ ឈានចូលដំណាក់កាលរៀបចំរចនាសម្ព័ន្ធគំរូកំណើនឡើងវិញយ៉ាងស៊ីជម្រៅ ប្តូរពីការប្រើកម្លាំងពលកម្មច្រើន ដីធ្លីទៅជាការផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងទិន្នន័យ។ ផ្តោតសំខាន់គឺបង្កើតមជ្ឈមណ្ឌល​ហិរញ្ញវត្ថុអន្តរជាតិ (VIFC-HCMC) រួមផ្សំបញ្ចូលប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋ និងបរិវត្តកម្មឌីជីថល។

tp-hcm.jpg
ទីក្រុង ហូជីមិញ កំពុងឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មី និងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ។

បច្ចុប្បន្នទីក្រុងទាក់ទាញគម្រោង FDI ជាង ២០.០០០ គម្រោង ដោយមានដើមទុនសរុបជិត ១៤២ ពាន់លានដុល្លារអាមេរិក រួមវិភាគទានជាង ៥០% ខ្ទង់ប្រាក់នាំចេញ។ ក៏ប៉ុន្តែ តុល្យភាពភូមិសាស្រ្តអនុគ្រោះប្រពៃណីកំពុងខិតជិតដែនកំណត់។ ដំណាក់កាល ២០២៦ - ២០៣០ ទីក្រុងត្រូវកៀរគរដើមទុនវិនិយោគសង្គមទាំងមូលជាង ៣,២ លានពាន់លានដុង។ ការបង្កើត VIFC-HCMC មានកម្រិតយុទ្ធសាស្ត្រជាតិ ជួយទាក់ទាញមូលនិធិវិនិយោគ ក្រុមហ៊ុនគ្រប់គ្រងសម្បត្តិសកល និងឈានទៅរកស្តង់ដារគ្រប់គ្រង បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech)។

hcctphcm-3.jpg
ប្រើបច្ចេកវិទ្យាក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលរួមចំណែកកសាងមូលដ្ឋានគ្រឹះរដ្ឋបាលទំនើប ដោយយកប្រជាជនជាគោល។

ទន្ទឹមនោះ តំបន់បច្ចេកវិទ្យាខ្ពស់ (SHTP) កំពុងប្តូរយ៉ាងខ្លាំងក្លាទៅជាការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ផ្តោតលើ AI សេមីកុងឌុចទ័រ (Semiconductor) ដើម្បីម្ចាស់ការបច្ចេកវិទ្យាស្នូល។ មជ្ឈមណ្ឌល C4IR ភ្ជាប់ទីក្រុងជាមួយបណ្តាញ WEF ខណៈពេលប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីពស្ទុះឡើងដល់ចំណាត់ថ្នាក់ទី ៩៨ ទូទាំង​សកល (យោងតាម StartupBlink 2026)។ ក្រៅពីនេះ គំរូថតចម្លងឌីជីថលទីក្រុង (Digital Twin) ក៏កំពុងត្រូវបានអនុវត្ត ដើម្បីលើកកម្ពស់លទ្ធភាពគ្រប់គ្រងឆ្លាតវៃដោយផ្អែកលើទិន្នន័យ។

កម្លាំងចលករយុទ្ធសាស្ត្រផ្តើមចេញពីគោលនយោបាយជាតិ និងនិន្នាការសកល
យុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីរបស់ទីក្រុងភ្ជាប់យ៉ាងស្អិតល្មួតជាមួយនឹងសេចក្តីសម្រេចលេខ 57-NQ/TW ស្តីអំពីអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋ និងបរិវត្តកម្ម​ឌីជីថល។ ក្នុងបរិបទដែលលំហូរទុន FDI សកលកើនឡើងយ៉ាងខ្លាំងក្លាទៅលើការជម្រើសចូលទៅក្នុង AI បច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថល ការប្រកួតប្រជែងអន្តរជាតិបានប្តូរពីគម្រោងទោលទៅជាការប្រកួតប្រជែងរវាងប្រព័ន្ធអេកូឡូស៊ី។

dttmtphcm.jpg
វិធានការ និងលទ្ធផលអនុវត្តសាកល្បងគំរូទីក្រុងឆ្លាតវៃនៅតំបន់ពិសេស កូនដាវ។

លោក ង្វៀន វ៉ាន់ដឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ សង្កត់ធ្ងន់ថា ទីក្រុងបានប្តូរទៅគំនិត "ស្ថាបនាប្រព័ន្ធអេកូឡូស៊ី" ដើម្បីទាក់ទាញលំហូរទុនគុណភាពខ្ពស់។ VIFC-HCMC ដើរតួនាទីជាស្ពានមេត្រីជួយសហគ្រាសក្នុងស្រុកទទួលបានប្រភពកម្លាំង​សកលក្នុងតម្លៃសមរម្យ។

khucongnghecao-3.jpg
ទីក្រុង ហូជីមិញ បន្តកែលម្អបរិស្ថានវិនិយោគ ឆ្ពោះទៅរកការទាក់ទាញលំហូរទុនគុណភាពខ្ពស់ និងគម្រោងបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ការរួមបញ្ចូលគ្នារវាង VIFC-HCMC SHTP មជ្ឈមណ្ឌល C4IR និងប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីពបង្កើតបានជារចនាសម្ព័ន្ធអភិវឌ្ឍន៍ច្រើនជាន់ គួបផ្សំលំហូរទុន បច្ចេកវិទ្យា និងចំណេះដឹង។ ដោយមានសេចក្តីសម្រេចលេខ 57-NQ/TW ជាទ្រនិចតម្រង់ទិស ទីក្រុង ហូជីមិញ ប្រកាន់ខ្ជាប់ទិសដៅអភិវឌ្ឍន៍ដោយផ្អែកលើចំណេះដឹង ឆ្ពោះទៅរកការក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនវានុវត្តន៍ច្នៃប្រតិដ្ឋឈានមុខគេនៅក្នុងតំបន់ដំណាក់កាល ២០៣០ - ២០៤៥៕

អត្ថបទនិងរូបថត៖ លឺវនៀម
ប្រែសម្រួល៖ អៀងថាន់

កាសែត ព័ត៌មាន និងជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

មូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំតំបន់ព្រំដែន

មូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំតំបន់ព្រំដែន

ដោយមានវិធីសាស្ត្រដ៏បត់បែន ការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ថាញ់ឡ្វ ខេត្ត ឡាងស៊ើន ឃោសនាច្បាប់ដ៏សោះកក្រោះ តែក្លាយជាជិតស្និទ្ធនឹងប្រជាជន។

កសាងប្រភពកម្លាំងប្រកបដោយចីរភាពសម្រាប់ការអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច

កសាងប្រភពកម្លាំងប្រកបដោយចីរភាពសម្រាប់ការអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច

លើកកម្ពស់ការយល់ដឹងផ្នែកច្បាប់សម្រាប់សិស្សសាលា និស្សិតតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំមិនត្រឹមតែជាភារកិច្ចអប់រំសុទ្ធសាធប៉ុននោះទេ ថែមទាំងជាដំណោះស្រាយឫសគល់ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពទៀតផង។

ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ FDI សម្រាប់បច្ចេកវិទ្យានិងកំណើនបៃតង

ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ FDI សម្រាប់បច្ចេកវិទ្យានិងកំណើនបៃតង

ទីក្រុង ហូ ជីមិញ លើកគោលដៅទាក់ទាញការវិនិយោគបរទេសចំនួន ១៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦ ផ្តល់អាទិភាពដល់គម្រោងនានាក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង ជំរុញការតភ្ជាប់ប្រភពដើមទុនអន្តរជាតិជាមួយអាជីវកម្មនានាដើម្បីលើកកម្ពស់សមត្ថភាពផលិតកម្មនិងគុណភាពនៃកំណើនទៀតផង។

ជួយជំនាន់ក្មេងៗ ជនជាតិភាគតិចរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង

ជួយជំនាន់ក្មេងៗ ជនជាតិភាគតិចរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង

ប្រឈមមុខនឹងបញ្ហាពិបាកដោះស្រាយមានលក្ខណៈពិសេសដោយឡែកនៅតំបន់ភ្នំដូចជាស្ថានភាពរៀបការមុនអាយុកំណត់ ហានិភ័យរំលោភបំពានរុក្ខកម្មនិងអន្ទាក់តាមបរិយាកាសអ៊ីនធឺណិត ការងារផ្សព្វផ្សាយ អប់រំច្បាប់ឱ្យសិស្សសាលា និស្សិតជនជាតិភាគតិចកំពុងដើរតួនាទីយ៉ាងសំខាន់។

រួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣៖ ជំហានផ្លាស់ប្តូរយ៉ាងជាក់ច្បាស់ក្នុងគំនិតបង្កើតច្បាប់

រួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣៖ ជំហានផ្លាស់ប្តូរយ៉ាងជាក់ច្បាស់ក្នុងគំនិតបង្កើតច្បាប់

ម្ចាស់ឆ្នោតនិងសមាជិករដ្ឋសភាជាច្រើនរូបយល់ស្របយ៉ាងខ្លាំងចំពោះភាពចាំបាច់នៃការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំងបីឲ្យទៅជាកម្មវិធីតែមួយ ដោយមានឈ្មោះថា កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍វប្បធម៌សង្គម ជនបទ ជនជាតិ និងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣៥។ ការរួមបញ្ចូលនេះក្នុងគោលបំណងបញ្ចប់ស្ថានភាពប្រភកម្លាំងបែកខ្ញែក គោលនយោបាយត្រួតស៊ីគ្នានិងបែបបទរដ្ឋបាលស្មុគ្រស្មាញនៃដំណាក់កាល ២០២១ - ២០២៥។​​​​​

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

ក្រោយពីរយៈពេលសាងសង់យ៉ាងលឿន ដងផ្លូវឆ្លងកាត់ភ្នំជ្រលងភ្នំជ្រៅមួយ - ដងផ្លូវរបស់ “គោលគំនិតរបស់បក្ស ទឹកចិត្តប្រជាជន” បានបើកឱកាសអភិវឌ្ឍថ្មីៗ ជូនបងប្អូនជនជាតិ នុង នៅ ឡឹនណង់ (ខេត្ត ឡាងស៊ើន)។

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

កម្មវិធីគោលដៅជាតិ គោលនយោបាយជនជាតិនិងសុខុមាលភាពសង្គមបានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិភាគតិចនៅខេត្ត អានយ៉ាង។

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ ក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា បង្កើតល័ក្ខខ័ណ្ឌដើម្បីប្រជាជននិយាយរួមនិងបងប្អូនជនជាតិភាគ តំបន់ភ្នំនិយាយដោយឡែកស្វែងយល់ព័ត៌មានផ្នែកច្បាប់ដោយខ្លួនឯង ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

ខេត្ត ខាញ់ហ្វា កំពុងជំរុញបរិវត្តកម្មឌីជីថលយ៉ាងសកម្ម ជួយបងប្អូនជនជាតិលើកកម្ពស់ជីវភាពខាងសម្ភារ ស្មារតី និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ដោយមានសារសំខាន់ "ភ្ជាប់ទំនាក់ទំនងមិនប៉ះពាល់" យុទ្ធនាការ "មិនឯកោតែឯង" ឆ្នាំ ២០២៦ កំពុងត្រូវបាននគរបាលខេត្ត ក្វាងង៉ាយ សហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តរៀបចំឡើងនៅតាមសាលារៀនក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង បំណិនជួយកុមារសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត។

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

ថ្នាក់លុបបំបាត់អនក្ខរកម្មនៅគ្រឹះស្ថានបន្សាបគ្រឿងញៀនខេត្ត ឌៀនបៀន កំពុងបើកឱកាស​កសាងជីវិតថ្មីឡើងវិញសម្រាប់សិក្ខាកាមជាច្រើននាក់ ពួកគាត់តាំងពីអ្នកមិនធ្លាប់ស្គាល់តួអក្សររហូតដល់អាចអាន សរសេរ​ដោយខ្លួនឯង។ អក្សរមួយតួៗ មិនត្រឹមតែនាំមកនូវពុទ្ធិប៉ុននោះទេ ថែមទាំងជំនួយជំនឿចិត្តទៀត ជួយឲ្យ​សិក្ខាកាមផ្លាស់ប្តូរការយល់ដឹង កាន់តែរឹងប៉ឹងជាងមុននៅលើដំណើរសម្របខ្លួនចូលសហគមន៍។

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ឧបនាយករដ្ឋមន្ត្រី លេ តៀនចូវ ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៩៤៩/QĐ-TTg ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តគម្រោងការ “ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់”។

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

មិនត្រឹមតែកាន់ជាប់កាំភ្លើងយ៉ាងមាំទាំការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនប៉ុននោះទេ យុទ្ធជនទាំងឡាយពាក់ស័ក្តិបៃតងនៅ ឡាងសឺន កំពុងតែជាទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែនពេលមានជំងឺតម្កាត់ម្តងៗ។

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ បានបង្កើតមូលដ្ឋានច្បាប់ដ៏សំខាន់ជំរុញបរិវត្តកម្មឌីជីថលក្នុងការងារផ្សព្វផ្សាយច្បាប់ ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

កម្មវិធីគោលដៅជាតិក្នុងគោលបំណងកសាងជនបទថ្មីទំនើប សម្បូររុងរឿង មានអត្តសញ្ញាណផ្សារភ្ជាប់ជាមួយនឹងនគរូបនីយកម្ម សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគ្រប់ជ្រុងជ្រោយ កាត់បន្ថយភាពក្រីក្រពហុវិមាត្រ ប្រកបដោយចីរភាព ធានាសមភាពយេនឌ័រនិងសុខុមាលភាពសង្គម។

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ប្រភពទុនគោលនយោបាយមិនត្រឹមតែជួយប្រជាជនវិនិយោគផលិតកម្មប៉ុននោះទេ ថែមទាំងរួមបញ្ចូលការណែនាំ ត្រួតពិនិត្យដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព។ នៅភូមិ ទានលួ ឃុំ ណួង៉ាម ខេត្ត ដៀនបៀន ចំនួន ៩០ សមាជិកសមាគមកសិករកំពុងកម្ចីប្រាក់ធនាគារគោលនយោបាយសង្គម ដោយមានបំណុលសរុបដែលមិនទាន់សងជាង ៦,៨ ពាន់លានដុង។ គ្រួសារលោក លឿង វ៉ាន់ហ្វា ក៏ប្រើប្រាស់ប្រភពទុននេះដើម្បីទិញក្របីបន្តពូជ ពង្រីកហ្វូង បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន៕

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត 57-NQ/TW កំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាកម្លាំងចលករស្ទុះផ្លោះ។ ក្រសួងជនជាតិនិងសាសនាបញ្ចូលទៅក្នុងសេចក្តីព្រាងគម្រោងការ ២០២៦ - ២០៣៥ ឆ្ពោះទៅរកគោលនយោបាយផ្អែកលើទិន្នន័យ ការប្រើបច្ចេកវិទ្យានិងបញ្ចូលការសិក្សាស្រាវជ្រាវទៅក្នុងកិច្ចអភិវឌ្ឍជនជាតិភាគតិច។

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ផ្តើមពីខ្ទង់ប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារជាច្រើននៅតំបន់ភ្នំខេត្ត កាវបាំង មានប្រភពកម្លាំងវិនិយោគលើផលិតកម្ម អភិវឌ្ឍការចិញ្ចឹមសត្វ ដាំដុះដើមឈើហូបផ្លែ បើកទូលាយសេវាកម្មបន្ថែម ឈោងឈានឡើងដោយខ្លួនឯង កាត់បន្ថយភាពក្រីក្រនិងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ផ្តើមពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍការចិញ្ចឹមសត្វ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតំបន់ជាយដែន ហាទិញ មានល័ក្ខខ័ណ្ឌពង្រីកផលិតកម្ម កែលម្អជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែមទៀត។ គំរូទាំងនេះត្រូវបានបង្កបង្កើតឡើងពីប្រភពទុនអនុគ្រោះកំពុងបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងបើកផ្លូវឆ្ពោះទៅចាកផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

ក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ បក្ខភាគ អាជ្ញាធរទីក្រុង កឹនធើ បានអនុវត្តកម្មវិធី គោលនយោបាយជាក់លាក់ជាហូរហែ បង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ជនជាតិភាគតិច។ អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសន៍លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនានៃទីក្រុង កឹនធើ ដើម្បីបំភ្លឺអំពីបញ្ហានេះបន្ថែម។

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ពីស្ថានភាពក្រុមគ្រួសារនីមួយៗ និងធ្វើជាគំរូក្នុងការងាររួមគឺជាវិធីដែលអ្នកមានប្រជាប្រិយភាពបង្កើតទំនុកចិត្តក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ។ ផ្តើមពីការជឿទុកចិត្តនោះ នឹងជួយឱ្យអ្នកមានប្រជាប្រិយភាពជោគជ័យក្នុងការចលនាបងប្អូនមាមីងឱ្យគោរពច្បាប់ ស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម គិតគូរពីការសិក្សារៀនសូត្រនិងថែរក្សាវប្បធម៌ជនជាតិ ។ល។

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

ពីផ្លូវបេតុងតភ្ជាប់បណ្តាភូមិស្រុកទៅកាន់មជ្ឈមណ្ឌលឃុំរហូតដល់វាលស្រែត្រូវបានយន្តូបនីយកម្ម ជីវភាពរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ កំពុងមានការប្រែប្រួលយ៉ាងខ្លាំង។

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិចាំបាច់ត្រូវបង្កើតមុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈតំណភ្ជាប់នឹងទីផ្សារ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ អាជ្ញាធរ អ្នកមានប្រជាប្រិយភាព អង្គការសាសនា អង្គការ​មហាជនជួយជ្រោមជ្រែងដើម្បីឱ្យប្រជាជនអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូលនៅក្នុងស្រុកកំណើត។

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

អាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ការងារប្រជាចលនាជាមួយការថែរក្សាសន្តិសុខ ពង្រឹងសាមគ្គីភាពនិងលើកកម្ពស់ជីវភាពបងប្អូនជនជាតិភាគតិច។ អាជ្ញាធរលើកស្ទួយតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាព សមណស័ក្ដិ អ្នកមុខអ្នកការសាសនាដើម្បីកសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

ជារៀងរាល់ថ្ងៃច័ន្ទ ក្រុមកម្មាភិបាលរបស់គណៈកម្មាធិការប្រជាជនឃុំ តាណាំង (ឡឹមដុង) ក៏ធ្វើដំណើរមកកាន់ភូមិ និគមតែម្តងដើម្បីធ្វើបែបបទរដ្ឋបាលចល័តជូនប្រជាជនជាមួយគ្នាទៀត។ ក្រោយរយៈពេលជាងមួយឆ្នាំ ពួកគាត់បានបន្តិចម្តងៗ ក្លាយជា “អ្នករដ្ឋការ” ទាំងឡាយ អូសគម្លាតរវាងកម្មាភិបាលឃុំឱ្យកាន់ខិតជិតជាមួយប្រជាជន។

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

បណ្តាញអគ្គិសនីជាតិមកកាន់តំបន់ជ្រៅ តំបន់ឆ្ងាយបានបង្កើនទំនុកចិត្ត កម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីបណ្តាជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច តាមស្មារតីសារាចរលេខ ១៩/CT-TTg ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលកំពុងជ្រួតជ្រាបយ៉ាងស៊ីជម្រៅចូលទៅក្នុងជីវភាពប្រជាជនតំបន់ព្រំដែន ឡាងសឺន បើកចេញបណ្តាការផ្លាស់ប្តូរវិជ្ជមាន។

ចូលថ្នាក់រៀន ប្អូនៗ សិស្សសាលាជនជាតិ រ៉ាឡាយ ត្រូវបានអ្នកគ្រូណែនាំសម្គាល់ដឹងច្បាស់តួអក្សរ ប្រកបអក្សរទៅជាប្រយោគ។

បង្រៀនភាសា វៀតណាម ជូនសិស្សសាលាជនជាតិមុនពេលចូលរៀនថ្នាក់ទី ១

កុមារជនជាតិភាគតិចជាច្រើននៅខេត្ត ខាញ់ហ្វា បានចូលរួមបណ្តាថ្នាក់រៀនស្គាល់ភាសា វៀតណាម ថ្នាក់ដំបូងកម្រិតបឋមសិក្សា ជួយមានជំនឿចិត្ត និងសន្ទនាស្ទាត់មុនពេលឆ្នាំសិក្សាថ្មី។

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ក្រោយពីរយៈពេលមួយឆ្នាំប្រតិបត្តិការ គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំ ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ បាននាំមកនូវការពេញចិត្តជូនប្រជាជន។