សេចក្តីសម្រេចលេខ 57-NQ/TW និងកសិកម្មបៃតងនៃការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ពីសសរស្តម្ភទាំងឡាយ

ផ្តើមពីគំរូកសិកម្មឆ្លាតវៃ ផលិតអង្ករមានគុណភាពខ្ពស់ កាត់បន្ថយការបំភាយឧស្ម័ន រហូតដល់ការអភិវឌ្ឍកសិកម្មដូងសរីរាង្គផ្សារភ្ជាប់ទៅនឹងសេដ្ឋកិច្ចរវិលជុំ អាចឃើញច្បាស់ថាកសិកម្មរបស់ខេត្ត វិញឡុង កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់មួយ។ នេះត្រូវបានចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់តំបន់ក្នុងការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឆ្ពោះទៅរកទិសដៅបៃតង ទំនើប ហើយប្រកបដោយចីរភាព ស្របតាមស្មារតីនៃសេចក្តីសម្រេចលេខ 57-NQ/TW នៃគណៈកម្មាធិការមជ្ឈិមស្តីពីការលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ក្នុងវិស័យកសិកម្ម ខេត្តបានផ្តល់លេខកូដតំបន់ដាំដុះជិត ៩០០ មានផ្ទៃដីសរុបជាង ៣៣.៣២០ ហិកតា ក្នុងនោះលេខកូដតំបន់ដាំដុះនាំចេញចំនួន ៦៩៦ មានល័ក្ខខ័ណ្ឌគ្រប់គ្រាន់សម្រាប់ការនាំចេញទៅកាន់ទីផ្សារដូចជា ប្រទេសចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កូរ៉េខាងត្បូង នូវែលសេឡង់ ជាដើម ជាមួយនឹងផលិតផលសំខាន់ៗដូចជា ធូរេន សាវម៉ាវ មៀន ក្រូចថ្លុង ដូង ដំឡូងជ្វាជាដើម។ ស្របពេល រោងចក្រវេចខ្ចប់ផលិតផលកសិកម្មចំនួន ៦៧ បំពេញតាមស្តង់ដារនាំចេញត្រូវបានផ្តល់លេខកូដ រួមចំណែកដល់ការលើកកម្ពស់តម្លាភាព និងការប្រកួតប្រជែងផលិតផលកសិកម្មក្នុងស្រុក។

vinh-long-nq57-25012026-07.jpg
ប្រឡាយ​ស្រោចស្រពសម្រាប់​បម្រើ​វាលស្រែ ​កូវត្រែ ​ឃុំ​ ទៀវកឹន ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ត្រួតពិនិត្យ​បរិស្ថាន​ទឹក ​គ្រប់គ្រង​តាមរយៈ​ស្មាតហ្វូន។
vinh-long-nq57-25012026-06.jpg
កម្មវិធីនៅលើស្មាតហ្វូន ដើម្បីតាមដានបរិស្ថានទឹក ត្រួតពិនិត្យសត្វល្អិត គ្រប់គ្រងផលិតកម្មជាដើម។

ការធ្វើបរិវត្តឌីជីថលក៏ត្រូវបានអនុវត្តស្របគ្នាព្រមទាំងវិស័យផ្សេងៗ រួមទាំងវិស័យចិញ្ចឹមសត្វ នេសាទ ព្រៃឈើ និងការគ្រប់គ្រងធនធាន បរិស្ថាន។ តំបន់ផលិតកម្មជាច្រើនបានអនុវត្តឧបករណ៍ចាប់សញ្ញា ប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិ កម្មវិធីគ្រប់គ្រងសត្វពាហនៈ។ ក្នុងការចិញ្ចឹមត្រី និងដំណាំ ប្រព័ន្ធត្រួតពិនិត្យបរិស្ថានទឹកដោយស្វ័យប្រវត្តិជួយកាត់បន្ថយហានិភ័យនៃជំងឺ ហើយបង្កើនប្រសិទ្ធភាពផលិតកម្ម។

ជាពិសេស ១០០% នៃអ្នកផលិត OCOP (ឃុំមួយផលិតផលមួយ) នៅក្នុងខេត្តបានចុះបញ្ជីផលិតផលនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ពង្រីកបណ្តាញចែកចាយ និងលើកកម្ពស់សេដ្ឋកិច្ចកសិកម្មឌីជីថល។

លោក ចូវ វ៉ាន់ ហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត វិញឡុង បញ្ជាក់ថា ការអភិវឌ្ឍកសិកម្មបៃតង វិលជុំភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិវត្តកម្មឌីជីថលគឺជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជម្រៅ។ នេះមិនត្រឹមតែជាទិសដៅអភិវឌ្ឍន៍សម្រាប់វិស័យកសិកម្មប៉ុណ្ណោះទេ ថែមទាំងជាសសរស្តម្ភដ៏សំខាន់សម្រាប់ខេត្ត វិញឡុង ដើម្បីសម្រេចបាននូវគោលដៅនៃកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមសេចក្តីសម្រេចរបស់មជ្ឈិម។

vinh-long-nq57-25012026-02.jpg
ប្រឡាយ​ស្រោចស្រព​បម្រើ​វាលស្រែ ​កូវត្រែ ​ឃុំ​ ទៀវកឹន ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ត្រួតពិនិត្យ​បរិស្ថាន​ទឹក ​គ្រប់គ្រង​តាមរយៈ​ស្មាតហ្វូន។
vinh-long-nq57-25012026-04.jpg
គម្រោងសហករណ៍កសិកម្ម ផាក់តាយ ឃុំ ចូវថាញ់ ទទួលបានការគាំទ្រពីការដំឡើងប្រព័ន្ធត្រួតពិនិត្យការបំភាយឧស្ម័នមេតាន។

ខេត្តនឹងបន្តកែលម្អយន្តការ និងគោលនយោបាយ ដើម្បីលើកទឹកចិត្តដល់អាជីវកម្ម សហករណ៍ និងកសិករ ឱ្យចូលរួមក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បរិវត្តកម្មឌីជីថល និងគំរូផលិតកម្មមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងអនុវត្តគម្រោងបរិវត្តកម្មឌីជីថលកសិកម្ម និងបរិស្ថានរហូតដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ ក្នុងពេលដំណាលគ្នា។ គោលដៅគឺថា នៅឆ្នាំ ២០៣០ ផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥-២០% របស់ខេត្តនឹងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងបច្ចេកវិទ្យាឌីជីថល។ បង្កើតតំបន់ផលិតកម្មឆ្លាតវៃមានសមត្ថភាពភ្ជាប់ទិន្នន័យ និងតាមដានខ្សែសង្វាក់តម្លៃពេញលេញ។

ផ្តើមពីឧត្តមភាពផលិតផលកសិកម្មសំខាន់ៗដូចជាអង្ករ និងដូង តំបន់កំពុងអភិវឌ្ឍឧស្សាហកម្មសំខាន់ៗផ្សេងទៀតបន្តិចម្តងៗ បង្កើតខ្សែសង្វាក់តម្លៃបៃតង កាត់បន្ថយការបំភាយឧស្ម័ន បង្កើនតម្លៃបន្ថែម និងបង្កើនភាពប្រកួតប្រជែង។

សេចក្តីសម្រេចលេខ 57-NQ/TW បើកឱកាស និងកម្លាំងចលករថ្មីៗសម្រាប់វិស័យកសិកម្មរបស់ខេត្ត វិញឡុង ដើម្បីផ្លាស់ប្តូរឆ្ពោះទៅរកទំនើបកម្ម និរន្តរភាព និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ការសម្រេចបាននូវសេចក្តីសម្រេចនេះតាមរយៈគំរូសេដ្ឋកិច្ចជាក់លាក់ ហើយមានប្រសិទ្ធភាពខ្ពស់ បម្រើជា “កម្លាំងចលករ” សម្រាប់ខេត្ត វិញឡុង ដើម្បីកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មបៃតង សេដ្ឋកិច្ចវិលជុំប្រកបដោយចីរភាព និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ៕

អត្ថបទនិងរូបថត៖ ថាញ់ហ្វា
ប្រែសម្រួល៖ សឺន​ហេង

កាសែត ពត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ចាប់ពីខែ មេសា ឆ្នាំ ២០២៦ ឃុំ សាមមឺន (ខេត្ត ដៀនបៀន) បានបើកថ្នាក់លុបបំបាត់អនក្ខរកម្មនៅសាលាចំណេះទូទៅបង្រៀននិងរៀនពេញមួយថ្ងៃជនជាតិបឋមសិក្សានិងអនុវិទ្យាល័យ ណាអ៊ឺ ដោយមានសិក្ខាកាមចំនួន ២១ នាក់ វគ្គសិក្សារហូតដល់ខែ ធ្នូ ឆ្នាំ ២០២៦។

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ សំដៅដល់ការទាក់ទាញគម្រោងការនានាដែលនាំមកបច្ចេកវិទ្យា លទ្ធភាពផលិតកម្មនិងតម្លៃបន្ថែមដល់អាជីវកម្មក្នុងស្រុក។ ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចសរទរដូវ ២០២៦ វិនិយោគិនស្នើឱ្យទីក្រុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អនីតិវិធីនិងភ្ជាប់ប្រភពកម្លាំង។

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ព្រឹកថ្ងៃទី ២៧ ខែ តុលា នៅទីក្រុង ហូ ជីមិញ វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៦ បន្តមាន ១៦ កិច្ចប្រជុំឯកទេសបទ ផ្តោតលើការស្វែងរកកម្លាំងចលករកំណើនថ្មី។ ខ្លឹមសារពិភាក្សាផ្សារភ្ជាប់នឹងការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ឆ្ពោះទៅរកវិធានការសហការយ៉ាងជាក់ស្តែងសម្រាប់សហគ្រាស។

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

ជាអ្នកមានប្រជាប្រិយភាពនៅភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង លោក លី អាស៊ី តែងតែធ្វើជាគំរូសកម្មក្នុងចលនាជនរួមជាតិរួមកម្លាំងកសាងជនបទថ្មី។

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

នៅព្រឹកថ្ងៃទី ១៤ ខែតុលា នាទីស្ងៀមស្ងាត់ដ៏ពិសិដ្ឋមួយបានគ្របដណ្ដប់ឧទ្យានវប្បធម៌ លេ ធីរៀង (ទីក្រុង ហូ ជីមិញ) នៅពេលចំនួន ៧៣១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបានដង្ហែមកក្នុងពិធីគោរពរំឭក​វិញ្ញាណក្ខន្ធដ៏ស្មិងស្មាធិ៍ ជោកទឹកភ្នែក។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។