៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាព­វៀតណាម-កម្ពុជា៖ ក្រឡេកមើលឡើងវិញនិងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... (អត្ថបទទី ២)

៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាព­វៀតណាម-កម្ពុជា៖ ក្រឡេកមើលឡើងវិញនិងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... (អត្ថបទទី ២)
ក្រោយអំឡុងខែឆ្នាំដ៏យូរអង្វែង ដែលបានរួបរួមកម្លាំង ស្មាប្រកៀកស្មាគ្នា ធ្វើការប្រយុទ្ធប្រឆាំងអាណានិគម ចក្រពត្តិ ដ៏លំបាកលំបិននោះ គួរណាស់តែប្រជាជននៃប្រទេសទាំងពីររួមទទួលបានសុខសន្តិភាពដើម្បីកសាងជីវភាពសុខដុមសុភមង្គល ប៉ុន្តែរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ដែលដឹកនាំដោយក្រុមប្រតិកិរិយា ពលពត អៀង សារី នួនជា ខៀវសំផន សុនសេន តាម៉ុក អៀង ធិរិទ្ធ។ល។ បានអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ដ៏សាហាវព្រៃផ្សៃ សម្លាប់ប្រជាជនកម្ពុជារាប់លាននាក់ បំបាត់ ចោលដល់ឫសគល់នូវរាល់មូលដ្ឋានសង្គម រុញច្រានប្រជាជាតិកម្ពុជាធ្លាក់ចុះក្នុងគ្រោះមហន្តរាយត្រូវប្រល័យពូជសាសន៍។ របបប្រល័យពូជសាសន៍ដែលដឹកនាំដោយ ប៉ុលពត ថែមទាំងធ្វើសង្គ្រាមបង្ហូរឈាម បំពានអធិបតេយ្យភាព បូរណភាពទឹកដី វៀតណាម បង្កឡើងនៅទោសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរចំពោះប្រជាជន វៀតណាម។
 
លោកប្រធានរដ្ឋ តូនឌឹកថាំង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ទ្រឿងជិញ នាយករដ្ឋមន្រ្តី ផាមវ៉ាន់ដុង ឧបនាយករដ្ឋមន្រ្តី - នាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប អញ្ជើញទទួលស្វាគមន៍ចំពោះសម្តេចព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរណសិរ្សបង្រួបបង្រួមជាតិកម្ពុជា នរោត្តម សីហនុ យាងទស្សនកិច្ចជាផ្លូវការប្រទេស វៀតណាម (ថ្ងៃទី ២៥ ខែ ឧសភា ដល់ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ១៩៧០)។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ តូនឌឹកថាំង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ទ្រឿងជិញ នាយករដ្ឋមន្រ្តី ផាមវ៉ាន់ដុង ឧបនាយករដ្ឋមន្រ្តី - នាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប អញ្ជើញទទួលស្វាគមន៍ចំពោះសម្តេចព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរណសិរ្សបង្រួបបង្រួមជាតិកម្ពុជា នរោត្តម សីហនុ យាងទស្សនកិច្ចជាផ្លូវការប្រទេស វៀតណាម (ថ្ងៃទី ២៥ ខែ ឧសភា ដល់ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ១៩៧០)។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម

អត្ថបទទី ៖ ឆ្លងកាត់ការសាកល្បង ជំរុញទំនាក់ទំនងនយោបាយ-ការទូត
ប្រទេសជាតិនិងប្រជាជាជាតិកម្ពុជាប្រឈមុខនឹងគ្រោះថ្នាក់នៃការរលាយសាបសូន្យនេះហើយ កងកម្លាំងបដិវត្តន៍ស្នេហាជាតិដ៏បរិសុទ្ធទាំងឡាយរបស់កម្ពុជា បានរួបរួមគ្នាមកវិញ ក្រោកឈរឡើង បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ធ្វើការតស៊ូប្រដាប់អាវុធប្រឆាំងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍។

ឆ្លើយតបតាមសេចក្ដីអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ព្រមទាំងក៏ដើម្បីអនុវត្តន៍ សិទ្ធការពារខ្លួនស្របច្បាប់ ការពារមាតុភូមិដ៏ពិសិដ្ឋរបស់ខ្លួន យុទ្ធជនកងទ័ពស្ម័គ្រចិត្ត វៀតណាម បានស្មាប្រកៀកស្មា រួមកម្លាំងជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា​ បើកការប្រយុទ្ធការពារខ្លួនយ៉ាងលឿន រំដោះប្រទេសនិងប្រជាជន កម្ពុជា រួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ឈានដល់ការទទួលបានជ័យជម្នះជាប្រវត្តិសាស្រ្តនៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩។

ក្នុងសន្ទរកថាថ្លែងទៅកាន់អង្គមីទ្ទិញអបអរសាទរខួប ៥ ឆ្នាំនៃថ្ងៃផ្ដួលរំលំរបបប្រល័យពូជសាសន៍ដែល ប្រារព្ធធ្វើឡើងនាថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៨៤ លោក ហេង សំរិន ប្រធានគណៈប្រធានរដ្ឋនៃសាធារណៈរដ្ឋ ប្រជាមានិតកម្ពុជាបានគូសបញ្ជាក់ថា៖  "ជ័យជម្នះថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩​ គឺបានធ្វើឲ្យរស់រានមានជីវិតឡើងវិញនូវសមទ្ធិផលបដិវត្តន៍ទាំងអស់ រួមទាំងម្លៃស្មារតីនិងសម្ភារៈទាំងឡាយ ដែលបានបង្កបង្កើតឡើងក្នុងដំណើរការនៃប្រវត្តិសាស្ត្រ .០០០ ឆ្នាំរបស់កម្ពុជា"។
 
ប្រជាជនរដ្ឋធានី ហាណូយ បានស្វាគមន៍ដ៏កក់ក្តៅទទួលគណៈប្រតិភូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយលោកប្រធាន ហេងសំរិន អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេស វៀតណាម ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ១៩៧៩។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រជាជនរដ្ឋធានី ហាណូយ បានស្វាគមន៍ដ៏កក់ក្តៅទទួលគណៈប្រតិភូរណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដឹកនាំដោយលោកប្រធាន ហេងសំរិន អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេស វៀតណាម ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ១៩៧៩។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម

ថ្លែងក្នុងដំណើរការបំពេញទស្សនកិច្ចផ្លូវការនៅ វៀតណាម នាខែ ធ្នូ ឆ្នាំ ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចែករំលែកថា៖ "វៀតណាម មិនត្រឹមតែពលីអាយុជីវិតរបស់ប្រជាជន កងទ័ព ថែមទាំងត្រូវធ្វើពលីកម្មទាំងទ្រព្យសម្បត្តិ នយោបាយនិងការទូតទៀតផង។ គ្រានោះ វៀតណាម ត្រូវហ៊ុមព័ទ្ធពីខាងក្រៅអាស្រ័យដោយជួយរំដោះប្រទេស កម្ពុជា។ ដើម្បីប្រជាជន កម្ពុជា ដើម្បីប្រទេស កម្ពុជា វៀតណាម ក៏ត្រូវរងការធ្វើពលីកម្ម ហើយជាង ៣០ ឆ្នាំ ក្រោយមកទើបត្រូវបានគេទទួលស្គាល់តាមរយៈការបង្កើតតុលាការអង្គការសហប្រជាជាតិ/កម្ពុជា កាត់ទោសអតីតមេដឹកនាំនៃរបបប្រល័យពូជសាសន៍ដែលមាន ពលពត ជាប្រមុខ"។
 
ភាព​ពិតជាក់ស្តែងបានបញ្ជាក់ថា ជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្រ្តថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩​ ប្រជាជន ​កម្ពុជា បានបិទទំព័រប្រវត្តិសាស្រ្ដដ៏ខ្មៅងងឹតបំផុត អនុវត្តការរស់រានឡើងវិញនៃប្រជាជាតិនិងបើក​ទំព័រ​នៃយុគសម័យឯករាជ្យភាព សន្តិភាព សេរីភាពនិងអភិវឌ្ឍន៍សម្រាប់ប្រទេស កម្ពុជា ទន្ទឹមនឹងនោះ បានបង្កលក្ខណៈ​ងាយ​ស្រួលដល់ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ វៀតណាម-កម្ពុជា អោយរីកចម្រើន​ឡើង​ដំណាក់​កាលថ្មីមួយប្រកបដោយសម្ពន្ធមេត្រីភាព មានទំនុកទុកចិត្តគ្នាទៅវិញទៅមក។
 
សមមិត្ត ង្វៀនធីឌិញ សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានសមាគមសហព័ន្ធនារីវៀតណាម អញ្ជើញទៅចូលរួមកិច្ចប្រជុំប្រឡងប្រណាំង "៥ ល្អ" ទូទាំងប្រទេសលើកទីមួយនៃសមាគមនារី កម្ពុជា (ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ១៩៨៥)។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម
សមមិត្ត ង្វៀនធីឌិញ សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានសមាគមសហព័ន្ធនារីវៀតណាម អញ្ជើញទៅចូលរួមកិច្ចប្រជុំប្រឡងប្រណាំង "៥ ល្អ" ទូទាំងប្រទេសលើកទីមួយនៃសមាគមនារី កម្ពុជា (ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ១៩៨៥)។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម

ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារី (ឆ្នាំ ១៩៩១) និងការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ១ នៅប្រទេសកម្ពុជា (ឆ្នាំ ១៩៩៣)  ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង​ បង្កើតជាគំនូស​សំគាល់​ឆ្លង​តាម​រយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ។ ចំពោះភាគី កម្ពុជា គឺមានដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋមន្រ្តីទីមួយ នរោត្តម រណឫទ្ធិ និងនាយករដ្ឋមន្រ្តីទីពីរ ហ៊ុនសែន (ខែ មករា ឆ្នាំ ១៩៩៥)។ ហើយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្នាំ ១៩៩៨) ដែលជាដំណើរទស្សនកិច្ចត្រូវបានវាយតម្លៃថា​បាន​ធ្វើឲ្យ​ផ្លាស់ប្ដូរ​យ៉ាងស៊ី​ជម្រៅនូវមុខមាត់នៃទំនាក់ ទំនង វៀតណាម-កម្ពុជា ព្រោះវាជាចំណុចនៃព្រឹត្តិការណ៍បញ្ចប់សម័យកាលនៃតំណែងសហនាយករដ្ឋមន្រ្តីនៅ ប្រទេសជិតខាងមួយនេះ។

ការជ្រើសយក វៀតណាម សម្រាប់ដំណើរទស្សនកិច្ចដំបូងក្នុងឋានៈនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលសម្ពន្ធភាពនីតិកាលទី ២  របស់នាយករដ្ឋមន្រ្តី ហ៊ុនសែន បានផ្ដល់នូវក្ដីសង្ឃឹមថ្មី ក្នុង​ទំនាក់ទំនងនៃប្រទេស ទាំងពីរ ព្រមទាំងក៏បានបញ្ជាក់ឡើងវិញនូវការផ្ដល់អាទិភាពចំពោះ វៀតណាម ក្នុង​គោលនយោបាយការទូតរបស់កម្ពុជា។ ក្នុងខណៈនោះ ក្នុងដំណើរទស្សនកិច្ច​ជាផ្លូវការទៅកាន់​ កម្ពុជា របស់​អគ្គលេខាបក្ស លេខាភៀវ (ឆ្នាំ ១៩៩៩) ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ វៀតណា​ម-កម្ពុជា បានពិភាក្សា​គ្នា​យ៉ាង​ស៊ី​ជម្រៅលើបញ្ហាទាំង ឡាយដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នានិងឯកភាពជាឯកច្ឆន្ទលើទិសស្លោកអភិវឌ្ឍន៍ទំនាក់​ទំនង​លើ​គ្រប់​វិស័យ​​​ឡើងកម្រិតថ្មីមួយប្រកបដោយប្រសិទ្ធិភាព​​ជាក់ស្ដែង ដ៏ចាំបាច់។
 
គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយលោកប្រធាន ជាស៊ីម ទស្សនាសហករណ៍កសិកម្ម ដាតូន ស្រុក យ៉ាឡឹម ហាណូយ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស វៀតណាម ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ១៩៨២។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម
គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយលោកប្រធាន ជាស៊ីម ទស្សនាសហករណ៍កសិកម្ម ដាតូន ស្រុក យ៉ាឡឹម ហាណូយ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស វៀតណាម ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ១៩៨២។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិ​បត្តិការលើគ្រប់វិស័យ និរន្តភាព យូរអង្វែង វៀតណាម និង កម្ពុជា បានរក្សាជាប្រចាំការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ តួយ៉ាងដូចជាដំណើរទស្សនកិច្ចរបស់លោក​អគ្គ​លេខា​​បក្ស ង្វៀនភូត្រុង​ (ឆ្នាំ ២០១១) លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង​ (ឆ្នាំ ២០១២ និង ២០១៤) លោកប្រធានរដ្ឋ ង្វៀនមិញត្រៀត (ឆ្នាំ ២០១០) លោកប្រធានរដ្ឋ ទ្រឿងតឹនសាង (ឆ្នាំ ២០១៤) លោកប្រធានរដ្ឋ ត្រឹនដាយក្វាង​ (ឆ្នាំ ២០១៦) លោកនាយករដ្ឋមន្រ្តី ង្វៀន​ស៊ន់​ភុក (ឆ្នាំ ២០១៦) និងប្រធាន រដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន (ឆ្នាំ ២០១៦)។

ចំណែកភាគី កម្ពុជា វិញ រួមមានដំណើរយាងព្រះរាជទស្សនកិច្ចរបស់សម្ដេចព្រះវររាជបិតា នរោត្តម សីហនុ រួមជាមួយសម្ដេចព្រះវររាជជននី នរោត្តម​ មុនីនាថ សីហនុ និងព្រះមហាក្សត្រ នរោត្តម សីហមុនី (ឆ្នាំ ២០១០)​  ព្រះមហាក្សត្រ នរោត្តម សីហមុនី (ឆ្នាំ ២០១២ និង ២០១៥) ប្រធានគណបក្សប្រជាជន កម្ពុជា ប្រធាន ព្រឹទ្ធសភា ជាស៊ីម (ឆ្នាំ ២០០៨) ប្រធានរដ្ឋសភា ហេង សំរិន (ឆ្នាំ ២០១២, ២០១៥ និង ២០១៧) ប្រធានព្រឹទ្ធសភា សាយឈុំ (ឆ្នាំ ២០១៦) នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន (ឆ្នាំ ២០១២, ២០១៣, ២០១៦ និង ២០១៧) និងទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសូងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន (២០១៦)។ល។

ឆ្លងតាមរយៈដំណើរយាងនិងអញ្ជើញទស្សនកិច្ចទាំងនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបាន បញ្ជាក់ទៅលើការប្ដេជ្ញាចិត្តរួមគ្នាពូនជ្រំទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរតាមស្មារតី "កម្ពុជានិងវៀតណាម គឺជាប្រទេសពីរដែលមិនអាចបំបែកពីគ្នា ទំនាក់ទំនងដ៏ថ្លៃថ្លារវាងប្រទេសទាំង​ពីរចាំបាច់ត្រូវតែពង្រីកក្នុងដំណាក់កាលកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ " ដូចព្រះបន្ទូលនៃព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងជំនួបនិងជួបសវនាការជាមួយនឹងលោក​អគ្គ​លេខា​​បក្ស ង្វៀនភូត្រុង ក្នុងដំណើរការយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១២។
 
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់បដិសណ្ឋារៈលោកប្រធានរដ្ឋ ទ្រឿងតឹនសាង ដែលធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៤)។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់បដិសណ្ឋារៈលោកប្រធានរដ្ឋ ទ្រឿងតឹនសាង ដែលធ្វើទស្សនកិច្ច​ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៤)។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ព្រមជាមួយគ្នានឹងសកម្មភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងប្រជាជន​និង ប្រជាជន​ វៀតណាម និង កម្ពុជា ក៏ត្រូវបានបង្កើនដែរ។ សកម្មភាពផ្ដោះប្ដូរប្រាស្រ័យ កិច្ចសហប្រតិបិត្តការ​រវាង​អង្គការ​​មិត្តភាពរបស់ប្រជាជននៃប្រទេសទាំងពីរក៏មានជំហានរីកចម្រើន។ លេចធ្លោគឺសកម្មភាពដ៏​សកម្មផ្សេងៗ​របស់​សមាគមមិត្តភាព វៀតណាម-កម្ពុជា និងសមាគមមិត្តភាព កម្ពុជា-វៀតណាម។

សកម្មភាពរបស់សមាគមមិត្តភាពនៃប្រទេសទាំងពីរបានរួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរនិងជួយជំរុញការផ្សារភ្ជាប់​រវាង​ប្រជាជាតិ​ទាំងពីរដែលនៅជិតខាងគ្នា។ ក្រៅពីនេះ នៅថ្នាក់មូលដ្ឋាន​របស់ប្រទេសទាំងពីរក៏បាន​ផ្សារភ្ជាប់ទំនាក់​ទំនង ជាពិសេសគឺបណ្ដាខេត្តដែលជាប់ព្រំដែន។ ហើយនាបច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុង​សហការណ៍​ដំណើរការរៀបចំ​សកម្មភាពជាក់ស្ដែងជាច្រើនដើម្បីស្វាគមន៍ "ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១៧" និងរំលឹកអនុស្សាវរីយ៍ខួប ៥០ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

យើងអាចសន្និដ្ឋានបានថា ការបង្កើតទំនាក់ទំនងការទូតក្នុងបរិបទប្រវត្តិសាស្រ្តដូចបានលើកឡើងខាងលើនេះ បានបង្ហាញនូវការគាំទ្រដោយមានអត្ថន័យដ៏ធំធេងរបស់ កម្ពុជា ចំពោះរដ្ឋនិងប្រជាជន វៀតណាម ក្នុងបុព្វហេតុរំដោះនិងបង្រួបបង្រួមទឹកដីក្រោមការដឹកនាំរបស់លោកប្រធាន ហូជីមិញ ព្រមទាំងក៏អះអាងបញ្ជាក់អំពីការគាំទ្រដ៏ស្មោះស្ម័គ្ររបស់ប្រជាជនវៀតណាម ចំពោះការប្រយុទ្ធ​ ការពារឯករាជ្យភាព អព្យាក្រឹតភាពនៃព្រះរាជាណាចក្រ កម្ពុជា ដែលដឹក​នាំដោយព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជាតិទាំងពីរ ប្រទេសជាតិទាំងពីរមានការបោះជំហានវិវត្តន៍ទៅមុខយ៉ាងវែងឆ្ងាយក្នុងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ តាំងពីវិស័យនយោបាយ​ - ការទូត ដល់វិស័យការពារជាតិ - សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ អប់រំ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ល។៕
ត្រឹនវ៉ាន់ថុង
អត្ថបទទី ៣៖ ការបោះជំហានវិវត្តន៍ទៅមុខយ៉ាងវែងឆ្ងាយក្នុងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖  សឺនថេជុង-ញូយ៉ាង-យ័ញឡើយ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍

សកម្មភាពមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈឃុំ ឡឹមតឹន ដំណើរការយ៉ាងរលូនបម្រើបងប្អូនជនជាតិ ខ្មែរ។ រូបថតឯកសារ៖ ទន់ភី - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ការកំណត់តំបន់បងប្អូនជនជាតិភាគតិចតាមគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត

គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ​ ទើបតែចេញសេចក្តីសម្រេចជាផ្លូវការលេខ 70/QĐ-UBND ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៦ អនុម័តលើបញ្ជីភូមិ តំបន់កន្លែងតំបន់បងប្អូនជនជាតិ​ភាគតិច ភូមិ​ តំបន់លំបាកលំបិនខ្លាំង ឃុំ សង្កាត់តំបន់បងប្អូនជនជាតិ​ភាគតិច ឃុំ​​តំបន់ ១ តំបន់ ២ តំបន់ ៣ នៅលើភូមិសាស្ត្រ​ទីក្រុង កឹនធើ ដំណាក់កាល ២០២៦ - ២០៣០។​​

ប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស

ប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស

សៃហ្គន គឺជានាមដ្ឋានធ្លាប់ស្គាល់ ពាំនាំមកនូវនិមិត្តរូបតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាលរបស់ទីក្រុង ហូជីមិញ។ កន្លែងប្រមូលផ្តុំតម្លៃវប្បធម៌ប្រពៃណីជាប់ទាក់ទងជាមួយនឹងស្ថាបត្យកម្មទំនើបបំផុតក្នុងតំបន់។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ ចាឡ និងគ្រូបង្រៀននៃសាខាសាលារៀន ក្អាយ (ឃុំ យឹនហ្វា) ទៅដល់ផ្ទះប្អូន ហូកាយ ជាប្រចាំ ដើម្បីចលនា លើកទឹកចិត្តក្រុមគ្រួសាររបស់ប្អូនឱ្យបញ្ជូនប្អូនត្រឡប់​ទៅសាលារៀនវិញ។

ការរក្សាតួអក្សរសម្រាប់កុមារនៅតំបន់ភ្នំ

នៅបណ្តាឃុំតំបន់ភ្នំជាប់ព្រំដែនខេត្ត ក្វាងទ្រី ដំណើរទៅសាលារៀនរបស់ប្អូនៗសិស្សសាលាជាច្រើនមិនត្រឹមតែត្រូវ​រារាំងដោយសារព្រៃភ្នំ និងទឹកជំនន់ប៉ុននោះទេ ថែមទាំងភាពក្រីក្រ ជំងឺ និងការព្រួយបារម្ភ កង្វល់នៅក្នុង​គ្រួសាររបស់ពួកគាត់ទៀតផង។

កងទ័ពការពារព្រំដែនយាមល្បាតទ្វេភាគីនៅព្រំដែន វៀតណាម - ឡាវ

កងទ័ពការពារព្រំដែនយាមល្បាតទ្វេភាគីនៅព្រំដែន វៀតណាម - ឡាវ

ក្រោមរលឹមរោយស្បៃអូសបន្លាយពេញមួយយប់ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត ងេអាន (ប្រទេស វៀតណាម)និងបញ្ជាការដ្ឋានយោធាខេត្ត ហួផាន់ (ប្រទេស ឡាវ) នៅតែអត់ធ្មត់កាត់ព្រៃឆ្លងភ្នំលើចម្ងាយផ្លូវជាង ១២២ គីឡូម៉ែត្រប្រតិបត្តិការដំណើរយាមល្បាតទ្វេភាគីថ្នាក់ខេត្តលើកដំបូងត្រូវបានរៀបចំរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ។

ពិធីបិទវគ្គបំប៉នភាសា ខ្មែរ ឆ្នាំ២០២៥ សម្រាប់កងទ័ពការពារព្រំដែន

ពិធីបិទវគ្គបំប៉នភាសា ខ្មែរ ឆ្នាំ២០២៥ សម្រាប់កងទ័ពការពារព្រំដែន

នៅថ្ងៃទី៨ ខែមករា សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានប្រារព្ធពិធីបិទវគ្គបំប៉នភាសាខ្មែរ ឆ្នាំ២០២៥ សម្រាប់កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង កឹនធើ។ វគ្គបណ្តុះបណ្តាលកត់សម្គាល់លទ្ធផលគួរឱ្យចាប់អារម្មណ៍នៅពេលអត្រានៃសិក្ខាកាមសម្រេចនិទ្ទេសពូកែស្ទើរតែអតិបរិមា។

លោកវរសេនីយ៍ឯក ឡេ ភូថាញ់ (ខាងស្តាំ) នាយករងនគរបាលខេត្ត អានយ៉ាង និងអ្នកតំណាងប្រគល់សេចក្តីសម្រេចជូនផ្ទះ “ថ្ងៃទី ១៩ ខែ សីហា” ដល់គ្រួសារលោកស្រី កាវ ធីបឿង នៅភូមិ អានថាញ់ ឃុំ អានភូ ខេត្ត អានយ៉ាង។

នាំយកចូលឆ្នាំមុនពេលកំណត់មកកាន់អ្នកក្រីក្រតំបន់ព្រំដែន អានភូ

នាព្រឹកថ្ងៃទី ៦ ខែ មករា នៅឃុំព្រំដែន អានភូ យុវជនកុម្មុយនិស្ត ហូ ជីមិញ នគរបាលខេត្ត អានយ៉ាង សហការជាមួយយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត អានយ៉ាង និងគណៈកម្មាធិការប្រជាជនឃុំ អានយ៉ាង (ខេត្ត អានយ៉ាង) បានរៀបចំពិធីបើកប្រតិបត្តិការ “និទាឃរដូវស្ម័គ្រចិត្ត” ឆ្នាំ ២០២៦ ដោយមានសកម្មភាពជាក់ស្តែង មានអត្ថន័យជាច្រើន ជួយក្រុមគ្រួសារគោលនយោបាយ ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាពលំបាកលំបិន សិស្សសាលាលេងកម្សាន្តនានិទាឃរដូវ ទទួលស្វាគមន៍ចូលឆ្នាំថ្មីសប្បាយរីករាយ កក់ក្តៅ។

ស្រុះចិត្តគំនិតនិងស្ម័គ្រចិត្តខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនភាគនិរតី

ស្រុះចិត្តគំនិតនិងស្ម័គ្រចិត្តខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនភាគនិរតី

សង្កាត់ ហាទៀន (ខេត្ត អានយ៉ាង) មានខ្សែព្រំដែនដីគោកលាតសន្ធឹងជាង ១៤ គីឡូម៉ែត្រ ជាប់នឹងឃុំចំនួនបីនៃស្រុក កំពង់ត្រាច ខេត្ត កំពត (ប្រទេស កម្ពុជា)។ នៅទល់មុខតំបន់ព្រំដែនមានកាស៊ីណូជាច្រើនកំពុងធ្វើសកម្មភាព ទាក់ទាញមនុស្សមួយចំនួនធំឆ្លងកាត់ព្រំដែន បង្កហានិភ័យដល់សន្តិសុខ សណ្តាប់ធ្នាប់ ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គម។ ហេតុដូច្នេះ នគរបាលសង្កាត់ ហាទៀន បានសេនាធិការគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានបង្កើត "កងសេនាជនចល័តឃោសនា បង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គមតាមបណ្តោយព្រំដែន" រួមចំណែកការធានាសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន កសាងគោលជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជនរឹងមាំផ្តើមពីមូលដ្ឋាន៕

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញសួរសុខទុក្ខ លើកទឹកចិត្តក្រុមគ្រួសារត្រូវរងមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយសារភ្លៀង និងទឹកជំនន់នៅភូមិ ភូហ៊ឺវ ឃុំ ហ្វាធិញ ខេត្ត ដាក់ឡាក់។

ដាក់ដំណើរការ "យុទ្ធនាការ ក្វាងទ្រុង" យ៉ាងឆាប់រហ័ស

"យុទ្ធនាការ ក្វាងទ្រុង" ត្រូវបានបំផុសសំដៅកៀរគរកម្លាំងរួមដើម្បីជួសជុល សាងសង់ថ្មីផ្ទះលំនៅជូនប្រជាជនរងផលប៉ះពាល់ដោយសារភ្លៀង និងទឹកជំនន់។

ដើមស្រល់ណូអែលទាំងឡាយចែងចាំងផ្លេកៗ ដោយព្រិលបានបង្កើតជាចំណុចលេចធ្លោ ទាក់ទាញភ្ញៀវទេសចរអញ្ជើញថតរូបអនុស្សាវរីយ៍។

រដូវបុណ្យណូអែលដ៏អ៊ូអរនៅតំបន់គ្រិស្តសាសនា ម៉ឹនកូយ

ឱ្យតែដល់ខែ ធ្នូ បងប្អូនកាន់សាសនាកាតូលិកតំបន់គ្រិស្តសាសនា ម៉ឹនកូយ ឃុំ ទ្រីតូន (ខេត្ត អានយ៉ាង) ក៏សោមនស្សរីករាយ មមាញឹករៀបចំសម្រាប់បុណ្យណូអែល។ ភូមិសាសនាហាក់ដូចជាបំពាក់ "អាវថ្មី" លើខ្លួនដ៏ស្រស់ឆើតអស្ចារ្យនិងកក់ក្តៅ។

"បេះដូង" ខ្នាតធំរៀបចំឡើងដោយផើងផ្កាចំនួន ១.៦០០ ផើងនៅភូមិផ្កា សាដែក

"បេះដូង" ខ្នាតធំរៀបចំឡើងដោយផើងផ្កាចំនួន ១.៦០០ ផើងនៅភូមិផ្កា សាដែក

ចំណុចលេចធ្លោមួយនៃភូមិផ្កា សាដែក គឺទេសភាពខ្នាតតូចរូបភាព "បេះដូង" រួមផ្សំជាមួយនឹងរូបភាព​ទង់ជាតិ​ពណ៌ក្រហមផ្កាយពណ៌លឿងត្រូវបានរៀបចំឡើងដោយផើងផ្កាស្រស់ៗគ្រប់ប្រភេទចំនួន ១.៧០០ ផើង។

កងកម្លាំងនៃគណៈបញ្ជាការទប់ទល់ការពារតំបន់ទី ១ - សឺនទិញ (បញ្ជាការដ្ឋានយោធាខេត្ត ក្វាងង៉ាយ) ជួយសាងសង់ផ្ទះលំនៅជូនប្រជាជននៅ តីត្រា។

យុទ្ធនាការ ក្វាងទ្រុង៖ សាងសង់ផ្ទះសំបែងយ៉ាងឆាប់បំផុតជូនប្រជាជននៅតំបន់ភ្នំ តីត្រា

យុទ្ធនាការ ក្វាងទ្រុង សាងសង់ផ្ទះសំបែងឡើងវិញយ៉ាងឆាប់បំផុតជូនបណ្តាក្រុមគ្រួសារដែលមានផ្ទះសំបែងត្រូវរងខូចខាតដោយសារគ្រោះធម្មជាតិនៅតំបន់ភ្នំ តីត្រា (ខេត្ត ក្វាងង៉ាយ) កំពុងចូលដល់ដំណាក់កាលបង្ហើយ។

ស្ថេរភាពប្រកបរបរចិញ្ចឹមជីវិតនៅលើចម្ការជម្រាលថ្មតំបន់ចុងប៉ូចភាគខាងជើង

ស្ថេរភាពប្រកបរបរចិញ្ចឹមជីវិតនៅលើចម្ការជម្រាលថ្មតំបន់ចុងប៉ូចភាគខាងជើង

នៅខែធ្នូ ភាពត្រជាក់នៅតំបន់ខ្ពង់រាបចាប់ផ្តើមព័ន្ធព័ទ្ធបណ្តាជួរភ្នំថ្មស្រួច លុង គូ (ខេត្ត ទ្វៀនក្វាង)។ នៅលើចង្កេះភ្នំដ៏ចោត មាមីងបងប្អូនបណ្តាភូមិ និគមរំភើបរីករាយឈានចូលរដូវប្រមូលផលខ្ញី និងដំឡូងជ្វាយ៉ិនស៊ិន។ សំឡេងជីកដី សំណើចយ៉ាងរស់រវើកកណ្តាលខ្យល់រងា។ មើមខ្ញីភ្ជាំពណ៌លឿង និងដំឡូងជ្វាយ៉ិនស៊ិនមើមណែនមូលបានលេចចេញពីកន្លៀតថ្ម ពាំនាំមកនូវសេចក្តីរីករាយនៃការប្រមូលផល និងក្តីសង្ឃឹមសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជននៅតំបន់ចុងប៉ូចភាគខាងជើង៕

គ្រួសារបងប្រុស ដៀវមិញ ដាំឆ្លាស់បន្លែខ្លូតព្រៃចំនួន ០,៣ ហិកតាក្នុងចម្ការកាហ្វេហើយបានអំណោយផល។ បច្ចុប្បន្ននេះ គ្រួសារកំពុងបន្តដាំឆ្លាស់បន្លែខ្លូតព្រៃចំនួន ១,៥ ហិកតាក្នុងចម្ការកៅស៊ូ។

ធ្វើជាអ្នកមានពីការដាំបន្លែខ្លូតព្រៃ

បង្កាត់ពូជបន្លែខ្លូតព្រៃទៅជាផលិតផលពាណិជ្ជកម្មដោយជោគជ័យ បងប្រុស ថាច់ស៊ុម (ជនជាតិ ខ្មែរ នៅភូមិ ៤ ឃុំ ងៀទ្រុង (ខេត្ត ដុងណាយ) បានបង្កើតប្រភពចំណូលប្រកបដោយចីរភាពជូនគ្រួសារ ហើយបើកទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជូនប្រជាជនមូលដ្ឋានជាច្រើនក្រុមគ្រួសារ។

ផ្ទៃក្រឡាព្រៃឫស្សី (Bambusa longissima sp. Nov) ឫស្សីថ្ងត្រូវបានប្រជាជនដាំដុះប្រពលវប្បកម្ម។

ការនាំយករបរមកភូមិសាបព្រោះឱកាសផ្លាស់ប្តូរ

ផ្តើមពីឧត្តមភាពផ្ទៃក្រឡាព្រៃឫស្សី (Bambusa longissima sp. Nov) ឫស្សីថ្ងដ៏ធំទូលាយរួមជាមួយនឹងតម្រង់ទិសដៅច្បាស់លាស់របស់អាជ្ញាធរមូលដ្ឋាន ឃុំ ជៅតៀន ខេត្ត ង៉េអាន បានម្ចាស់ការទាញយកសក្តានុពលពីព្រៃ ផ្សារភ្ជាប់បណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងបង្កើតការងារធ្វើនិងមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាព។ របៀបធ្វើនេះបានជួយប្រជាជនតំបន់ភ្នំនៅទីនេះកកើតឡើងបណ្តាគំរូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព បង្កើតបុរេលក្ខណៈសម្រាប់អភិវឌ្ឍប្រកបដោយចីរភាពនិងកសាងជនបទថ្មីនៅតំបន់ភ្នំ។

យុទ្ធនាការ ក្វាងទ្រុង៖ ការសាងសង់ផ្ទះ - កសាងទំនុកចិត្ត

យុទ្ធនាការ ក្វាងទ្រុង៖ ការសាងសង់ផ្ទះ - កសាងទំនុកចិត្ត

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅភូមិ ជុងតាម អាជ្ញាធរ និងកងកម្លាំងនៃថ្នាក់ដឹកនាំឃុំ មម៉ាំងរី (ខេត្ត ក្វាងង៉ាយ) ឆ្លៀតឱកាសនៃអាកាសធាតុស្ងួតរួមជាមួយប្រជាជនក្នុងតំបន់នៅទីនេះដើម្បីផ្លាស់ទីផ្ទះជិតចំនួន ៧៨ ខ្នងនៅក្នុងតំបន់មានហានិភ័យខ្ពស់នៃការបាក់ដី ដើម្បីសាងសង់ផ្ទះថ្មី។ ការដ្ឋានសំណង់កំពុងមមាញឹកយ៉ាងសកម្ម ជាបន្ទាន់នៅថ្ងៃចុងឆ្នាំនេះ៕

យកចិត្តទុកដាក់ស្ដាប់មតិរបស់បងប្អូនបណ្តាជនជាតិភាគតិចនៅតំបន់វាលទំនាបទន្លេ គឺវឡុង

យកចិត្តទុកដាក់ស្ដាប់មតិរបស់បងប្អូនបណ្តាជនជាតិភាគតិចនៅតំបន់វាលទំនាបទន្លេ គឺវឡុង

កាលពីថ្ងៃទី ២៤ ខែធ្នូ នៅសង្កាត់ រ៉ាចយ៉ា ខេត្ត អានយ៉ាង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានរៀបចំកិច្ចប្រជុំជាមួយបងប្អូនបណ្តាជនជាតិភាគតិចនៅតំបន់វាលទំនាបទន្លេ គឺវឡុង។

និទាឃរដូវនៃការពារព្រំដែនផ្តល់ការឧបត្ថម្ភជាក់ស្តែងដល់បងប្អូនជនជាតិ នៅតំបន់ព្រំដែនឆ្នេរសមុទ្រ

និទាឃរដូវនៃការពារព្រំដែនផ្តល់ការឧបត្ថម្ភជាក់ស្តែងដល់បងប្អូនជនជាតិ នៅតំបន់ព្រំដែនឆ្នេរសមុទ្រ

កាលពីថ្ងៃទី២៣ ខែធ្នូ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងកឹនធើ សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹនធើ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធី ៖ "ធ្វើនិទាឃរដូវនៃការពារព្រំដែនមានភាពកក់ក្តៅ" ឆ្នាំ២០២៦ នៅឃុំ វិញហាយ។

ដំបូលក្បឿងចំណងមិត្តភាពដ៏កក់ក្តៅរវាងកងទ័ពនិងប្រជាជននៅស្រុកកំណើត ដុងខើយ

ដំបូលក្បឿងចំណងមិត្តភាពដ៏កក់ក្តៅរវាងកងទ័ពនិងប្រជាជននៅស្រុកកំណើត ដុងខើយ

អនុស្សាវរីយ៍ខួបនៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ) បណ្តាកម្មាភិបាល យុទ្ធជនយោធភូមិភាគ ៥ មិនពាក់ពន្ធនៅអង្គភាពឬត្រឡប់ទៅផ្ទះជាមួយក្រុមគ្រួសារ ពួកគាត់កំពុងនៅការដ្ឋានសំណង់ពេញដោយភក់ជ្រាំនៅតំបន់រងគ្រោះដោយទឹកជំនន់នៃឃុំហ្វាធិញ (ខេត្ត ដាក់ឡាក់) ដើម្បីសាងសង់ ជួសជុលផ្ទះជូនប្រជាជន៕

កងទ័ពការពារព្រំដែន "ច្បាម ៣ ជាមួយគ្នា ៤" នឹងប្រជាជនតំបន់ជាយដែន

កងទ័ពការពារព្រំដែន "ច្បាម ៣ ជាមួយគ្នា ៤" នឹងប្រជាជនតំបន់ជាយដែន

យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ណាប៊ុង ឃុំ ណាប៊ុង ខេត្ត ដៀនបៀន តែងតែជ្រួតជ្រាបទិសស្លោក "ច្បាម ៣ ជាមួយគ្នា ៤" ចំពោះប្រជាជនក្លាយជាទីបង្អែកសំខាន់ ជួយប្រជាជនរួចផុតពីភាពក្រីក្រ កសាងជីវភាពកក់ក្តៅ សម្បូរសប្បាយ។

គំរូចិញ្ចឹមត្រីទឹកត្រជាក់នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅឃុំ ថឹនសា (ខេត្ត ថៃង្វៀន)។

មិនទុកឲ្យយឺតយ៉ាវពេលអនុវត្តកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

អំឡុងពេលរៀបចំដំណើរការអនុវត្តគម្រោងនានាស្ថិតក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅខេត្ត ថៃង្វៀន ប្រាកដជាបានជួបប្រទះការលំបាកលំបិននិងបញ្ហាកកស្ទះជាច្រើន។

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង (ខេត្ត ត្វៀនក្វាង) ត្រេកអរក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦។

លុងគូ ឈោងឈានឡើងនៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ

លុងគូ ឈោងឈានឡើងនៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ

ចំកណ្តាលខ្ពង់រាបថ្ម ដុងវ៉ាន់ កន្លែងទង់ជាតិពណ៌ក្រហមផ្កាយលឿងបក់រវិច នៅលើកំពូលបង្គោលដងទង់ លុងគូ លេចឡើងដ៏មហាសាលផង ដ៏ពិសិដ្ឋផង។ ដែនដីនេះមិនត្រឹមតែជាចំណុចចុងប៉ូចភាគខាងជើងនៃមាតុភូមិប៉ុននោះទេ ថែមទាំងជានិម្មិតរូបនៃឆន្ទៈដ៏មុតមាំ បំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការឈោងឈានឡើងរបស់បងប្អូនបណ្តាជនជាតិទៀតផង។

កេរដំណែលជាតិពិសេសប្រាសាទ ពោណាហ្ការ៍ (សង្កាត់ បាក់ញ៉ាត្រាង) គោលដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរនៅខេត្ត ខាញ់ហ្វា។ រូបថត៖ ង្វៀនថាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

នៅពេលដែលបេតិកភណ្ឌ ចាម បោះជំហានឆ្ពោះទៅរកការក្លាយជា "ពាណិជ្ជសញ្ញាទេសចរណ៍"

យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ខាញ់ហ្វា ប្រព័ន្ធបេតិកភណ្ឌវប្បធម៌ ជាពិសេសគឺប្រាង្គ ប្រាសាទ ចាម មិនត្រឹមតែជាមោទកភាពរបស់បងប្អូនជនជាតិ ចាម និងប្រជាជនប៉ុននោះទេ ថែមទាំងជាទ្រព្យសម្បត្តិវប្បធម៌ជាតិទៀតផង។ល។

ការរកស៊ីចិញ្ចឹមជីវិតដោយទូកកញ្ជើ - លក្ខណៈវប្បធម៌ដ៏សាមញ្ញរបស់ប្រជាជននៅតំបន់សមុទ្រ

ការរកស៊ីចិញ្ចឹមជីវិតដោយទូកកញ្ជើ - លក្ខណៈវប្បធម៌ដ៏សាមញ្ញរបស់ប្រជាជននៅតំបន់សមុទ្រ

តាំងពីប៉ុន្មានជំនាន់មកហើយ របរនេសាទជលផលដោយទូកកញ្ជើបានក្លាយជាប្រភព ចំណូលដ៏ចម្បងរបស់ក្រុមគ្រួសារជាច្រើននៅតាមឆ្នេរសមុទ្រនៅក្នុងសង្កាត់ ទៀនថាញ់ ខេត្ត ឡឹមដុង៕

មានក្រុមគ្រួសារជាច្រើននៅឃុំព្រំដែន អៀណាន ខេត្ត យ៉ាឡាយ បានរួចផុតពីភាពក្រីក្រអាស្រ័យ​ដោយ​គោលនយោបាយឧបត្ថម្ភដំណាំស្វាយចន្ទី ដាំឆ្លាស់ជាមួយនឹងដំណាំរយៈពេលខ្លីលើផ្ទៃដីចោលទំនេរ។

បើកផ្លូវប្រកបការងាររកស៊ីចិញ្ចឹមជីវិតខ្នាតតូចបានប្តូរមុខមាត់ថ្មីនៅតំបន់ព្រំដែនខេត្ត យ៉ាឡាយ

ក្នុងបណ្តាឃុំព្រំដែននៃខេត្ត យ៉ាឡាយ កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចកំពុងនាំមកនូវការប្រែប្រួលយ៉ាងច្បាស់ក្រឡែត។

ការដាំប្លុងខ្ទឹមលើដីអន្លង់នាំមកនូវប្រាក់ចំណូលខ្ពស់

ការដាំប្លុងខ្ទឹមលើដីអន្លង់នាំមកនូវប្រាក់ចំណូលខ្ពស់

ធ្លាប់បានចាត់ទុកថាជាស្មៅព្រៅដុះឯងនៅលើវាលស្រែនៃខេត្ត កាម៉ៅ ប៉ុន្តែបច្ចុប្បន្ននេះ ដើមប្លុងខ្ទឹម (ឬហៅថាដើមប្លុង) ត្រូវបានដាំថែទាំ ហើយកសាងពាណិជ្ជសញ្ញាផលិតផល OCOP នាំមកនូវប្រាក់ចំណូលខ្ពស់ជូនកសិករ។

បច្ចុប្បន្នមានសិស្សសាលាជនជាតិ ជឹត ចំនួន ១៩ នាក់កំពុងសិក្សារៀនសូត្រនៅសាលាបឋមសិក្សា ហឿងលៀន (ខេត្ត ហាទិញ)។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម

ទ្រជំហានកូនសិស្សជនជាតិ ជឹក នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

នៅខាងក្រោមជើងភ្នំ យ៉ាំងម៉ាន ភូមិ រ៉ាវត្រែ (ឃុំ ភុកត្រាច់) ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ ជឹត ជាង ១៥០ នាក់ ដែលជាសហគមន៍ជនជាតិមួយក្នុងចំណោមសហគមន៍ជនជាតិដែលមានចំនួនមនុស្សដ៏តិចតួចនៅក្នុងខេត្ត ហាទិញ។ ពីរបៀបរស់នៅដ៏ព្រៃព្រឹទ្ធ ផ្តាច់ពីគេ បងប្អូនជនជាតិត្រូវបានកងកម្លាំងការពារព្រំដែននិងមូលដ្ឋានចលនាឱ្យតាំងទីលំនៅខ្ជាប់ខ្ជួន លំនឹងជីវភាពរស់នៅ។ ផ្តើមពីនោះ ដំណើរនៃការនាំយកតួអក្សរមកកាន់កុមារជនជាតិ ជឹត ក៏ចាប់ផ្តើម ត្រូវបានសរសេរឡើងដោយសេចក្តីព្យាយាមរបស់លោកគ្រូ អ្នកគ្រូ ការស្រាក់ដៃគ្នារបស់កងទ័ពការពារព្រំដែននិងការឧបត្ថម្ភរបស់អ្នកមានទឹកចិត្តសប្បុរសជាច្រើន។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងនាយករដ្ឋមន្ត្រី កម្ពុជា ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម - ម៉ឺនជ័យ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងលោកនាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញចូលរួមសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម - ម៉ឺនជ័យ

នៅព្រឹកថ្ងៃទី ៨ ខែ ធ្នូ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ជាមួយនឹងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពរួមពិធីសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម (ខេត្ត តីនិញ) - ម៉ឺនជ័យ (ខេត្ត ព្រៃវែង កម្ពុជា)៕