
ក្រុមគ្រួសារជាច្រើននៅខេត្ត ក្វាងង៉ាយ បានមោះមុតផ្លាស់ប្តូរដំណាំនៅលើដីកូនភ្នំមានទិន្នផលទាបងាកទៅដាំដំណាំហូបផ្លែវិញ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។


លោក ឌិញ វ៉ាន់ធើ (អាយុ ៤៨ ឆ្នាំ) ជនជាតិ ហ្រេ ភូមិ ឡាងត្រា ឃុំ សឺនលិញ មានដីកូនភ្នំសោះកក្រោះចំនួន ១០ ហិកតា។ ក្រោយរយៈពេលច្រើនឆ្នាំដាំដំឡូងឈើ អាកាស្យាមិនមានប្រសិទ្ធភាព ឆ្នាំ ២០២៣ លោកងាកទៅដាំត្របែក តៃវ៉ាន់ ឆ្លាស់ជាមួយនឹងក្រូចថ្លុងសម្បកខៀវសាច់ក្រហម មានប្រសិទ្ធភាពសេដ្ឋកិច្ចលើស ៣ ទៅ ៤ ដងបើធៀបនឹងដំណាំដទៃទៀត។ លោក ធើ ថែមទាំងជីកស្រះដាក់ត្រីចិញ្ចឹមនិងចិញ្ចឹមជ្រូកព្រៃរាប់សិបក្បាលទៀតផង។ លោកបានវិនិយោគលើប្រព័ន្ធស្រោចស្រពតំណក់ទឹក បច្ចេកវិទ្យាសម័យទំនើបជួយដំណាំស្រូបយកសារធាតុចិញ្ចឹមបានល្អ សន្សំសំចៃទឹកស្រោចស្រព។ ក្រុមគ្រួសារជាច្រើនក្នុងភូមិ ឃុំបានមកជួបគ្រួសារលោក ធើ ទស្សនាសិក្សាបទពិសោធន៍ផលិតកម្ម។ លោក ធើ ផ្តល់ពូជណែនាំបច្ចេកទេស ជួយមាមីងបងប្អូនអភិវឌ្ឍសេដ្ឋកិច្ចជាមួយគ្នា។


ក៏ក្លាយជាអ្នកមាននៅលើដីកូនភ្នំដែរ អតីតយុទ្ធជន ឌិញ វ៉ាន់ទើន (អាយុ ៤៥ ឆ្នាំ) ជនជាតិ កាយ៉ុង ភូមិ ហ្គឡា ឃុំ សឺនតី បានដាំស្លាចំនួន ២.០០០ ដើម ចំបក់បារាំងចំនួន ១៣០ ដើមនិងដំណាំហូបផ្លែជាច្រើនប្រភេទផ្សេងទៀត។ ក្រោយរយៈពេលជាង ៦ ឆ្នាំ ដីហួតហែងរបស់គ្រួសារលោកចំនួន ២ ហិកតាបានក្លាយជាចម្ការដំណាំបៃតងដ៏ល្ហើយត្រជាក់។ មួយឆ្នាំៗ គ្រួសារលោក ទើន រកចំណូលបានប្រហែល ២០០ លានដុងពីគំរូសេដ្ឋកិច្ចចម្រុះ។

លោក ទើន ក៏បានចែករំលែកបទពិសោធន៍ ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹមនិងណែនាំបច្ចេកទេសដើម្បីប្រជាជនជាច្រើនក្រុមគ្រួសារនៅមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព៕
អត្ថបទ៖ ឌិនហឿង
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
បញ្ចូលទិន្នន័យ៖ យ័ញលើយ