
រូបថត៖ គៀវអាញ់យុង
រូបថត៖ គៀវអាញ់យុង
ដើមខែ សីហា ឆ្នាំ ២០២៥ នៅភូមិ ដេឡាង ឃុំ ម៉ែវវ៉ាក ខេត្ត ទ្វៀនក្វាង បានប្រព្រឹត្តឡើងពិធីសម្ពោធ និងប្រគល់ជូនបន្ទប់រៀនថ្មីនៅចំណុចសាលាមត្តេយ្យភូមិ ដេឡាង សាលាមត្តេយ្យ យ៉ាងជូភីន។
បងប្អូនជនជាតិ ខ្មែរ នៅ កាម៉ៅ មានប្រជាជនជាង ៣២.០០០ ក្រុមគ្រួសារ ជិត ១៤០.០០០ នាក់ អត្រាជិត ៦,៥% នៃចំនួនប្រជាជន។ ប៉ុន្មានឆ្នាំកន្លងហើយ ដោយមានការយកចិត្តទុកដាក់ គិតគូររបស់បក្ស រដ្ឋ និងការប្រឹងប្រែងឈោងឈានឡើង ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ។ ជាពិសេស ការឧបត្ថម្ភក្នុងការរកស៊ីចិញ្ចឹមជីវិតតាមរយៈប្រភពទុនឥណទានគោលនយោបាយបានផ្តល់ឱកាសឱ្យគ្រួសារ ខ្មែរ ជាច្រើនរួចផុតពីភាពក្រីក្រ។
ពោរពេញទៅដោយកម្លាំងចិត្ត និង ទំនួលខុសត្រូវ អ្នកគ្រូ ហ្ប៉ារ៉ាអាយឹន បានអុជបំភ្លឺក្តីសុបិនទៅកាន់សាលារៀនឲ្យពន្លកបៃតងទាំងឡាយនៅឯភូមិនិគម ដាក់ឡាក់។
ក្នុងបរិយាកាសដ៏ពិសិដ្ឋ និងមោទកភាពនៅពេលទូទាំងប្រទេសទើបតែរំលឹកខួបអនុស្សាវរីយ៍ ៨០ ឆ្នាំបដិវត្តន៍ខែ សីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ព្រឹកថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៥ លោកគ្រូអ្នកគ្រូចំនួន ១,៦ លាននាក់ និងសិស្ស និស្សិតចំនួន ២៦ លាននាក់នៅគ្រប់គ្រឹះស្ថានអប់រំ - បណ្តុះបណ្តាលនៅទូទាំងប្រទេសក៏បានឈានចូលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ ដោយក្តីរំភើប រីករាយត្រេកអរ។
នៅយប់ថ្ងៃទី ៩ ខែ តុលា ដោយទទួលបានដំណឹងថា នៅឃុំ ទ្រុងយ៉ា ដាភុក ទីក្រុង ហាណូយ មានកន្លែងជាច្រើនត្រូវទឹកជន់លិចខ្លាំង ដោយសារតែការកើនឡើងនៃទឹកជំនន់ពីដងទន្លេនានា នាយករដ្ឋមន្ត្រី ផាម មិញជិញ បានចុះទៅពិនិត្យដោយផ្ទាល់ និងចង្អុលណែនាំការងារទប់ទល់ ជំនះផលវិបាកដោយសារភ្លៀងនិងទឹកជំនន់។
នៅទីក្រុង ហូ ជីមិញ សហករណ៍ជាច្រើនកំពុងជំរុញយ៉ាងខ្លាំងក្លាគំរូចងសម្ព័ន្ធកសិករនិងសហគ្រាស បង្កើតខ្សែចង្វាក់តម្លៃកសិផលបិទជិត លើកកម្ពស់គុណភាព ការនាំចេញស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទីក្រុង ហូ ជីមិញ បច្ចុប្បន្នជាកន្លែងរស់នៅ សិក្សារៀនសូត្រនិងធ្វើការរបស់ ៥៤ សហគមន៍ជនជាតិភាគតិច ក្នុងនោះច្រើនបំផុតរួមមានជនជាតិ ខ្មែរ ចាម និង ចិន។ អំឡុងឆ្នាំកន្លងទៅ សហគមន៍បណ្តាជនជាតិបានមានការចូលរួមដ៏ជាក់ស្តែងជាច្រើនសម្រាប់ការអភិវឌ្ឍរបស់ទីក្រុង។
ឃុំ ហាយអាញ់ ខេត្ត និញប៊ិញ មិនត្រឹមតែល្បីឈ្មោះដោយស្ពានប្រក់ក្បឿងផ្សារ លឿង - ស្ពានរាងសត្វនាគមានអាយុកាលជាង ៥០០ ឆ្នាំ និងមុខរបរឆ្លាក់ឈើប្រពៃណីប៉ុននោះទេ ថែមទាំងត្រូវបានចាត់ទុកជា “ប្រភពដើម” នៃការគូរគំនូរផងដែរ។
ឱ្យតែឱកាសខែ កញ្ញា ខែ តុលា ម្តងៗ នៅពេលអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំនៅ ឡាវកាយ លាបពណ៌លឿងទុំនៃស្រូវក៏ជាពេលពិធីបុណ្យអំណរបាយថ្មីនឹងប្រព្រឹត្តឡើងពាសពេញភូមិខាងលើនិគមខាងក្រោម។
ឆ្លងតាមរយៈគំរូ "ភូមិគំរូភ្លឺថ្លាតំបន់ជាយដែន" ប៉ុស្តិ៍ការពារព្រំដែនទាំងឡាយបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននៅភូមិសាស្រ្តព្រំដែនខេត្ត ថាញ់ហ្វា កសាងហេដ្ឋារចនាសម្ព័ន្ធជនបទភ្ជាប់ជាមួយនឹងអភិវឌ្ឍផលិតកម្ម។
សម្រាប់ប្រជាជននៅតំបន់វាលទំនាបទន្លេ គឺវឡុង ជាពិសេសគឺបណ្តាមូលដ្ឋានទាំងឡាយនៅតំបន់ប្រភពព្រំដែននៃភាគនិរតីដូចជា អានយ៉ាង ដុងថាប រដូវទឹកជំនន់មកដល់នាំយកមកនូវភោគផលត្រី បង្គាបង្កងជាច្រើន ប៉ុន្តែអ្វីដែលប្រជាជនទន្ទឹងរង់ចាំបំផុតនោះគឺត្រី លេញ ជាអាហារពិសេសដ៏ល្បីដាច់ដោយឡែកហើយត្រូវបានរកឃើញនៅតែក្នុងតំបន់ខាងលិចនៃភាគខាងត្បូងរបស់ប្រទេសតែប៉ុននោះ។
ជាទូទៅ ឃុំ ឡាកយឿង (ខេត្ត ឡឹមដុង) ជាកន្លែងរស់នៅរបស់ជនជាតិ ឈីល និងជនជាតិ ឡាច់ (មែកធាងមួយនៃជនជាតិ ក្ហ)។ ក្នុងអំឡុងថ្ងៃដំបូងមជ្ឈមណ្ឌលសេវារដ្ឋបាល សាធារណៈដាក់ឱ្យដំណើរការតាមគំរូអាជ្ញាធរពីរថ្នាក់ កងកម្លាំងយុវជនស្ម័គ្រចិត្តបានណែនាំប្រជាជនភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរឌីជីថលយ៉ាងសកម្ម។
អគារដាក់តាំងបង្ហាញវប្បធម៌ ខ្មែរ (សង្កាត់ សុកត្រាំង ទីក្រុង កឹនធើ) ដាក់តាំងបង្ហាញវត្ថុតាង គំរូជាង ៤០០ ទៅតាមប្រធានបទសារណាជំនាញដូចជា៖ ការប្រជុំជីវភាពប្រចាំថ្ងៃ វប្បធម៌ខាងព្រលឹងវិញ្ញាណនិងវប្បធម៌ពិធីបុណ្យទាន។
ដោយក្តីស្រលាញ់ចំពោះការងារ ទឹកចិត្តរបស់គ្រូបង្រៀនម្នាក់ ជារៀងរាល់ថ្ងៃ អ្នកគ្រូ ស៊ុង ធីសៃ (ជនជាតិ ម៉ុង) មិនក្រែងរអែងនឹងការលំបាកវេទនា ពាំនាំក្តីរីករាយ និងក្តីសង្ឃឹមសម្រាប់ប្អូនៗ សិស្សក្រីក្រនៅតំបន់ភ្នំនៅចំណុចសាលា ម៉ាលុង ភូមិ ណាប៉ុង ឃុំ យ៉ាបទ្រុង ខេត្ត ទ្វៀនក្វាង។
នៅប្រហែលម៉ោង ៣ ទៀបភ្លឺថ្ងៃទី ១ ខែ សីហា នៅភូមិ ហាងពូស៊ី ឃុំ សាយុង ខេត្ត ឌៀនបៀន មានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ។ នៅពេលទឹកចាប់ផ្តើមហូរចូលផ្ទះ បង មួ អាធី (អាយុ ២៦ ឆ្នាំ) ប្រធានភូមិ ហាងពូស៊ី សន្និដ្ឋានថាអាចនឹងកើតមានគ្រោះធម្មជាតិដ៏គ្រោះថ្នាក់ ពិសេសគឺចំពោះតំបន់ខាងនោះភូមិ កន្លែងមានប្រជាជនជាច្រើនក្រុមគ្រួសាររស់នៅកន្លែងលក្ខណៈភូមិសាស្ត្រដីចោត ក្បែរជ្រលងជ្រោះ។ បងទាក់ទងនិងសំណូមពរក្រុមគ្រួសារទាំងអស់ជម្លៀសចេញជាបន្ទាន់ភ្លាម។
នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៥ នៅទីស្នាក់ការសមាគម ខ្មែរ - វៀតណាម ប្រចាំនៅ កម្ពុជា (KVA) ក្នុងរាជធានី ភ្នំពេញ ស្ថានឯកអគ្គរដ្ឋទូត វៀតណាម និងសហគ្រាសចំណុះសម្ព័ន្ធសមាគមធុរកិច្ច វៀតណាម - កម្ពុជា (VCBA) សហការរៀបចំកម្មវិធីថែទាំសុខភាពសហគមន៍ជូនប្រជាជនក្នុងមូលដ្ឋាន និងមាមីងបងប្អូនជនជាតិ វៀតណាម។
ជាតំបន់ឱសថគោលដៅសំខាន់មួយក្នុងចំណោមតំបន់ទាំង ៨ នៃទូទាំងប្រទេស ក្នុងអំឡុងឆ្នាំថ្មីៗ នេះ ដំណាំឱសថបានជួយបងប្អូនបណ្តាជនជាតិនៅឃុំ ស៊ីនហូ (ខេត្ត ឡាយចូវ) លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ឈោងឈានឡើងធ្វើមានពីមួយជំហានទៅមួយជំហាន។ អត្ថបទ និង រូបថត៖ វៀតយុង ពីគោលការណ៍ដល់ភាពជាក់ស្តែង
នៅឆ្នាំ ១៩២៤ បន្ទាប់ពីបញ្ចប់ការបួសរៀននៅប្រទេសកម្ពុជា ព្រះតេជគុណ ថាច់ សូ ត្រឡប់មកកាន់វត្តបុទុមសាគរ វិញ នាំយកតាមពូជដូងខ្ទិះចំនួន ២ ដើមមកដាំក្នុងបរិវេណវត្ត។
ក្នុងជំនឿ វប្បធម៌របស់បងប្អូនជនជាតិ ម៉ុង សំពត់សង្កិមប្រពៃណីគឺជាដួងព្រលឹងជនជាតិ ដើរតួនាទីសំខាន់ក្នុងជីវភាពរស់នៅ។ ដោយមានគោលបំណងចង់ថែរក្សា អភិវឌ្ឍបណ្តាផលិតផលសំពត់សង្កិម សិប្បការិនីគូរក្រមួនឃ្មុំ លី ធីនិញ ឃុំ ចេគូញ៉ា ស្រុក មូកាងចាយ (ខេត្ត អៀនបាយ) បានភ្ជាប់ ពាំនាំសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ម៉ុង ឈោងឈានចេញទៅកាន់ពិភពលោកហើយក្លាយជាអ្នក "រក្សាព្រលឹង" សំពត់សង្កិមជនជាតិ។
ជាច្រើនឆ្នាំកន្លងទៅ គំរូ "ខាប់អង្ករយុទ្ធជន" ដោយមានអត្ថន័យលក្ខណៈមនុស្សសាស្រ្ត ជាក់ស្តែងបានរីកសាយភាយដ៏ស៊ីជម្រៅទូលំទូលាយនៅគ្រប់អង្គភាពក្នុងកម្មាភិបាល យុទ្ធជនទាំងអស់នៃកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន។
ដោយមានជន្មាយុ ៧៥ ឆ្នាំ ចំនួន ៤៦ ឆ្នាំនៅក្នុងជួរបក្ស លោកគ្រូ ក្វាង វ៉ាន់ខ្វា ជនជាតិ ថាយ នៅភូមិ ខ្វា ឃុំ មឿងខ្វា ស្រុក បាក់អៀន (ខេត្ត សឺនឡា) ជាច្រើនឆ្នាំកន្លងបានចំណាយអស់ពីទឹកចិត្តដើម្បីបង្រៀន អក្សរនិងភាសា ថាយ ជូនមាមីងបងប្អូនប្រជាជននៅភូមិ។
ប៉ុន្មានឆ្នាំថ្មីៗ នេះ កសិករបណ្តាស្រុក អានមិញ អានបៀន អ៊ូមិញធឿង វិញធន់ ហនដឹត និង កៀនលឿង (ខេត្ត កៀនយ៉ាង) បានក្លៀវក្លាហ៊ានធ្វើបរិវត្តកម្មផលិតកម្មពីឯកវប្បកម្មដំណាំស្រូវឬចិញ្ចឹមបង្កងតាមបែបប្រពៃណីងាកមកធ្វើតាមគំរូបង្កង - ស្រូវ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
សុកត្រាំង មានជាង ៣៥% នៃចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ក្នុងនោះមាន ៣០% នៃចំនួនប្រជាជនជាបងប្អូនជនជាតិ ខ្មែរ។ ការថែទាំ ការពារកុមារនៅតំបន់ជនជាតិភាគតិចត្រូវបានដាក់អោយដំណើរការដោយយកចិត្តទុកដាក់។ ក្នុងរដូវវិស្សមកាលឆ្នាំ ២០២៥ ផ្នែកសមត្ថកិច្ចរបស់ខេត្ត សុកត្រាំង បានរៀបចំសកម្មភាពជាច្រើនដើម្បីជួយអោយប្អូនៗ កុមារមានឱកាសលេងកម្សាន្តសប្បាយ បង្កើនបំណិនជីវិត។
ខេត្ត កៀនយ៉ាង មានបងប្អូនជនជាតិ ខ្មែរ ជាង ២៣០.៤៥០ នាក់ ស្មើនឹង ១៣,១៨% នៃចំនួនប្រជាជនទូទាំងខេត្ត។ ខេត្តមានវត្តព្រះពុទ្ធសាសនាថេរវាទចំនួន ៧៦ វត្តប្រតិបត្តិក្រោមបាវចនា "ព្រះធម៌ - ជនជាតិ - សង្គមនិយម" ហើយព្រះសង្ឃ ពុទ្ធសាសនិក ខ្មែរ រស់នៅប្រកបដោយស្មារតី "ជីវិតល្អ បវរសាសនា" ។
ដោយមានទម្រង់ចលនាជាច្រើន ឆ្លងតាមរយៈកម្មវិធី គម្រោងឧបត្ថម្ភផ្សេងៗ ខេត្ត កៀនយ៉ាង បានកៀរគរបានប្រភពកម្លាំងដើម្បីរួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមសម្រាប់ក្រុមគ្រួសារលំបាកលំបិនអំពីផ្ទះលំនៅ ជាពិសេសគឺក្រុមគ្រួសារជនជាតិ ខ្មែរ ឆ្លងតាមរយៈនោះជួយបងប្អូនជនជាតិ "រស់នៅសុខដុមរមនា" ឈោងឈានឡើងរក្សាលំនឹងជីវភាពរស់នៅ។ល។
ពីឃុំមួយមានអត្រាក្រុមគ្រួសារក្រីក្រខ្ពស់លំដាប់ទី ១ ទី ២ ស្រុក ភឿកឡុង ប៉ុន្តែអាស្រ័យដោយអនុវត្តគំរូផលិតកម្មសមស្របនិងមានប្រសិទ្ធភាព ហ៊ឹងភូ បាន "ផ្លាស់ប្តូរមុខមាត់" ក្លាយជាចំណុចភ្លឺអំពីការអនុវត្តការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៃខេត្ត បាកលៀវ។
ក្រោយរយៈពេលជាង ១០ ឆ្នាំធ្វើនវានុវត្តន៍ ផ្នែកអប់រំខេត្ត ដាក់ឡាក់ សម្រេចបាន សមិទ្ធផលទាំងឡាយដ៏លេចធ្លោ។ គុណភាពនៃការអប់រំទ្រង់ទ្រាយធំត្រូវបានកើនឡើងជាបណ្តើរៗ ស្នាដៃសិស្សពូកែថ្នាក់ជាតិមានកម្រិតខ្ពស់បើប្រៀបធៀបជាមួយនឹងតំបន់ខេត្តទាំង ១០ ជាប់មាត់សមុទ្រនៃភូមិភាគកណ្តាល និង តីង្វៀន។
ក្លៀវក្លា ត្រៀមខ្លួនជាស្រេចរួមកម្លាំងជាមួយនឹងអាជ្ញាធរកសាងស្រុកកំណើត បក្ខនារី ស៊ុង អ៊ីមួ ជនជាតិ ម៉ុង កម្មាភិបាលមណ្ឌលសុខភាពឃុំ ហាងកៀ ស្រុក ម៉ាយចូវ (ខេត្ត ហ្វាប៊ិញ) ជាគំរូដ៏ភ្លឺថ្លាក្នុងកិច្ចការសង្គម ត្រូវបានបងប្អូនជនជាតិក្នុងតំបន់ទុកចិត្ត ស្រឡាញ់រាប់អាន។
អោយតែឱកាសនិទាឃរដូវឈានចូលមកដល់ម្ដងៗ ប៉ុស្តិ៍ការពារព្រំដែនជាច្រើនទូទាំងប្រទេសក៏សហការជាមួយនឹងអាជ្ញាធរមូលដ្ឋានរៀបចំកម្មវិធី "និទាឃរដូវ ការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ" នាំមកនូវភាពសប្បាយរីករាយ ទំនុកចិត្តដល់បងប្អូនបណ្តាជនជាតិនៅតំបន់ជាយដែននៃមាតុភូមិ។
ឃុំ សួយប៊ូ ស្រុក វ៉ាន់ចឹន (ខេត្ត អៀនបាយ) មានជនជាតិចំនួន ៥ រស់នៅជាមួយគ្នាគឺ ម៉ុង គិញ តៃ ថៃ ច្រាយ ក្នុងនោះជនជាតិ ម៉ុង ស្មើនឹង ៧៥% នៃចំនួនប្រជាជន។