


នៅកណ្តាលភ្លើងផ្សែងសង្រ្គាម ឬអំឡុងថ្ងៃខែសន្តិភាព ទោះជាស្ថិត ក្នុងកាលៈទេសៈណាក៏ដោយ កងកម្លាំងនគរបាលប្រជាជនតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការលះបង់ដើម្បីគោលដៅការពារបក្ស រដ្ឋ ការពាររបបសង្គមនិយម ការពារជីវភាពសុខក្សេមក្សាន្ត សុភមង្គលរបស់ប្រជាជន។




ដោយមានទិសស្លោកជិតស្និទ្ធនឹងប្រជាជន នៅជាប់នឹងប្រជាជន ពឹងផ្អែកលើប្រជាជន យុទ្ធជននគរបាលម្នាក់ៗ កាន់តែជិតស្និទ្ធ ផ្សារភ្ជាប់ស្អិតល្មួត ត្រៀមលក្ខណៈចែករំលែកសុខទុក្ខជាមួយប្រជាជនជាស្រេច បានប្រជាជនគោរព ប្រជាជនស្រឡាញ់ ប្រជាជនជឿទុកចិត្ត។


រូបភាពយុទ្ធជននគរបាលមានសមត្ថភាព មានលក្ខណៈមនុស្សសាស្រ្ត ភ្លេចគិតដល់ខ្លួនដើម្បីប្រទេសជាតិ - ដើម្បីបម្រើប្រជាជន បានក្លាយជានិមិត្តរូបនៃភាពល្អប្រពៃ លក្ខណៈមនុស្សសាស្រ្តដ៏ជ្រាលជ្រៅនៃសេចក្តីជឿ ទុកចិត្ត ភាពសាយភាយក្នុងសង្គមទាំងមូលនិងបានចារឹកក្នុងដួងចិត្តប្រជាជន៕
អត្ថបទ៖ កាសែតព័ត៌មាននិងជនជាតិ
រូបភាព៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
បញ្ចូលទិន្នន័យ៖ យ័ញលើយ