អ៊ូអរ​នៅទីលានកម្សាន្តបច្ចេកវិទ្យា​ Drone Soccer ​ឆ្នាំ ២០២៦ លើកទីមួយនៅ​ខេត្ត តីនិញ

នៅថ្ងៃទី៥ ខែមេសា នៅមជ្ឈមណ្ឌលយុវជននិងកុមារខេត្ត តីនិញ មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានរៀបចំ​ទីលាន​កម្សាន្តឆ្លងកាត់ពិសោធន៍ប្រកួតបាល់ទាត់ដោយប្រើដ្រូន (បាល់ទាត់លើអាកាស) បរិវេណទី១ ទាក់ទាញ​យុវជន កុមារ​ចូលរួមយ៉ាងច្រើន រួមចំណែកសាយភាយចំណង់ចំណូលចិត្តបច្ចេកវិទ្យា និងជំរុញ​វិស័យអប់រំ STEM នៅក្នុងមូលដ្ឋាន។

drone-4.jpg
ប្អូនៗសិស្សឆ្លងកាត់ពិសោធន៍ចូលរួមប្រកួតបាល់ទាត់ដោយប្រើដ្រូន (បាល់ទាត់លើអាកាស) បានធានាលក្ខខណ្ឌ​ហោះហើរប្រកបដោយសុវត្ថិភាព។

នេះជាលើកដំបូងហើយដែលសិស្សអនុវិទ្យាល័យខេត្ត តីនិញ បានខិតចូលជិតទីលានបច្ចេកវិទ្យាថ្មីស្រឡាងមួយ​នេះ គឺការប្រកួតបាល់ទាត់ដោយប្រើដ្រូន ក្នុងក្របខណ្ឌនៃសប្តាហ៍ "វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋ និងបរិវត្តកម្មឌីជីថល" ឆ្នាំ ២០២៦។

drone-1.jpg
ការប្រកួតត្រូវបានរៀបចំឡើងដោយគោរពតាមបញ្ញត្តិសុវត្ថិភាព និងបច្ចេកទេសយ៉ាងម៉ឺងម៉ាត់។
drone-3.jpg
ប្អូនៗសិស្សប្រកួតប្រជែង Drone Soccer ជាមួយនឹងការដណ្តើមបាល់លើអាកាសក្នុងភាព​តានតឹង និងរន្ធត់។

លោក ង្វៀន ទ្រុងហៀវ នាយករងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត តីនិញ ប្រធានគណៈកម្មការរៀបចំការ​ប្រកួតឱ្យដឹងថា សកម្មភាពនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតទីលានកម្សាន្តវិទ្យាសាស្រ្ត - បច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋមានតម្លាភាព និងមានប្រយោជន៍សម្រាប់យុវជន កុមារនៅក្នុងខេត្ត។ លោក ង្វៀន ទ្រុងហៀវ សង្កត់ធ្ងន់ថា “គោលដៅធំបំផុតរបស់យើងខ្ញុំមិនមែនគ្រាន់តែជាការប្រកួតប្រជែងនោះទេ ថែមទាំង​បង្កើតបរិស្ថានអប់រំ STEM - Drone ដ៏រស់រវើក ជួយប្អូនៗសិស្សឱ្យធ្លាប់នឹងបច្ចេកវិទ្យា ហ្វឹកហាត់​ជំនាញឌីជីថល ស្មារតីធ្វើការជាក្រុម និងរីកសាយភាយការយល់ដឹងអំពីការគោរពតាមច្បាប់សុវត្ថិភាព​ហោះហើរ”។

នៅក្នុងបរិវេណទី១ ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់ ២៤ ក្រុមប្រកួតឆ្នើមមកពី ៩ អនុវិទ្យាល័យនៅក្នុង​សង្កាត់ តឹននិញ ប៊ិញមិញ និង ឡុងហ្វា។

drone-6.jpg
ដ្រូនប្រើប្រាស់ក្នុងការប្រកួត Drone Soccer ជាមួយនឹងរបងការពារធានាសុវត្ថិភាពហោះហើរ។
drone-2.jpg
ប្អូនៗសិស្សបញ្ជាដ្រូនប្រកួតប្រជែង លត់ដំជំនាញ និងធ្វើការជាក្រុម។

លទ្ធផលប្រកួត គណៈកម្មការរៀបចំបានប្រគល់រង្វាន់លេខមួយឱ្យទៅក្រុម THD3 មកពីអនុវិទ្យាល័យ ត្រឹន ហ៊ឹងដាវ រង្វាន់លេខពីរទៅក្រុម NVT3 មកពីអនុវិទ្យាល័យ ង្វៀន វ៉ាន់ត្រូយ និងរង្វាន់លេខបីចំនួនពីរទៅ​ពីរក្រុមមកពីអនុវិទ្យាល័យ ង្វៀន វ៉ាន់ត្រូយ។ ក្រៅពីនេះ គណៈកម្មការរៀបចំការប្រកួតក៏បានជូនរង្វាន់ Fair Play ទៅក្រុម THD2 មកពីអនុវិទ្យាល័យ ត្រឹន ហ៊ឹងដាវ ផងដែរ។

drone-5.jpg
លោក ង្វៀន ហុងថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តីនិញ ប្រគល់រង្វាន់លេខមួយទៅក្រុមឆ្នើម។

យោងតាមលោក ង្វៀន ទ្រុងហ៊ីវ បន្ទាប់ពីជោគជ័យនៃការប្រកួតនៅក្នុងបរិវេណទី១ បរិវេណទី២នឹងបន្តប្រារព្ធ​ឡើងនៅអនុវិទ្យាល័យ លី ទឺត្រុង (សង្កាត់ ឡុងអាន) ដោយមានការចូលរួមរបស់ ២៤ ក្រុម មកពី ១០ សាលា នៅក្នុងសង្កាត់ ឡុងអាន តឹនអាន និង ខាញ់ហូវ។

drone-7.jpg
លោកស្រី ហ្វិញ ធីហុងញុង (អាវខ្មៅ) នាយិកាមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត តីនិញ អញ្ជើញប្រគល់រង្វាន់លេខពីរ​ទៅក្រុមដែលទទួលបានសមិទ្ធផលខ្ពស់។
drone-8.jpg
លោក ង្វៀន ទ្រុងហៀវ នាយករងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត តីនិញ អញ្ជើញប្រគល់រង្វាន់លេខបីទៅ​ក្រុមប្រកួត។

ដោយមានការរៀបចំសង្គតិភាព មានរបៀបរួមជាមួយនឹងតម្រង់ទិសដៅច្បាស់លាស់ក្នុងការ​តភ្ជាប់ការអប់រំ STEM ជាមួយនឹងភាពជាក់ស្តែង ព្រឹត្តិការណ៍ Drone Soccer ២០២៦ មិនត្រឹមតែក្លាយជា​ទីលានកម្សាន្តបច្ចេកវិទ្យាដ៏ទាក់ទាញ មានប្រយោជន៍សម្រាប់ប្អូនៗសិស្សនៅ តីនិញ ប៉ុននោះទេ ថែមទាំងបាន​រួមចំណែកដល់ការដាស់ចំណង់ចំណូលចិត្តច្នៃប្រតិដ្ឋ បង្កបង្កើតប្រភពធនធានមនុស្ស​ឌីជីថលបន្តិចម្តងៗ​សម្រាប់​មូលដ្ឋាននាពេលអនាគត៕

ព័ត៌មាន និងរូបថត៖ យ៉ាងភឿង
ប្រែសម្រួល៖ អៀងថាន់

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

សាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ អៀរ៉ូក ស្ថិតនៅឃុំ អៀរ៉ូក ខេត្ត ដាក់ឡាក់ បានវិនិយោគសាងសង់យ៉ាងធំទូលាយ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧។

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិយាកាសសប្បាយរីករាយអំណរបុណ្យសែនដូនតាឆ្នាំ ២០២៦ ទិដ្ឋភាពភូមិស្រុកតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង កំពុងមានការប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា។

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ដើម្បីបងប្អូនជនជាតិ ចាម ឥស្លាម ងាយយល់និងអនុវត្តតាមច្បាប់ គណៈកម្មការព្រះវិហារ ឥស្លាម នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ បញ្ចូលហេតុការណ៍ក្នុងជីវភាពប្រចាំថ្ងៃធម្មតាទៅក្នុងពេលប្រជុំជីវភាពសាសនាម្តងៗ។ ឆ្លងតាមរយៈវិធីសាស្ត្រសំណេះសំណាលដ៏ជិតស្និទ្ធ មាមីងបងប្អូនចេះសម្គាល់ដឹងល្បិចឆបោកនិងបង្ការចៀសវាងប្រព្រឹត្តខុសច្បាប់។

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ កងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយ​បណ្តាអង្គភាព និងអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងគោលបំណងគិតគូរជីវភាពខាងសម្ភារ ស្មារតីជូន​ដល់ប​ងប្អូនជនជាតិ ខ្មែរ និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

នៅព្រឹកថ្ងៃទី ៧ ខែ តុលា ក្រុមការងារគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឡឹមដុង ដឹកនាំដោយអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដាំង ហុងស៊ី បានអញ្ជើញមកសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាឆ្នាំ ២០២៦ នៅទីស្នាក់ការក្រុមប្រឹក្សាសមណស័ក្ដិ អ្នកមុខអ្នកការព្រហ្មញ្ញសាសនាខេត្ត។

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

ខេត្ត យ៉ាឡាយ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលវិជ្ជាជីវៈតាមលទ្ធភាពមានស្រាប់ងាកទៅបណ្តុះបណ្តាលតាម តម្រូវការរបស់សហគ្រាស និងទីផ្សារពលកម្ម ផ្សារភ្ជាប់នឹងលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិតផ្ទាល់កន្លែង។ ខេត្តប្រឹងប្រែង ដល់ចុងឆ្នាំ ២០២៦ មានពលករជនជាតិភាគតិចប្រហែល ២.០០០ នាក់ ក្រោយពេលរៀនវិជ្ជាជីវៈមានការងារធ្វើ ឬបង្កើតការងារធ្វើដោយខ្លួនឯង។

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ៦ ខែ តុលា ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ ២០២៦ ដំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង កឹនធើ បានរៀបចំបណ្តាក្រុមការងារអញ្ជើញសួរសុខទុក្ខ អបអរសាទរបងប្អូនជនជាតិ ខ្មែរ នៅឃុំ មីទូ និង ឃុំ មីហឿង។

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

មិនបានចាប់ផ្តើមចេញពីបរិស្ថានបណ្តុះបណ្តាលក្បាច់គុនអាជីពនោះទេ ប៉ុន្តែ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានបញ្ជាក់សមត្ថភាពខ្លួនតាមរយៈការជក់ចិត្តដិតអារម្មណ៍និងការខិតខំព្យាយាមពីមួយជំហានទៅមួយជំហាន។

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

កាលពីថ្ងៃទី ៥ ខែ តុលា នៅខេត្ត ភូ ថ សាខា ១ - សាលាយុវសិស្សទ័ពភូមិភាគខាងជើងរៀបចំកិច្ចប្រជុំបញ្ជ្រាប ភារកិច្ចនិងបំផុសការប្រឡងប្រណាំងឆ្នាំសិក្សា ២០២៦ - ២០២៧ ជ្រើសរើសសិស្សសាលាចំនួន ១៦០ នាក់ ថ្នាក់ទី ៦ និងទី ១០ ជាកូនក្មួយបងប្អូនជនជាតិភាគតិចមកពីភូមិភាគខាងជើងចំនួន ៧ ខេត្ត ក្រុង។

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ចា ឡ (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវតាមរដូវកាល ធានាប្រភពស្បៀងអាហារនៅផ្ទាល់កន្លែងហើយកាន់តែផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលថែមទៀត៕

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ដោយមានជនជាតិ ខ្មែរ ប្រហែល ៤០០.០០០ នាក់ ស្មើនឹងប្រហែល ៨% នៃចំនួនប្រជាជនទូទាំងខេត្ត អានយ៉ាង កំណត់យកការគិតគូរជីវភាពរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជាភារកិច្ចសំខាន់ៗ ក្នុងការងារជនជាតិ។

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ទីក្រុង កឹនធើ មានជនជាតិភាគតិចចំនួន ២៨ ជនជាតិដោយមានមនុស្សចំនួន ៦៦៨.៨១២ នាក់ ស្មើនឹងចំនួន ១៧,៣៧% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ប្រឈមមុខនឹងស្ថានភាពអភិវឌ្ឍថ្មី បរិវត្តកម្មឌីជីថលកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីភូមិសាស្ត្ររំដោះសក្តានុពល បង្រួញគម្លាតអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិភាគតិច។

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ច្បាមជាប់ជាមួយភូមិសាស្ត្រយ៉ាងម៉ឺងម៉ាត់ ប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញទំនៀមទម្លាប់ចាស់គំរឹលហួសសម័យចោលជាវិធីសាស្ត្រដែលអាជ្ញាធរនិងកងកម្លាំងនគរបាលខេត្ត ក្វាងង៉ាយ កំពុងលុបចោលកង្វល់ "កាន់របស់ថ្នាំពុល" (របស់ពុល) នៅតំបន់បងប្អូនជនជាតិភាគតិច។

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

ខេត្ត តីនិញ គឺជាភូមិសាស្ត្រមានទីតាំងជាយុទ្ធសាស្ត្រដ៏សំខាន់អំពីការពារជាតិ សន្តិសុខ ដោយមានសហគមន៍ប្រជាជនរស់នៅចម្រុះជាច្រើនអំពីជនជាតិ សាសនា។ ដោយមានគោលនយោបាយជាក់ស្តែង ស៊ីសង្វាក់គ្នា ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងកសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ទីក្រុង កឹនធើ គឺជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក អប់រំ សុខាភិបាលរបស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌ចម្រុះនៃជនជាតិជាបងប្អូនជាច្រើន។ ទីក្រុង កឹនធើ បានអនុវត្តបណ្តាគោលនយោបាយព្រមៗ គ្នាម៉ឺងម៉ាត់ក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

អំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត ឡាវកាយ បានមានជំហានផ្លាស់ប្តូរអំពីសេដ្ឋកិច្ច - សង្គម។ ក៏ប៉ុន្តែ ស្ថានភាពរៀបអាពាហ៍ពិពាហ៍អនីតិភាពនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅតែប្រព្រឹត្តឡើងស្មុគស្មាញបង្កផលប៉ះពាល់ដល់គុណភាពប្រជាសាស្រ្ត ប្រភពធនធានមនុស្ស សមភាពយេនឌ័រ។

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បញ្ចប់ការសិក្សាសាកលវិទ្យាល័យជំនាញខាងផ្នែកគណនេយ្យតែជ្រើសផ្សារភ្ជាប់ជាមួយនឹងវិស័យបណ្តុះជាលិការុក្ខជាតិ បង ឡា មិញភុក ជនជាតិ យ៉ាវ នៅភូមិ ហ្កចែ ឃុំ ញឺឃេ ខេត្ត ត្វៀនក្វាង បានបង្កើតសិប្បកម្មបណ្តុះជាលិកាផ្ទាល់ខ្លួន​ពីមួយជំហាន​ទៅមួយជំហាន។ ដំណើរផ្លាស់ប្តូរមុខរបររបស់បងគឺជារឿងរ៉ាវអំពីភាពអត់ធ្មត់ ហ៊ានល្បងកម្លាំង​ជាមួយវិស័យថ្មី រួមចំណែកយ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ពូជដំណាំដែលមានគុណភាពសម្រាប់មូលដ្ឋាន។

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

ដូចរាល់ភូមិសាស្ត្រតំបន់ភ្នំដទៃទៀតនៅ ឡាយចូវ កងជួរប្រធានភូមិ អ្នកមានប្រជាប្រិយភាពគឺជាទីបង្អែកភ្ជាប់យ៉ាងរឹងមាំ ជាស្ពានមេត្រីរវាងគោលគំនិតបក្សនឹងទឹកចិត្តប្រជាជនតែម្តង។

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

ចំណុចប្រជានិវេសន៍ជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ ឃុំ ក្វាងទ្រឹក ខេត្ត ឡឹមដុង មិនត្រឹមតែជួយប្រជាជនតាំងទីលំនៅស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាសន្តិសុខតំបន់ព្រំដែនរឹងមាំទៀតផង។

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ផ្តើមពីគោលនយោបាយឧបត្ថម្ភជាក់ស្តែង បរិស្ថានអន្តេវាសិកប្រកបដោយសុវត្ថិភាពរហូតដល់ធ្វើនវានុវត្តន៍​វិធីសាស្ត្របង្រៀននិងសិក្សារៀនសូត្រ បរិវត្តកម្មឌីជីថល ប្រើបញ្ញាសិប្បនិម្មិត និងបង្កើនការណែនាំអាជីព អប់រំតំបន់​បងប្អូនជនជាតិភាគតិចនៅខេត្ត វិញឡុង កំពុងមានការប្រែប្រួលយ៉ាងជាក់ច្បាស់។

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

បច្ចុប្បន្ននេះ ក្នុងបរិការណ៍ថ្លៃចំណាយពិនិត្យ ព្យាបាលជំងឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចូលរួមធានារ៉ាប់រងសុខភាព​កាន់តែបញ្ជាក់តួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។ នៅ ដាក់ឡាក់ ដោយមានការចូលរួមពី​ប្រព័ន្ធនយោបាយទាំងមូល ការងារអភិវឌ្ឍន៍អ្នកចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានលទ្ធផលជាច្រើន ធ្វើឲ្យគោលដៅថែទាំសុខភាពប្រជាជនទាំងមូលក្លាយទៅជាភាព​ជាក់ស្តែងពីមួយជំហានទៅមួយជំហាន។