បណ្តាខ្លឹមសារហ្វឹកហាត់ផ្តោតលើការលើកកម្ពស់កម្រិតសមត្ថភាពបច្ចេកទេស យុទ្ធសាស្ត្រ កងទ័ពពិសេស ធានាបាននូវការត្រៀមខ្លួនជាស្រេចសម្រាប់ការចល័ត ហើយជោគជ័យភារកិច្ចនៅគ្រប់ស្ថានភាព។ កម្មាភិបាល យុទ្ធជនអនុវត្តយ៉ាងសកម្មតាំងពីចលនាមូលដ្ឋានរហូតដល់កម្រិតខ្ពស់ សិល្បៈក្បាច់គុន អនុវត្តការប្រឈមមុខដាក់គ្នា ការចូលកៀក វាយប្រហារដ៏គ្រោះថ្នាក់នៅក្នុងស្ថានភាពប្រយុទ្ធជាក់ស្តែង។ ខ្លឹមសារជាច្រើនតម្រូវឱ្យមានកម្លាំងកាយសម្បទាមាំ ភាពក្លាហាន សមត្ថភាពបន្លំខ្លួន ដូចជាការដើរក្នុងភក់ ក្នុងទឹក លាក់ខ្លួនក្នុងដី ការចូលទៅជិតគោលដៅដោយសម្ងាត់ ត្រូវបានត្រៀបយ៉ាងទៀងទាត់ ប្រាកដប្រជា។
សកម្មភាពហ្វឹកហាត់ទាំងនេះ បង្ហាញពីស្មារតីសាមគ្គីភាព ប្តេជ្ញាចិត្ត ត្រៀមខ្លួនប្រយុទ្ធរបស់កម្មភិបាល យុទ្ធជននៃកងវរសេនាតូចនៃទ័ពពិសេស ៦០ រួមចំណែកកសាងកម្លាំងរឹងមាំ បំពេញតម្រូវការបេសកកម្មក្នុងស្ថានភាពថ្មី។
ខាងក្រោមនេះជារូបភាពមួយចំនួននៃការហ្វឹកហាត់ ត្រៀមប្រយុទ្ធរបស់កម្មភិបាល យុទ្ធជននៃកងវរសេនាតូចនៃទ័ពពិសេស ៦០ សេនាធិការដ្ឋានយោធភូមិភាគ ៧៕












ដំណឹងនិងរូបថត៖ ម៉ាញ់លិញ
ប្រែសម្រួល៖ សឺនហេង