ម្ចាស់ការទប់ទល់និងជម្នះផលវិបាកគ្រោះធម្មជាតិ

ម្ចាស់ការទប់ទល់និងជម្នះផលវិបាកគ្រោះធម្មជាតិ

ភ្លៀងធ្លាក់ខ្លាំងនិងបាតុភូតភ្លៀងមួយទំហឹងៗ ធំក្រោយព្យុះលេខ ៣ (ព្យុះ វីពផា) ជាបន្តបន្ទាប់ក្នុងអំឡុងថ្ងៃចុងខែ កក្កដា ដើមខែ សីហា កន្លងទៅថ្មីៗ បានបង្កអន្តរាយធ្ងន់ធ្ងរដល់ខេត្តមួយចំនួន៖ ហាទិញ ងេអាន ដៀនបៀន សឺនឡា ។ល។

thien-tai-01.jpg
ភ្លៀងមួយមេៗ អូសបន្លាយបានធ្វើឱ្យភូមិ ផៀងង៉ែ សង្កាត់ ចៀងអាន (ខេត្ត សឺនឡា) ត្រូវជន់លិច មានកន្លែងលិចជម្រៅពី ២ ដល់ ៣ ម៉ែត្រ ប៉ះពាល់ដល់ផលិតកម្ម ការប្រជុំជីវភាព ធ្វើដំណើរទៅមករបស់ក្រុមគ្រួសារប្រជាជនមួយចំនួន

ដោយមានទិសស្លោក "នៅនឹងកន្លែងទាំង ៤" (បញ្ជាការនៅនឹងកន្លែង កងកម្លាំងនៅនឹងកន្លែង មធ្យោបាយ ទព្វសម្ភារៈនៅនឹងកន្លែង ព័ស្ដុភារ នៅនឹងកន្លែង) មូលដ្ឋានទាំងឡាយបានដាក់ពង្រាយបណ្តាក្រុមការងារចុះភូមិសាស្រ្តបញ្ជាចង្អុលបង្ហាញនិងណែនាំការងារជម្នះផលវិបាកភ្លៀង ទឹកជំនន់ក្រោយព្យុះលេខ ៣ ដោយផ្ទាល់។

thien-tai-00.jpg
នារសៀលថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញមកត្រួតពិនិត្យ បញ្ជាចង្អុលបង្ហាញនិងណែនាំការងារជម្នះលើផលវិបាកភ្លៀងទឹកជំនន់ ទឹកជំនន់រំលានិងបាក់ស្រុតដីនៅខេត្ត ដៀនបៀន។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ លើកទឹកចិត្តគ្រួសារមានអ្នកស្លាប់ដោយសារភ្លៀងទឹកជំនន់នៅឃុំ សាយុង (ខេត្ត ដៀនបៀន)

កងកម្លាំងទាំងឡាយបាន ប្រញាប់ប្រញាល់ជម្លៀសប្រជាជន រើជញ្ជូនការពារបណ្តាសំណង់ រៀបចំទីលំនៅសុវត្ថិភាពជូនប្រជាជនជាបណ្តោះអាសន្ន ស្វែងរកមនុស្សបាត់ខ្លួន រៀបចំចុះសួរសុខទុក្ខ អនុវត្តគោលនយោបាយជួយឧបត្ថម្ភចំពោះគ្រួសារ ដែលមានអ្នករងគ្រោះ ជួសជុលផ្ទះសំបែងរងការខូចខាត ខ្សែផ្លូវជាតិទាំងឡាយត្រូវកកស្ទះ រៀបចំទុកដាក់អនាម័យបរិស្ថាន លំនឹងជីវភាព ផលិតកម្មរបស់ប្រជាជន។

thien-tai-05b.jpg
យប់នៃថ្ងៃទី ២២ ជិតភ្លឺថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៥ នៅតំបន់ប៉ែកខាងលិចនៃខេត្ត ងេអាន មានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ ភូមិនិគមជាច្រើននៅតាមឃុំ ញ៉ូនម៉ាយ ង៉ាមី តឿងយឿង មឿងសែន ត្រូវកាត់ផ្តាច់ដោយសារបាក់ស្រុតផ្លូវចរាចរណ៍ ទឹកលិចជ្រៅមានកន្លែងជាង ៣ ម៉ែត្រ
thien-tai-00g.jpg
កម្មាភិបាល យុទ្ធជនបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះជនរងគ្រោះ ប្រតិបត្តិការជួយសង្គ្រោះនៃនគរបាលខេត្ត ដៀនបៀន រួមជាមួយបញ្ជាការដ្ឋានយោធាខេត្តត្រាំខ្លួននៅក្នុងស្រទាប់ភក់កម្រាស់ជាង ១ ម៉ែត្រ ខិតខំព្យាយាមស្វែងរកជនរងគ្រោះបាត់ខ្លួន

យោងតាមលោក ម៉ាយ វ៉ាន់ឃៀម នាយកមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយម ជលសាស្ត្រជាតិ ការប្រែប្រួលអាកាសធាតុប្រព្រឹត្តឡើងលើវិសាលភាពទូទាំងពិភពលោកកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃបានជាព្យុះទឹកជំនន់កើតឡើងកាន់តែញឹកញាប់ថែមទៀត។  ព្រោះហេតុដូច្នេះហើយអាជ្ញាធរនិងប្រជាជនចាំបាច់ត្រូវមានដំណោះស្រាយមូលដ្ឋានគ្រឹះ ម្ចាស់ការទប់ទល់ដោយទាន់ពេលវេលាក្នុងគោលបំណងកាត់បន្ថយអន្តរាយ នៅពេលមានទឹកជំនន់ ហូរចាក់ខ្មួលខ្មាញ់ជន់ឡើងរហ័ស ជំនន់រំលា បាក់ស្រុតដីនៅតាមភូមិសាស្ត្រ តំបន់ភ្នំតាមខេត្តភូមិភាគខាងជើង។

thien-tai-06.jpg
ឧទ្ធម្ភាគចក្រ Mi 171 របស់ប្រភេទទ័ពការពារដែនអាកាសទ័ពជើងអាកាសដឹកអីវ៉ាន់ជំនួយសង្គ្រោះរួមមានគ្រឿងឧបភោគបរិភោគ ទឹកផឹក ។ល។ បានចុះចតនៅឃុំ តឿងយឿង (ខេត្ត ងេអាន)
thien-tai-04b.jpg
បឹងស្តុកទឹកវារីអគ្គិសនី បានវ៉ែ (ខេត្ត ងេអាន) កាត់បន្ថយទឹកជំនន់យ៉ាងបត់បែនសមស្របសម្រាប់តំបន់ទំនាប

ដើម្បីទប់ទល់នឹងការវិវត្តមិនប្រក្រតីជាអវិជ្ជមាននៃធាតុអាកាស ក្នុង បណ្តាសារទូរលេខនាពេលថ្មីៗ នេះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបាន សំណូមពរគណៈកម្មាធិការប្រជាជនតាមខេត្តតំបន់ភ្នំ តំបន់ទំនាបកណ្តាល បាក់បូ (ភូមិភាគខាងជើង) ប៉ែកខាងជើងនៃភូមិភាគកណ្ដាល កសាងបណ្តាវិធានការជាក់ ស្តែងដើម្បីបង្ការជៀសវាង បង្គាប់ការអាជ្ញាធរថ្នាក់ឃុំ កងកម្លាំងឈានមុខបង្ការ ទប់ទល់គ្រោះធម្មជាតិនៅមូលដ្ឋាននិងស្ថាប័នមានសមត្ថកិច្ចមានវិធានការរើជម្លៀស ធានាសុវត្ថិភាពអាយុជីវិត  និងទ្រព្យសម្បត្តិរបស់ប្រជាជននិងរដ្ឋ។

thien-tai-00b.jpg
កងកម្លាំងនគរបាលអនុវត្តការងារជម្នះផលវិបាកភ្លៀងទឹកជំនន់ ទឹកជំនន់រំលា បាក់ស្រុតដីយ៉ាងសកម្មនៅឃុំ សាយុង (ខេត្ត ដៀនបៀន)

មូលដ្ឋានទាំងឡាយចាំបាច់ពង្រឹងការគ្រប់គ្រង ការពារព្រៃឈើបន្ថែម ជាពិសេសព្រៃឈើប្រភពដើម បង្កើតតំបន់តាំងទីលំនៅឡើងវិញ ជម្លៀសប្រជាជននៅតំបន់គ្រោះថ្នាក់ ពង្រឹងការងារព្យាករណ៍  ព្រមានជាមុនបន្ថែមដើម្បីរកឃើញនិងឆ្លើយតបទាន់ពេលវេលា កាត់បន្ថយការខូចខាតពីគ្រោះ ធម្មជាតិដោយទាបបំផុត៕

អត្ថបទ៖ ធេឌាន់
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
បញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

លោក យ៉ាញ់ មេន គ្រូបង្រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ បង្រៀនថ្នាក់បំប៉នភាសាខ្មែរដល់កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនទីក្រុង កឹនធើ ដោយមានការជំនួយពីអេក្រង់ LED ដ៏ទំនើប។

ការធ្វើបរិវត្តកម្មឌីជីថលក្នុងការបង្រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ

សាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ (ទីក្រុង កឹនធើ) កំពុងធ្វើបរិវត្តកម្មឌីជីថលយ៉ាងសកម្ម ធ្វើនវានុវត្តន៍វិធីសាស្រ្តបង្រៀន និងគ្រប់គ្រងបណ្តុះបណ្តាលឆ្លងតាមរយៈកម្មវិធីបច្ចេកវិទ្យាព័ត៌មាន។ សាលារៀនបានគួបផ្សំនូវឃ្លាំងឯកសារសិក្សាអេឡិចត្រូនិកទំនើបគួបផ្សំនឹងកម្មវិធីសិក្សាសៀវភៅពុម្ព រួមចំណែកលើកកម្ពស់គុណភាពបណ្តុះបណ្តាលសមណសិស្ស និងសិក្ខាកាម ស្របពេលនោះពង្រីកផ្សព្វផ្សាយភាសា បាលី - ខ្មែរ ក្នុងបរិបទធ្វើបរិវត្តកម្មឌីជីថល។​

ដើម្បីសុខក្សេមក្សាន្តនិងសុភមង្គលរបស់ប្រជាជន

ដើម្បីសុខក្សេមក្សាន្តនិងសុភមង្គលរបស់ប្រជាជន

កងកម្លាំងនគរបាលប្រជាជនប្រសូតឡើងក្នុង បរិយាកាសដ៏ពុះកញ្ជ្រោលនៃទិវាក្រោកឡើងតស៊ូប្រយុទ្ធដណ្តើមរដ្ឋអំណាចនៅ ហាណូយ (ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៤៥) ក្នុងការងារបដិវត្តខែ សីហា ដ៏មហិមា។ ក្រោមការដឹកនាំរបស់បក្សនិងលោកប្រធាន ហូ ជីមិញ ឆ្លងកាត់រយៈពេល ៨០ ឆ្នាំកសាង ប្រយុទ្ធនិងវិវឌ្ឍខ្លួន នគរបាលប្រជាជនតែងតែសក្តិសមជាកងកម្លាំង "ស្មោះត្រង់ចំពោះបក្ស - អស់ពីចិត្តពីថ្លើមចំពោះប្រជាជន - ភ្លេចគិតដល់ខ្លួនដើម្បីប្រទេសជាតិ - ដើម្បីបម្រើប្រជាជន"។

រក្សា​ភាពសុខសាន្ត​នៅតាមបណ្តា​ភូមិនិគមតំបន់បងប្អូន​ជនជាតិ​ភាគតិច

រក្សា​ភាពសុខសាន្ត​នៅតាមបណ្តា​ភូមិនិគមតំបន់បងប្អូន​ជនជាតិ​ភាគតិច

នៅតំបន់មានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករនៅ ដុងណាយ នគរបាលឃុំដើរតួនាទីយ៉ាងសំខាន់ក្នុងការសហការគ្នាយ៉ាងស្អិតល្មួតជាមួយនឹងព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាព ប្រធានភូមិ ប្រធាននិគម និងអ្នកមុខអ្នកការសាសនា ដើម្បីផ្សព្វផ្សាយ ចលនាមាមីងបងប្អូនរក្សាសន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែកក្នុងការអភិវឌ្ឍទូទៅរបស់មូលដ្ឋាន។

សកម្មភាពសម្បូរបែបពង្រឹងបន្ថែម ភាសាវៀតណាម ជូនសិស្សសាលាជនជាតិភាគតិច

សកម្មភាពសម្បូរបែបពង្រឹងបន្ថែម ភាសាវៀតណាម ជូនសិស្សសាលាជនជាតិភាគតិច

ដោយមានចំនួន ៤៣ ជនជាតិរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាគឺជាឧបសគ្គដ៏ធំបំផុតចំពោះសិស្សសាលាជនជាតិភាគតិចនៅខេត្ត ក្វាងង៉ាយ នៅពេលឈានចូលបរិស្ថានសាលារៀន។ ដើម្បីជួយប្អូនៗ ជឿជាក់លើខ្លួនឯងក្នុងការប្រាស្រ័យទាក់ទងនិងការសិក្សារៀនសូត្រ ផ្នែកអប់រំកំពុងជំរុញការបង្រៀនដោយពង្រឹងបន្ថែមភាសា វៀតណាម ឱ្យកុមារដែលត្រៀមចូលរៀនថ្នាក់ទី ១។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ង្វៀន ម៉ាញហ៊ុង អញ្ជើញទស្សនាបរិវេណតាំងពិព័រណ៍របស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាម។ រូបថត៖ ថាញ់ទុង - ទីភ្នាក់ងារព័ត៌មាន វៀតណាម

ចំណាប់អារម្មណ៍ស្តង់ដាក់តាំងបង្ហាញរបស់ទីភ្នាក់ងារព័ត៌មាន វៀតណាម នៅពិព័រណ៌សមិទ្ធផលប្រទេសជាតិ “៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល”

នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (ហាណូយ) បើកពិព័រណ៍សមិទ្ធផលប្រទេសជាតិក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៨០ ឆ្នាំទិវាបុណ្យជាតិដោយប្រធានបទ "៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល"។

ប្រជាជននៅឃុំ ជីឡាំង ខេត្ត ឡាងសឺន សិក្សាស្រាវជ្រាវបណ្តាបែបបទរដ្ឋបាលស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ឃុំ។ រូបថត៖ វ៉ាន់ដាត

សាមគ្គីរៀបចំកសាងទឹកដី

"រៀបចំទឹកដីឡើងវិញ" ទោះជាបានហើយនឹងប្រឈមមុខជាមួយឧបសគ្គជាច្រើនក៏ដោយ ប្រាកដជានឹងជោគជ័យដរាបណាយើងទាំងអស់គ្នាមានសាមគ្គីភាព "ពីថ្នាក់លើដល់ថ្នាក់ក្រោម ចិត្តមួយថ្លើមមួយ បណ្តោយទទឹងដ៏រលូន" បានក្នុងក្បាលម៉ាស៊ីននយោបាយ។

ឧបត្ថម្ភបងប្អូនបណ្តាជនជាតិនៅតំបន់ព្រំប្រទល់ស្ថិរភាពការស់នៅ អភិវឌ្ឍន៍សេដ្ឋកិច្ច

ឧបត្ថម្ភបងប្អូនបណ្តាជនជាតិនៅតំបន់ព្រំប្រទល់ស្ថិរភាពការស់នៅ អភិវឌ្ឍន៍សេដ្ឋកិច្ច

ក្រៅពីភារកិច្ចនយោបាយការពារព្រំដែន យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន អៀ រវ៉េ (ខេត្ត ដាក់ឡាក់) ក៏បាន​ជំរុញការអនុវត្តតាមស្លោក “ជិតដិតជាមួយប្រជាជន ស្និទ្ធស្នាលជាមួយប្រជាជន” និងលើកតម្កើងសីលធម៌ “ផឹក​ទឹក នឹកប្រភព” ដើម្បីជួយគ្រួសារទាំងឡាយមានស្ថានភាពលំបាក មើលថែការរស់នៅគ្រួសារគោលនយោបាយ អ្នកមានគុណបំណាច់ក្នុងភូមិសាស្រ្ត។ អាស្រ័យហេតុនោះ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមត្រូវបាន​ថែរក្សាពីមូលដ្ឋាន ហើយទំនាក់ទំនងរវាងកងទ័ព និងប្រជាជនកាន់តែមានភាពជិតដិត ស្និទ្ធស្នាលថែមទៀត។

អាជ្ញាធរមូលដ្ឋាន ២ ថ្នាក់៖ ជួយបងប្អូនជនជាតិភាគតិចជឿជាក់លើខ្លួនឯងប្រើប្រាស់ឧបករណ៍ឌីជីថល

អាជ្ញាធរមូលដ្ឋាន ២ ថ្នាក់៖ ជួយបងប្អូនជនជាតិភាគតិចជឿជាក់លើខ្លួនឯងប្រើប្រាស់ឧបករណ៍ឌីជីថល

នៅឃុំ ភូងៀ (ខេត្ត ដុងណាយ) កន្លែងបងប្អូនជនជាតិភាគតិចមានអត្រា ៣៣,៥៤% ដោយមានការរួមចិត្តគំនិតគ្នារបស់កម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈនិងប្តេជ្ញាចិត្តយ៉ាងក្លៀវក្លារបស់យុវជន ពីការជួយប្រជាជនបំពេញបែបបទឯកសាររហូតដល់ជំនួយបច្ចេកវិទ្យាជូនអ្នកដែលមិនសូវភ្ជាប់ខ្លួនជាមួយនឹងបច្ចេកវិទ្យាព័ត៌មាន គំរូអាជ្ញាធរមូលដ្ឋាន ២ ថ្នាក់កំពុងជួយលុបបំបាត់ការរាំងស្ទះរដ្ឋបាល។

ធានា "សរសៃឈាមព័ត៌មាន" រវាងដីគោកជាមួយ ត្រឿងសា

ធានា "សរសៃឈាមព័ត៌មាន" រវាងដីគោកជាមួយ ត្រឿងសា

ការផ្លាស់ប្តូរដ៏ធំបំផុតនៅលើប្រជុំកោះ ត្រឿងសា សព្វថ្ងៃនេះគឺភាពរលូនអំពីទំនាក់ទំនងព័ត៌មាន។ ត្រឿងសា មិននៅឆ្ងាយទៀតពេលនរណាមកទីនេះក៏ដោយសុទ្ធតែអាចចុចទូរស័ព្ទហៅនិយាយជាមួយសាច់ញាតិនៅដីគោក។

អង្រែនិងត្បាល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ ស្ទៀង។ រូបថត៖ កហ្គឿយហ៍ - ទីភ្នាក់ងារព័ត៌មានវៀតណាម

អុជ​ភ្លើង​ប្រពៃណី ដាស់​អត្តសញ្ញាណ​វប្បធម៌​ជនជាតិ ស្ទៀង

បងប្អូនជនជាតិ ស្ទៀង ដោយមានឃ្លាំងវប្បធម៌ដ៏សម្បូរបែបកំពុងតែប្រឈមមុខនឹងបញ្ហាក្នុងការថែរក្សានិងបង្ហាត់បង្រៀនដល់បច្ឆាជនជំនាន់ក្រោយ។ ប្រឈមមុខនឹងតថភាពនេះ នៅមណ្ឌលអភិរក្សវប្បធម៌ជនជាតិ ស្ទៀង ភូមិ បំប (ឃុំ បំប ខេត្ត ដុងណៃ) អាជ្ញាធរមូលដ្ឋានកំពុងខិតខំប្រឹងប្រែងអុជភ្នក់ភ្លើងប្រពៃណីឡើងវិញ ដាស់ក្តីស្រឡាញ់និងគំនិតអភិរក្សវប្បធម៌ក្នុងអ្នកវ័យក្មេងម្នាក់ៗ។

អតីតយុទ្ធជនធ្វើមាន ជួយបងប្អូនជនជាតិភាគតិចលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ

អតីតយុទ្ធជនធ្វើមាន ជួយបងប្អូនជនជាតិភាគតិចលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ

អតីតយុទ្ធជនជាច្រើននាក់នៅខេត្ត ដុងណាយ ទោះបីធ្លាប់ឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ពេលត្រឡប់មក​ជីវិតសាមញ្ញ​ នៅតែបន្តលើកតម្កើងគុណសម្បតិ្តរបស់ “កងទ័ពអ៊ំ ហូ” ឈានមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឈោងឈានឡើងធ្វើ​មានតាមធម្មានុរូប។ មិនត្រឹមតែធ្វើមានសម្រាប់ខ្លួនឯងប៉ុននោះទេ ពួកគាត់ថែមទាំងបង្ហាញគំរូក្នុងការងារ​លុប​បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ បង្កើតការងារធ្វើ ជួយមិត្តរួមកងជួរ និងមាមីងបងប្អូនស្ថិតក្នុងស្ថានភាព​លំបាកឱ្យឈានឡើងក្នុងជីវភាពទៀតផង។

ពុទ្ធបរិស័ទនាំយកទៀនវស្សា និងបច្ច័យ ៤ ទៅវត្តដើម្បីធ្វើពិធីកិច្ចវេរប្រគេនព្រះសង្ឃ ពិធី​កិច្ចវេរទៀនវស្សាគឺ​​មិនអាច​ខ្វះ​បាន​ក្នុង​ពិធី​បុណ្យចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ

ប្រគេន​ទៀនវស្សា​ក្នុង​ឱកាស​បុណ្យ​ចូលវស្សា​របស់​បងប្អូនជនជាតិ​ ខ្មែរ​ ណាមបូ

អោយតែឱកាសថ្ងៃពេញបូណ៌មី ខែអាសាឍ ឈានមកដល់ម្ដងៗ បងប្អូនជនជាតិ ខ្មែរ ក៏ត្រៀមរៀបចំពិធីបុណ្យចូលវស្សាដោយមានពិធីកិច្ចសំខាន់ៗជាច្រើន។ ក្នុងនោះ ពិធីកិច្ចប្រគេនទៀនវស្សាទៅកាន់វត្តអារាមរបស់មាមីងពុទ្ធបរិស័ទ ខ្មែរ បានក្លាយទៅជាលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាល ទាំងជានិមិត្តសញ្ញាពន្លឺនៃបញ្ញា ព្រមទាំងអត្ថន័យជ្រាលជ្រៅក្នុងការការទំនុកបំរុងព្រះរតនត្រ័យ ផ្តើមឈានដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែ ដើម្បីសិក្សារៀនសូត្រនិងបដិបត្តិធម៌វិន័យ។

បង អាលិញ នៅភូមិ ពូតា ឃុំ មាំងរៃ ស្រុក ទូមើរ៉ុង ម្ចាស់ការបុលទុនធនាគារគោលនយោបាយសង្គមដើម្បីដាំយិនស៊ិន ង៉ុកលិញ

យិនស៊ិន ង៉ុកលិញ - "ដំណាំរួចផុតក្រីក្រ" របស់ជនជាតិ សេដាំង

អំឡុងឆ្នាំកន្លងទៅជនជាតិ សេដាំង នៅកំពូលភ្នំ ង៉ុកលិញ បានរួមដៃជាមួយអាជ្ញាធរមូលដ្ឋានអភិរក្ស អភិវឌ្ឍដើមយិនស៊ិន ង៉ុកលិញ ស្របពេលនោះដែរកំណត់ថានេះជារុក្ខជាតិជួយរួចផុតក្រីក្រ ឈោងឈានឡើងធ្វើមានជាធម្មានុរូបនៅលើស្រុកកំណើតខ្លួនតែម្តង។

Landmark 81 ក្នុងបុរីចម្រុះលំដាប់ខ្ពស់ Vinhome Central បច្ចុប្បន្នជាអគារខ្ពស់បំផុតនៅទីក្រុង ហូ ជីមិញ។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទីក្រុង ហូ ជីមិញ - ទីក្រុងគួរឲ្យចង់រស់នៅ ឈោងឈានឡើងក្នុងយុគសម័យថ្មី

ក្នុងឱកាសពិធីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការច្របាច់ខេត្តបញ្ចូលគ្នា សេចក្តីសម្រេចបង្កើតបក្ខភាគខេត្ត ក្រុងនិងបេក្ខភាពថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ នាថ្ងៃទី ៣០ ខែ មិថុនា សមមិត្ត ង្វៀន វ៉ាន់ដឿក - សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ បានមានសរសេរអត្ថបទក្រោមចំណងជើង៖ ទីក្រុង ហូ ជីមិញ - ទីក្រុងគួរឲ្យចង់រស់នៅ ឈោងឈានឡើងក្នុងយុគសម័យថ្មី។

ចលនាបង្រៀនអក្សរ ខ្មែរ នៅទីវត្តអារាមនៅលើភូមិសាស្ត្រទីរួមខេត្ត ទិញបៀន និយាយដោយឡែកនិងខេត្ត អានយ៉ាង​និយាយរួមតែងតែទទួលបានការគាំទ្រ លើកទឹកចិត្តពីអាជ្ញាធរមូលដ្ឋាននិងមាមីងបងប្អូនពុទ្ធបរិស័ទ

ខេត្ត អានយ៉ាង អភិរក្សអក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ

តាំងពីយូរយារណាស់មកហើយវត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង បានក្លាយជាទីកន្លែងបង្រៀនអក្សរ ខ្មែរ ឱ្យកូនក្មួយបងប្អូនជនជាតិ ខ្មែរ។ ថ្នាក់រៀនទាំងឡាយត្រូវបានបង្កើតឡើងពីការរួមដៃគ្នាចូលរួមវិភាគទានកម្លាំងរបស់វត្តអារាមព្រះសង្ឃ អាជ្ញាធរនិងបងប្អូនពុទ្ធបរិស័ទ អាស្រ័យដូច្នេះ ស្មារតីរៀនសូត្រនិងមនសិការរបស់បងប្អូនជនជាតិ ខ្មែរ ក្នុងការចូលរួមថែរក្សាអក្សរសរសេរអត្តសញ្ញាណប្រពៃណីជនជាតិត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

ការបែងចែកប្រភេទ វេចខ្ចប់ផ្លែព្រូនមុនពេលយកទៅលក់ចេញនៅនឹងគ្រួសារអ្នកស្រី តុង ធីថាញ់ នៅភូមិ ហ៊ូន ឃុំ ចៀង ក ទីក្រុង សឺនឡា (ខេត្ត សឺនឡា)

កសាងពាណិជ្ជសញ្ញាផ្លែព្រូន សឺនឡា

ខេត្ត សឺនឡា មានផ្ទៃដីដាំព្រូនជាង ១៤.០០០ ហិកតា ដាំប្រមូលផ្តុំនៅតាមឃុំ៖ ចៀងដែន ចៀង ក ចៀងង៉ឹន ហួឡា (ទីក្រុង សឺនឡា) ផៀងខ្វាយ (ស្រុក អៀនចូវ)។ នេះជាដំណាំមួយក្នុងចំណោមដំណាំចម្បងមិនត្រឹមតែនាំមកនូវប្រាក់ចំណូលខ្ពស់ជូនក្រុមគ្រួសារដាំប៉ុននោះទេ ថែមទាំងបញ្ជាក់នូវពាណិជ្ជសញ្ញា ជំហរនៃផ្លែព្រូន សឺនឡា ទៀតផង។ 

កងទ័ពការពារព្រំដែនជួយអ្នកភូមិប្រក់ដំបូលផ្ទះរ៉ុង កនស៊ើឡ័ល ឡើងវិញ

ផ្លាស់អាវថ្មីឲ្យផ្ទះ រ៉ុង កនស៊ើឡ័ល

នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ តីង្វៀន ខ្យល់បក់ខ្លាំង ផ្ទះរ៉ុង កនស៊ើឡ័ល - ‟បេះដូង” របស់ជនជាតិ បាណា នៅឃុំ ហាតី ស្រុក ជឺប៉ាហ៍ (ខេត្ត យ៉ាឡាយ) ទើបតែបានផ្លាស់ដំបូលថ្មីក្រោយរយៈពេលជាច្រើនឆ្នាំបាំងថ្ងៃបាំងខ្យល់ ភ្លៀងព្រៃភ្នំ។

សារព័ត៌មានរួមដំណើរជាមួយបងប្អូនជនជាតិភាគតិច

សារព័ត៌មានរួមដំណើរជាមួយបងប្អូនជនជាតិភាគតិច

ក្នុងអំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំបានមានការវិវត្តសំខាន់ៗ ជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ ជីវភាពសម្ភាររបស់បងប្អូនជនជាតិកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ អត្រាក្រុមគ្រួសារក្រីក្រថយចុះយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នាំ។ សមិទ្ធផលទាំងនោះមានការរួមវិភាគទានយ៉ាងធំធេងរបស់បណ្តាស្ថាប័នសារព័ត៌មាន ក្នុងនោះមានកាសែត ព័ត៌មាន និង ជនជាតិ ទីភ្នាក់ងារព័ត៌មាន វៀតណាម ក្នុងការឃោសនា ផ្សព្វផ្សាយចំណេះដឹងដល់បងប្អូនជនជាតិ។

លោកប្រធាន ហូ ជីមិញ លោកគ្រូដ៏មហិមានៃសារព័ត៌មានបដិវត្តន៍ វៀតណាម

លោកប្រធាន ហូ ជីមិញ លោកគ្រូដ៏មហិមានៃសារព័ត៌មានបដិវត្តន៍ វៀតណាម

មិនត្រឹមតែជាអគ្គមគ្គុទេសក៍នយោបាយដ៏ឆ្នើមមួយរូប អ្នកវប្បធម៌ល្បីឈ្មោះពិភពលោកមួយរូបប៉ុននោះទេ លោកប្រធាន ហូ ជីមិញ ក៏ជាអ្នកសារព័ត៌មានដ៏មហិមាមួយរូបទៀតផង។ ផ្តើមពីដុំឥដ្ឋដំបូងបង្អស់ លោក អ៊ំ កសាងសម្រាប់ខឿនសារព័ត៌មានបដិវត្តន៍ វៀតណាម ឥឡូវនេះខឿនសារព័ត៌មានប្រទេសយើងបានអភិវឌ្ឍយ៉ាងខ្លាំងក្លា។

បេក្ខសិស្ស​បំពេញ​បែបបទ​ប្រឡង​នៅទីតាំង​ប្រឡងវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅ ត្រឹនភូ

យកចិត្តទុកដាក់ឧបត្ថម្ភបេក្ខសិស្សជនជាតិ កើទូ ក្នុងការប្រឡងសញ្ញាបត្រវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅឆ្នាំ ២០២៥

នាថ្ងៃទី ២៥ ខែមិថុនា នៅ ដាណាំង បេក្ខសិស្សចូលរួមប្រឡងសញ្ញាបត្រវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅឆ្នាំ ២០២៥ នៅក្រុមប្រឹក្សាប្រឡង ដាណាំង បានមកបំពេញបែបបទចុះឈ្មោះប្រឡង និងស្តាប់ការប្រកាសអំពីបទបញ្ជាប្រឡង។

ប្រឹងប្រែងដើម្បីអ្នកក្រីក្រខេត្ត កនទុម តាំងទីលំនៅស្ថិរភាព

ប្រឹងប្រែងដើម្បីអ្នកក្រីក្រខេត្ត កនទុម តាំងទីលំនៅស្ថិរភាព

ដោយប្តេជ្ញាចិត្តសម្រេចរួចរាល់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម មុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ ខេត្ត កនទុម កំពុងបន្តខិតខំកៀរគររាល់ប្រភពកម្លាំងពីអង្គការ បុគ្គលក្នុងនិងក្រៅខេត្តនិងរួមបញ្ចូលប្រភពទុនពីកម្មវិធី គម្រោងនានាដើម្បីឧបត្ថម្ភប្រជាជនលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមជូនអ្នកក្រីក្រក្នុងភូមិសាស្រ្ត។

ចំណុចថ្មីគួរកត់ចំណាំបំផុតនៃអនុក្រឹត្យលេខ 66/2025/NĐ-CP គឺបានបំពេញ បនែ្ថមកុមារា-រីទារកដ្ឋានបង្រៀននិងរៀនពេញមួយថ្ងៃ (អាយុចាប់ពី ៣ ខែដល់ ៣ ឆ្នាំ) ក្នុងក្របខណ្ឌបានអាស្រ័យផលគោលនយោបាយ ឧបត្ថម្ភថែទាំពីប្រភពថវិកា រដ្ឋ។

ចំណុចថ្មីគួរកត់ចំណាំបំផុតនៃអនុក្រឹត្យលេខ 66/2025/NĐ-CP

ចំណុចថ្មីគួរកត់ចំណាំបំផុតនៃអនុក្រឹត្យលេខ 66/2025/NĐ-CP គឺបានបំពេញ បនែ្ថមកុមារា-រីទារកដ្ឋានបង្រៀននិងរៀនពេញមួយថ្ងៃ (អាយុចាប់ពី ៣ ខែដល់ ៣ ឆ្នាំ) ក្នុងក្របខណ្ឌបានអាស្រ័យផលគោលនយោបាយ ឧបត្ថម្ភថែទាំពីប្រភពថវិកា រដ្ឋ។

កម្មករប្រមូលផលបន្លែដើម្បីបម្រើរោងចក្រផលិតបន្លែមើមនៅស្រុក ឌើនយឿង​ (ស្រុក ឡឹមដុង)

ប្រសិទ្ធភាពខ្ពស់ដោយសារវិនិយោគលើបច្ចេកវិទ្យាកែច្នៃកសិផល

កសិកម្មជាមុខព្រួញសេដ្ឋកិច្ចរបស់ខេត្ត ឡឹមដុង ក្នុងនោះមានវិស័យកែច្នៃកសិកផល។នាពេលកន្លងទៅអង្គភាព សហគ្រាសជាច្រើនបានផ្តោតសំខាន់វិនិយោគលើបច្ចេកវិទ្យា បច្ចេកទេសកែច្នៃស៊ីជម្រៅ រួមចំណែកបង្កើតទិសដៅប្រកបដោយចីរភាពសម្រាប់ផ្នែកកសិកម្មមូលដ្ឋាន។

ព្រះតេជគុណ សឺន ថន ព្រះចៅអធិការវត្ត ជ្រោយទឹមកណ្តាល (ភូមិ តឹមឡុក ឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង) និមន្តថេរដីកានៅក្នុងពិធីបើកបវេសនកាលថ្នាក់សិក្សាអក្សរ ខ្មែរ ឱកាសវិស្សមកាល។

រដូវវិស្សមកាលដ៏មានអត្ថន័យនៅថ្នាក់រៀនអក្សរ ខ្មែរ នៅឯវត្ត

វិស្សមកាលមកដល់ម្តងៗ ជំនួសឱ្យការនៅផ្ទះលេងសប្បាយសុខស្រួល ប្អូនតូចៗ នៅតាមតំបន់មានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ រួសរាន់កាន់សៀវភៅទៅថ្នាក់រៀនអក្សរ ខ្មែរ នៅឯវត្តវិញ។ វត្តអារាម ខ្មែរ នៅខេត្ត សុកត្រាំង មិនត្រឹមតែជាកន្លែងបដិបត្តិសាសនារបស់សហគមន៍ ខ្មែរ ប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ អប់រំនិងរក្សាទុកអត្តសញ្ញាណជនជាតិទៀតផង។ ក្នុងនោះ វត្តមួយចំនួន​ក៏​រៀបចំ​បើកថ្នាក់បង្ហាត់បង្រៀនអក្សរ ​ខ្មែរ​ ដល់​កូនក្មួយ​ក្នុង​សហគមន៍​ទៀតផង។

ក្រសួងនគរបាលប្រគល់ជូនផ្ទះមហាសាមគ្គីជូនប្រជាជននៅស្រុក ត្រាគូ (ខេត្ត ត្រាវិញ)

មនោសញ្ចេតនាប្រជាជាតិ បដិការគុណបងប្អូនជនជាតិ

ចលនាប្រលងប្រណាំង “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម” បាននិងកំពុងត្រូវបានដាក់ដំណើរការនៅទូទាំងប្រទេសដោយមានដំណោះស្រាយបត់បែន មានប្រសិទ្ធភាពជាច្រើន។​ ចលនាឆ្ពោះទៅរកគោលដៅនឹងសម្រេចរួចរាល់នៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥។

លោកប្រធាន ហូ ជីមិញ ជាមួយតំណាងនារីបណ្តាជនជាតិចំនួនមនុស្សតិចនៅមហាសន្និបាតនារីទូទាំងប្រទេសលើកទី ២ ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ១៩៥៦ នៅវិមានប្រធានរដ្ឋ ហាណូយ

មនោសញ្ចេតនាពិសេសរបស់ អ៊ំ ហូ ជាមួយបងប្អូនជនជាតិភាគតិច

ពេញមួយឆាកជីវិតធ្វើសកម្មភាពបដិវត្តន៍របស់ខ្លួន លោកប្រធាន ហូ ជីមិញ តែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសសម្រាប់បងប្អូនបណ្តាជនជាតិភាគតិច។ ចំពោះលោក អ៊ំ បងប្អូនជនជាតិ គិញ ឬ ថូ ជនជាតិ មឿង ឬ ម៉ាន ជនជាតិ យ៉ារ៉ាយ ឬ អេដេ ជនជាតិ សេដាំង ឬ បាណា និងជនជាតិភាគតិចផ្សេងៗ ទៀតសុទ្ធតែជាកូនចៅ វៀតណាម សុទ្ធតែជាបងប្អូនសាច់សាលោហិត។ យើងទាំងអស់គ្នាស្លាប់រស់មានគ្នា សុខទុក្ខជាមួយគ្នា អត់ឃ្លានមានបានជួយគ្នាទៅវិញទៅមក។

កងទ័ពជើងទឹកប្រជាជន វៀតណាម៖ ៧០ ឆ្នាំដំណើរការរក្សាការពារដែនសមុទ្រ

កងទ័ពជើងទឹកប្រជាជន វៀតណាម៖ ៧០ ឆ្នាំដំណើរការរក្សាការពារដែនសមុទ្រ

កាលពី ៧០ ឆ្នាំមុននេះ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៥ ដល់ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៥) ចំពោះតម្រូវការជាបន្ទាន់នៃភារកិច្ចគ្រប់គ្រង ការពារដែនកោះសមុទ្រក្រោយថ្ងៃបានរំដោះភូមិភាគខាងជើង ក្រោមការដឹកនាំរបស់បក្សនិងលោកអ៊ំ ហូ គោរពតាមសេចក្តីសម្រេចចិត្តរបស់អគ្គគណៈកម្មាធិការយោធាបក្ស ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៥ ក្រសួងការពារជាតិ - អគ្គមេបញ្ជាការចេញអនុក្រឹត្យលេខ 284/NĐ-A បង្កើតនាយកដ្ឋានការពារទប់ទល់ឆ្នេរសមុទ្រ - ដើមកំណើតនៃកងទ័ពជើងទឹកប្រជាជន វៀតណាម សព្វថ្ងៃនេះ។

ទស្សនាខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន - កន្លែងកត់ត្រាស្លាកស្នាមវិធីសាស្រ្តដ៏វិសេសវិសាលដោយឡែកមួយក្នុងការប្រយុទ្ធជាមួយសត្រូវ

ទស្សនាខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន - កន្លែងកត់ត្រាស្លាកស្នាមវិធីសាស្រ្តដ៏វិសេសវិសាលដោយឡែកមួយក្នុងការប្រយុទ្ធជាមួយសត្រូវ

ខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន រួមមានឃុំចំនួន ៨ នៅស្រុក កឹនដឿក និងឃុំចំនួន ២ នៅស្រុក កឹនយួក បង្កើតឧត្តមភាពឡោមព័ទ្ធជុំវិញមូលដ្ឋានទ័ព អាម៉េរិក នៅ រ៉ាច់កៀន ពេលកងទ័ព អាម៉េរិក ចូលមកបង្កើតមូលដ្ឋាននាចុងឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៧០។

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ លោកស្រី ង្វៀន ធីង៉ុកដៀប ប្រគល់ប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនទីក្រុងដល់សមូហភាព និងបុគ្គល។ រូបថត៖ ថាញ់លៀម

កម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិ ខ្មែរ

ប៉ុន្មានឆ្នាំកន្លងទៅ គំរូ “ចូលឆ្នាំ តេត កងទ័ពប្រជាជន កឹនធើ អបអរសាទរ បុណ្យចូលឆ្នាំថ្មី” ក្លាយជាចំណុចមួយ សំខាន់ រួមចំណែកជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ជនជាតិខ្មែរនៅ កឹនធើ ។ នោះគឺជាសេចក្តីថ្លែងការណ៍របស់លោកស្រី ង្វៀង ធីង៉ុកឌៀប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ ក្នុងសន្និសីទបូកសរុបសកម្មភាពកងទ័ពប្រជាជនអបអរសាទរ បុណ្យចូលឆ្នាំថ្មី ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៣ ឧសភា។

ជនជាតិ កឺទូ ពង្រីកប្រពៃណីផ្សារភ្ជាប់សហគមន៍ កសាងជីវភាពថ្មីកាន់តែស៊ីវីល័យ សម្បូររុងរឿងពី​មួយថ្ងៃទៅមួយថ្ងៃ

ជនជាតិ កឺទូ ពង្រីកប្រពៃណីផ្សារភ្ជាប់សហគមន៍

ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាមេរិក សង្គ្រោះជាតិ កងទ័ពយើងត្រូវបានបងប្អូនជនជាតិ កឺទូ នៅបណ្តាស្រុកតំបន់ភ្នំខេត្ត ក្វាងណាម ទំនុកបម្រុង បិទបាំង ចែករំលែកអាហារនិងសម្លៀកបំពាក់។ ពួកគាត់សាមគ្គី រួមចិត្តគំនិតគ្នា ចូលរួមវិភាគទានទាំងទ្រព្យសម្បត្តិទាំងកម្លាំងមនុស្ស ដើម្បីវាយឈ្នះសត្រូវបង្រួបបង្រួមប្រទេសជាតិ។ សព្វថ្ងៃនេះ ប្រពៃណីផ្សារភ្ជាប់សហគមន៍របស់បងប្អូនជនជាតិ កឺទូ នៅបានថែរក្សានិងពង្រីកនៅគ្រប់ភូមិនិគម កឺទូ។