ការសាងសង់សាលារៀនយ៉ាងឆាប់រហ័សតំបន់ព្រំដែន

គោលការណ៍សាងសង់សាលារៀនចំនួន ២៤៨ ខ្នងនៅតាមឃុំតំបន់ព្រំដែនមិនត្រឹមតែជាការជួយឧបត្ថម្ភអំពីមូលដ្ឋានសម្ភារៈប៉ុននោះទេ ថែមទាំងជាពាក្យសន្យាយ៉ាងខ្លាំងក្លារបស់បក្សនិងរដ្ឋចំពោះបុព្វហេតុអប់រំតំបន់ភ្នំទៀតផង។

ជំនួយបន្ថែមកម្លាំងជំរុញឆ្លងកាត់លំបាកវេទនា
ស្ថិតនៅតែលតោលលើកំពូលកូនភ្នំខ្ពស់ កណ្តាលឃុំព្រំដែន ឡាវចាយ (ខេត្ត ត្វៀនក្វាង) សាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សានិងអនុវិទ្យាល័យ ស៊ីនចាយ គឺជាចំណុចសាលាមួយក្នុងចំណោមចំណុចសាលាចំនួន ២៤៨ ត្រូវបានមជ្ឈិមផ្តល់អាទិភាពវិនិយោគតាម គោលការណ៍ធំអំពីអភិវឌ្ឍអប់រំតំបន់លំបាក។ នៅលើភូមិសាស្ត្រភ្នំក្រមថ្ម ឧបសគ្គគ្រោះថ្នាក់ ជីវភាពខ្វះខាតគ្រប់បែបសព្វយ៉ាង គោលការណ៍នេះ ប្រៀបដូចជាចរន្ត កម្លាំងរស់ថ្មីមួយ ជំនួយបន្ថែមកម្លាំងជំរុញដើម្បីគ្រូនិងសិស្សឆ្លងកាត់ការលំបាក ច្បាមសាលារៀន រក្សាថ្នាក់រៀន។

2.jpg
លោកអគ្គលេខាបក្ស តូឡឹម និងគណៈប្រតិភូប្រារព្ធពិធីបើកការដ្ឋានសាងសង់សាលាបឋមសិក្សា អនុវិទ្យាល័យអន្តរកម្រិតឃុំ ស៊ីប៉ាភីន (ខេត្ត ដៀនបៀន)

"ក្រសួង ផ្នែកត្រូវតែអនុវត្តជាបន្ទាន់ ក្នុងនោះអនុវត្តឲ្យបានយ៉ាងឆាប់រហ័ស មោះមុតដើម្បីបញ្ចប់ការសាងសង់សាលារៀនចំនួន ១០០ ខ្នងនៅតាមឃុំព្រំដែនមុនថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៦"។ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ។

1.jpg
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការអនុវត្តយុទ្ធនាការសាងសង់សាលារៀនសម្រាប់បណ្តាឃុំព្រំដែន

បច្ចុប្បន្នសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សានិងអនុវិទ្យាល័យ ស៊ីនចាយ មានកម្មាភិបាលគ្រូបង្រៀនបុគ្គលិកចំនួន ២៩ នាក់។ ឆ្នាំសិក្សា ២០២៤ - ២០២៥ សាលាមាន ១០ ថ្នាក់សិក្សាដោយមានសិស្សចំនួន ២៣៦ នាក់ភាគច្រើនជាជនជាតិ យ៉ាវ។ សិស្សសាលាជិត ៥០% ស្ថិតក្នុងក្របខ័ណ្ឌ ក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់នៃភាពក្រីក្រ។ ទោះជាយ៉ាងនេះក៏ដោយ អត្រាឧស្សាហ៍ព្យាយាមនៅតែសម្រេចបានចំនួន ៩៧,៣%។ តួលេខ នេះបង្ហាញឱ្យឃើញស្មារតីឆ្លងកាត់ការលំបាកយ៉ាងខ្លាំងក្លារបស់គ្រូផងក៏ដូចជាសិស្សសាលា នៅតំបន់ព្រំដែនទៀតផង។

43.jpg
មណ្ឌលលេងកម្សាន្តនៃសាលាមត្តេយ្យ MB-716 ឃុំព្រំដែន អៀដាល (ខេត្ត ក្វាងង៉ាយ) ត្រូវបានសាងសង់ធំទូលាយស្អាតបាតគួរសម

លោកគ្រូ លី ង៉ុកហ៊ុង នាយកសាលាបានឱ្យដឹងថា៖ "យើងខ្ញុំកំពុងខ្វះបន្ទប់នៅសម្រាប់សិស្សសាលាបង្រៀន និងរៀនពេញមួយថ្ងៃ មានបន្ទប់ត្រូវនៅចូលគ្នាពី ៣០ ដល់ ៤០ ប្អូន។ អគារបរិភោគអាហារទ្រុឌទ្រោមមិនមានទីធ្លាលេងកំសាន្ត។ ទោះជាដូច្នេះឆ្នាំនេះសាលានៅតែខិតខំប្រឹងប្រែងកែលម្អ សម្អាតបរិវេណសាលា រៀបចំឲ្យបាន ល្អសម្រាប់ឆ្នាំសិក្សាថ្មី"។

53.jpg
ប្អូនៗ សិស្សសាលាមត្តេយ្យ MB-716 ឃុំព្រំដែន អៀដាល (ខេត្ត ក្វាងង៉ាយ) ក្នុងម៉ោងរៀនមួយ

ស្រដៀងគ្នានេះដែរ គឺឃុំព្រំដែន អៀដាល និង អៀទើយ (ខេត្ត ក្វាងង៉ាយ) មានសាលារៀនសរុប ចំនួន ៧ ខ្នងដោយមានសិស្សជាង ៣.៤០០ នាក់ក្នុងនោះចំនួន ៦០% ជាសិស្សជនជាតិភាគតិច។ ដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ សាលារៀនទាំងឡាយនៅទីនេះត្រូវបានសាងសង់ធំទូលាយ ស្អាតបាតគួរសម។ កងជួរគ្រូបង្រៀនត្រូវបានលើកកម្ពស់ទាំងអំពីបរិមាណនិងគុណភាព។

6.jpg
ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ សាលាមត្តេយ្យ MB-716 ឃុំព្រំដែន អៀដាល (ខេត្ត ក្វាងង៉ាយ) បច្ចុប្បន្នមានមូលដ្ឋានសម្ភារៈគ្រប់គ្រាន់ ជួយប្អូនៗ សិស្សសាលាកាន់តែសង្វាតសិក្សារៀនសូត្រថែមទៀត

អាជ្ញាធរមូលដ្ឋានក៏បានជួសជុល សាងសង់បង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត មូលដ្ឋានសម្ភារៈសម្រាប់សិស្សសាលាបង្រៀននិងរៀនពេញមួយថ្ងៃឱ្យ ហើយរួចរាល់។ អាស្រ័យហេតុនេះ អត្រាកុមារជនជាតិភាគតិចអាយុពី ៣ ទៅ ៥ ឆ្នាំទៅសាលារៀនដើម្បីត្រៀមខ្លួនចូលរៀនថ្នាក់ទី ១ សម្រេចបានចំនួន ១០០% សិស្សសាលាជនជាតិភាគតិចកម្រិតបឋមសិក្សា បញ្ចប់កម្មវិធីអប់រំរួចរាល់សម្រេចបានជាង ៩៧% សិស្សសាលា ជនជាតិភាគតិចកម្រិតអនុវិទ្យាល័យ មានលទ្ធផលសិក្សាពីមធ្យមឡើងទៅសម្រេចបានជិត ៩៧%។ល។

គោលការណ៍ត្រឹមត្រូវ លក្ខណៈមនុស្សសាស្រ្ត
ឆ្លងតាមរយៈពិនិត្យពិច័យឡើងវិញ ទូទាំងប្រទេសមាន ២២ ខេត្ត ទីក្រុង ដោយមានឃុំព្រំដែនដីគោកសរុបចំនួន ២៤៨។ នៅតាមឃុំព្រំដែនដីគោក មានសាលាចំណេះទូទៅចំនួន ៩៥៦ ដោយមានទ្រង់ទ្រាយជាង ៦២៥.០០០ សិស្ស ចំនួនសិស្សសរុបមានតម្រូវការអន្តេវាសិករៀននិងបង្រៀនពេញមួយថ្ងៃ គឺជាង ៣៣២.០០០ នាក់។ មូលដ្ឋានសម្ភារៈត្រូវការវិនិយោគបន្ថែមដើម្បី ធានាលក្ខខណ្ឌសិក្សារៀនសូត្រ ប្រជុំជីវភាពជូនសិស្សសាលាគឺជាង ៦.០០០ បន្ទប់រៀនទ្រឹស្តី ជិត ៨.០០០ បន្ទប់អន្តេវាសិកដ្ឋាន ជិត ៤.០០០ ផ្ទះបាយ អគារ បរិភោគអាហារ បន្ទប់គ្រប់គ្រងសិស្ស បន្ទប់ប្រជុំជីវភាពរួម អគារវប្បធម៌ បន្ទប់កិច្ចការសាធារណៈសម្រាប់គ្រូបង្រៀនជាង ៣.៤០០ បន្ទប់។ល។

8.jpg
ម៉ោងរៀនមួយរបស់ប្អូនៗ កូនសិស្សសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សា និងអនុវិទ្យាល័យ ស៊ីនចាយ ឃុំព្រំដែន ឡាវចាយ (ខេត្ត ត្វៀនក្វាង)

ប្រឈមមុខនឹងការពិតនោះ ការិយាល័យនយោបាយ បានមានសេចក្តីប្រកាសលេខ 81-TB/TW ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៥ សេចក្តីសន្និដ្ឋានស្តីពី គោលការណ៍វិនិយោគសាងសង់សាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សានិង អនុវិទ្យាល័យអន្តរកម្រិតនៅឃុំព្រំដែនដីគោកចំនួន ២៤៨ ក្នុងនោះក្នុងឆ្នាំ ២០២៥ សាកល្បងអនុវត្តគំរូវិនិយោគសាងសង់ថ្មីឬ កែលម្អសាលារៀនចំនួន ១០០ ខ្នង តែម្តង នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានបង្គាប់ការបណ្តាក្រសួង៖ អប់រំនិងបណ្តុះបណ្តាល ស្ថាបនកម្ម ហិរញ្ញវត្ថុ ជនជាតិនិងសាសនា កសិកម្មនិងបរិស្ថានសហការជាមួយខេត្ត ទីក្រុងចំណុះមជ្ឈិមអនុវត្តសេចក្តីសន្និដ្ឋាន របស់ការិយាល័យនយោបាយ។

9.jpg
ប្រព័ន្ធទឹកស្អាតនៃសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សានិងអនុវិទ្យាល័យ ស៊ីនចាយ ឃុំព្រំដែន ឡាវចាយ (ខេត្ត ត្វៀនក្វាង) នៅតែសាមញ្ញគួរសម

មូលដ្ឋានទាំងឡាយត្រូវពិនិត្យពិច័យឡើងវិញ រៀបចំគម្រោងការស្វែងរកទីតាំងធានាអំពីផ្ទៃក្រឡា បណ្តាហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ទឹក ទូរគមនាគមន៍ដើម្បី សាងសង់សាលារៀន អំពាវនាវប្រជាជនបរិច្ចាគដីដើម្បីសាងសង់សាលារៀន។ ក្រសួងសំណង់រចនាគំរូសាលារៀនដោយមានមុខងារគ្រប់គ្រាន់សមស្របជាមួយនឹង តម្រូវការរបស់មុខសញ្ញាសិស្សសាលានិងជាមួយវប្បធម៌ សណ្ឋានដី ធាតុអាកាស អាកាសធាតុនៃតំបន់ភូមិភាគនីមួយៗ។

c.jpg
ជញ្ជាំងអគារអន្តេវាសិកដ្ឋានសម្រាប់សិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិអនុវិទ្យាល័យ ភុកហ្វា នៅភូមិ បានមើយ ឃុំ ភុកហ្វា (ខេត្ត កាវបាំង) បច្ចុប្បន្នបានទ្រុឌទ្រោម

នាយករដ្ឋមន្ត្រីស្នើឱ្យកៀរគរប្រភពកម្លាំង សង្គមជាអតិបរមា ក្នុងនោះប្រភពធនធានរដ្ឋជាចម្បង ស្របពេលនោះកៀរគរ កងកម្លាំងកងទ័ពនគរបាល រណសិរ្សមាតុភូមិនិងអង្គការនយោបាយសង្គម សង្គមទាំងមូលរួមដៃគ្នាបង្កើតកម្លាំងចម្រុះ បង្កើតចលនាប្រកួតប្រជែងកសាងសាលារៀននៅតាមឃុំព្រំដែន។

d.jpg
ទោះបីនៅមានការលំបាកលំបិនច្រើនក៏ដោយក៏ប៉ុន្តែសាលាបឋមសិក្សានិងអនុវិទ្យាល័យឃុំព្រំដែន ឡាវចាយ (ខេត្ត ត្វៀនក្វាង) តែងតែយកចិត្តទុកដាក់ដល់ពេលបាយ ពេលគេងម្តងៗ របស់ប្អូនៗ សិស្សសាលា

នាពេលថ្មីៗ នេះ ចូលរួមពិធីបើកការដ្ឋានសាងសង់សាលាបឋមសិក្សានិង អនុវិទ្យាល័យអន្តរកម្រិតឃុំ ស៊ីប៉ាភីន (ខេត្ត ដៀនបៀន) - សំណង់ដំបូងត្រូវបាន អនុវត្តតាមគោលការណ៍របស់ការិយាល័យនយោបាយ លោកអគ្គលេខាបក្ស តូឡឹម បញ្ជាក់ច្បាស់ថា ការវិនិយោគសាងសង់ចំនួន ២៤៨ សាលាអន្តេវាសិកអន្តរ កម្រិតគឺជាគោលការណ៍ដ៏ត្រឹមត្រូវមានអត្ថន័យលក្ខណៈមនុស្សសាស្រ្តដ៏ជ្រាលជ្រៅ បង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស រដ្ឋចំពោះបងប្អូនជនជាតិតំបន់ ព្រំដែន តំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល នៅមានការលំបាកលំបិនច្រើន។

e.jpg
ម៉ោងរៀនមួយរបស់សិស្សសាលាបឋមសិក្សា ក្វាងគីម ឃុំ បាតសាត (ខេត្ត ឡាវកាយ)

កសាងសាលារៀនបន្ទប់រៀនមិនត្រឹមតែដើម្បីក្មួយៗ មានលក្ខខណ្ឌសិក្សា កាន់តែល្អប្រសើរប៉ុននោះទេ ថែមទាំងឆ្ពោះទៅរកគោលដៅលើកកម្ពស់គុណភាពជីវភាព ប្រជាជនតំបន់ព្រំដែន រួមចំណែកថែរក្សាអធិបតេយ្យភាពទឹកដីប្រទេសជាតិ តាំងពីឫសគល់នោះគឺជានរៈជន ជាសហគមន៍អ្នកស្រុក ផ្សារភ្ជាប់នឹងដី នឹងព្រៃឈើនឹងខ្សែបន្ទាត់បង្គោលព្រំដែន៕

អត្ថបទ៖ ឌឹក ថ - ឡេវ៉ឹន
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
បញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តដំណោះស្រាយលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឈានមុខនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ខេត្ត ភូ ​ថ ដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបណ្តើរៗទៅក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងពិធីទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន (ជាលើកទីបី)៕

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

ក្នុងដំណើរអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍ វៀតណាម អ្នកសារព័ត៌មានជាបងប្អូនជនជាតិនៅតាមខេត្ត ក្រុងនៅភាគខាងត្បូង​ប្រទេស វៀតណាម គឺជា “ជំនួយការពីចម្ងាយ” នាំបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនបណ្តា​ជនជាតិភាគតិច។

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាយផុង ពិធីបិទពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ "សារព័ត៌មានវៀតណាម - ស្វាមីភក្ដិ ច្នៃប្រឌិត ទទួលខុសត្រូវក្នុងយុគសម័យថ្មី"។ កាសែតព័ត៌មាន និង ជនជាតិ ទទួលពានរង្វាន់ A សម្រាប់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទី​ចាប់អារម្មណ៍"៕

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៨១ នៃការិយាល័យនយោបាយ សាលារៀនជាច្រើនផ្តើមពីប្លង់គំរូកំពុងអភិវឌ្ឍខ្លួនកកើតជារូបរាងកណ្តាលព្រៃភ្នំ។ នៅពេលកសាងរួច សិស្សសាលាតំបន់ជាយដែននឹងបានទទួលផលបរិយាកាសអប់រំល្អបំផុត ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើប ស្អាតបាត។

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

អំណរអនុស្សាវរីយ៍ខួបលើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) សមាគមសារព័ត៌មានវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាយផុង នឹងរៀបចំការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត - សម្តែងទីក្រុងហាយផុង ចាប់ពីថ្ងៃទី ១៩-២១ ខែមិថុនា ឆ្នាំ ២០២៦។

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ទើបតែសំណូមពរឱ្យមន្ទីរ គណៈកម្មការ ផ្នែកនានាសកម្មអនុវត្តភារកិច្ច គោលនយោបាយទាក់ទងនឹងបងប្អូនបណ្តាជនជាតិដែលនៅប្រឈមនឹងការលំបាកជាច្រើនតាមមុខងារប្រគល់ឱ្យ ពង្រឹងការធ្វើសេនាធិការ ស្នើយន្តការ គោលនយោបាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងរបស់ទីក្រុង។

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ក្នុងការគ្រប់គ្រងរដ្ឋ របបតែងតែត្រូវបានបញ្ជាក់ថាជាមូលដ្ឋានគ្រឹះ ជា "ដំណាក់កាលផ្លោះរំលងនៃការផ្លោះរំលង"។ ដោយក្តាប់ច្បាស់ប្រការនេះ ចាប់តាំងពីដើមឆ្នាំ ២០២៦ ក្រសួងកិច្ចការជនជាតិនិងសាសនាបាន​ផ្តោត​កម្លាំងទាំងស្រុងដើម្បីដោះស្រាយដាច់ស្រឡះរាល់បញ្ហាផ្លូវច្បាប់ដែលនៅសល់។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សាវរីយ៍ខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ ម៉ោងក្នុងស្រុក នៅទីក្រុង Kazan សាធារណរដ្ឋតា Tatarstan (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារពត៌មានវៀតណាមផ្តាល់ពត៌មានពី Kazan ការបន្តសកម្មភាពទ្វេភាគីនៅទីក្រុង Kazan រដ្ឋធានីនៃសាធារណរដ្ឋ Tatarstan ក្នុងសហព័ន្ធរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅថ្ងៃទី ១៨ ខែមិថុនា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង បានជួបជាមួយលោក Kiril Dmitriev អគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី៕

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

សេចក្តីសម្រេចចិត្ត 57-NQ/TW ស្តីពីការទម្លាយភាពជឿនលឿនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ បានកំណត់ទិន្នន័យជាមធ្យោបាយផលិតកម្មថ្មីមួយ។

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

អំឡុងពេលកន្លងទៅ បណ្តាកម្មវិធីគោលដៅជាតិអំពីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពបានបង្កើតប្រភពកម្លាំងដ៏ខ្លាំងក្លាឱ្យមូលដ្ឋាននៅ ខេត្ត ដុងណាយ

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

កាលពីថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងដាណាំង នាយកដ្ឋានបណ្ណសារ និងរក្សាទុកឯកសាររដ្ឋ (ក្រសួងមហាផ្ទៃ) សហការជាមួយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម អគ្គមេបញ្ជាការដ្ឋានតំបន់ ៣ កងទ័ពជើងទឹក ដើម្បីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”៕

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ក្នុងភាពអ៊ូអរនៃចង្វាក់ជីវភាពរស់នៅសម័យទំនើប ពេលតម្លៃប្រពៃណីជាច្រើនប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ សហគមន៍ចាមនៅអានយ៉ាងកំពុងថែរក្សាភាសា អក្សរសរសេរ ជំនឿ និងទំនៀមទម្លាប់ជាប់លាប់។

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

ក្នុងអំឡុងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែ ឧសភា ប៉ុស្តិ៍ការពារព្រំដែន កាសែង ខេត្ត ក្វាងទ្រី ដឹកនាំសហការជាមួយនឹងអាជ្ញាធរឃុំទាំងពីរគឺ គីមភូ និង គីមឌៀន និងកងអនុសេនាធំការពារព្រំដែន ៣១២ (ប្រទេស ឡាវ) រៀបចំការយាមល្បាតទ្វេភាគីការពារព្រំដែន។

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

សេចក្តីសម្រេចចិត្ត 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ត្រូវបានតំបន់ជាច្រើនកំណត់ថាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងសម័យកាលថ្មី។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

បន្ទាប់ពីការរួមបញ្ចូលរវាងខេត្ត ក្វាងណាម ដាណាំង វិស័យទេសចរណ៍របស់ទីក្រុងដាណាំងបានពង្រីកទូលាយ ហើយការតភ្ជាប់ជាមួយភូមិសិប្បកម្មប្រពៃណីត្រូវបានសង្កត់ធ្ងន់ ជួយសម្រួលដល់ការបង្កើតកញ្ចប់ទេសចរណ៍មានលក្ខណៈពិសេស ប្រកួតប្រជែង និងទាក់ទាញ ដែលអាចទាក់ទាញភ្ញៀវទេសចរបាន។

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ កំពុងពន្លឿនការអនុវត្តគោលនយោបាយដើម្បីឧបត្ថម្ភដល់ការច្នៃប្រឌិត លើកកម្ពស់ការតភ្ជាប់វិនិយោគ និងធ្វើការជាមួយសហគមន៍ Startup ដើម្បីបង្កើតសន្ទុះការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាក្នុងដំណាក់កាលថ្មី។

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 1033/QD-TTg អនុម័តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលរយៈពេល ២០២៦-២០៣០ កំណត់គោលដៅកសាងសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI បង្កើតវិធីសាស្រ្តផលិតកម្មថ្មីបន្តិចម្តងៗ លើកកម្ពស់ការច្នៃប្រឌិតក្នុងគំរូកំណើន កែលម្អផលិតភាពការងារ និងផ្តោតលើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

នៅខែ ឧសភា នេះ ប្រជាជាតិ វៀតណាម ទាំងមូលរួមគ្នារំឭកអនុស្សាវរីយ៍ខួបលើកទី ១៣៦ ឆ្នាំនៃថ្ងៃកំណើតលោកប្រធាន ហូ ជីមិញ (ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៦)។ នៅគ្រប់តំបន់ភូមិភាគមាតុភូមិ សកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើនត្រូវបានរៀបចំឡើងក្នុងគោលបំណងសម្ដែងទឹកចិត្តដឹងគុណដ៏អនេកអនន្តចំពោះលោក អ៊ំ។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកកាន់រដ្ឋធានី ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅ វៀតណាម និងចូលរួមវេទិកាអនាគត អាស៊ាន លើកទី៣ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញជួបលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី ២៩ ខែ ឧសភា ក្រុមប្រឹក្សាប្រជាជនខេត្ត យ៉ាឡាយ នីតិកាលទី ១៣ បានអនុមតិ សេចក្តីសម្រេចចិត្តអំពី​គោលនយោបាយដីធ្លីចំពោះបងប្អូនជនជាតិភាគតិចដែលរស់នៅក្នុងខេត្ត ដើម្បីបង្កើតល័ក្ខខ័ណ្ឌសម្រាប់ប្រជាជនក្នុងការលំនឹង​ការរស់នៅ អភិវឌ្ឍផលិតកម្ម លើកកម្ពស់ជីវភាពពីមួយជំហានទៅមួយជំហាន រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយ​ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជ្រៅ តំបន់ដាច់ស្រយាល និងតំបន់បងប្អូនជនជាតិភាគតិច។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹង ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣៕

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការនៅរសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន ហើយអញ្ជើញជាសាក្សីនៃការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

មហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩ អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)៕