ភូមិ ពូដឿ ឃុំ ក្វាងចៀវ រស់នៅភាគច្រើនជាបងប្អូនជនជាតិ ម៉ុង ជីវភាពនៅលំបាកលំបិនច្រើន។ ប៉ុស្តិ៍ការពារព្រំដែន ក្វាងចៀវ បានសហការជាមួយមូលដ្ឋានកសាងផ្លូវបេតុងប្រវែងជាង ២០០ ម៉ែត្របើកផ្លូវឡើងទៅកាន់ភូមិ ពូដឿ ស្របពេលនោះដែរជួយប្រជាជនជួសជុលផ្ទះសម្បែង អភិវឌ្ឍការចិញ្ចឹមសត្វ បើកថ្នាក់បង្រៀនលុបបំបាត់អនក្ខរកម្ម រួមចំណែកធ្វើឲ្យផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើរបស់ប្រជាជន។

នៅភូមិ ចៀងកាំ ឃុំ ហៀនកៀត ប៉ុស្តិ៍ការពារព្រំដែន ហៀនកៀត ជួយអាជ្ញាធរមូលដ្ឋានជួសជុលអគារវប្បធម៌ ដាំផ្កាអមតាមដងផ្លូវ កសាងបណ្តា "សួនបន្លែលក្ខណៈក្រុមគ្រួសារ" ដំឡើងស៊ីតែនទឹកស្អាតចំនួន ២៥ គ្រឿងជូនបណ្តាក្រុមគ្រួសារក្រីក្រ។


លោកវរសេនីយ៍ទោ ឡេ ហុងថាំង ប្រធានប៉ុស្តិ៍ការពារព្រំដែន ហៀនកៀត ឱ្យដឹងថា កម្មាភិបាល យុទ្ធជនបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានជ្រើសយកក្រុមគ្រួសារមួយចំនួនដើម្បីអនុវត្តមុន បន្ទាប់ពីនោះពង្រីកទូលំទូលាយ ជួយប្រជាជនលើកកម្ពស់គុណភាពនៃការរស់នៅ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រពីមួយជំហានទៅមួយជំហាន។ ក្រោយរយៈពេលប្រហែលមួយឆ្នាំដាក់ដំណើរការ បញ្ជាការដ្ឋានយោធាខេត្ត ថាញ់ហ្វា កសាងគំរូ "ភូមិគំរូភ្លឺថ្លាតំបន់ជាយដែន" បានចំនួន ១១ នៅភូមិសាស្រ្តព្រំដែនហើយ៕
អត្ថបទ៖ ង្វៀនណាម
រូបថត៖ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ អៀងថាន់