រក្សា​ភាពសុខសាន្ត​នៅតាមបណ្តា​ភូមិនិគមតំបន់បងប្អូន​ជនជាតិ​ភាគតិច

រក្សា​ភាពសុខសាន្ត​នៅតាមបណ្តា​ភូមិនិគមតំបន់បងប្អូន​ជនជាតិ​ភាគតិច

នៅតំបន់មានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករនៅ ដុងណាយ នគរបាលឃុំដើរតួនាទីយ៉ាងសំខាន់ក្នុងការសហការគ្នាយ៉ាងស្អិតល្មួតជាមួយនឹងព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាព ប្រធានភូមិ ប្រធាននិគម និងអ្នកមុខអ្នកការសាសនា ដើម្បីផ្សព្វផ្សាយ ចលនាមាមីងបងប្អូនរក្សាសន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែកក្នុងការអភិវឌ្ឍទូទៅរបស់មូលដ្ឋាន។

* លើកកម្ពស់មនសិការប្រជាជនល្អ

ដងផ្លូវដីក្រហមហុយទ្រលោមនៅរដូវប្រាំង និងផ្លូវភក់ជោកជាំក្នុងរដូវវស្សានៅភូមិ ភូប៊ិញ (ឃុំ ភូរៀង) ឥឡូវនេះត្រូវបានជំនួសដោយផ្លូវកៅស៊ូធំទូលាយហើយ។ ក៏ប៉ុន្តែ ផ្លូវផ្តល់លក្ខណៈងាយស្រួលបង្កបញ្ហាប្រឈមថ្មីចំពោះសុវត្ថិភាពចរាចរណ៍។ ការបើកបរលើសល្បឿនកំណត់ ការបើកបរមិនប្រុងប្រយ័ត្នជាដើម តែងតែបង្កហានិភ័យអសុវត្ថិភាពចរាចរណ៍។ ក្រោយ​ការ​រួមបញ្ចូលខេត្តក្រុង នគរបាល​ឃុំ​ ភូ​រៀង បាន​សហការ​ឃោសនាដើម្បីលើកកម្ពស់​ស្មារតីជូនប្រជាជន។ អាស្រ័យហេតុនេះ ​ស្ថានភាព​យុវជន​បើក​ល្បឿនលឿន មិនប្រុងប្រយ័ត្ន មិន​ពាក់​មួក​សុវត្ថិភាព​ជាដើមបានថយចុះ​។

giu-binh-yen-3.jpg
នគរបាល​ឃុំ ភូរៀង ផ្សព្វផ្សាយ​ជូន​ប្រជាជនអំពីការធានា​សន្តិសុខ​សណ្តាប់ធ្នាប់​ភូមិ ភូប៊ិញ (ឃុំ ភូរៀង)

បង សាលីម ប្រធានក្រុមសន្តិសុខភូមិ ភូប៊ិញ បានឲ្យដឹងថា ចាប់តាំងពីបង្កើតក្រុមសន្តិសុខភូមិមក ស្ថានភាពអសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តបានថយចុះ។ ជាពិសេស​ យុវជន​ចាប់អារម្មណ៍​លើ​ការអភិវឌ្ឍសេដ្ឋកិច្ច និងស្មារតីធានា​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​។

បង ដៀវទី អ្នកភូមិម្នាក់បានចែករំលែកថា ចាប់តាំងពីមានផ្លូវក្រាលកៅស៊ូស្អាតបាតនោះ យុវជនជាច្រើនបានបើកបររទេះល្បឿនលឿន គ្រោះថ្នាក់ខ្លាំងណាស់។ ដោយបានកងកម្លាំងនគរបាលក្រើនរំលឹក ចលនារឿយៗ ស្ថានភាពនេះបានថយចុះ។ សាមីខ្លួនក៏ដូចជាប្រជាជនក្នុង​ភូមិ​បាន​យល់​ដឹង​កាន់​តែ​ខ្លាំងអំពី​ការ​ធានា​សុវត្ថិភាព​ចរាចរណ៍ និង​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ភូមិ។

giu-binh-yen-2.jpg
នគរបាលឃុំ ភូរៀង ជួបសំណេះសំណាលជាមួយបូជាចារ្យ ដៀវលើប នៅភូមិ ភូធ្វឹន (ឃុំ ភូរៀង) ដើម្បីផ្សព្វផ្សាយជូន​បងប្អូនបរិស័ទអំពីការធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

លោក ដៀវជិញ ប្រធានភូមិ ភូប៊ិញ មានប្រសាសន៍ថា៖ “ភាគច្រើនប្រជាជននៅក្នុងភូមិជាបងប្អូនជនជាតិភាគតិច ប្រកបរបរធ្វើស្រែចំការ ឬធ្វើការស៊ីឈ្នួលជាចម្បង។ ដោយសារការយល់ដឹងនៅមានកម្រិត យើងខ្ញុំតែងតែផ្សព្វផ្សាយយ៉ាងសកម្ម ដើម្បីឲ្យប្រជាជនយល់ និងគោរពច្បាប់។ ជាពិសេស យើងខ្ញុំតែងតែដាស់តឿនរំលឹកយុវជនឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់ និងសណ្តាប់ធ្នាប់សង្គម”។

កងកម្លាំង​នគរបាល​តែងតែ​អមរួមដំណើរក្នុងការ​ការពារ​សន្តិសុខក្នុងភូមិ​។ នគរបាល​ឃុំ​ចូល​រួម​ចំណែកមិនតិចទេក្នុងការ​ស្តារ​សន្តិសុខ​សណ្តាប់​ធ្នាប់​​ភូមិឡើងវិញ។ លោក ដៀវជិញ ប្រាប់ថា ប្រជាជនស្ម័គ្រចិត្តគោរពច្បាប់ដើម្បីការពារសាមីខ្លួន និងសហគមន៍។

* រួមដៃគ្នាការពារភាពសុខសាន្តភូមិ

នៅភូមិ ភូធន់ (ឃុំ ភូរៀង) ដែលមានប្រជាជនជាង ៩០% ជាបងប្អូនជនជាតិភាគតិច ជីវភាពរស់នៅរបស់ប្រជាជនមានភាព​ប្រសើរឡើងយ៉ាងច្បាស់ក្រឡែត និងរក្សាស្តិសុខសណ្តាប់ធ្នាប់បានលំនឹង។

លោក ដៀវឡូម ព្រឹទ្ធាចារ្យភូមិត្រូវបានមនុស្សម្នាជាច្រើនបានស្គាល់ថាជាជំនួយការពីចម្ងាយរបស់រដ្ឋាភិបាលមូលដ្ឋានដើម្បី​ផ្សព្វផ្សាយរាល់គោលនយោបាយជូនមាមីងបងប្អូន។ យោងតាមព្រឹទ្ធាចារ្យភូមិបានឲ្យដឹងថា ដោយសារអាជ្ញាធរមូលដ្ឋានក៏ដូចជា​នគរបាលឃុំចុះផ្សព្វផ្សាយជាប្រចាំទើបយុវជនក្នុងភូមិបានចេញទៅធ្វើការជាកម្មករយ៉ាងសកម្ម ហើយសេដ្ឋកិច្ចក៏កាន់តែមាន​ស្ថិរភាព។ ព្រឹទ្ធាចារ្យភូមិមិនត្រឹមតែជាសាក្សីប៉ុននោះទេថែមទាំងជាអ្នកត្រួសត្រាយផ្លូវក្នុងការចលនាមាមីងបងប្អូនរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនជាតិភាគតិចនៅទីនេះ។ លើសពីនេះ ព្រឹទ្ធាចារ្យភូមិ ដៀវឡូម ក៏ជាអ្នកនាំមុខគេក្នុង​កិច្ចការ “រក្សាភ្លើង” និងផ្សព្វផ្សាយដល់ប្រជាជនរក្សានូវអត្តសញ្ញាណវប្បធម៌ជាតិ។ អាស្រ័យហេតុនោះ ប្រជាជននៅទីនេះបន្ត​លើកតម្កើង ថែរក្សារបរតម្បាញសំពត់សង្កិមនិងត្បាញរវៃប្រពៃណី។

giu-binh-yen-1.jpg
នគរបាលឃុំ ភូរៀង ផ្សព្វផ្សាយជូនប្រជាជនក្នុងសហគមន៍សាសនានៅភូមិ ភូប៊ិញ (ឃុំ ភូរៀង) អោយរស់នៅប្រកប​ដោយភាពល្អប្រសើរ បវរសាសនា

ភូមិ ភូធ្វឹន មានក្រុមគ្រួសារប្រជាជនប្រហែល ៣០% គោរពសាសនា។ ដោយសារការឃោសនាជាទៀងទាត់ និងសកម្មរបស់​បូជាចារ្យ ដៀវលើប បានបង្កើត "ស្ពានមេត្រី" សំខាន់ដើម្បីឲ្យប្រជាជនចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង​ស្នេហាជាតិ និងការ​រស់នៅល្អប្រសើរបវរសាសនា។ តាម​រយៈ​ប្រជុំជីវភាព លោក​តែងតែ​ក្រើន​រំលឹក​ប្រជាជន​ឲ្យ​គោរព​ច្បាប់ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។ ស្មារតីរបស់ប្រជាជនអំពីការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានកែលម្អប្រសើរឡើង។ ប្រជាជនតែងតែមានការ​ប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋកម្មជាច្រើនប្រភេទ។ សាមីលោក​ផ្ទាល់​តែងតែ​ឃោសនា និង​ដាស់តឿន​ប្រជាជន​កុំ​ឲ្យ​ប្រព្រឹត្ត​ល្មើស​ច្បាប់ ធ្វើ​អាជីវកម្ម​យ៉ាងវិជ្ជមាន ​កសាង​ភូមិ​​មាន​សុវត្ថិភាព និង​ស្រស់បំព្រង។

ក្រោយការរួមបញ្ចូលខេត្តក្រុង នគរបាលឃុំ ភូរៀង យកចិត្តទុកដាក់ជាពិសេសក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅ​ភូមិសាស្រ្ត ជាពិសេសគឺនៅតំបន់ជនជាតិភាគតិច និងតំបន់សាសនាតែម្តង។

វរសេនីយ៍ទោ ត្រឹន ស្វឹនសាង អនុប្រធានប៉ុស្តិ៍នគរបាលឃុំ ភូរៀង បានឲ្យដឹងថា អង្គភាពយកចិត្តទុកដាក់លើការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងឃុំក៏ដូចជាតាមតំបន់ជនជាតិភាគតិច និងតំបន់ដែលមានបងប្អូនជនជាតិជាច្រើនកាន់សាសនា។ នគរបាលឃុំសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីពង្រឹងការឃោសនា ចលនាប្រជាជន និងបងប្អូនជនជាតិកាន់សាសនាឲ្យ​គោរពតាមមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ តាមរយៈនោះ កងកម្លាំងក្តាប់បានចិត្តគំនិត និង​សេចក្តីប្រាថ្នារបស់មាមីងបងប្អូនដើម្បីធ្វើសេនាធិការដល់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានឲ្យមានវគោលការណ៍ គោលនយោបាយសមស្រប។

គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានតែងតែកំណត់ការឃោសនាជាការសំខាន់។ នគរបាលឃុំ ភូរៀង សហការជាមួយនឹង​គណៈកម្មាធិការបក្សភូមិដើម្បីដឹកនាំ បញ្ជាណែនាំការកសាង និងអភិវឌ្ឍន៍ចលនា “ប្រជាជនទាំងមូលការពារសន្តិសុខជាតិ” នៅមូលដ្ឋាន តាមរយៈនោះរក្សាសន្តិសុខសណ្តាប់ធ្នាប់ភូមិសាស្រ្ត។

តាមវរសេនីយ៍ទោ ត្រឹន ស្វឹនសាង អង្គភាពតែងតែផ្លាស់ប្តូរ ធ្វើបច្ចុប្បន្នភាពព័ត៌មានតាមរយៈប្រធានភូមិ ព្រឹទ្ធាចារ្យភូមិ អ្នកមាន​កិត្យានុភាព អ្នកមុខអ្នកការសាសនា... តាមរយៈការប្រជុំជីវភាពក្នុងភូមិ ពួកគាត់នឹងតំណាងអង្គភាពចុះផ្សព្វផ្សាយ​ដោយផ្ទាល់ និងក្រើនរំលឹកប្រជាជនកុំឱ្យប្រព្រឹត្តិល្មើសច្បាប់ រក្សាសន្តិសុខសណ្តាប់ធ្នាប់ អភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន។

ព្រឹទ្ធាចារ្យ​ភូមិ អ្នក​មាន​កិត្យានុភាព អ្នកមុខអ្នកការ​សាសនាជា​ស្ពានមេត្រី​ដែល​ចូលរួមចំណែក​ក្នុងការ​ជំរុញ​ប្រសិទ្ធភាព​គោលនយោបាយ​នវានុវត្តន៍ អភិវឌ្ឍសេដ្ឋកិច្ច​និងសង្គម​នៅ​មូលដ្ឋាន​៕

ផលិត៖ កហ្កឿយហ៍
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ អៀងថាន់

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកអត្តចរិតល្អប្រសើររបស់ "កងទ័ពអ៊ំ ហូ" អតីតយុទ្ធជន ហ្វាង យ៉ាញ់ច្វៀន (អាយុ ៧០ ឆ្នាំ) នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា (ខេត្ត ក្វាងង៉ាយ) បានកសាង គំរូសេដ្ឋកិច្ចចម្រុះជោគជ័យ រកបានប្រាក់ចំណូលទាំងពាន់លានដុងក្នុងមួយឆ្នាំៗ។

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ចាកចេញពីស្រុកកំណើត ភូ ថ ចូលមកឃុំ ក្រុងអាណា (ខេត្ត ដាក់ឡាក់) កសាងជីវភាព អតីតយុទ្ធជន ហាន វិញហា (កើតឆ្នាំ ១៩៦៤) មិនត្រឹមតែឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងតែងតែអស់ពីចិត្តពីថ្លើមដើម្បីសហគមន៍ទៀតផង។

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ក្រោយរយៈពេលជាងមួយខែអនុវត្តការស្វែងរកនៅតំបន់ទាំងពីរក្នុងឧទ្យាន លេ ធីរៀង កងកម្លាំងសមត្ថកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីរួមជាមួយនឹងមតកវត្ថុជាច្រើន។ ដោយឡែកថ្ងៃទី ៥ ខែ សីហា នៅមណ្ឌល B កងកម្លាំងបំពេញការងារបានប្រទះឃើញចំនួន ១២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត ក្នុងនោះ មានចំនួន ៧ គ្រោងរួមជាមួយមតកវត្ថុជាប់តាម។

"រក្សាភ្នក់ភ្លើង" វប្បធម៌ ខ្មែរ នៅក្រោមម្លប់វត្តអារាម

"រក្សាភ្នក់ភ្លើង" វប្បធម៌ ខ្មែរ នៅក្រោមម្លប់វត្តអារាម

អស់រយៈពេលជិត ១៥ ឆ្នាំកន្លងទៅ ឱ្យតែដល់ឱកាសវិស្សមកាលមកដល់ ថ្នាក់រៀនភាសា ខ្មែរ ដោយឥតគិតថ្លៃនៅវត្ត ពោធិវង្ស សង្កាត់ បៃហៀន (ទីក្រុង ហូ ជីមិញ) ក៏បន្លឺឡើងនូវសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ជាច្រើនទៀត។