ដោយមានផ្ទៃដីសរុបជិត ២៦០.០០០ ម៉ែត្រការ៉េ ការតាំងពិព័រណ៍ "៨០ ឆ្នាំដំណើរការ ឯករាជ្យ - សេរីភាព - សុភមង្គល" ជាការតាំងពិព័រណ៍មានទ្រង់ទ្រាយធំបំផុតតាំងពីមុនមក។
ចំណាប់អារម្មណ៍ការតាំងពិព័រណ៍ "៨០ ឆ្នាំដំណើរការឯករាជ្យ - សេរីភាព - សុភមង្គល"
ការតាំងពិព័រណ៍មានការអញ្ជើញចូលរួមនៃខេត្តក្រុងចំនួន ៣៤ ក្រសួង ផ្នែកចំនួន ២៨ រួមជាមួយនឹងស្តង់ទំនិញជាង ២៣០ របស់សហគ្រាសរដ្ឋ និង ឯកជនចំនួន ១០៦។ ការតាំងពិព័រណ៍ដាក់តាំងបង្ហាញសមិទ្ធផលលេចធ្លោទាំងឡាយរបស់ប្រទេសជាតិក្នុងអំឡុងពេល ៨០ ឆ្នាំកសាង និង អភិវឌ្ឍលើគ្រប់វិស័យ។
ភោគផលមូលដ្ឋានជាច្រើននៅក្នុងស្តង់ដាក់តាំងបង្ហាញរបស់ខេត្ត កាវបាំង ទាក់ទាញអ្នកអញ្ជើញទស្សនាការតាំងពិព័រណ៍
ប្រព្រឹត្តឡើងពីថ្ងៃទី ២៨ ខែ សីហា ដល់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៥ នៅ ហាណូយ ការតាំងពិព័រណ៍ទាក់ទាញភ្ញៀវជាង ១០ លានលើកនាក់ និង បង្កើតឥទ្ធិពលសាយភាយមោទកភាព ទឹកចិត្តស្នេហាប្រទេសជាតិយ៉ាងខ្លាំងក្លាក្នុងប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់៕
ប្រជាជនចូលចិត្តទស្សនា ឆ្លងកាត់ការពិសោធយ៉ាងខ្លាំងនៅបណ្តុំដាក់តាំង បង្ហាញរបស់ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
ភ្ញៀវអញ្ជើញទស្សនា និងរីករាយកម្សាន្តទស្សនីយភាពសិល្បៈដ៏ល្អពិសេសទាំងឡាយក្នុងលម្ហដាក់តាំងបង្ហាញរបស់ខេត្ត ដាក់ឡាក់
បណ្តុំដាក់តាំងបង្ហាញនៅកណ្តាលថ្ងៃដោយមានមីស៊ីល គ្រឿងអាវុធ យុទ្ធោបករណ៍គ្រប់ប្រភេទផលិត និងកែលម្អលើកគុណភាព ១ ដោយ សម្ពន្ធឧស្សាហកម្មការពារជាតិ វៀតណាម
ស្សនីយភាពសិល្បៈប្រជាប្រិយទាំងឡាយដ៏ទាក់ទាញនៅក្នុងលម្ហដាក់តាំងបង្ហាញរបស់ទីក្រុង កឹនធើ
ប្រជាជនយ៉ាងច្រើនកុះករអញ្ជើញទស្សនាលម្ហដាក់តាំងបង្ហាញរបស់ ខេត្ត ឡាងសឺន
អត្ថបទ៖ កាសែតព័ត៌មាន និងជនជាតិ
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រែសម្រួលដោយ៖ ចន្ថា
(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)