ទីក្រុង ហូ ជីមិញ ពង្រីកទូលាយគំរូចងសម្ព័ន្ធកសិករ - សហករណ៍ -​ សហគ្រាស

នៅទីក្រុង ហូ ជីមិញ សហករណ៍ជាច្រើនកំពុងជំរុញយ៉ាងខ្លាំងក្លាគំរូចងសម្ព័ន្ធកសិករនិងសហគ្រាស បង្កើតខ្សែចង្វាក់តម្លៃ​កសិផលបិទជិត លើកកម្ពស់គុណភាព ការនាំចេញស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សហករណ៍មួយចំនួននៅភូមិសាស្រ្តទីក្រុង ហូ ជីមិញ បាននិងកំពុងជំរុញរាល់គំរូចងសម្ព័ន្ធរវាងកសិករ សហករណ៍ និងសហគ្រាស ដើម្បីកសាងខ្សែចង្វាក់តម្លៃកសិផលបិទជិត ស្ថិរភាពចាប់ពីផលិតកម្មរហូតដល់ការលក់និងទិញ​ផលិតផល។

រាល់គំរូចងសម្ព័ន្ធទាំងនេះមិនត្រឹមតែជួយកសិករស្ងប់ចិត្តធ្វើកសិកម្មប៉ុននោះទេ ថែមទាំងរួមចំណែកលើកកម្ពស់​គុណភាពផលិតផល បង្កើតពាណិជ្ជសញ្ញាកសិផលមូលដ្ឋានទៀតផង។ ក៏ប៉ុន្តែ ដើម្បីពង្រីកឲ្យទូលាយគំរូនេះ​ចាំបាច់មានការឧបត្ថម្ភពីរដ្ឋ ដំណោះស្រាយជម្នះរាល់កំហិតទាំងឡាយក្នុងគំនិតរបស់អ្នកផលិតតាំងពីមុនមក ដោយ​មើល​ឃើញផលប្រយោជន៍ចំពោះមុខ ភ្លេចគុណតម្លៃយូរអង្វែងនៃកេរ្តិ៍ឈ្មោះ គុណភាពផលិតផលឲ្យ​ស្ថិរភាព។

tp-hcm.jpg
សមាជិកនៃសហករណ៍កសិកម្ម និងសេវាកម្ម ចូវផា បានទទួលការឧបត្ថម្ភពី​ការលក់និង ទិញផលិតផលជាមួយនឹងសហគ្រាសក្នុងនិងក្រៅក្រុង ដោយមានតម្លៃប្រមូលទិញស្ថិរភាព ៦.០០០ ដុងមួយគីឡូក្រាម

* ចងសម្ព័ន្ធដើម្បីឲ្យកសិករស្ងប់ចិត្តក្នុងផលិតកម្ម

ដើម្បីការអភិវឌ្ឍប្រកបដោយស្ថិរភាព សហករណ៍កសិកម្មជាច្រើននៅភូមិសាស្រ្តទីក្រុង ហូ ជីមិញ បានសកម្មបង្កើត​គំរូចងសម្ព័ន្ធផលិតកម្មនិងការលក់និងទិញកសិផលតាមទិសដៅជំនាញ។ តួយ៉ាងគឺសហករណ៍កសិកម្ម និង​សេវាកម្ម ចូវផា (ឃុំ ចូវផា) ត្រូវបានបង្កើតឡើងតាំងពីខែ មិថុនា ឆ្នាំ ២០២២ ដោយមានសមាជិកចំនួន ៤០ នាក់ ជំនាញដាំបន្លែហូបស្លឹកនៅលើផ្ទៃដី ២០ ហិកតា បរិមាណផលជាមធ្យមពី ៤ ទៅ ៥ តោនក្នុងមួយថ្ងៃ ក្នុង​នោះ សម្រេចតាមស្តង់ដារ VietGAP ចំនួន ១៥ ហិកតា។

សហករណ៍ចាប់ផ្តើមធ្វើការចងសម្ព័ន្ធផលិតកម្ម និងការលក់និងទិញបន្លែហូបស្លឹកជាមួយនឹងមាមីងកសិករចាប់ពីខែ មិថុនា ឆ្នាំ ២០២៣ សមាជិកទាំងឡាយនៃសហករណ៍បានទទួលការបណ្តុះបណ្តាលអំពីបច្ចេកទេស ឧបត្ថម្ភ​ថវិកាទិញគ្រាប់ពូជ សម្ភារកសិកម្មគ្រឿងបរិក្ខារ គ្រឿងយន្តជាដើម។ សមាជិកទាំងឡាយនៃសហករណ៍ បានឧបត្ថម្ភការលក់និងទិញផលិតផលជាមួយនឹងសហគ្រាសទាំងឡាយនៅក្នុងនិងក្រៅក្រុង ក្នុងតម្លៃប្រមូល​ទិញស្ថិរភាពចំនួន ៦.០០០ ដុងក្នុងមួយគីឡូក្រាម។

យោងតាមលោក លេ ក្វាងណាម សមាជិកនៃសហករណ៍កសិកម្ម និងសេវាកម្ម ចូវផា គ្រួសាររបស់លោកកំពុង​ដាំដុះលើផ្ទៃដីជិត ២.០០០ ម៉ែត្រការ៉េបង្កើតថ្នាលបណ្តុះបន្លែពូជផង និងដាំបន្លែបង្ការហូបស្លឹកគ្រប់ប្រភេទក្នុងផ្ទះ​សំណាញ់ផង មានដូចជា ស្ពៃជើងទា ត្រកួន ស្ពៃចង្កឹះ។ល។ មួយលើកៗ គ្រួសាររបស់លោកប្រមូលផល​បន្លែបាន​ប្រហែលជាង ៤ តោន ដោយទទួលបានប្រាក់ចំណេញប្រហែលជាង ១៥ លានដុងក្នុងមួយលើកៗ។ លោក ណាម មានប្រសាសន៍ថា៖ "ចូលរួមសហករណ៍ គ្រួសាររបស់ខ្ញុំត្រូវបានអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក៏ដូចជាស្ថាប័នជំនាញឲ្យចូលរួមក្នុងថ្នាក់រៀនហ្វឹកហ្វឺនអំពីបច្ចេកទេសដាំបន្លែ បន្ទាប់ពីប្រមូលផលរួចត្រូវបានសហករណ៍ចុះមកដល់ចម្ការផ្ទាល់ដើម្បីប្រមូលទិញ ធានាការលក់និងទិញផលិតផល ការនាំចេញ តម្លៃមានស្ថិរភាពជួយឲ្យមាមីងកសិករយើងស្ងប់ចិត្តក្នុងផលិតកម្ម"។

លោក ង្វៀន វៀតទឺ នាយកសហករណ៍ផលិតកម្មកសិកម្ម - សេវាកម្ម ចូវផា ឱ្យដឹងថា កាលពីមុនកសិករ​ក្នុងភូមិសាស្រ្តឃុំដាំបន្លែត្រូវគិតគូរការលក់ដោយខ្លួនឯង ប៉ុន្តែឥឡូវនេះបានស្ងប់ចិត្តក្នុងផលិតកម្មហើយ។ ផលិតផលត្រូវបានសហករណ៍ធានាម៉ៅទិញទាំងអស់ ដូច្នេះមាមីងបងប្អូនគ្រាន់តែដាំ និងថែទាំចម្ការបន្លែតាម​ស្តង់ដារដែលសហករណ៍បានស្នើ ខាងប្រមូលផល និងការលក់និងទិញផលិតផលមានសហករណ៍ធានាហើយ។

ចំណែកគំរូចងសម្ព័ន្ធរៀបចំផលិតកម្ម ការកែច្នៃបឋម និងកែច្នៃជលផលផ្សារភ្ជាប់ជាមួយនឹងការលក់និងទិញ​ផលិតផលរបស់សហករណ៍ជលផល ង្វៀនផាត សង្កាត់ ភឿកថាំង ត្រូវបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០២៣។ សហករណ៍បានដំណើរការចងសម្ព័ន្ធជាមួយនឹងការប្រមូលទិញជលផលដោយមាននាវាចំនួន ៤ ចេញ​ទៅ​នេសាទក្នុងសង្កាត់។ លើសពីនេះ សហករណ៍ក៏បានប្រមូលទិញវត្ថុធាតុដើមពីនាវានេសាទត្រីមួយចំនួនទៀត ហើយអនុវត្តការកែច្នៃបឋម ការលក់និងទិញនៅក្នុងនិងក្រៅភូមិសាស្រ្តទីក្រុង។

ផលិតផលរបស់សហករណ៍ត្រូវបានជូនវិញ្ញាបនបត្រផលិតផល OCOP ផ្កាយ ៣ ថ្នាក់ខេត្តក្នុងឆ្នាំ ២០២៤។ បច្ចុប្បន្ននេះ សហករណ៍បានពង្រីកទូលាយការលក់និងទិញផលិតផល ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការជាមួយក្រុមហ៊ុនភាគហ៊ុន សាយហ្គន តឹមតឹម ដែលជាអង្គភាពធំមួយជំនាញផ្នែកនាំចេញ​ជលផលក៏ដូចជាកសិផលទៅកាន់ទីផ្សារ រុស្ស៊ី។ ក្រុមហ៊ុនបានវាយតម្លៃខ្ពស់ចំពោះតម្លៃនៃគំរូចងសម្ព័ន្ធដែល​សហករណ៍ធ្វើឡើង។

យោងតាមលោកស្រី កាវ ធីយៀវធុយ នាយិកាសហករណ៍ជលផល ង្វៀនផាត បានឲ្យដឹងថា តម្លៃដែល​សហករណ៍ប្រមូលទិញជលផលពីនាវានេសាទត្រីមានស្ថិរភាព តភ្ជាប់យ៉ាងខ្ជាប់ ខ្ជួន ដូចជាលើកហើយ​ទើបតែ​នេសាទរួចហើយខណៈពេលត្រីកាម៉ុងទទួលបានផលតែតម្លៃត្រីធ្លាក់ចុះមកត្រឹម ១៨.០០០ ទៅ ១៩.០០០ ដុងមួយគីឡូក្រាម ប៉ុន្តែសហករណ៍នៅតែប្រមូលទិញឱ្យមាមីងបងប្អូនក្នុងតម្លៃចាប់ពី ២០.០០០ ទៅ ២១.០០០ ដុងក្នុងមួយគីឡូក្រាម។ នៅពេលវត្ថុធាតុដើមមិនគ្រប់គ្រាន់ តម្លៃទីផ្សារឡើងដល់ ២៥.០០០ ទៅ ២៦.០០០ ដុងក្នុងមួយគីឡូក្រាម មាមីងបងប្អូននៅតែលក់ឱ្យសហករណ៍ក្នុងតម្លៃដែលបាន​ព្រមព្រៀងពីដំបូងគឺ ២១.០០០ ទៅ ២២.០០០ ដុងក្នុងមួយគីឡូក្រាម។

ប្រជានេសាទនៅសង្កាត់ ភឿកថាំង មាននាវានេសាទត្រីកំពុងចងសម្ព័ន្ធក្នុងដំណាក់កាលលក់និងទិញ​ជាមួយសហករណ៍ជលផល ង្វៀនផាត បានឱ្យដឹងថាការចូលរួមក្នុងខ្សែចង្វាក់នេះបានបង្កើតឱ្យស្ថិរភាពសម្រាប់​យើងខ្ញុំ ក្នុងដំណើរការនេសាទ និងផលិតកម្មទាំងមូល។ អាស្រ័យហេតុនោះ យើងខ្ញុំមិនបារម្ភអំពីតម្លៃ និងការ​នាំចេញ​ផលិតផលទៀតឡើយ។

*ធ្វើឱ្យរីកសាយភាយគំរូអភិវឌ្ឍន៍កសិកម្មប្រកបដោយស្ថិរភាព

យោងតាមស្ថិតិរបស់សាខានាយកដ្ឋានអភិវឌ្ឍន៍ជនបទទីក្រុង ហូ ជីមិញ បច្ចុប្បន្នទីក្រុងទាំងមូលមាន​សហករណ៍ចំនួន ៤១៩ ក្នុងនោះមានសហករណ៍ជាច្រើនបាននិងកំពុងដំណើរការគំរូចងសម្ព័ន្ធពីដំណាក់កាល​ផលិតកម្មដល់​ការលក់និងទិញផលិតផល។ គំរូទាំងនេះរួមចំណែកដល់ការបង្កើតខ្សែចង្វាក់តម្លៃកសិផល ជួយ​កសិករខិតចូល​ជិតវិទ្យាសាស្ត្របច្ចេកទេស លើកកម្ពស់ទិន្នផល និងគុណភាព ព្រមទាំងកាត់បន្ថយហានិភ័យនៅលើ​ទីផ្សារ។

con-dao-71025-10.jpg
ទិដ្ឋភាពរួមនៃមជ្ឈមណ្ឌលតំបន់ពិសេស កូនដាវ ទីក្រុង ហូជីមិញ។ រូបភាព៖ ទីភ្នាក់ងារពត៌មានវៀតណាម

ទោះជាយ៉ាងណាក៏ដោយ យោងតាមសាខានាយកដ្ឋានអភិវឌ្ឍន៍ជនបទ (មន្ទីរកសិកម្ម និងអភិវឌ្ឍន៍​ជនបទ​ទីក្រុង ហូ ជីមិញ) សកម្មភាពចងសម្ព័ន្ធនៅតែប្រឈមមុខនឹងកំហិតជាច្រើន ជាពិសេសក្នុងការធានាការ​នាំចេញ​ផលិតផល។ មូលហេតុចម្បងត្រូវបានគេកំណត់ ថាជាទ្រង់ទ្រាយផលិតកម្មតូចតាច កង្វះដើមទុន​វិនិយោគ គុណភាពផលិតផលមិនស៊ី ចង្វាក់គ្នា និងស្តង់ដារមិនទាន់បានផ្សព្វផ្សាយឱ្យទូលំទូលាយ។ លើសពីនេះ ចងសម្ព័ន្ធរវាង សហគ្រាស និងកសិករពិតជាមិនទាន់ស្ថិរភាពនៅឡើយ ការបំពានកិច្ចសន្យានៅតែកើតមានឡើង ធ្វើ​ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងខ្សែចង្វាក់ផ្គត់ផ្គង់។

លោក វូ ង៉ុកដាំង សាខានាយកដ្ឋានអភិវឌ្ឍន៍ជនបទយល់ឃើញថា ការចងសម្ព័ន្ធសហគ្រាសនិង​កសិករនៅមិន​ស្ថិរភាព ហើយការបំពានកិច្ចសន្យាកើតឡើងជាញឹកញាប់។ កសិករ​មិន​បាន​បំពេញ​តាម​កិច្ចសន្យា​លក់​​ផលិតផល​​ឱ្យ​សហគ្រាស​ទេ តែ​រក្សាទុកហើយ​រង់ចាំ​បានតម្លៃ​ខ្ពស់​ទើប​លក់​ ឬ​ក៏លក់​ឱ្យ​សហគ្រាសផ្សេង​ទៀត​ក្នុង​តម្លៃ​ខ្ពស់ជាង។ ប្រការនេះបណ្តាលឱ្យសហគ្រាសអសកម្មក្នុងការប្រមូលទិញ ការលក់​ផលិតផលកសិផល ហើយថែមទាំងបាត់បង់កិត្យានុភាពជាមួយនឹងដៃគូដោយសារពួកគាត់បានចុះកិច្ចសន្យាជាមុន ប៉ុន្តែមិនធានាកិច្ច​សន្យា។ ការអនុវត្តក្នុងការចងសម្ព័ន្ធផលិតកម្ម ការលក់ផលិតផលដោះស្រាយបានចំណោទ​នោះ ដោយធានាផល​ប្រយោជន៍សម្រាប់ភាគីទាំងពីររវាងកសិករ និង សហគ្រាសអំពីតម្លៃ និងការនាំចេញ។

ជាក់ស្តែងបានបង្ហាញឱ្យឃើញថា នៅពេលកសិករចូលរួមក្នុងខ្សែចង្វាក់ចងសម្ព័ន្ធ តម្លៃលក់កសិផលរបស់​កសិករ​តែងតែខ្ពស់ជាង ១០ ដល់ ២០% បើប្រៀបធៀបនឹងរបៀបលក់និង ទិញតាមប្រពៃណី ដោយសារធានា​គុណភាព បញ្ជាក់ប្រភពដើម និងចុះកិច្ចសន្យារយៈពេលវែង។ សហករណ៍មួយចំនួនក៏ពង្រីកកិច្ចសហប្រតិបត្តិ​ការនាំ​ចេញ អះអាងបញ្ជាក់កេរ្តិ៍ឈ្មោះកសិផលរបស់ទីក្រុង ហូ ជីមិញ នៅលើទីផ្សារអន្តរជាតិ។

ក្រៅពីតម្លៃសេដ្ឋកិច្ច សហករណ៍ជាច្រើនបានអនុវត្តស្តង់ដារផលិតកម្ម VietGAP GlobalGAP សរីរាង្គ ជួយកាត់បន្ថយការប្រើសារធាតុគីមីហួសកម្រិត ការពារបរិស្ថានអេកូឡូស៊ី ព្រម​ទាំងបង្កបង្កើតតំបន់ផលិតកម្មប្រមូលផ្តុំ ងាយស្រួលសម្រាប់ការគ្រប់គ្រងគុណភាព និងបញ្ជាក់ប្រភពដើម។ នេះ​ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទីក្រុង ហូ ជីមិញ អភិវឌ្ឍវិស័យកសិកម្មទីក្រុងតាមទិសដៅបៃតង ឆ្លាតវៃ និង​ចីរភាព។

លោក ដាំង មានប្រសាសន៍ថា៖ "ដើម្បីឱ្យគំរូនេះរីកសាយភាយយ៉ាងទូលំទូលាយនោះ ត្រូវមានការរួមដំណើរពីរដ្ឋក្នុងការឧបត្ថម្ភដើមទុន គ្រឿងយន្ត ការជំរុញនិងផ្សព្វផ្សាយពាណិជ្ជកម្ម ការកសាងពាណិជ្ជសញ្ញា និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ សហករណ៍"៕

អត្ថបទ៖ ហ្វាងញី រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រែសម្រួលដោយ៖ អៀងថាន់

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកអត្តចរិតល្អប្រសើររបស់ "កងទ័ពអ៊ំ ហូ" អតីតយុទ្ធជន ហ្វាង យ៉ាញ់ច្វៀន (អាយុ ៧០ ឆ្នាំ) នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា (ខេត្ត ក្វាងង៉ាយ) បានកសាង គំរូសេដ្ឋកិច្ចចម្រុះជោគជ័យ រកបានប្រាក់ចំណូលទាំងពាន់លានដុងក្នុងមួយឆ្នាំៗ។

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ចាកចេញពីស្រុកកំណើត ភូ ថ ចូលមកឃុំ ក្រុងអាណា (ខេត្ត ដាក់ឡាក់) កសាងជីវភាព អតីតយុទ្ធជន ហាន វិញហា (កើតឆ្នាំ ១៩៦៤) មិនត្រឹមតែឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងតែងតែអស់ពីចិត្តពីថ្លើមដើម្បីសហគមន៍ទៀតផង។

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ក្រោយរយៈពេលជាងមួយខែអនុវត្តការស្វែងរកនៅតំបន់ទាំងពីរក្នុងឧទ្យាន លេ ធីរៀង កងកម្លាំងសមត្ថកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីរួមជាមួយនឹងមតកវត្ថុជាច្រើន។ ដោយឡែកថ្ងៃទី ៥ ខែ សីហា នៅមណ្ឌល B កងកម្លាំងបំពេញការងារបានប្រទះឃើញចំនួន ១២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត ក្នុងនោះ មានចំនួន ៧ គ្រោងរួមជាមួយមតកវត្ថុជាប់តាម។

"រក្សាភ្នក់ភ្លើង" វប្បធម៌ ខ្មែរ នៅក្រោមម្លប់វត្តអារាម

"រក្សាភ្នក់ភ្លើង" វប្បធម៌ ខ្មែរ នៅក្រោមម្លប់វត្តអារាម

អស់រយៈពេលជិត ១៥ ឆ្នាំកន្លងទៅ ឱ្យតែដល់ឱកាសវិស្សមកាលមកដល់ ថ្នាក់រៀនភាសា ខ្មែរ ដោយឥតគិតថ្លៃនៅវត្ត ពោធិវង្ស សង្កាត់ បៃហៀន (ទីក្រុង ហូ ជីមិញ) ក៏បន្លឺឡើងនូវសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ជាច្រើនទៀត។