ចូលរួមបរិយាកាសរីករាយនៃទិវាបោះឆ្នោតសមាជិករដ្ឋសភាវៀតណាមនីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ បរិយាកាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កូន ក មានភាពរស់រវើកពីព្រឹកព្រលឹមថ្ងៃទី១៥ ខែមីនា។ អាកាសធាតុនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កូន ក មានសភាពលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនចូលរួមក្នុងការបោះឆ្នោត។
ការសង្កេតនៅតាមការិយាល័យបោះឆ្នោតជាច្រើនបានបង្ហាញថា សូម្បីតែនៅពេលព្រឹកព្រលឹមក៏ដោយ អ្នកបោះឆ្នោតមួយចំនួនធំមានវត្តមានដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចប្រជាជនក្នុងបរិយាកាសរំភើបរីករាយ។ នៅតាមការិយាល័យបោះឆ្នោតជាច្រើន ប្រជាជនបានមកដល់តាំងពីព្រលឹមដើម្បីរង់ចាំ ផ្លាស់ប្តូរព័ត៌មាន និងស្វែងយល់បន្ថែមអំពីបេក្ខជនតាមរយៈបញ្ជីឈ្មោះបានបិទផ្សាយនៅតំបន់បោះឆ្នោត។
នៅតំបន់មានប្រជាជន ខ្មែរ រស់នៅច្រើននៅក្នុងខេត្ត បាក់លៀវ ពីមុន ដូចជាសង្កាត់ បាក់លៀវ សង្កាត់ ហុងយឹន សង្កាត់ ភឿកឡុង និងសង្កាត់ ហ៊ឹងហូយ បរិយាកាសបោះឆ្នោតមានភាពរស់រវើក និងឧឡារិកតាំងពីព្រឹកព្រលឹម។
គិតត្រឹមម៉ោង ៩:០០ ព្រឹក យោងតាមការប៉ាន់ស្មានរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត កាម៉ៅ អ្នកបោះឆ្នោត ៣៥% ស្មើនឹងប្រមាណ ៦០០,០០០ នាក់ បានបំពេញកាតព្វកិច្ចពលរដ្ឋរបស់ពួកគេ។ ជាពិសេស នៅក្នុងឃុំដាតមុយ អ្នកបោះឆ្នោតជាង ១០,០០០ នាក់ក្នុងចំណោម ១៧,០០០ នាក់បានបោះឆ្នោត។ នៅក្នុងសង្កាត់ ហ្វាថាញ អ្នកបោះឆ្នោតជិត ២០,០០០ នាក់ក្នុងចំណោម ៣២,០០០ នាក់បានបោះឆ្នោត។ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមត្រូវបានថែរក្សាយ៉ាងតឹងរ៉ឹងដោយកងកម្លាំងសម្របសម្រួលនៅតាមការិយាល័យបោះឆ្នោត ហើយមិនមានឧប្បត្តិហេតុអកុសលណាមួយត្រូវបានរាយការណ៍នោះទេ៕
អត្ថបទនិងរូបថត៖ ចិន្តា - ទ្រុងហៀវ - ទន់ ភី
ប្រែសម្រួល៖ សឺន ហេង