



សំណង់នេះត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី ១១ និងដើមសតវត្សទី ១២ រួមមានប្រាង្គចំនួន ៤ ប្រាង្គនីមួយៗ មានរចនាប័ទ្មស្ថាបត្យកម្មនិងមុខងារពិសេសដាច់ដោយឡែក។
ឆ្លងកាត់រាប់រយឆ្នាំ ប្រាសាទ បាញ់អ៊ីត (ប្រាសាទនំគម) មិនត្រឹមតែជាសំណង់ស្ថាបត្យកម្មបង្ហាញពីបច្ចេកទេសសាងសង់និងសិល្បៈចម្លាក់របស់ជនជាតិ ចាម បុរាណតែមួយមុខប៉ុននោះទេ ថែមទាំងជាកន្លែងរក្សាទុកនូវតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏មានតម្លៃជាច្រើន ឆ្លុះបញ្ចាំងពីជីវភាពវប្បធម៌ជំនឿ ជាកន្លែងមកជួបប្រសព្វគ្នានៃប្រវត្តិសាស្ត្រ - សាសនា - សិល្បៈ រួមចំណែកកកើតជាអត្តសញ្ញាណវប្បធម៌ភូមិភាគកណ្តាល។




ឆ្នាំ ១៩៨២ ក្រុមប្រាសាទត្រូវបានទទួលស្គាល់ជាកេរដំណែលស្ថាបត្យកម្មសិល្បៈជាតិ។





ឆ្នាំ ២០១៤ កន្លែងនេះជាប់ក្នុងថ្នាក់កំពូលប្រាសាទបុរាណទាំង ១០ ទាក់ទាញភ្ញៀវទេសចរច្រើនជាងគេបំផុតប្រកាសដោយអង្គការឯតទគ្គកម្ម វៀតណាម៕
អត្ថបទនិងរូបថត៖ ខាញ់ហ្វាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ