ឃុំជាប់មាត់សមុទ្រ ឡាយហ្វា (ទីក្រុង កឹនធើ) កន្លែងមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករកំពុងសកម្មអនុវត្តជាច្រើនរូបភាពឃោសនាយ៉ាងបត់បែននិងសមស្រប។ កិច្ចខិតខំប្រឹងប្រែងទាំងនោះបានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ពង្រឹងទំនុកចិត្តរបស់មាមីងបងប្អូនយ៉ាងរឹងមាំ ឆ្ពោះទៅទិវាជួបជុំដ៏ធំជាមួយគ្នារបស់ប្រជាជនទាំងមូល។
លោក ត្រឹន គីមហ៊ុយ លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជន ប្រធានគណៈកម្មាធិការដឹកនាំការបោះឆ្នោតឃុំ ឡាយហ្វា សង្កត់ធ្ងន់ថា អង្គភាពចាត់ទុកការឃោសនាជាភារកិច្ចដ៏សំខាន់ កំណត់ដល់ភាពជោគជ័យនៃការបោះឆ្នោត។ ការអនុវត្តខ្លឹមសារសម្បូរបែបក្នុងគោលបំណងជួយម្ចាស់ឆ្នោតឱ្យយល់គោលបំណង អត្ថន័យក៏ដូចជាសិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋនៅពេលចូលរួមក្នុងការបោះឆ្នោត។
ដោយមានអានុភាពដ៏ផុសផុលជាមួយនឹងជំនឿដ៏មុតមាំបញ្ញើលើសន្លឹកឆ្នោតនីមួយៗ ម្ចាស់ឆ្នោតតំបន់បងប្អូនជនជាតិភាគតិចបានត្រៀមឥរិយាបទរួចរាល់ ប្តេជ្ញាចិត្តរួមជាមួយអាជ្ញាធរមូលដ្ឋានធ្វើឱ្យថ្ងៃបោះឆ្នោតខាងមុខក្លាយជាទិវាជួបជុំដ៏ធំរបស់ប្រជាជនទាំងមូល៕
អត្ថបទនិងរូបថត៖ ទ្រុងកៀន
ប្រែសម្រួល៖ យ័ញលើយ