លោក យ៉ាង មី ផ ភូមិ សែវលុង ឃុំ លុងគូ ចែករំលែកថា៖ "មនុស្សគ្រប់គ្នានៅក្នុងភូមិមានការរំភើបយ៉ាងខ្លាំងនៅពេលថ្ងៃបោះឆ្នោតខិតជិតមកដល់។ យើងខ្ញុំសង្ឃឹមថានឹងជ្រើសរើសសមាជិកតំណាងមានការលះបង់ និងមានទំនួលខុសត្រូវក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ និងមូលដ្ឋាន"។
នៅឃុំ ឡុងគូ ស្ថិតនៅចុងប៉ូចភាគខាងជើងនៃមាតុភូមិ ការរៀបចំការបោះឆ្នោតកំពុងត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ និងស្របតាមបទប្បញ្ញត្តិ។ អាជ្ញាធរមូលដ្ឋានបានពិនិត្យឡើងវិញយ៉ាងសកម្មនូវបញ្ជីឈ្មោះអ្នកបោះឆ្នោត បានរៀបចំសម្ភារៈនៅតាមការិយាល័យបោះឆ្នោត និងពង្រឹងកិច្ចខិតខំប្រឹងប្រែងឃោសនា ដើម្បីធានាថាប្រជាជនយល់ដឹងអំពីពេលវេលា ទីតាំង និងនីតិវិធីសម្រាប់ការបោះឆ្នោត។
ចាប់ពីភូមិស្ថិតនៅលើជម្រាលភ្នំថ្មដ៏គ្រោះថ្នាក់រហូតដល់ភូមិដាច់ស្រយាលតាមព្រំដែន ប្រជាជននៅតំបន់ខ្ពង់រាប និងតំបន់ព្រំដែននៃខេត្ត ទ្វៀនក្វាង ទន្ទឹងរង់ចាំព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ប្រទេសជាតិដោយជំនឿជឿជាក់ និងក្តីសង្ឃឹម។
ការរៀបចំយ៉ាងហ្មត់ចត់របស់គណៈកម្មាធិការបក្ស និងអាជ្ញាធរ រួមជាមួយនឹងស្មារតីទទួលខុសត្រូវរបស់អ្នកបោះឆ្នោតម្នាក់ៗ នឹងរួមចំណែកដល់ការធានាថាការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១ គឺជាការបោះឆ្នោតបែបប្រជាធិបតេយ្យ សុវត្ថិភាព និងជោគជ័យពិតប្រាកដហើយក៏ជាទិវាបុណ្យសម្រាប់ប្រជាជាតិទាំងមូល៕
អត្ថបទនិងរូបថត៖ ឌឹក ថ
ប្រែសម្រួល៖ សឺន ហេង