ខេត្ត កៀនយ៉ាង មានចំនួនប្រជាជនជាបងប្អូនជនជាតិ ខ្មែរ ជាង ១៣% ដោយមានក្រុមគ្រួសារប្រមាណ ៥៦.៤០០ គ្រួ មនុស្សចំនួន ២៣៨.០០០ នាក់។ អញ្ជើញមកកាន់ភូមិស្រុកទាំងឡាយដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករប្រការងាយសង្កេតឃើញបំផុតគឺក្រុមគ្រួសារជាច្រើនពីមុនធ្លាប់ក្រីក្រលំបាកតោកយ៉ាកពេលនេះបានឈោងឈានឡើងតាំងចិត្តក្នុងការរកស៊ី ក្លៀវក្លាស្វែងរក អភិវឌ្ឍបណ្តាគំរូផលិតកម្មថ្មីៗ…
គឺជាក្រុមគ្រួសារមួយក្នុងចំណោមបណ្តាក្រុមគ្រួសារបានភ្ជាប់ខ្លួនទុនកម្ចីអភិវឌ្ឍផលិតកម្មចំនួន ៣០ លានដុង អ្នកស្រី ធីប៊ិញ នៅភូមិ ឡាងសែន ឃុំ បានថាច់ ស្រុក យ៉ុងរៀង បានក្លៀវក្លាហ៊ានធ្វើបរិវត្តកម្ម ដីផលិតស្រូវមិនសូវមានប្រសិទ្ធភាពចំនួន ៧.០០០ ម៉ែត្រការ៉េងាកមកដាំត្រសក់វិញ។ ជារៀងរាល់ឆ្នាំ អ្នកស្រី ធីប៊ិញ ដាំត្រសក់បាន ៣ រដូវ ទទួលប្រាក់ចំណូលប្រមាណ ៧០ លានដុងក្នុងមួយរដូវ។ មើលឡើងវិញនូវដំណើរផ្លូវបានកន្លងទៅអ្នក ស្រី ធីប៊ិញ បានអោយដឹងថា៖ "បងប្អូនជនជាតិ ខ្មែរ នៅក្នុង ភូមិ ឡាងសែន ឥឡូវនេះមានគំនិតឈោងឈានឡើងរួចផុតពីភាពក្រីក្រ។ សមិទ្ធិផលនេះ មួយផ្នែកគឺដោយសារបណ្តាគោលនយោបាយលើកទឹកចិត្ត បង្កលក្ខខណ្ឌ ងាយស្រួលអោយក្រុមគ្រួសារក្រីក្ររួចផុតពីភាពក្រីក្រ របស់បក្ស រដ្ឋ"។
គ្រួសារលោក យ៉ាញ់ ទៀត ជនជាតិ ខ្មែរ នៅភូមិ ធូដុងឃុំ ធើយក្វាន ស្រុក ហ្កក្វាវ បានកម្ចីទុនអនុគ្រោះពីធនាគារគោលនយោបាយ - សង្គម ទិញត្រីផ្ទក់ពូជព្រលែងចិញ្ចឹម ពាំនាំមកនូវប្រាក់ចំណូលនិងការងារស្ថិរភាពជូនគ្រួសារ
ត្រូវបានកម្មាភិបាលជំរុញកសិកម្មណែនាំបងប្អូនជនជាតិ ខ្មែរ ជាច្រើនក្រុមគ្រួសារនៅស្រុក វិញធន់ បានក្លៀវក្លាអនុវត្តនូវបណ្តាគំរូផលិតកម្មថ្មី ក្នុងនោះមានគំរូបង្កង - ស្រូវជួយជីវភាពកាន់តែធូរធារមានបានពីមួយថ្ងៃទៅមួយថ្ងៃ។ តួយ៉ាងដូចជាក្រុមគ្រួសារលោក យ៉ាញ់ ថាញ់ នៅភូមិ ដុងត្រាញ់ ឃុំ វិញប៊ិញបាក់ លោក យ៉ាញ់ ឡូវ នៅ ភូមិ គិញ ២ ឃុំ តឹនធន់ លោក យ៉ាញ់ សឺនហា នៅភូមិ បើយឡើយបេ ឃុំ ប៊ិញមិញ... ជារៀងរាល់ឆ្នាំទទួលផលចំណេញបានជាង ១០០ លានដុងក្នុងមួយហិកតា។
សាលាចំណេះទូទៅអន្តេវាសិកជនជាតិអនុវិទ្យាល័យស្រុក អានបៀន (ខេត្ត កៀនយ៉ាង) ត្រូវបានវិនិយោគសិក្ខូបករណ៍បម្រើការសិក្សារៀនសូត្ររបស់កូនក្មួយបងប្អូនជនជាតិ ខ្មែរ
កសិករ ខ្មែរ ប្រមូលផលមើមខ្ញីនៅស្រុកអ៊ូ មិញធឿង
នៅស្រុកតំបន់ឆ្ងាយដាច់ស្រយាល ហ្កក្វាវ បន្ទាប់ពីពិនិត្យមើលឡើងវិញនិងសង្កេតឃើញមូលហេតុនៃភាពក្រីក្រគឺដោយសារខ្វះដើមទុន ខ្វះដីផលិត ពលករជាច្រើនមិនមានការងារធ្វើ មិនមានមុខជំនាញ... ស្រុកបានរៀបចំផែនការជាក់ស្តែងដើម្បីរួមដំណើរជាមួយបងប្អូនជនជាតិ ខ្មែរ ក្នុង "ការប្រយុទ្ធ" លុបបំបាត់ភាពក្រីក្រ។ ក្នុងគោលបំណងជួយក្រុម គ្រួសារលោក យ៉ាញ់ បត់ នៅភូមិ ៦ ឃុំ វិញហ្វាហឹងណាម ឈោងឈានឡើងរួចផុតពីភាពក្រីក្រ អាជ្ញាធរបានឧបត្ថម្ភទុន ចលនាដាំបន្លែបង្ការលើដីចម្ការដំណាំមិនផ្ដល់ផល។ រហូតមកទល់ពេលនេះ គ្រួសារលោកដាំបានពូជបន្លែចំនួន ៦៥ គ្រប់ប្រភេទដូចជា៖ សាឡាត់ ស្ពៃខៀវ ស្ពៃឆៃថាវ ស្ពៃចង្កឹះជាដើម ហើយរួចផុតពីភាពក្រីក្រពីឆ្នាំ ២០២១។
មុខរបរត្បាញកន្ត្រកកំប្លោករួមចំណែកដំណោះស្រាយការងារធ្វើ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពជូនស្ត្រីជនជាតិ ខ្មែរ នៅឃុំ ផុងដុង ស្រុក វិញធន់
កសិករ ខ្មែរ នៅឃុំ បានថាច់ ស្រុក យ៉ុងរៀង ថែទាំ ពិនិត្យមើលគុណភាពផ្លែម្រះ
បណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករ ខ្មែរ នៅភូមិ កាយញុម ឃុំ ផុងដុង ស្រុក វិញធន់រួមចំណែកបង្កើនឱកាសការងារធ្វើ លើកកម្ពស់ប្រាក់ចំណូលជូនពលករនៅជនបទពេលទំនេរពីការងារស្រែចម្ការ
យោងតាមលោក យ៉ាញ់ ភុក ប្រធានគណៈកម្មាធិការជនជាតិខេត្ត កៀនយ៉ាង ទន្ទឹមនឹងគោលនយោបាយអាទិភាពវិនិយោគ ឧបត្ថម្ភមូលដ្ឋានលំបាកលំបិនរបស់បក្សនិងរដ្ឋនោះ គឺគំនិតឈោងឈានឡើងរួចផុតពីភាពក្រីក្រដោយខ្លួនឯងគឺជា "កូនសោ" ជួយជីវភាព របស់បងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន អត្រាក្រុម គ្រួសារក្រីក្រនៅតំបន់បងប្អូនជនជាតិតាមស្តង់ដារក្រីក្រភ្ជាប់ខ្លួនតាមបែប ពហុសមាសភាគ នៅលើភូមិសាស្ត្រខេត្តបានថយចុះមកនៅ ៣,៦៨% ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាព ក្រីក្រថយចុះនៅជិត ៦%៕
អត្ថបទ៖ ឡេ សែន រូបថត៖ ឡេ សែន - ឡេ អៀនថាញ់
បញ្ជូលទិន្នន័យដោយ៖ សឺន ហេង