ឱកាសជាប្រវត្តិសាស្ត្រដើម្បីទីក្រុង ហូ ជីមិញ ក្លាយជាទីក្រុងមេហ្គាសកល

មហាសន្និបាតតំណាងបក្ខភាគទីក្រុង ហូ ជីមិញ លើកទី ១ អាណត្តិ ២០២៥ - ២០៣០ មានសញ្ញាណពិសេសនៅពេលទីក្រុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីក្រោយពេលរួមបញ្ចូលគ្នាជាមួយ ប៊ិញយឿង និង បារៀ - វុងតាវ។ ដោយមានចក្ខុវិស័យជាយុទ្ធសាស្ត្រ ទីក្រុង ហូ ជីមិញ ដាក់គោលដៅក្លាយជាទីក្រុងមេហ្គាអន្តរជាតិ មជ្ឈមណ្ឌលផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋឈានមុខគេក្នុងតំបន់ សក្តិសមជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ - បច្ចេកវិទ្យារបស់ប្រទេសទាំងមូលនិងឆ្ពោះទៅរកក្រុមទីក្រុងទាំង ១០០ គួរឲ្យចង់រស់នៅបំផុតក្នុងពិភពលោក។

បើកឱកាសប្រវត្តិសាស្ត្រ

ក្រោយពេលរួមបញ្ចូលគ្នា ទីក្រុង ហូ ជីមិញ មានផ្ទៃដ៏ចំនួន ៦.៧៧៣ គីឡូម៉ែត្រការ៉េ ស្មើនឹង ២,០៤% នៃផ្ទៃដីទូទាំងប្រទេស ចំនួនប្រជាជនឈានដល់ជាង ១៣,៦​ លាននាក់ ស្មើនឹង ១៣,៤% នៃចំនួនប្រជាជនទូទាំងប្រទេស។ កម្លាំងពលកម្មឈានដល់ ៧,២៨ លាននាក់ ស្មើនឹង ១៤% ទូទាំងប្រទេស ជាមូលដ្ឋានគ្រឹះធនធានមនុស្សដ៏ធំធេងដើម្បីស្ទុះផ្លោះអភិវឌ្ឍ។ ទន្ទឹមនឹងនោះ សេដ្ឋកិច្ចរបស់ទីក្រុង ហូ ជីមិញ ទើបតែកត់សម្គាល់តួលេខគួរឱ្យចាប់អារម្មណ៍៖ GRDP សម្រេចបានចំនួន ២,៩៧ លានពាន់លានដុង (ប្រហាក់ប្រហែល ១២០,៨ ពាន់លានដុល្លារ) ស្មើនឹង ២៣,៦% GRDP ទូទាំងប្រទេស។ ប្រសិនបើមិនរាប់បញ្ចូលប្រេងឧស្ម័ននៅ បារៀ - វុងតៅ តួលេខនេះនៅតែសម្រេចបានចំនួន ២,៨២ លានពាន់លានដុង ស្មើនឹង ២២,៣%។ GRDP ជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចបានចំនួន ៨.២៤៤ ដុល្លារអាមេរិក ខ្ពស់ជាង ១,៧៤ ដងដែលជាមធ្យមទូទាំងប្រទេស។ ចំណូលថវិការបស់ទីក្រុងឈានដល់ ៦៨១.០០០ ពាន់លានដុង ប្រហាក់ប្រហែល ៣៣,៤% ចំណូលថវិកាជាតិសរុប ខណៈពេលចំណាយថវិកាត្រឹមតែចំនួន ១០,៤% ប៉ុននោះ។

0610dangboh2.jpg
0610danghcmh1.jpg
ទីក្រុង ហូ ជីមិញ ប្រមូលផ្តុំរាល់ប្រភពកម្លាំងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងអាណត្តិថ្មី។ រូបថត៖ ម៉ាញ់លិញ - កាសែតព័ត៌មាននិងជនជាតិ

មិនត្រឹមតែជា “សសរស្តម្ភ” ឆ្នាំសារពើពន្ធរបស់ប្រទេសទាំងមូលប៉ុននោះទេ ទីក្រុងក៏ជាកម្លាំងជំរុញនៃពាណិជ្ជកម្មកិច្ចការបរទេសដោយមានផលចំណូលពីការនាំចេញនាំសម្រេចបានចំនួន ១៧៩,៣ ពាន់លានដុល្លារអាមេរិក ស្មើនឹងជិត ២៣% នៃប្រទេសទាំងមូល ក្នុង​នោះ ការ​នាំ​ចេញ​សម្រេច​បានចំនួន ៨៩,៤​ ពាន់​លាន​ដុល្លារ នាំ​ចូលចំនួន ៨៩,៩​ ពាន់​លាន​ដុល្លារ។ ទុនវិនិយោគសង្គមសរុបសម្រេចបានចំនួន ៦៣១,៨ ពាន់ពាន់លានដុង ស្មើនឹង ១៧% នៃទូទាំងប្រទេស ប្រាក់ចំណូលលក់​រាយ​ទំនិញ​និង​សេវាកម្ម​សម្រេច​បានចំនួន​ ១,៦៨៣​ ពាន់​ពាន់​លាន​ដុង​ ស្មើនឹងជាង ​២៦%។

ក្នុងពង្រាងរបាយការណ៍នយោបាយលើកនេះ ទីក្រុង ហូ ជីមិញ ក៏បានសង្កត់ធ្ងន់ថា ការរួមបញ្ចូលគ្នាជាមួយ ប៊ិញយឿង និង បារៀ - វុងតៅ គឺជាចំណុចរបត់នៃដំណើរវិវឌ្ឍន៍ប្រវត្តិសាស្ត្រ បើកឱកាសរៀបចំរចនាសម្ព័ន្ធបរិយាកាសអភិវឌ្ឍឡើងវិញ បង្កើតបានជារូបធាតុរដ្ឋបាល - សេដ្ឋកិច្ចពិសេសមួយ មកជួបប្រសព្វគ្រប់សព្វឧត្តមភាពអំពីឧស្សាហកម្ម កំពង់ផែសមុទ្រ ភស្តុភារ សេវាកម្ម ហិរញ្ញវត្ថុ ទេសចរណ៍និងវិទ្យាសាស្ត្របច្ចេកវិទ្យា។ នេះជាបុរេលក្ខណៈដើម្បីទីក្រុងបង្កើតជាគំរូ "ទីក្រុងមេហ្គាអន្តរជាតិ" ពហុមជ្ឈមណ្ឌលដោយមានសសរស្តម្ភចំនួនប្រាំ៖ មជ្ឈមណ្ឌលឧស្សាហកម្ម - ភ័ស្តុភារ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ មជ្ឈមណ្ឌលទេសចរណ៍និងឧស្សាហកម្មវប្បធម៌ មជ្ឈមណ្ឌលអប់រំ - សុខាភិបាល - វិទ្យាសាស្ត្របច្ចេកវិទ្យានិងតំបន់ពិសេសអភិវឌ្ឍច្នៃប្រតិដ្ឋ។

ក៏ប៉ុន្តែ បណ្តាបញ្ហាប្រឈមចំពោះទីក្រុង ហូ ជីមិញ ក្នុងអាណត្តិថ្មីក៏ត្រូវបានចង្អុលបង្ហាញច្បាស់ផងដែរ៖ ហេដ្ឋារចនាសម្ព័ន្ធមិនទាន់ស៊ីសង្វាក់គ្នា កង្វះធនធានមនុស្សគុណភាពខ្ពស់ កខ្វក់បរិស្ថាន វិសមភាពអ្នកមានអ្នកក្រ សម្ពាធនគរូបនីយកម្មនិងការប្រែប្រួលអាកាសធាតុ។ ក្រៅពីនេះ ដោយមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាក្នុងការទាក់ទាញការវិនិយោគ តម្រូវការធានាសន្តិសុខថាមពល សន្តិសុខតាមអ៊ីនធឺណិតនិងថែរក្សាអត្តសញ្ញាណវប្បធម៌ទាមទារឱ្យទីក្រុង ហូ ជីមិញ ផ្លាស់ប្តូរគំរូកំណើន លើកកម្ពស់លទ្ធភាពប្រកួតប្រជែងនិងអភិវឌ្ឍតាមទិសដៅប្រកបដោយនិរន្តរភាព បរិយាប័ន្ន។

0610dangtphcmh3.jpg
ទីក្រុង ហូ ជីមិញ ជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈយ៉ាងខ្លាំងក្លាដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរឡើង

ទីក្រុង ហូ ជីមិញ ក៏ដាក់ចំណុចសំខាន់លើអាណត្តិថ្មីគឺអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ការពារបរិស្ថានផ្សារភ្ជាប់ជាមួយនឹងកសាងបក្សស្អាតស្អំ រឹងមាំ។ ជាពិសេស ប្រជាជនក៏ត្រូវបានបញ្ជាក់ជាកត្តាគន្លឹះ ជាមជ្ឈមណ្ឌលនៃរាល់មាគ៌ា គោលនយោបាយថ្មីរបស់បក្ស រដ្ឋនិងរដ្ឋាភិបាល។ សុភមង្គល ការពេញចិត្តរបស់ប្រជាជនគឺជាម៉ែត្រវាស់អភិបាលកិច្ចដ៏ប្រសិទ្ធភាពនៃប្រព័ន្ធនយោបាយ ។ល។

យោងតាមលោក ត្រឹន លឺវក្វាង លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ ក្រោយពេលរួមមូលដ្ឋានទាំង ៣ ចូលគ្នា ក្បាលម៉ាស៊ីនថ្មីរបស់ទីក្រុងបានដំណើរការជាជំហានដំបូងនិងកត់សម្គាល់សញ្ញាវិជ្ជមានជាច្រើន ទោះបីជានៅតែមានការលំបាកលំបិនពេលចំនួនគ្រឹះស្ថានធំ កម្មាភិបាលមួយចំនួនមិនទាន់ធ្លាប់របៀបធ្វើការងារថ្មីហើយបុគ្គលិកភាពគ្រប់លំដាប់ថ្នាក់មានការផ្លាស់ប្ដូរក៏ដោយ។ ចំពោះការងារកម្មាភិបាល ទីក្រុងនឹងអនុវត្តការកែសម្រួលសំខាន់ៗ ដោយផ្អែកលើគោលការណ៍ជ្រើសរើសមនុស្សសម្រាប់ការងារ ពង្រីកលទ្ធិប្រជាធិបតេយ្យ ស្តាប់មតិយោបល់សមូហភាពហើយពិសេសដាច់ខាតជៀសវាងអភិរក្សនិយមក្នុងគំនិតភាពជាអ្នកដឹកនាំ។

“ការច្របាច់បញ្ចូលមូលដ្ឋានទាំងបីមិនត្រឹមតែជាព្រឹត្តិការណ៍រដ្ឋបាលតែមួយមុខប៉ុននោះទេ ថែមទាំងបើកឱកាសជាប្រវត្តិសាស្ត្រដើម្បីបង្កើតកម្លាំងឥទ្ធិពលយ៉ាងខ្លាំងក្លាទៀតផង។ ទីក្រុង ហូ ជីមិញ ប៊ិញយឿង និង បារៀ - វុងតៅ នឹងអភិវឌ្ឍជាមួយគ្នាដោយឈរលើមូលដ្ឋានគ្រឹះចែករំលែកប្រភពធនធាន ផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទីផ្សារនិងពង្រីកឧត្តមភាពប្រៀបធៀប ផ្តើមពីនោះ លើកកម្ពស់លទ្ធភាពប្រកួតប្រជែង បញ្ជាក់ជំហរទីក្រុងមេហ្គាអន្តរជាតិក្នុងតំបន់” លេខាគណៈកម្មាធិការបក្សទីក្រុង លោក ត្រឹន លឺវក្វាង បញ្ជាក់ដូច្នេះ។

ភាពទម្លុះទម្លាយបច្ចេកវិទ្យា យកប្រជាជនធ្វើជាមណ្ឌលកណ្ដាលអភិវឌ្ឍន៍

ចែករំលែកអំពីការតម្រង់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងដំណាក់កាលថ្មី លោក ង្វៀន វ៉ាន់ដឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ គូសបញ្ជាក់ថា ទីក្រុងនឹងផ្តោតទៅលើភារកិច្ចគន្លឹះសំខាន់ៗ ក្នុងនោះវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋ និងធ្វើបរិវត្តកម្មឌីជីថលត្រូវបានចាត់ទុកថាជាកម្លាំងចលករសំខាន់ជំរុញកំណើន។

0610dangtphcmh5.jpg
0610dantphcmh6.jpg
ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យានឹងជួយទីក្រុង ហូ ជីមិញ សម្រេចសន្ទស្សន៍អភិវឌ្ឍសេដ្ឋកិច្ច - សង្គមសព្វគ្រប់

តាមប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ រាល់គោលការណ៍ គោលនយោបាយរបស់ទីក្រុងសុទ្ធតែត្រូវកំណត់ច្បាស់នូវតួនាទីស្នូលរបស់ប្រជាជន យកការពេញចិត្ត និងសុភមង្គលរបស់ប្រជាជនធ្វើជាបន្ទាត់វាស់វែង។ ដូច្នេះហើយ ក្បាលម៉ាស៊ីនរដ្ឋាភិបាលពីរថ្នាក់នឹងបន្តសម្រិតសម្រាំង សកម្មភាពមានប្រសិទ្ធភាពជាង តម្រង់ទិសដៅបម្រើល្អតម្រូវការរបស់ប្រជាជន និងអាជីវកម្ម។

យោងតាមលោក ង្វៀន វ៉ាន់ដឿក ដើម្បីក្លាយជាការពិតជាក់ស្តែងគោលដៅ ទីក្រុងត្រូវកសាងយុទ្ធសាស្ត្រវិទ្យាសាស្ត្រ - បច្ចេកវិទ្យាផ្សារភ្ជាប់នឹងជីវភាពរស់នៅ ក្នុងនោះគម្រោងស្រាវជ្រាវនីមួយៗ កម្មវិធីធ្វើបរិវត្តកម្មឌីជីថលនីមួយៗ សុទ្ធតែត្រូវនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍។

ទីក្រុងនឹងផ្តល់អាទិភាពដំណើរការបណ្តាមជ្ឈមណ្ឌលនវានុវត្តន៍ប្រតិដ្ឋឯកទេស ឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យមឱ្យអនុវត្តបច្ចេកវិទ្យា ស្របពេលបើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីចូលកៀកបណ្តាប្រភពហិរញ្ញវត្ថុ បច្ចេកវិទ្យាជឿនលឿនទំនើប។ ក្នុងនោះ ទីក្រុង ហូជីមិញ នឹងកសាងប្រព័ន្ធអេកូឡូស៊ីប្រកបដោយការច្នៃប្រតិដ្ឋ ក្នុងនោះមនុស្សជាមជ្ឈមណ្ឌល បច្ចេកវិទ្យាជាឧបករណ៍ នវានុវត្តន៍ច្នៃប្រតិដ្ឋជាកម្លាំងចលករដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក ឡឹម ឌិញថាំង នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃទីក្រុង ហូជីមិញ ក៏បានឲ្យដឹងថា ទីក្រុងបានមានសក្តានុពលគួរកត់សម្គាល់នឹងប្រព័ន្ធអេកូឡូស៊ីផ្ដើមអាជីពដ៏រស់រវើក និងកងជួរវិទ្យាសាស្ត្រករជាច្រើនកុះករមកពីសាលារៀន វិទ្យាស្ថាននៅតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង។ ចាប់តាំងពីដើមឆ្នាំ ២០២៥ មក គណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានដាក់ចេញកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ដោយចាត់ទុកវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងធ្វើបរិវត្តកម្មឌីជីថលជាទម្លុះទម្លាយមួយក្នុងចំណោមទម្លុះទម្លាយយុទ្ធសាស្ត្រនាំមុខ។

ទីក្រុងក៏បានសុក្រឹតប្រព័ន្ធគោលនយោបាយអនុគ្រោះស្តីពីពន្ធ ហិរញ្ញវត្ថុ ទាក់ទាញធនធានមនុស្សមានគុណភាពខ្ពស់ ឧបត្ថម្ភចុះបញ្ជីតក្កកម្ម រៀបចំការប្រកួតប្រជែងច្នៃប្រដិត្ឋ។ គោលនយោបាយទាំងនេះឥឡូវនេះត្រូវបានស្នងបន្ត និងពង្រីកទូលាយក្នុងលំហអភិវឌ្ឍន៍ថ្មីបន្ទាប់ពីការច្របាច់បញ្ចូល សន្យាថានឹងបង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់ទីក្រុងក្នុងការផ្លោះទៅមុខក្នុងរយៈកំណាត់ផ្លូវខាងមុខ។

0619dangtphcmh4.jpg
កំណើនសេដ្ឋកិច្ចទីក្រុង ហូ ជីមិញ ល្អក្នុងរយៈពេលជាច្រើនខែកន្លងទៅបង្កើតកម្លាំងជំរុញសម្រាប់មុខរបរជាច្រើនអភិវឌ្ឍ

តាមរយៈនោះ ក្នុងអាណត្តិថ្មី ទីក្រុង ហូជីមិញ នឹងកៀរគរធនធានសង្គមយ៉ាងខ្លាំងក្លា ដើម្បីវិនិយោគលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងធ្វើបរិវត្តកម្មឌីជីថល។ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់គឺការកសាងតំបន់ទីក្រុងប្រកបដោយភាពច្នៃប្រឌិតផ្សារភ្ជាប់នឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាល បង្កើតបរិយាកាសតភ្ជាប់រវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងអាជីវកម្ម ដោយហេតុនេះការពន្លឿនការអនុវត្តលទ្ធផលស្រាវជ្រាវក្នុងផលិតកម្ម និងជីវិត។ ទីក្រុងនេះក៏មានគោលបំណងបង្កើតបណ្តាញមន្ទីរពិសោធន៍សំខាន់ៗ មជ្ឈមណ្ឌលទិន្នន័យ និងបើកវេទិកាបញ្ញាសិប្បនិមិត្ត បម្រើតម្រូវការក្នុងការទាញយកទិន្នន័យធំសម្រាប់ការគ្រប់គ្រងទីក្រុង និងសេដ្ឋកិច្ចឌីជីថល។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលនឹងពង្រឹងទំនាក់ទំនងក្នុងតំបន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ចែករំលែកហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវជាមួយតំបន់ជិតខាង ដើម្បីបង្កើតកន្លែងច្នៃប្រតិដ្ឋ​រួមសម្រាប់តំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងទាំងមូល។ យន្តការសាកល្បងគោលនយោបាយ (sandbox) ក្នុងវិស័យ fintech ការថែទាំសុខភាព និងការអប់រំឆ្លាតវៃក៏នឹងត្រូវបានដាក់ដំណើរការផងដែរ ដើម្បីលើកទឹកចិត្តដល់ការចាប់ផ្តើមបច្ចេកវិទ្យា និងពង្រីកទីផ្សារ។ ជាពិសេស ទីក្រុងផ្តោតលើការលើកកម្ពស់សមត្ថភាពឌីជីថលសម្រាប់សហគមន៍ ការពេញនិយមជំនាញព័ត៌មានវិទ្យា និងការចាប់ផ្តើមច្នៃប្រតិដ្ឋសម្រាប់យុវជន ជួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពិតជាឧបករណ៍បម្រើប្រជាជន សំដៅកសាងទីក្រុង ហូជីមិញប្រកបដោយភាពស៊ីវិល័យ ទំនើប គួរជាទីរស់នៅ៕

មហាសន្និបាតតំណាងនៃបក្ខភាគទីក្រុងលើកទី១ បានប្រព្រឹត្តទៅក្នុងរយៈពេល៣ ថ្ងៃ

មហាសន្និបាតតំណាងនៃបក្ខភាគទីក្រុងលើកទី១ អាណត្តិ ២០២៥ - ២០៣០ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែតុលា ដោយមានសម័យប្រជុំ ត្រៀមបម្រុងនៅថ្ងៃទី ១៣ ខែតុលា សម័យប្រជុំផ្លូវការនៅថ្ងៃទី ១៤ ខែតុលា និងព្រឹកថ្ងៃទី ១៥ ខែតុលា។ មុននោះ ថ្ងៃទី ១១ និង ១២ ខែតុលា ប្រតិភូនឹងចូលរួមក្នុងសកម្មភាពមុនមហាសន្និបាត រួមទាំងការចុះទស្សនាការដ្ឋានសំណង់។

មហាសន្និបាតបានកោះប្រជុំគណៈប្រតិភូចំនួន ៥៥០ នាក់ មកពីបក្ខភាគក្រោមឱវាទចំនួន ១៧៣ ដោយមានទិសស្លោកថា "សាមគ្គីភាព - ប្រជាធិបតេយ្យ - ច្បាប់បញ្ញត្តិ - ទម្លុះទម្លាយ - ការច្នៃប្រតិដ្ឋ" ។ មហាសន្និបាតមានភារកិច្ចពិនិត្យ និងវាយតម្លៃលទ្ធផលអាណត្តិឆ្នាំ ២០២០ - ២០២៥ ហើយទន្ទឹមនឹងនោះ បានដាក់ចេញនូវទិសដៅ គោលដៅ និងដំណោះស្រាយសម្រាប់ដំណាក់កាលឆ្នាំ ២០២៥ - ២០៣០ ដោយសង្កត់ធ្ងន់លើការកសាងទីក្រុង ហូជីមិញ ទៅជាទីក្រុងពហុមជ្ឈិម ទំនើប ឆ្លាតវៃ និងប្រកបដោយចីរភាព។

ដើម្បីធានាសុវត្ថិភាព និងអនុវត្តន៍ជាក់សែ្ដងធ្វើបរិវត្តកម្មឌីជីថលគ្រប់ជ្រុងជ្រោយ មហាសន្និបាតនឹងមិនប្រើប្រាស់ឯកសារក្រដាស (លើកលែងតែឯកសារសម្ងាត់)។ ប្រតិភូនីមួយៗត្រូវបានតម្រូវឱ្យនាំយកឧបករណ៍ Tablet ដើម្បីចូលប្រើព័ត៌មាន និងឯកសារ។ ឯកសារ ឧបករណ៍ និងរបស់របរទាំងអស់ត្រូវបានរក្សាទុកក្នុងកាបូបយួរដៃផ្តល់ដោយគណៈកម្មាធិការរៀបចំ។ គណៈប្រតិភូធ្វើការជាក្រុមជជែកដេញដោលចំនួន ១២ ក្រុម ធ្វើដំណើរតាមរថយន្តក្រុង និងចូលរួមសកម្មភាពនានាដូចជា ការទស្សនាទីបញ្ចុះសពយុទ្ធជនពលី ការថ្វាយបាច់ផ្កានៅវិមានអនុស្សាវរីយ៍ស្តេច ហ៊ុង និងវិមានប្រធានរដ្ឋ ហូជីមិញ ហើយទស្សនាខ្សែរថភ្លើងក្រោមដី metro លេខ ១ ។

អត្ថបទ និងរូបថត៖ ហ្វាងត្វៀត
ប្រែសម្រួលដោយ៖ សឺនហេង - យ័ញលើយ

កាសែត ពត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកអត្តចរិតល្អប្រសើររបស់ "កងទ័ពអ៊ំ ហូ" អតីតយុទ្ធជន ហ្វាង យ៉ាញ់ច្វៀន (អាយុ ៧០ ឆ្នាំ) នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា (ខេត្ត ក្វាងង៉ាយ) បានកសាង គំរូសេដ្ឋកិច្ចចម្រុះជោគជ័យ រកបានប្រាក់ចំណូលទាំងពាន់លានដុងក្នុងមួយឆ្នាំៗ។