លោក ង្វៀន ថាញ់ក្វាង នាយកសហករណ៍កសិកម្មចម្រុះ ហ្វាថាញ់ ចែករំលែកថា ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការដាំដុះបន្លែឯកវប្បកម្មប្រកបដោយសុវត្ថិភាពនាំមកនូវប្រសិទ្ធភាពយ៉ាងខ្ពស់ដល់ផលិតករក៏ដូចជាអតិថិជន។ ដោយមានផ្ទៃដីចំនួន ១.០០០ ម៉ែត្រការ៉េ សមាជិកសហករណ៍ផលិតជាមធ្យមប្រហែល ១០ រដូវក្នុងមួយឆ្នាំ ជាជាមធ្យមទាបបំផុតគឺ ២ តោនក្នុងរដូវភ្លៀង រដូវប្រាំងអាចឡើង ៤ តោន។ ក្រោយពេលផាត់ថ្លៃចំណាយ ប្រជាជនចំណេញពី ៥ ដល់ ៨ លានដុងក្នុងមួយរដូវ។
លោក ឡេ មិញខាញ់ អនុប្រធានសម្ព័ន្ធភាពសហករណ៍ខេត្ត ដុងថាប ផ្តល់មតិថា ក្នុងអំឡុងពេលធ្វើបរិវត្តកម្មឌីជីថល បច្ចុប្បន្ននេះភាគច្រើនសហករណ៍ទាំងឡាយរៀបចំផលិតកម្មតាមគំរូសេវាកម្មចម្រុះ ចងសម្ពន្ធគ្នាជាមួយនឹងអាជីវកម្មនិងធ្វើការផលិតតាមខ្សែចង្វាក់តម្លៃ លក់ដូរផលិតផលឱ្យសមាជិក។ សហករណ៍ជាច្រើនអនុវត្តស្តង់ដារ VietGAP GlobalGAP ចូលរួមកម្មវិធី OCOP កសាងលេខកូដតំបន់ដាំដុះបម្រើការនាំចេញ។
នាពេលខាងមុខ សម្ព័ន្ធភាពសហករណ៍ខេត្ត ដុងថាប ប្រមូលផ្តុំដាក់ដំណើរការអនុវត្តគោលនយោបាយស្តីពីការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសនិងបច្ចេកវិទ្យាថ្មី។ ក្នុងនោះ បន្តសហការជាមួយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មន្ទីរកសិកម្មនិងបរិស្ថានណែនាំ ឧទេ្ទសនាមសហករណ៍ចូលរួមកសាងប្រធានបទ គម្រោងផ្ទេរវិទ្យាសាស្ត្របច្ចេកវិទ្យា អនុវត្តបច្ចេកទេសថ្មីចូលក្នុងផលិតកម្មដូចជា ការផលិតតាមស្តង់ដារ VietGAP GlobalGAP ជាពិសេសគឺសហករណ៍ដែលផលិតស្រូវអង្ករ បន្លែបង្ការ ផលិតនិងលក់ដូរផ្លែឈើប្រចាំតំបន់របស់ខេត្ត។ ក្នុងពេលជាមួយគ្នានេះដែរជួយឧបត្ថម្ភសហករណ៍មួយចំនួនក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងសកម្មភាពផលិតកម្មធ្វើអាជីវកម្ម៕
អត្ថបទ៖ ហ៊ឺវជី
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ