OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ

តែ ទ្វៀតសឺនត្រា ជាផលិតផល OCOP ត្រូវបានផលិតដោយហត្ថកម្ម ស្លឹកតែត្រូវបានប្រមូលផលពីដើមធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ់នៅលើតំបន់មានកម្រិតខ្ពស់ជាង ១.៣៧១ ម៉ែត្រនៅឃុំ សួយយ៉ាង ស្រុក វ៉ាន់ចឹន (ខេត្ត អៀនបាយ) ដោយផ្ទាល់ដៃនៃជនជាតិ ម៉ុង
តែ ទ្វៀតសឺនត្រា ជាផលិតផល OCOP ត្រូវបានផលិតដោយហត្ថកម្ម ស្លឹកតែត្រូវបានប្រមូលផលពីដើមធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ់នៅលើតំបន់មានកម្រិតខ្ពស់ជាង ១.៣៧១ ម៉ែត្រនៅឃុំ សួយយ៉ាង ស្រុក វ៉ាន់ចឹន (ខេត្ត អៀនបាយ) ដោយផ្ទាល់ដៃនៃជនជាតិ ម៉ុង

ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនបទតាមទិសដៅទាញយកផលពីសក្តានុភាពនៅមូលដ្ឋាននិងលើកកម្ពស់តម្លៃផលិតផលកសិកម្ម ខេត្ត អៀនបាយ បានដំណើរការអនុវត្ត “កម្មវិធីឃុំមួយផលិតផលមួយដំណាក់កាល ២០១៩ - ២០២០ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០” (OCOP)។

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ ảnh 1អាស្រ័យដោយអភិវឌ្ឍតាមទិសដៅត្រឹមត្រូវផលិតផល OCOP ទេព្វិរូ វ៉ាន់អៀន បានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋានបង្កើតការងារធ្វើជូនកូនក្មួយបងប្អូនជនជាតិ

មកទល់បច្ចុប្បន្ននេះ ផលិតផល OCOP ជាច្រើនរបស់ខេត្តបានបញ្ជាក់ពីពាណិជ្ជសញ្ញាជាជំហានដំបូង ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូន បងប្អូនជនជាតិ រួមចំណែកបង្កើនប្រភពកម្លាំងសេដ្ឋកិច្ចអោយមូលដ្ឋាន។

លើកកម្ពស់តម្លៃកសិផលនៅមូលដ្ឋាន
អៀនបាយ គឺជាខេត្តមួយក្នុងចំណោមបណ្តាខេត្តស្ថិតក្នុងក្រុមឈានមុខគេក្នុងតំបន់ទំនាបកណ្តាលនិងតំបន់ភ្នំនៃភូមិភាគខាងជើងក្នុងការ ងារអនុវត្តកម្មវិធី OCOP តាមសេចក្តីសម្រេចលេខ ៤៩០ ចុះថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៨ និងសេចក្តីសម្រេច លេខ ១០៤៨ ចុះថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ ảnh 2"កម្មវិធី OCOP បានបង្កើតកម្លាំងស្ទុះឡើងសម្រាប់ផ្នែកកសិកម្មតំបន់ជនបទ ពង្រីកភាពច្នៃប្រឌិតរបស់កសិករ កកើតឡើងជាខ្សែសង្វាក់តំណភ្ជាប់ក្នុងផលិតកម្ម ព្រមទាំង ជួយជំរុញដំណើរការរៀបចំរចនាសម្ព័ន្ធផ្នែក កសិកម្មឡើងវិញ ផ្សារភ្ជាប់នឹងការកសាងជនបទថ្មីនៅលើភូមិសាស្រ្តខេត្ត អៀនបាយ" - លោក ញ៉ឹមស៊ន់ទ្រឿង នាយខណ្ឌរដ្ឋបាលអភិវឌ្ឍន៍ជនបទខេត្ត អៀនបាយ

កម្មវិធី OCOP នៃខេត្ត អៀនបាយ មានគោលដៅអភិវឌ្ឍនូវទម្រង់រូបភាពផលិតកម្មធ្វើអាជីវកម្មផ្សេងៗ ហើយផ្ដល់អាទិភាពទៅលើការអភិវឌ្ឍសហករណ៍ សហគ្រាសធុនតូចនិងមធ្យម សិប្បកម្មផលិតកម្មធ្វើអាជីវកម្មសម្រាប់ផលិតផលិតផលប្រពៃណីផ្សេងៗ ផលិតផលប្រកប ដោយគុណភាពខ្ពស់ អាចប្រកួតប្រជែងបាននៅលើទីផ្សារ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ដើម្បីលើកទឹកចិត្តបងប្អូនជនជាតិឱ្យចូលរួមក្នុងកម្មវិធី OCOP ខេត្ត អៀនបាយ បានដាក់ចេញគោលនយោបាយពិសេសផ្សេងៗ ជាក់ស្តែងដូចជាជួយឧបត្ថម្ភនីតិបុគ្គលដែលមានផលិតផលសម្រេចតាមស្តង់ដារ OCOP ដោយទឹកប្រាក់ ២០០ លានដុងសម្រាប់ផលិតផលថ្មីមួយ ១០០ លានដុងសម្រាប់ផលិតផលដែលកែច្នៃលើកកម្រិត បង្កលក្ខណៈងាយស្រួលអោយនីតិបុគ្គលចូលរួមសកម្មភាពជំរុញពាណិជ្ជកម្មផ្សារណាត់ ចូលរួមចំណែក្នុងការផ្សព្វផ្សាយផលិតផល កសាងពាណិជ្ជសញ្ញានិងស្វែងរកដៃគូ។

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ ảnh 3ត្រីចង្វាឫស្សីសម្ងួតបឹង ថាកបា របស់សហករណ៍ផលិតកម្មកែច្នៃកសិផល តីបាក់ ហៀនវិញ នៅទីរួមស្រុក អៀនប៊ិញ ស្រុក អៀនប៊ិញ (ខេត្ត អៀនបាយ) ជាផលិត ផល OCOP ដែលត្រូវបានទទួលស្គាល់លំដាប់ថ្នាក់ផ្កាយ ៣ ថ្នាក់ខេត្ត

លោក ញ៉ឹមស៊ន់ទ្រឿង នាយខណ្ឌរដ្ឋបាលអភិវឌ្ឍន៍ជនបទខេត្ត អៀនបាយ បានអោយដឹងថា៖ ជម្នះរាល់ការលំបាកលំបិន ប្លែកអារម្មណ៍នៅគ្រាដំបូងនោះ ត្រឹមតែក្នុងអំឡុងពេល ១ ខែបន្ទាប់ពីបានផ្ដល់សច្ចាប័នប៉ុណ្ណោះ ខេត្តបាន សម្រេចរួចរាល់និងដាក់បង្ហាញនូវផលិតផលកសិកម្ម ផ្សេងៗ ដែលសម្រេចស្តង់ដារ OCOP លំដាប់ផ្កាយ ៣ ផ្កាយ ៤ តែម្ដង

ដោយមានការគាំទ្រយ៉ាងសកម្មពីសំណាក់បងប្អូនជនជាតិ ដល់ដំណាច់ឆ្នាំ ២០២០ ខេត្ត អៀនបាយ មានផលិតផលដែលបានផ្តល់វិញ្ញាបនប័ត្រ OCOP លំដាប់ថ្នាក់ខេត្តចាប់ពីផ្កាយ ៣ ដល់ផ្កាយ ៤ ចំនួន ៨៣ ហើយមានផលិតផលចំនួន ១៧ ត្រូវបានគាំពារដោយកម្មសិទ្ធិបញ្ញា ផ្តល់វិញ្ញាបនប័ត្រសម្គាល់ភូមិសាស្ត្រដូចជា៖ ទេព្វិរូ វ៉ាន់អៀន អង្ករ មឿងឡ ទំពាងប្ញស្សី បាតដូ តែ សួយយ៉ាង ក្រូចថ្លុង ដាយមិញ ត្រីបឹង ថាកបា។ល។

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ ảnh 4
OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ ảnh 5
OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ ảnh 6ផលិតផល OCOP ផ្សេងៗ របស់ខេត្ត អៀនបាយ បានអះអាងបញ្ជាក់ពីពាណិជ្ជសញ្ញារបស់ខ្លួនជាជំហានដំបូង ពាំនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់អោយបងប្អូនជនជាតិ

ផលិតផល OCOP ស្ទើរតែទាំងអស់ត្រូវបានដាក់លក់នៅផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជ កម្មធំៗ ក្នុងទូទាំងប្រទេស ហើយបាននាំចេញទៅកាន់ទីផ្សារមួយចំនួនដូចជា កូរ៉េ ជប៉ុន ចិន ។ល។

មិនត្រឹមតែពាំនាំប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់មកអោយបងប្អូនជនជាតិប៉ុណ្ណោះទេ ផលិតផល OCOP ថែមទាំងចូលរួមចំណែក្នុងការពន្លឿនកិច្ចការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅខេត្ត អៀនបាយ ទៀតផង។

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ ảnh 7តែ ទ្វៀតសឺនត្រា ជាផលិតផល OCOP ត្រូវបានផលិតដោយហត្ថកម្ម ស្លឹកតែត្រូវបានប្រមូលផលពីដើមធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ់នៅលើតំបន់មានកម្រិតខ្ពស់ជាង ១.៣៧១ ម៉ែត្រនៅឃុំ សួយយ៉ាង ស្រុក វ៉ាន់ចឹន (ខេត្ត អៀនបាយ) ដោយផ្ទាល់ដៃនៃជនជាតិ ម៉ុង

ជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ
ដំណាំ ទេព្វិរូត្រូវបានចាត់ទុកជា "មាសបៃតង" ជួយអោយជនជាតិ យ៉ាវ នៅស្រុក វ៉ាន់ អៀន រួចផុតពីភាពក្រីក្រ។ ជាពិសេស បន្ទាប់ពីផលិតផលដែលធ្វើពីទេព្វិរូត្រូវបានផ្តល់វិញ្ញាបនប័ត្របញ្ជាក់ផលិត ផល OCOP ហើយនោះ ចំណូលពីការដាំដំណាំទេព្វិរូបានជួយក្រុមគ្រួសារជនជាតិ យ៉ាវ ជាច្រើនមានជីវភាពធូរធារគ្រាន់បើ។

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ ảnh 8ទំពាំងឫស្សី បាតដូ បានក្លាយជាដំណាំលុបបំបាត់ភាព អត់ឃ្លាន កាត់បន្ថយភាពក្រីក្រដ៏ចម្បងរបស់ គ្រួសារបងប្អូនជនជាតិជាច្រើននៅបណ្ដាឃុំដូចជា៖ គៀនថាញ់ ហុង កា តឹនដុង អ៊ីកាន ហ៊ឹងខាញ់... ស្ថិតលើភូមិសាស្ត្រស្រុក ត្រឹនអៀន (ខេត្ត អៀនបាយ)

បច្ចុប្បន្ន វ៉ាន់អៀន គឺជាមូលដ្ឋានមានចម្ការទេព្វិរូដែលមានទំហំធំជាងគេបំផុតក្នុងទូទាំងប្រទេសដោយមានផ្ទៃដីសរុបជាង ៥ ម៉ឺនហិកតា ជាមធ្យមក្នុងមួយឆ្នាំសំបកទេព្វិរូស្ងួតគ្រប់ប្រភេទត្រូវបានលក់ចេញប្រមាណជា ៦.០០០ តោន មែកនិងស្លឹកទេព្វិរូ ៦៣.០០០ តោន ប្រេងទេព្វិរូ ៣០០ តោន ផ្ដល់ប្រាក់ចំណូលជាង ៧០០ ពាន់លានដុង។

អ្នកស្រី លឿងធីទ្រិញ ជនជាតិ យ៉ាវ នៅភូមិ ង៉យវៀន ឃុំ ស៊ន់អាយ បានចែករំលែកថា៖ "បច្ចុប្បន្ននេះ គ្រួសារខ្ញុំមានចម្ការទេព្វិរូ ១០ ហិកតា ត្រូវបានសហគ្រាសចុះកិច្ចសន្យាប្រមូលទិញ ម៉្លេះហើយយើងមិនព្រួយបារម្ភការរកទីផ្សារទេ។ ពេលណាមានការងារត្រូវការលុយកាក់ គ្រួសារយើងទើបលក់សំបកទេព្វិរូ ហើយគ្រាន់តែកាត់តម្រឹមមែកនិងស្លឹកទេព្វិរូយកទៅលក់តែប៉ុណ្ណោះក៏គ្រប់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃហើយ”។

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ ảnh 9ដំណាក់កាលទាំងឡាយចាប់តាំងពីនេសាទ កែច្នៃ រហូតទៅដល់ការផ្សព្វផ្សាយ ជួញដូរផលិតផលត្រីសម្ងួតសុទ្ធតែបានធ្វើឡើងដោយសមាជិកនៃសហករណ៍ផលិតកម្មកែច្នៃកសិផល តីបាក់ ហៀនវិញ នៅទីរួមស្រុក អៀនប៊ិញ ស្រុក អៀនប៊ិញ (ខេត្ត អៀនបាយ)

ចំពោះជនជាតិ ម៉ុង នៅឃុំ សួយយ៉ាង ស្រុក វ៉ាន់ចឹន ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លង មក ដើមតែ សានទ្វៀត ធំៗ ដែលមានអាយុកាលរាប់រយឆ្នាំបានក្លាយជាប្រភពចំណូលចម្បង។

បន្ទាប់ពីផលិតផលតែ ទ្វៀតសឺនត្រា របស់សហករណ៍តែ សួយយ៉ាង ត្រូវបានផ្តល់វិញ្ញាបនប័ត្រ OCOP ផ្កាយ ៤ លំដាប់ថ្នាក់ខេត្ត ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានទទួលស្គាល់ជាផលិតផល OCOP គំរូៗ នៅតំបន់លំបាកលំបិនខ្លាំងដំណាក់កាលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ នោះ ជនជាតិ ម៉ុង នៅទីនេះកាន់តែតាំងចិត្តក្នុងការរក្សា ការពារដំណាំតែ ផ្លាស់ប្តូរការយល់ដឹងអំពីការដាំដុះនិងថែទាំតាមទិសដៅសរីរាង្គ។

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ ảnh 10រួមជាមួយនឹងការអនុវត្តដំណើរការយ៉ាងសកម្មនូវកម្មវិធី OCOP ខេត្ត អៀនបាយ បានលើកឡើងដំណោះស្រាយជាច្រើនដើម្បីគាំទ្រនីតិបុគ្គលទាំងឡាយក្នុងការដាក់តាំងបង្ហាញ ឧទ្ទេសនាម ផ្សព្វផ្សាយនិងលក់ផលិតផល OCOP

បង ង្វៀនទន់អាញ់ ប្រធានការិយាល័យនៃគណៈកម្មាធិការបក្សស្រុក វ៉ាន់ចឹន បានចែករំលែកថា ៖ "បច្ចុប្បន្ន ទូទាំងស្រុកមានចម្ការដំណាំតែ សានទ្វៀត ១.៥០០ ហិកតា ផ្ដល់ទិន្នផលជាង ៣.៥០០ តោនក្នុងមួយឆ្នាំ ហើយត្រូវបានប្រមូលទិញក្នុងតម្លៃខ្ពស់ជាប្រចាំ។ អាស្រ័យលើដំណាំតែនេះហើយ ក្រុមគ្រួសារជនជាតិ ម៉ុង ជាច្រើនទិញបានឡាន ម៉ូតូ ហើយសាងសង់ផ្ទះសម្បែងធំទូលាយ។ ក្នុងឆ្នាំ ២០២០ កន្លងមក អត្រាគ្រួសារក្រីក្រនៃស្រុកនៅត្រឹមតែជាង ១០% ប៉ុណ្ណោះ ថយចុះជិត ៧% បើធៀបនឹងឆ្នាំ ២០១៩”។

ជោគជ័យជំហ៊ានដំបូងនៃកម្មវិធី OCOP បានរួមចំណែកជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ លើកកម្ពស់ផលិតផលពិសេសប្រចាំតំបន់នៃខេត្ត អៀនបាយ ឡើងកម្រិតមួយទៀត។

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ ảnh 11ដោយមានជំនួយពីសំណាក់វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ស្លាកសញ្ញា "ក្រូចថ្លុង ដាយមិញ" ឆ្ពោះទៅរកទីផ្សារកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ

ដើម្បីបន្តលើកកម្ពស់គុណភាព ពង្រីកទ្រង់ទ្រាយនិងទីផ្សារលក់ចេញផលិតផល OCOP ឆ្ពោះទៅរកការនាំចេញ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ខេត្ត អៀនបាយ កំណត់គោល ដៅអភិវឌ្ឍផលិតផលចំនួន ៣០ ក្នុងចំណោមនោះ វិនិយោគធ្វើឲ្យល្អប្រសើរជាងមុននូវផលិតផលប្រៀបខ្លាំងចំនួន ២០ ពង្រីកផលិតផលថ្មីចំនួន ១០ បន្ថែមទៀត៕

អត្ថបទនិងរូបថត៖  អាញ់ដាវ - អានថាញ់ដាត

 បញ្ចូលអត្ថបទដោយ៖  យ៉ាញ៉លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។