ដើម្បីបរិវត្តកម្មឌីជីថលជូនដល់ប្រជាជនភូមិ ជីម៉ា ឃុំ មៅសឺន កងទ័ពការពារច្រកទ្វារ ជីម៉ា បានចុះទៅដល់ក្រុមគ្រួសារនីមួយៗ ណែនាំអំពីរបៀបប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ។ លោក ទ្រឿង ស៊ន់ឡាយ ប្រជាជនភូមិ ជីម៉ា ចែករំលែកថា៖ "តាំងពីពេលប្រើប្រាស់ទូរស័ព្ទឆ្លាតវៃដើម្បីទទួលបានព័ត៌មានមក យើងខ្ញុំអាចធ្វើបច្ចុប្បន្នភាពគោលការណ៍ គោលនយោបាយថ្មីៗ របស់បក្ស និងរដ្ឋលឿនជាងមុន"។
ស្ថិតនៅចម្ងាយពីកណ្តាលឃុំ បាសឺន ជិត ២០ គីឡូម៉ែត្រ ភូមិ ខួយភៀង ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ យ៉ាវ។ អ្នកស្រី យឿង មូយផាម ប្រជាជនក្នុងភូមិឲ្យដឹងថា បានប៉ុស្តិ៍ការពារព្រំដែន បាសឺន ណែនាំ អ្នកស្រីបានចេះរបៀបតាមដានព័ត៌មានក្នុងស្រុកក៏ដូចជាសកម្មភាពវប្បធម៌ សង្គមឆ្លងតាមរយៈអ៊ីនធឺណិត។ ឥឡូវនេះ អ្នកស្រីអាចមើលសកម្មភាព វប្បធម៌ជាច្រើននៅលើទូរស័ព្ទ។
ការធ្វើបរិវត្តកម្មឌីជីថលនៅតាមឃុំព្រំដែននៅ ឡាងសឺន មិនត្រឹមតែជួយមាមីងបងប្អូនទទួលបានសេវាសាធារណៈកាន់តែងាយស្រួលប៉ុននោះទេ ថែមទាំងរួមចំណែកដល់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងបើកឱកាសអភិវឌ្ឍថ្មីទៀតផង៕
អត្ថបទនិងរូបថត៖ ក្វាងយ្វុយ
បញ្ចូលទិន្នន័យ៖ អៀងថាន់