ឥណទានគោលនយោបាយជួយប្រជាជន ខ្មែរ រួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព

បងប្អូនជនជាតិ ខ្មែរ នៅ កាម៉ៅ មានប្រជាជនជាង ៣២.០០០ ក្រុមគ្រួសារ ជិត ១៤០.០០០ នាក់ អត្រាជិត ៦,៥% នៃចំនួនប្រជាជន។ ប៉ុន្មានឆ្នាំកន្លងហើយ ដោយមានការយកចិត្តទុកដាក់ គិតគូររបស់បក្ស រដ្ឋ និងការប្រឹងប្រែងឈោងឈានឡើង ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ។ ជាពិសេស ការឧបត្ថម្ភក្នុងការរកស៊ីចិញ្ចឹមជីវិតតាមរយៈប្រភពទុនឥណទាន​គោលនយោបាយបានផ្តល់ឱកាសឱ្យគ្រួសារ ខ្មែរ ជាច្រើនរួចផុតពីភាពក្រីក្រ។

* ការប្រើប្រាស់ប្រភពទុនប្រកបដោយប្រសិទ្ធភាព

អំឡុងប៉ុន្មានថ្ងៃនេះ គ្រួសារលោក សឺនសែង នៅភូមិ យ៉ុងយឿអា សង្កាត់ ហៀបថាញ់ ខេត្ត កាម៉ៅ កំពុងតែ​មមាញឹក​ជាមួយនឹងការថែទាំ​ដំណាំខ្ទឹមជិតនឹងបានប្រមូលផល។ ទោះ​បីការងារ​លំបាកលំបិន​យ៉ាងណាក៏គ្រប់​គ្នា​រីករាយ​ដែរ ព្រោះ​ទទួលបានអំណោយផល ហើយលក់បាន​ថ្លៃទៀតផង។ ៣ ឆ្នាំមុន លោក សែង ជា​ក្រុមគ្រួសារ​ក្រីក្រ មានដី​ផលិតកម្មប៉ុន្តែខ្វះដើមទុន។ ដោយខ្ចីបានប្រភពទុនឥណទាន​គោល​នយោបាយចំនួន ១៥ លានដុងពី​ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមទីក្រុង បាកលៀវ (ខេត្តចាស់) លោក សែង បានកែលម្អដី​ស្រែចម្ការមកដាំខ្ទឹមនិងម្ទេសវិញ។ ដោយផលិតប្រកបដោយប្រសិទ្ធភាព លោក សែង បានសងប្រាក់កម្ចីតាមកាលកំណត់។ ក្រោយពី​កម្ចី​លើកដំបូង គ្រួសារ​លោក សែង អាច​ខ្ចី​បាន​ច្រើន​ដងទៀត​ជាមួយ​នឹង​ចំនួន​ទឹកប្រាក់កម្ចី​កាន់​តែ​ច្រើនជាង​លើកមុនៗ។

tin-dung-1.jpg
ធនាគារគោលនយោបាយសង្គម បាកលៀវ ខេត្ត កាម៉ៅ ទូទាត់ប្រភពទុនអនុគ្រោះ បាន​ជួយមាមីងបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រ។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

ផ្តើមពីប្រភពទុនគោលនយោបាយសង្គមមិនត្រឹមតែជួយគ្រួសាររបស់លោក សែង ផលិតប្រកបដោយ​ប្រសិទ្ធភាព និងរួចផុតពីភាពក្រីក្រប៉ុននោះទេ ថែមទាំងបានប្រមូលទុនសម្រាប់វិនិយោគគ្រឿងយន្ត និង​យន្តូបនីយកម្មក្នុងផលិតកម្មទៀតផង។ លោក សែង ក៏​ត្រូវ​បាន​គេ​ទុក​ចិត្ត​ឱ្យក្លាយជា​ប្រធាន​ក្រុម​កម្ចីទុន ​ដែល​មាន​សមាជិក​ជាង ៥០ នាក់ជា​បងប្អូនជនជាតិ​ ខ្មែរ។ សមាជិករបស់ក្រុមសុទ្ធតែធ្វើផលិតកម្មប្រកបដោយ​ប្រសិទ្ធភាពទាំងអស់ រួចផុតពីភាពក្រីក្រ ហើយឈោងឈានឡើងក្នុងជីវភាព។

មិន​ត្រឹម​តែ​លោក សែង ទេ មានក្រុមគ្រួសារ​បងប្អូនជនជាតិ ​ខ្មែរ​ ជា​ច្រើន​ទៀត​ក៏​បាន​រួច​ផុត​ពី​ភាព​ក្រីក្រ​អាស្រ័យ​ប្រភពទុន​ឥណទាន​គោល​នយោបាយដែរ។ លោក លីទី នៅភូមិ បៀនដុងអា សង្កាត់ ហៀបថាញ់ ខេត្ត កាម៉ៅ បាន​ឲ្យដឹងថា ឆ្នាំ ២០២០ លោកបានធនាគារគោលនយោបាយសង្គមខេត្ត បាកលៀវ (ខេត្តចាស់) ឧបត្ថម្ភ​ឲ្យខ្ចី​ប្រាក់ចំនួន ៦០ លានដុងសម្រាប់អភិវឌ្ឍផលិតកម្ម។ ផ្តើមពី​ប្រភពទុន​នេះ លោក​បាន​វិនិយោគកែលម្អ​​ផ្ទៃដី​ ដាំ​ដំណាំមៀនជាង ​១០០ គុម្ព។

ក្រោយរយៈពេល ២ ឆ្នាំ ដំណាំមៀនផ្តល់ផ្លែ គ្រួសារលោក​ប្រមូលផលបានចំនួន​ពីរ​រដូវក្នុងមួយឆ្នាំ កាត់ចំណាយចេញ ប្រាក់ចំណេញទទួលបានជាង ៥០ លានដុងក្នុង​មួយ​ឆ្នាំ។ ក្រៅ​ពី​ដំណាំមៀន លោក ទី ក៏​មានដាំ​បន្លែ​បង្ការដែរ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​គ្រួសារ​មាន​ប្រាក់​ចំណូល​ពី ២០​ ម៉ឺន ​ទៅ ​៣០ ​ម៉ឺន​ដុង។ ប្រាក់ចំណេញប្រចាំឆ្នាំទទួលបានពីការដាំដំណាំមៀន និងបន្លែបង្ការជាង ១០០ លានដុង មិនត្រឹមតែជួយឱ្យ​គ្រួសារលោក ទី រួចផុតពីភាពក្រីក្រប៉ុននោះទេ ថែមទាំងមានដើមទុនសម្រាប់ទិញរបស់របរប្រើប្រាស់​ផ្សេងៗ ក្នុងផ្ទះទៀតផង។

tin-dung-2.jpg
ធនាគារគោលនយោបាយសង្គម បាកលៀវ ខេត្ត កាម៉ៅ រៀបចំការចុះហត្ថលេខាលើកិច្ចសន្យាប្រគល់សិទ្ធិឲ្យខ្ចីប្រាក់ជាមួយអង្គការនយោបាយសង្គម។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

លោក លីទី ចែករំលែកថា៖ "ប្រភពទុនឥណទានពីធនាគារគោលនយោបាយសង្គមមិនត្រឹមតែពាំនាំមកឱកាស​ដើម្បីរួចផុតពីភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ចសម្រាប់គ្រួសារខ្ញុំប៉ុននោះទេ ថែមទាំងសម្រាប់ក្រុមគ្រួសារ ខ្មែរ ផ្សេងៗ នៅក្នុងភូមិនេះទៀតផង។ ទទួលបានប្រភពទុននេះ មាមីងបងប្អូនមិនបាច់ខ្ចីប្រាក់ពីខាងក្រៅនឹង​ប្រាក់ការខ្ពស់​ឡើយ"។

លោក យឿង ក្វឹកខាយ អនុប្រធានការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គម បាកលៀវ ខេត្ត កាម៉ៅ ឲ្យដឹងថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងហើយ ការឧបត្ថម្ភប្រជាជន ជាពិសេស ក្រុមគ្រួសារជនជាតិ ខ្មែរ ទទួលបានប្រាក់កម្ចីអនុគ្រោះត្រូវបានអង្គភាពធ្វើទាន់ពេលវេលា។ រាល់កម្មវិធីខ្ចីទុនទាំងអស់ត្រូវបានប្រគល់សិទ្ធិ​ឲ្យអង្គការសមាគម អង្គការមហាជន និងក្រុមសន្សំសំចៃ។ បច្ចុប្បន្ននេះ ការិយាល័យប្រតិបត្តិការធនាគារគោល​នយោបាយសង្គម បាកលៀវ កំពុងគ្រប់គ្រងជាង ១ ម៉ឺនក្រុមគ្រួសារ ក្នុងនោះមានគ្រួសារ ខ្មែរ ជាង ៣.០០០ ក្រុមគ្រួសារ។

វាយតម្លៃអំពីប្រសិទ្ធភាពផ្តើមពីប្រភពទុនកម្ចីអនុគ្រោះគោលនយោបាយសង្គមក្នុងតំបន់បងប្អូនជនជាតិ ខ្មែរ ក្នុងភូមិសាស្រ្ត លោក យឿង ក្វឹកខាយ មានប្រសាសន៍ថា៖ "ប្រភពទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គមបានបង្ហាញលទ្ធផលយ៉ាងវិជ្ជមាន រួមចំណែកដល់ការសម្រេចគោលដៅសេដ្ឋកិច្ចនិងសង្គម។ ជាពិសេស ប្រភពទុនកម្ចីអនុគ្រោះបានជួយប្រជាជននិយាយរួម បងប្អូនជនជាតិ ខ្មែរ និយាយដោយឡែកមានគ្រប់លក្ខខណ្ឌសម្រាប់ធ្វើអាជីវកម្ម។ ដោយទទួលបានប្រភពទុនអនុគ្រោះ ក្រុមគ្រួសារជាច្រើន​មាន​ថវិកា​វិនិយោគ​ទិញពូជ​ដំណាំ សត្វចិញ្ចឹម ព្រម​ទាំង​ឧបករណ៍ និង​សម្ភារៈ​សម្រាប់​ផលិតកម្ម"។

* ការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព

នៅ ហ៊ឹងហូយ ជាឃុំមានប្រជាជន ខ្មែរ ច្រើនជាងគេក្នុងខេត្ត កាម៉ៅ លោក ង្វៀន ហ្វាងអែម អនុប្រធានគណៈ​កម្មាធិការប្រជាជនឃុំបានចែករំលែកថា ដើម្បីជួយមាមីងបងប្អូនជនជាតិ ខ្មែរ មានលក្ខខណ្ឌអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំបានចង្អុលណែនាំអង្គការមហាជននយោបាយ និង​សង្គមរបស់ឃុំរៀបចំផែនការ និងដំណើរការប្រភពទុនអនុគ្រោះចំពោះក្រុមគ្រួសារណាស្ថិតក្នុងក្របខ័ណ្ឌបាន​ទទួលដើម្បីបំពេញឲ្យបានល្អការងារកាត់បន្ថយភាពក្រីក្រ។ បើ​កាល​ពី​មុន ហ៊ឹងហូយ មាន​អត្រា​ក្រុមគ្រួសារ​ក្រីក្រ​ខ្ពស់​គួរ​សម ឥឡូវ​នេះ​បាន​ថយ​ចុះ​មកនៅ​ត្រឹម​តែ ១% ប៉ុននោះ។ មានក្រុមគ្រួសារជាច្រើនបានឈានឡើងដល់កម្រិតជីវភាពមធ្យម ឬល្អបង្គួរហើយ។ មានក្រុមគ្រួសារជាច្រើនមានប្រាក់ចំណូលរាប់ពាន់លានដុងរៀងរាល់ឆ្នាំ។

tin-dung-3.jpg
ផ្តើមពីប្រភពទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារ ខ្មែរ ជាច្រើននៅសង្កាត់ ហៀបថាញ់ ខេត្ត កាម៉ៅ មានលក្ខខណ្ឌវិនិយោគលើការអភិវឌ្ឍគំរូដាំដំណាំហូបផ្លែ បង្កើនប្រាក់ចំណូល។ រូបថត៖ ទន់គៀត

លោក លឿង វ៉ាន់ផ អនុប្រធានមន្ទីរជនជាតិ និងសាសនាខេត្ត កាម៉ៅ មានប្រសាសន៍ ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លង​ហើយ ដោយមានកម្មវិធីសុខុមាលភាពសង្គម ប្រភពទុនឥណទាន​គោលនយោបាយពីធនាគារគោល​នយោបាយសង្គមបានក្លាយជាពំនឹងសំខាន់ក្នុងការជួយក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ក្រីក្រ ជា​ពិសេសក្រុមគ្រួសារក្នុងតំបន់លំបាកលំបិន និងតំបន់បងប្អូនជនជាតិឱ្យមានលក្ខខណ្ឌសម្រាប់ផលិតកម្ម ធ្វើ​អាជីវកម្ម អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់ជីវភាព និងរួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាពពីមួយជំហាន​ទៅមួយជំហាន។

បច្ចុប្បន្ន ក្រុមគ្រួសារក្រីក្រក្នុងតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ បានថយចុះមកជិត ២,៣% នៃចំនួនក្រុមគ្រួសារ ខ្មែរ សរុបក្នុងខេត្ត។ ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រភពទុនឥណទានអនុគ្រោះពីក្រុមគ្រួសារ ខ្មែរ ក្រីក្រនៅ កាម៉ៅ ជាសក្ខីកម្មស្តែងឲ្យឃើញពីតួនាទីសំខាន់នៃឥណទានគោលនយោបាយក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចនិងសង្គម។ ក្នុងអំឡុងឆ្នាំ ២០២៦ - ២០៣០ ខេត្ត កាម៉ៅ ខិតខំកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រក្នុង​តំបន់​បងប្អូនជនជាតិ ខ្មែរ ឱ្យចុះក្រោម ១% ហើយតំបន់បងប្អូនជនជាតិលែងជាភូមិសាស្រ្តស្ថិតក្នុងស្ថានភាព​លំបាកខ្លាំងទៀត។

ដើម្បីសម្រេចបានគោលដៅនេះ មន្ទីរជនជាតិ និងសាសនានឹងបន្តធ្វើសេនាធិការគណៈកម្មាធិការប្រជាជនខេត្ត កាម៉ៅ ចង្អុលណែនាំ ដំណើរការអនុវត្តរាល់យន្តការគោលនយោបាយស្របតាមបទប្បញ្ញត្តិ និងឯកសារណែនាំ ចង្អុលណែនាំរបស់នាយករដ្ឋមន្ត្រី ក្រសួង ស្ថាប័ន គណៈកម្មការ ផ្នែក ស្ថាប័នមជ្ឈិមអនុវត្តកម្មវិធីគោលដៅជាតិ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតំបន់បងប្អូនជនជាតិនៅក្នុងខេត្ត។

ស្របពេលនោះ មន្ទីរសហការជាមួយនឹងគ្រប់លំដាប់ថ្នាក់ ផ្នែកដើម្បីជំរុញការឃោសនា លើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់កម្មាភិបាល បក្ខជន បងប្អូនជនជាតិ ខ្មែរ អំពីគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការងារកាត់បន្ថយភាពក្រីក្រ ការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍផ្នែកអប់រំ បង្កើន​ចំណេះ​ដឹង កម្លាំងពលំពលករ​មាំមួន ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ការងារធ្វើ និង​ការ​ងាររកស៊ីចិញ្ចឹម​ជីវិតសម្រាប់អ្នក​ក្រីក្រ​ក្នុង​តំបន់​បងប្អូនជនជាតិ ​ខ្មែរ។

ជាពិសេស មន្ទីរសហការជាមួយធនាគារគោលនយោបាយសង្គមអនុវត្តមានប្រសិទ្ធភាពនូវសារាចរលេខ 39-CT/TW ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ របស់គណៈលេខាស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាព​ឥណទានគោលនយោបាយក្នុងដំណាក់កាលថ្មី។ តាមរយៈនោះ អង្គភាពទាំងឡាយបន្តពិនិត្យ និងពិនិត្យសម្រេច​សេចក្តីក្រុមគ្រួសារណាដែលមានគ្រប់លក្ខខណ្ឌទទួលបានប្រាក់កម្ចីតាមអនុក្រឹត្យលេខ 28/2022/NĐ-CP របស់រដ្ឋាភិបាល ទូទាត់ទាន់ពេលវេលារាល់ប្រភពទុនដើម្បីវិនិយោគក្នុងអភិវឌ្ឍន៍ផលិតកម្ម។

ប្រភពទុនឥណទានអនុគ្រោះពីធនាគារគោលនយោបាយសង្គមដើរតួនាទីយ៉ាងសំខាន់ រួមចំណែកជួយអ្នកក្រីក្រ និងមុខសញ្ញាគោលនយោបាយទាំងឡាយមានដើមទុនសម្រាប់ប្រកបរបររកស៊ី មានការងារធ្វើ ឈានឡើងផុតពី​ភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ៕

អត្ថបទ៖ ទន់គៀត
ប្រែសម្រួលដោយ៖ សិរីសួស្តី

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ការប្រែប្រួលតំបន់បងប្អូនជនជាតិនៅខេត្ត តីនិញ

ការប្រែប្រួលតំបន់បងប្អូនជនជាតិនៅខេត្ត តីនិញ

ខេត្ត តីនិញ មាន ១៧ ជនជាតិ ដោយមានប្រជាជនចំនួន ៣៥.៥៨៩ នាក់ (ស្មើនឹង ១,១២% ចំនួនប្រជាជន)។ អាស្រ័យដោយមានកម្មវិធីគោលដៅជាតិ ជីវភាពតំបន់បងប្អូនជនជាតិនៅទីនេះកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

សាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ អៀរ៉ូក ស្ថិតនៅឃុំ អៀរ៉ូក ខេត្ត ដាក់ឡាក់ បានវិនិយោគសាងសង់យ៉ាងធំទូលាយ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧។

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិយាកាសសប្បាយរីករាយអំណរបុណ្យសែនដូនតាឆ្នាំ ២០២៦ ទិដ្ឋភាពភូមិស្រុកតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង កំពុងមានការប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា។

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ដើម្បីបងប្អូនជនជាតិ ចាម ឥស្លាម ងាយយល់និងអនុវត្តតាមច្បាប់ គណៈកម្មការព្រះវិហារ ឥស្លាម នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ បញ្ចូលហេតុការណ៍ក្នុងជីវភាពប្រចាំថ្ងៃធម្មតាទៅក្នុងពេលប្រជុំជីវភាពសាសនាម្តងៗ។ ឆ្លងតាមរយៈវិធីសាស្ត្រសំណេះសំណាលដ៏ជិតស្និទ្ធ មាមីងបងប្អូនចេះសម្គាល់ដឹងល្បិចឆបោកនិងបង្ការចៀសវាងប្រព្រឹត្តខុសច្បាប់។

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ កងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយ​បណ្តាអង្គភាព និងអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងគោលបំណងគិតគូរជីវភាពខាងសម្ភារ ស្មារតីជូន​ដល់ប​ងប្អូនជនជាតិ ខ្មែរ និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

នៅព្រឹកថ្ងៃទី ៧ ខែ តុលា ក្រុមការងារគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឡឹមដុង ដឹកនាំដោយអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដាំង ហុងស៊ី បានអញ្ជើញមកសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាឆ្នាំ ២០២៦ នៅទីស្នាក់ការក្រុមប្រឹក្សាសមណស័ក្ដិ អ្នកមុខអ្នកការព្រហ្មញ្ញសាសនាខេត្ត។

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

ខេត្ត យ៉ាឡាយ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលវិជ្ជាជីវៈតាមលទ្ធភាពមានស្រាប់ងាកទៅបណ្តុះបណ្តាលតាម តម្រូវការរបស់សហគ្រាស និងទីផ្សារពលកម្ម ផ្សារភ្ជាប់នឹងលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិតផ្ទាល់កន្លែង។ ខេត្តប្រឹងប្រែង ដល់ចុងឆ្នាំ ២០២៦ មានពលករជនជាតិភាគតិចប្រហែល ២.០០០ នាក់ ក្រោយពេលរៀនវិជ្ជាជីវៈមានការងារធ្វើ ឬបង្កើតការងារធ្វើដោយខ្លួនឯង។

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ៦ ខែ តុលា ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ ២០២៦ ដំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង កឹនធើ បានរៀបចំបណ្តាក្រុមការងារអញ្ជើញសួរសុខទុក្ខ អបអរសាទរបងប្អូនជនជាតិ ខ្មែរ នៅឃុំ មីទូ និង ឃុំ មីហឿង។

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

មិនបានចាប់ផ្តើមចេញពីបរិស្ថានបណ្តុះបណ្តាលក្បាច់គុនអាជីពនោះទេ ប៉ុន្តែ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានបញ្ជាក់សមត្ថភាពខ្លួនតាមរយៈការជក់ចិត្តដិតអារម្មណ៍និងការខិតខំព្យាយាមពីមួយជំហានទៅមួយជំហាន។

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

កាលពីថ្ងៃទី ៥ ខែ តុលា នៅខេត្ត ភូ ថ សាខា ១ - សាលាយុវសិស្សទ័ពភូមិភាគខាងជើងរៀបចំកិច្ចប្រជុំបញ្ជ្រាប ភារកិច្ចនិងបំផុសការប្រឡងប្រណាំងឆ្នាំសិក្សា ២០២៦ - ២០២៧ ជ្រើសរើសសិស្សសាលាចំនួន ១៦០ នាក់ ថ្នាក់ទី ៦ និងទី ១០ ជាកូនក្មួយបងប្អូនជនជាតិភាគតិចមកពីភូមិភាគខាងជើងចំនួន ៧ ខេត្ត ក្រុង។

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ចា ឡ (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវតាមរដូវកាល ធានាប្រភពស្បៀងអាហារនៅផ្ទាល់កន្លែងហើយកាន់តែផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលថែមទៀត៕

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ដោយមានជនជាតិ ខ្មែរ ប្រហែល ៤០០.០០០ នាក់ ស្មើនឹងប្រហែល ៨% នៃចំនួនប្រជាជនទូទាំងខេត្ត អានយ៉ាង កំណត់យកការគិតគូរជីវភាពរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជាភារកិច្ចសំខាន់ៗ ក្នុងការងារជនជាតិ។

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ទីក្រុង កឹនធើ មានជនជាតិភាគតិចចំនួន ២៨ ជនជាតិដោយមានមនុស្សចំនួន ៦៦៨.៨១២ នាក់ ស្មើនឹងចំនួន ១៧,៣៧% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ប្រឈមមុខនឹងស្ថានភាពអភិវឌ្ឍថ្មី បរិវត្តកម្មឌីជីថលកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីភូមិសាស្ត្ររំដោះសក្តានុពល បង្រួញគម្លាតអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិភាគតិច។

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ច្បាមជាប់ជាមួយភូមិសាស្ត្រយ៉ាងម៉ឺងម៉ាត់ ប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញទំនៀមទម្លាប់ចាស់គំរឹលហួសសម័យចោលជាវិធីសាស្ត្រដែលអាជ្ញាធរនិងកងកម្លាំងនគរបាលខេត្ត ក្វាងង៉ាយ កំពុងលុបចោលកង្វល់ "កាន់របស់ថ្នាំពុល" (របស់ពុល) នៅតំបន់បងប្អូនជនជាតិភាគតិច។

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

ខេត្ត តីនិញ គឺជាភូមិសាស្ត្រមានទីតាំងជាយុទ្ធសាស្ត្រដ៏សំខាន់អំពីការពារជាតិ សន្តិសុខ ដោយមានសហគមន៍ប្រជាជនរស់នៅចម្រុះជាច្រើនអំពីជនជាតិ សាសនា។ ដោយមានគោលនយោបាយជាក់ស្តែង ស៊ីសង្វាក់គ្នា ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងកសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ទីក្រុង កឹនធើ គឺជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក អប់រំ សុខាភិបាលរបស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌ចម្រុះនៃជនជាតិជាបងប្អូនជាច្រើន។ ទីក្រុង កឹនធើ បានអនុវត្តបណ្តាគោលនយោបាយព្រមៗ គ្នាម៉ឺងម៉ាត់ក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

អំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត ឡាវកាយ បានមានជំហានផ្លាស់ប្តូរអំពីសេដ្ឋកិច្ច - សង្គម។ ក៏ប៉ុន្តែ ស្ថានភាពរៀបអាពាហ៍ពិពាហ៍អនីតិភាពនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅតែប្រព្រឹត្តឡើងស្មុគស្មាញបង្កផលប៉ះពាល់ដល់គុណភាពប្រជាសាស្រ្ត ប្រភពធនធានមនុស្ស សមភាពយេនឌ័រ។

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បញ្ចប់ការសិក្សាសាកលវិទ្យាល័យជំនាញខាងផ្នែកគណនេយ្យតែជ្រើសផ្សារភ្ជាប់ជាមួយនឹងវិស័យបណ្តុះជាលិការុក្ខជាតិ បង ឡា មិញភុក ជនជាតិ យ៉ាវ នៅភូមិ ហ្កចែ ឃុំ ញឺឃេ ខេត្ត ត្វៀនក្វាង បានបង្កើតសិប្បកម្មបណ្តុះជាលិកាផ្ទាល់ខ្លួន​ពីមួយជំហាន​ទៅមួយជំហាន។ ដំណើរផ្លាស់ប្តូរមុខរបររបស់បងគឺជារឿងរ៉ាវអំពីភាពអត់ធ្មត់ ហ៊ានល្បងកម្លាំង​ជាមួយវិស័យថ្មី រួមចំណែកយ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ពូជដំណាំដែលមានគុណភាពសម្រាប់មូលដ្ឋាន។

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

ដូចរាល់ភូមិសាស្ត្រតំបន់ភ្នំដទៃទៀតនៅ ឡាយចូវ កងជួរប្រធានភូមិ អ្នកមានប្រជាប្រិយភាពគឺជាទីបង្អែកភ្ជាប់យ៉ាងរឹងមាំ ជាស្ពានមេត្រីរវាងគោលគំនិតបក្សនឹងទឹកចិត្តប្រជាជនតែម្តង។

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

ចំណុចប្រជានិវេសន៍ជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ ឃុំ ក្វាងទ្រឹក ខេត្ត ឡឹមដុង មិនត្រឹមតែជួយប្រជាជនតាំងទីលំនៅស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាសន្តិសុខតំបន់ព្រំដែនរឹងមាំទៀតផង។

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ផ្តើមពីគោលនយោបាយឧបត្ថម្ភជាក់ស្តែង បរិស្ថានអន្តេវាសិកប្រកបដោយសុវត្ថិភាពរហូតដល់ធ្វើនវានុវត្តន៍​វិធីសាស្ត្របង្រៀននិងសិក្សារៀនសូត្រ បរិវត្តកម្មឌីជីថល ប្រើបញ្ញាសិប្បនិម្មិត និងបង្កើនការណែនាំអាជីព អប់រំតំបន់​បងប្អូនជនជាតិភាគតិចនៅខេត្ត វិញឡុង កំពុងមានការប្រែប្រួលយ៉ាងជាក់ច្បាស់។

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។