ដំណឹងនិងរូបថត៖ យ័នទន់
ប្រែសម្រួល៖ អៀងថាន់
ក្នុងដំណើរអញ្ជើញចូលរួមមហាសន្និបាតអាយប៉ា លើកទី ៤៦ (AIPA-46) នាព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥ នៅរដ្ឋធានី គូឡាឡាំពួរ (ប្រទេស ម៉ាឡេស៊ី) ប្រធានរដ្ឋសភា ត្រឹន ថាញ់ុម៉ឹន អញ្ជើញជួបពិភាក្សាការងារជាមួយនឹងប្រធានរដ្ឋសភា កម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។
ដំណឹងនិងរូបថត៖ យ័នទន់
ប្រែសម្រួល៖ អៀងថាន់
កណ្តាលលម្ហសមុទ្រនៅចុងប៉ូចភាគឦសានមាតុភូមិកោះ ត្រឹន (តំបន់ពិសេស កូតូ ក្វាងនិញ) មានប្រជាជនរស់នៅត្រឹមតែ ១២ ក្រុមគ្រួសារប៉ុននោះ ប៉ុន្តែសំឡេងស្គរសាលារៀននៅតែលាន់ឮឡើងជាទៀងទាត់ ពាំនាំយកនូវបំណងប្រាថ្នាសាបព្រោះអក្សរយ៉ាងប្ដូរផ្ដាច់សាបព្រោះជំនឿចិត្តនៅជួរមុខដែលជាទីតែងរងនូវកម្លាំងរលកកម្លាំងខ្យល់បោកបក់ឥតស្រាក។
យោងតាមនាយកដ្ឋានគ្រប់គ្រងទំនប់និងបង្ការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ក្រសួងកសិកម្ម និងបរិស្ថាន និងអ្នកយកព័ត៌មានទីភ្នាក់ងារព័ត៌មានវៀតណាមនៅតាមមូលដ្ឋាន គិតត្រឹមម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃទី ៣០ ខែ តុលា មានឃុំ សង្កាត់ប្រហែល ៩០ ត្រូវជន់លិច កើនឡើងចំនួន ៩ ឃុំបើប្រៀបធៀបទៅនឹងរសៀលថ្ងៃទី ២៩ ខែ តុលា។
ប្រឈមមុខនឹងការវិវត្តដ៏ស្មុគស្មាញនៃភ្លៀងទឹកជំនន់ នៅយប់នៃថ្ងៃទី ២៧ ខែ តុលា គណៈកម្មាធិការប្រជាជនសង្កាត់ ប៊ិញធន់ ខេត្ត ឡឹមដុង បានចល័តកងកម្លាំងជាអតិបរមា ប្រញាប់ជម្លៀសប្រជាជននៅតំបន់ដ៏សំខាន់ ជាប់មាត់ទន្លេ តំបន់ទាបទំនាប មានហានិភ័យបាក់រលេះដីទៅកាន់កន្លែងសុវត្ថិភាព។
បណ្តាគ្រឹះស្ថានសាសនា ជំនឿនៅទីក្រុង ហូជីមិញ បាននិងកំពុងក្លាយជា “ចំណុចលេចធ្លោ” ក្នុងការសាយភាយបណ្តាតម្លៃសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់ ហូជីមិញ រួមចំណែករិតបន្តឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។
បងប្អូនជនជាតិ ខ្មែរ នៅ កាម៉ៅ មានប្រជាជនជាង ៣២.០០០ ក្រុមគ្រួសារ ជិត ១៤០.០០០ នាក់ អត្រាជិត ៦,៥% នៃចំនួនប្រជាជន។ ប៉ុន្មានឆ្នាំកន្លងហើយ ដោយមានការយកចិត្តទុកដាក់ គិតគូររបស់បក្ស រដ្ឋ និងការប្រឹងប្រែងឈោងឈានឡើង ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ។ ជាពិសេស ការឧបត្ថម្ភក្នុងការរកស៊ីចិញ្ចឹមជីវិតតាមរយៈប្រភពទុនឥណទានគោលនយោបាយបានផ្តល់ឱកាសឱ្យគ្រួសារ ខ្មែរ ជាច្រើនរួចផុតពីភាពក្រីក្រ។
ដោយមានផ្ទៃដីសរុបជិត ២៦០.០០០ ម៉ែត្រការ៉េ ការតាំងពិព័រណ៍ "៨០ ឆ្នាំដំណើរការ ឯករាជ្យ - សេរីភាព - សុភមង្គល" ជាការតាំងពិព័រណ៍មានទ្រង់ទ្រាយធំបំផុតតាំងពីមុនមក។
ក្រុមគ្រួសារជាច្រើននៅខេត្ត ក្វាងង៉ាយ បានមោះមុតផ្លាស់ប្តូរដំណាំនៅលើដីកូនភ្នំមានទិន្នផលទាបងាកទៅដាំដំណាំហូបផ្លែវិញ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
មហាសន្និបាតតំណាងបក្ខភាគទីក្រុង ហូ ជីមិញ លើកទី ១ អាណត្តិ ២០២៥ - ២០៣០ មានសញ្ញាណពិសេសនៅពេលទីក្រុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីក្រោយពេលរួមបញ្ចូលគ្នាជាមួយ ប៊ិញយឿង និង បារៀ - វុងតាវ។ ដោយមានចក្ខុវិស័យជាយុទ្ធសាស្ត្រ ទីក្រុង ហូ ជីមិញ ដាក់គោលដៅក្លាយជាទីក្រុងមេហ្គាអន្តរជាតិ មជ្ឈមណ្ឌលផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋឈានមុខគេក្នុងតំបន់ សក្តិសមជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ - បច្ចេកវិទ្យារបស់ប្រទេសទាំងមូលនិងឆ្ពោះទៅរកក្រុមទីក្រុងទាំង ១០០ គួរឲ្យចង់រស់នៅបំផុតក្នុងពិភពលោក។
យោងតាមបេសកជនពិសេសទីភ្នាក់ងារព័ត៌មានវៀតណាម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ៩ ខែ តុលា នៅទីក្រុង ព្យុងយ៉ាង ក្រោយពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងមហោឡារិកភ្លាម លោកអគ្គលេខាបក្ស តូឡឹម បានមានកិច្ចជួបពិភាក្សាជាមួយលោកអគ្គលេខាបក្ស ប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ កូរ៉េខាងជើង គីម ជុងអ៊ុន នៅទីស្នាក់ការមជ្ឈិមបក្សពលករ កូរ៉េខាងជើង៕
នៅទីក្រុង ហូ ជីមិញ សហករណ៍ជាច្រើនកំពុងជំរុញយ៉ាងខ្លាំងក្លាគំរូចងសម្ព័ន្ធកសិករនិងសហគ្រាស បង្កើតខ្សែចង្វាក់តម្លៃកសិផលបិទជិត លើកកម្ពស់គុណភាព ការនាំចេញស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
យោងតាមបេសកជននៃទីភ្នាក់ងារព័ត៌មាន វៀតណាម នាព្រឹកថ្ងៃទី ៩ ខែ តុលា នៅអគារកីឡដ្ឋាន ប៊ិញញឿង ពិធីទទួលស្វាគមន៍លោកអគ្គលេខាបក្ស តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង ត្រូវបានប្រព្រឹត្តឡើងយ៉ាងឱឡារិក។
នាព្រឹកថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញចង្អុលបង្ហាញណែនាំការងារប្រតិបត្តិការជួយសង្គ្រោះ សង្គ្រោះជនរងគ្រោះនិងដោះស្រាយផលវិបាកទឹកជំនន់បណ្តាលឱ្យជន់លិចលើទ្រង់ទ្រាយធំនៅខេត្ត ថៃង្វៀន៕
នៅក្នុងការតាំងពិព័រណ៍ "៨០ ឆ្នាំដំណើរការឯករាជ្យ - សេរីភាព - សុភមង្គល" គ្រឹះស្ថានបោះពុម្ពផ្សាយអប់រំ វៀតណាម រួមជាមួយនឹងក្រសួងអប់រំ និងបណ្តុះបណ្តាលនាយកដ្ឋានបោះពុម្ពផ្សាយ បោះពុម្ព និងចេញផ្សាយ បង្កើតលម្ហដាក់តាំងបង្ហាញដ៏មានអត្ថន័យដោយមានផលិតផលបោះពុម្ពគំរូជាច្រើន។
ត្រូវបានប្រសិទ្ធនាមថាជា “ក្បាលម៉ាស៊ីនសេដ្ឋកិច្ច” ទូទាំងប្រទេស ទីក្រុង ហូ ជីមិញ មិនត្រឹមតែចូលរួមប្រហែល ២៣% GDP និង ៣០% ចំណូលថវិកាជាតិប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ - បច្ចេកវិទ្យាដ៏ធំបំផុតនៅ វៀតណាម ទៀតផង។ ក៏ប៉ុន្តែ ដើម្បីឈោងឈានឡើងស្មើទ្រង់ទ្រាយបណ្តាទីក្រុងដ៏ធំសម្បើមក្នុងតំបន់ ទីក្រុងត្រូវការដំណោះស្រាយបុកទម្លុះទាំងឡាយមានលក្ខណៈ "គន្លឹះ" ក្នុងអភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្សនិងការអភិវឌ្ឍប្រកបដោយចីរភាព។
ឆ្ពោះទៅកាន់គម្រប់ខួបអនុស្សាវរីយ៍ ៨០ ឆ្នាំ នៃទិវាប្រពៃណីយោធភូមិភាគ ៧ (ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៥ - ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥) ប៉ុន្មានថ្ងៃកន្លងទៅ ក្នុងល័ក្ខខ័ណ្ឌអាកាសធាតុក្តៅ និងភ្លៀង កម្មាភិបាល យុទ្ធជន កងវរសេនាតូចនៃទ័ពពិសេស ៦០ សេនាធិការដ្ឋានយោធភូមិភាគ ៧ នៅតែសង្វាតព្យាយាមហ្វឹកហាត់ សម្រេចនូវបណ្តាខ្លឹមសារ គម្រោងកម្មវិធីតាមផែនការដាក់ចេញ។
ឥទ្ធិពលត្រាច់ចរនៃព្យុះ ម៉ាតម៉ូ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅ ហាណូយ ចាប់ពីយប់មិញ ដល់ព្រឹកថ្ងៃទី៧ ខែតុលា តាមដងវិថីជាច្រើនល្ហល្ហាច 'សមុទ្រទឹក' ស្ទះចរាចរណ៍ ហើយជីវភាពរស់នៅរបស់ប្រជាជនក្រឡាប់ចាក់ដោយសារទឹកជនលិច។
ពិធីរំលឹកអនុស្សាវរីយ៍ ព្យុហយាត្រាយោធា ដង្ហែក្បួន ៨០ ឆ្នាំបដិវត្តន៍ខែ សីហា ជោគជ័យ និងបុណ្យឯករាជជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៥) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅ ហាណូយ។
នាព្រឹកថ្ងៃទី ២ ខែ កញ្ញា ពិធីដង្ហែក្បួនព្យុហយាត្រាយោធារំលឹកខួបអនុស្សាវរីយ៍ ៨០ ឆ្នាំបដិវត្តន៍ខែ សីហា ជោគជ័យ (ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៥) និងបុណ្យឯករាជជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៥) បានប្រព្រឹត្តឡើងនៅទីលាន បាឌិញ។
កម្មវិធីនិងចលនាប្រឡងប្រណាំង "ប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមក្នុងឆ្នាំ ២០២៥" បានសម្រេចជាស្ថាពរ។ នេះជារបត់ប្រវត្តិសាស្ត្រ អព្ភូតហេតុយ៉ាងអស្ចារ្យ វៀតណាម ក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។
ប៉ែតសិបឆ្នាំបានកន្លងផុតទៅគិតតាំងពីសរទរដូវប្រវត្តិសាស្រ្តឆ្នាំ ១៩៤៥ នៅលើដែនដី តឹនត្រាវ (ខេត្ត ត្វៀនក្វាង) នៅតែរក្សាទុកនាមដ្ឋានទាំងឡាយដិតដាមដោយស្លាកស្នាមប្រវត្តិសាស្ត្របដិវត្តន៍ជាកម្លាំងជំរុញដើម្បីប្រជាជនសាមគ្គី រួមចិត្តគំនិតគ្នាកសាងស្រុកកំណើត។
ខ្យល់ព្យុះលេខ ១០ ត្រូវបានគេចាត់ទុកថាមិនធម្មតា និងកាចសាហាវ ដែលបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរគ្រប់ទីកន្លែងដែលវាឆ្លងកាត់។ ជាពិសេស ការគោចររបស់ព្យុះនេះ បានបន្តបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅតាមតំបន់ជាច្រើន នៅតំបន់ភាគខាងជើង និងភាគកណ្តាលខាងជើង។
ទោះបីភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង ហាណូយ បានស្រាកតាំងពីយប់ថ្ងៃទី ៣០ ខែកញ្ញា ប៉ុន្តែទល់ថ្ងៃត្រង់ ថ្ងៃទី ១ ខែតុលា ខ្សែផ្លូវជាច្រើននៅតែត្រូវបានជន់លិចយ៉ាងខ្លាំង។ ជាពិសេស ដងវិថី វ៉ ជីកុង ច្រកផ្លូវចូលទៅកណ្តាលក្រុង នៅតែស្ថិតក្នុងស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរបណ្តាលកកស្ទះចរាចរណ៍។
ដើម្បីជួយឱ្យយុវវ័យជំនាន់ក្រោយបានដឹងអំពីដំណើរនៃការកាប់ឆ្ការដីបង្កើតភូមិ និងផលិតកម្មកសិកម្ម លោក កៅ តឹនហៀវ នៅខេត្ត ដុងថាប បានរក្សាទុកនូវឧបករណ៍ផលិតកម្មកសិកម្មដ៏ល្អឯករាប់រយគ្រឿង។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ខេត្ត ដាក់ឡាក់ ដល់ថ្ងៃទី២១ ខែសីហា ទូទាំងខេត្តមានករណីកើតជំងឺគ្រុនឈាមជាង ១៦០០ ករណី ប្រមូលផ្តុំច្រើននៅ បួនម៉ាធួត ក្រុងប៉ាក់ គឺ មហ្ការ៍ បួនដូន ទុយអានទុយហ្វា។ល។
គោលការណ៍សាងសង់សាលារៀនចំនួន ២៤៨ ខ្នងនៅតាមឃុំតំបន់ព្រំដែនមិនត្រឹមតែជាការជួយឧបត្ថម្ភអំពីមូលដ្ឋានសម្ភារៈប៉ុននោះទេ ថែមទាំងជាពាក្យសន្យាយ៉ាងខ្លាំងក្លារបស់បក្សនិងរដ្ឋចំពោះបុព្វហេតុអប់រំតំបន់ភ្នំទៀតផង។
ក្នុងប៉ុន្មានថ្ងៃចុងខែកញ្ញា សហគមន៍ជនជាតិ ខ្មែរ នៅទីក្រុង ហូជីមិញ បានសម្របខ្លួនទៅក្នុងបរិយាកាសដ៏កក់ក្ដៅនៃពិធីបុណ្យ សែនដូនតា ២០២៥។ បុណ្យសែនដូនតា គឺជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតប្រចាំឆ្នាំ មិនត្រឹមតែបង្ហាញពីការគោរពដល់បុព្វបុរសប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់អ្នកដែលនៅឆ្ងាយផ្ទះអញ្ជើញមកកាន់វត្តអារាមដើម្បីរិតបន្តឹងសាមគ្គីភាព និងថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិផងដែរ។
អ្នកគ្រូ ក្វាង ធីស៊ន់ (ជនជាតិ ថៃ) សាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សា មឿងឡាន ចំណុះឃុំព្រំដែន សូបកូប (ខេត្ត សឺនឡា) ណែនាំសិស្សសាលាបង្រៀននិងរៀនពេញមួយថ្ងៃចូលរួមសកម្មភាពក្រៅកម្មវិធីសិក្សា៕
ប្រាសាទ បាញ់អ៊ិច (ឃុំ ទុយផឿក ខេត្ត យ៉ាឡាយ) គឺជាក្រុមប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទ ចាម បុរាណនិងមានទ្រង់ទ្រាយធំជាងគេបំផុតដែលនៅសេសសល់នៅភូមិភាគកណ្តាល មានស្ថាបត្យកម្មប្រកបដោយលក្ខណៈពិសេសដាច់ដោយឡែកនៃសិល្បៈ ចម្ប៉ា ជាមួយនឹងក្បូរក្បាច់រចនាដ៏ប៉ុនប្រសប់។
ឆ្លងតាមរយៈគំរូ "ភូមិគំរូភ្លឺថ្លាតំបន់ជាយដែន" ប៉ុស្តិ៍ការពារព្រំដែនទាំងឡាយបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននៅភូមិសាស្រ្តព្រំដែនខេត្ត ថាញ់ហ្វា កសាងហេដ្ឋារចនាសម្ព័ន្ធជនបទភ្ជាប់ជាមួយនឹងអភិវឌ្ឍផលិតកម្ម។
ភ្លៀងធ្លាក់ខ្លាំងនិងបាតុភូតភ្លៀងមួយទំហឹងៗ ធំក្រោយព្យុះលេខ ៣ (ព្យុះ វីពផា) ជាបន្តបន្ទាប់ក្នុងអំឡុងថ្ងៃចុងខែ កក្កដា ដើមខែ សីហា កន្លងទៅថ្មីៗ បានបង្កអន្តរាយធ្ងន់ធ្ងរដល់ខេត្តមួយចំនួន៖ ហាទិញ ងេអាន ដៀនបៀន សឺនឡា ។ល។