នៅថ្ងៃទី ២២ ខែ មេសា អញ្ជើញធ្វើការជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាស្តីពីការអនុវត្តបណ្តាភារកិច្ចអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បង្គាប់ការ ក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យាត្រូវតែផ្តោតលើការអនុវត្តល្អសេចក្តីសម្រេចលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ សេចក្តីសន្និដ្ឋានលេខ ១៨-KL/TW របស់និងសេចក្តីសន្និដ្ឋានរបស់គណៈបង្គាប់ការមជ្ឈិមស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល (គណៈបង្គាប់ការ) គណៈបង្គាប់ការរបស់រដ្ឋាភិបាល ក្នុងនោះផ្តល់អាទិភាពដល់ប្រភពកម្លាំង ធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាយុទ្ធសាស្ត្រ។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្តីពីការជំរុញអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថល។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្តីពីការជំរុញអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថល។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៦ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសហការជាមួយគណៈកម្មាធិការគោលនយោបាយ យុទ្ធសាស្ត្រមជ្ឈិមនិងស្ថាប័នទាំងឡាយពាក់ព័ន្ធក្នុងការកសាងសេចក្តីសម្រេចស្តីពីគំរូអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មីដោយផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថលដើម្បីសន្និបាតគណៈកម្មាធិការមជ្ឈិមបក្ស ៣ ពិចារណា សម្រេចចិត្ត សុក្រឹតភាពប្រព័ន្ធស្តង់ដារ ធម្មនិយាម បទដ្ឋានសេដ្ឋកិច្ចបច្ចេកទេស។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វូ ហាយគ្វឹន រាយការណ៍ស្ថានភាពអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្តីពីការជំរុញអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថល។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្តីពីការជំរុញអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថល។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
បង្គាប់ការក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកសាង លើកជូនសេចក្តីប្រកាសឲ្យប្រើយុទ្ធសាស្ត្រធ្វើបរិវត្តកម្មបញ្ញាសិប្បនិម្មិតជាតិ កសាងនិងដាក់ដំណើរការវេទិកាបញ្ញាសិប្បនិម្មិតជួយឧបត្ថម្ភការងាររដ្ឋការនៅក្នុងវិសាលភាពជាតិ សម្រេចជាស្ថាពរក្នុងខែ មិថុនា ឆ្នាំ ២០២៦ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្តោតលើការអនុវត្តគម្រោងទាំងឡាយលើកជូនការិយាល័យនយោបាយ គណៈលេខាបក្ស ជាពិសេសក្នុងវិស័យថាមពលបរមាណូ ភារកិច្ចទាំងឡាយក្នុងកម្មវិធីការងារឆ្នាំ ២០២៦ បណ្តាការដឹកនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី៕
អត្ថបទ៖ ផាមតៀប
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ