ពិធី ពោក តាប៉ាហ៍ ឬបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ (អាចារ្យរង) ជាពិធីកិច្ចដ៏សំខាន់បំផុត សម្តែងឡើងវិញនូវដំណើររឿងក្លាយជាបព្វជិតព្រហ្មញ្ញសាសនាម្នាក់ ទាក់ ទាញសមណស័ក្ដិកាន់ព្រហ្មញ្ញសាសនាក្នុងសហគមន៍ជនជាតិ ចាម ដែលរស់នៅលើភូមិសាស្ត្រខេត្ត និញធន់ អញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ។

តាមលោក អ៊ិនរ៉ាសារ៉ា អ្នកដែលត្រូវបានគេចាត់ទុកថាជា "បណ្ណាល័យរស់" អំពីវប្ប ធម៌ ចាម ជាទូទៅ ពិធី ពោក តាប៉ាហ៍ ត្រូវបានប្រារព្ធក្នុងរយៈពេល ៣ ថ្ងៃ។ ថ្ងៃដំបូងរួមមានកិច្ចការខ្លះៗ សម្រាប់ត្រៀមរៀបចំដូច ជា៖ សង់រោងពិធី វាស់ទំហំរោងនិងសែនរោង (តង្វាយបូជាចម្បងរួមមានជ្រូក ១ ក្បាលនិងពពែ ១ ក្បាល)។

ដល់ថ្ងៃទីពីរ (ថ្ងៃបើកពិធី) អ្នករាល់គ្នានឹងតុបតែងរោងពិធី នាំយកព្រះពស្ត្ររបស់ "អ៊ង់ធន់មោក ធន់" (អ្នកទទួលបន្ទុករៀបចំតង្វាយ) ចូលក្នុង រោងពិធីហើយរៀបចំ ទៀនធំចំនួន ២ ដើម។
ក្រោមការដឹកនាំរបស់ បាឌើម ពិធីកិច្ចបានប្រារព្ធឡើងនាពេលរសៀលដោយ មានពិធីកិច្ចលាងសម្អាតជម្រះមន្ទិលសៅហ្មងនិងទទួលទឹកមន្ត។ ដល់ថ្ងៃទីបី រោងតុបតែង (សាង អឿក) រោងធំ (សាងសាំ) ទើបត្រូវបាន សាងសង់ឡើង។

ក្រោយពេលបញ្ចប់ពិធីសម្ពោធរោងតុបតែង រោងធំ ពិធីលាងសម្អាត ជម្រះមន្ទិលសៅហ្មងត្រូវបានប្រារព្ធជាមួយពិធីកិច្ចដូចថ្ងៃទីពីរដដែល...។
បន្ទាប់ពីនោះ បព្វជិតព្រហ្មញ្ញសាសនាបំពេញសមណស័ក្ដិក្លាយជា តាប៉ាហ៍ ផ្លូវការ ហើយតម្រូវមកផ្ទះ គ្រូ អារៀង ដើម្បីថ្វាយបង្គំថ្លែងអំណរគុណចំពោះគ្រូ។

ឆ្លងកាត់អំឡុងពេលច្រើនឆ្នាំ ច្រើនខែក្នុងបរិបទនៃសមាហរណកម្មវប្បធម៌ ក៏ប៉ុន្តែ មកទល់សព្វថ្ងៃនេះ ពិធីទទួលព្រះទានបំពេញសមណស័ក្ដិ ពោក តា ប៉ាហ៍ នៅតែរក្សានូវលក្ខណៈដ៏ល្អឯកពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនានៅខេត្ត និញធន់៕
អត្ថបទនិងរូបថត៖ ទ្វេទ្រី
បញ្ចូលអត្ថបទដោយ៖ ជ័យពិសិដ្ឋ