លោកស្រី ង្វៀន ធីធូហា លេខាបក្ខភាគ ប្រធានក្រុមរៀបចំការបោះឆ្នោតភូមិ វិញបាក់ បានឲ្យដឹងថា ទូទាំងភូមិមានម្ចាស់ឆ្នោតជាង ៩៥% ជាអ្នកកាន់សាសនាកាតូលិក។ ឆ្លងតាមរយៈទម្រង់ឃោសនា ចលនារបស់អាជ្ញាធរនិងព្រះសហគមន៍កាតូលិក ប្រជាជនកាន់តែយល់ដឹងយ៉ាងច្បាស់អំពីសិទ្ធិនិងកាតព្វកិច្ចប្រជាពលរដ្ឋរបស់ខ្លួន ចូលរួមយ៉ាងសកម្មក្នុងការជួបជុំម្ចាស់ឆ្នោត ស្តាប់កម្មវិធីធ្វើសកម្មភាព កម្រិតវិជ្ជាជីវៈ ។ល។ របស់បេក្ខជននីមួយៗ ដើម្បីជ្រើសរើសអ្នកដែលសក្តិសមពិតប្រាកដ។
លោក ឡូ ថាញ់ហាយ រស់នៅភូមិ ហ្វាបាក់ ឃុំ តឿងយឿង បានឱ្យដឹងថា ការទទួលយកព័ត៌មានបោះឆ្នោតឆ្លងតាមរយៈបណ្តាមធ្យោបាយឌីជីថលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន។ យោងតាមលោក ហាយ ឆ្លងតាមរយៈទូរស័ព្ទស្មាតហ្វូន ខ្លួនលោកក៏ដូចជាអ្នកស្រុកផ្សេងទៀតនៅក្នុងភូមិអាចម្ចាស់ការស្វែងរកព័ត៌មានពេញលេញអំពីបញ្ជីបេក្ខជន សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត ក៏ដូចជាបណ្តាដំណាក់កាលធ្វើការបោះឆ្នោត។ "បច្ចេកវិទ្យាឌីជីថលជួយឱ្យខ្ញុំទទួលបានព័ត៌មានកាន់តែច្រើន រហ័សថែមទៀត ផ្តើមពីនោះស្ងប់អារម្មណ៍ហើយម្ចាស់ការចូលរួមទិវាបោះឆ្នោត"។ លោក ហាយ ចែករំលែកដូច្នេះ
ផ្តើមពីលេខកូដមតិកែលម្អដែលបានបិទនៅអគារវប្បធម៌ភូមិ និគម រហូតដល់ប្រព័ន្ធមូលដ្ឋានទិន្នន័យដែលបម្រើដល់ការគ្រប់គ្រងការបោះឆ្នោត ធ្វើបរិវត្តកម្មឌីជីថលកំពុងបញ្ជាក់តួនាទីជា "គន្លឹះសោ" ដ៏សំខាន់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការផ្លាស់ប្តូរថ្មីវិធីសាស្រ្តរៀបចំ លើកកម្ពស់ប្រសិទ្ធភាពការងារបោះឆ្នោត។ ដោយមានការរៀបចំយ៉ាងម៉ត់ចត់ ស៊ីសង្វាក់គ្នានិងប្រកបដោយភាពច្នៃប្រតិដ្ឋ ខេត្ត ង៉េអាន ខិតខំដើម្បីការបោះឆ្នោតជ្រើសតាំងតំណាងសមាជិករដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦ - ២០៣១ ក្លាយជាទិវាជួបជុំរបស់ប្រជាជនទាំងមូលពិតប្រាកដ ទិវាជួបប្រសព្វនៃទំនុកចិត្ត ប្រជាធិបតេយ្យ និងបំណងប្រាថ្នាផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍ដ៏ក្លៀវក្លា៕
អត្ថបទ៖ ក្រុមអ្នកយកព័ត៌មាន
ប្រែសម្រួល៖ យ័ញលើយ