នៅក្នុងដំណើរការធ្វើបរិវត្តកម្មរចនាសម្ពន្ធសេដ្ឋកិច្ច ខេត្ត តីនិញ កំពុងកត់សម្គាល់ជំហានផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែតពីគំរូកំណើនផ្អែកលើកសិកម្មទៅយកឧស្សាហកម្ម - សំណង់ធ្វើជាសសរស្តម្ភ។ មិនត្រឹមតែដើរតួនាទី “ក្បាលសណ្តោង” ប៉ុននោះទេ តំបន់នេះក៏បង្កើតជារូបរាងខេត្ត តីនិញ ក្លាយជាប៉ូលកំណើនថ្មីនៃតំបន់សេដ្ឋកិច្ចគោលដៅសំខាន់ភាគខាងត្បូងពីមួយជំហានទៅមួយជំហានទៀតផង ក្នុងបរិបទបណ្តាមជ្ឈមណ្ឌលឧស្សាហកម្មប្រពៃណីឆ្អែតបន្តិចម្តងៗ អំពីមូលនិធិដីធ្លីនិងថ្លៃចំណាយវិនិយោគកើនឡើង។
កំពង់ផែអន្តរជាតិ ឡុងអាន ដើរតួនាទីក្នុងការលើកម្ពស់សមត្ថ logistics រួមចំណែកបង្កើនកម្លាំងទំនាញគម្រោងឧស្សាហកម្មទាំងឡាយនៅខេត្ត តីនិញ។ រូបថត៖ ប៊ូយយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
គម្រោងឧស្សាហកម្មជាហូរហែត្រូវបានដាក់ដំណើរការបង្កើតកម្លាំងជំរុញឱ្យកំណើតរបស់ខេត្ត តីនិញ។ រូបថត៖ ប៊ូយយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
តំបន់ឧស្សាហកម្ម - សំណង់ព្យាករបន្តកំណើនខ្ពស់ (ពី ១៣,៥ - ១៤%) ដើរតួនាទីសសរស្តម្ភរបស់កំណើនសេដ្ឋកិច្ចទាំងមូលរបស់ខេត្ត តីនិញ។ រូបថត៖ ប៊ូយយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
មុំមើលពីអាជីវកម្មឱ្យឃើញច្បាស់និន្នាការបរិវត្តកម្មនេះ។ លោក ត្រឹន ឌិញឡុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្វាផាត ឱ្យដឹងថា រោងចក្របំពង់ដែកថែបនៅ តីនិញ បានវិនិយោគលើខ្សែចង្វាក់ទំនើប សម្រេចស្តង់ដារអន្តរជាតិ ស្របពេលនោះដែររួមបញ្ចូលថាមពលពន្លឺព្រះអាទិត្យដាក់ផ្អិបជាប់នឹងដំបូលផងដែរ ឆ្ពោះទៅរកផលិតកម្មបៃតង។ ប្រការនេះឱ្យឃើញថាឧស្សាហកម្មមូលដ្ឋានកំពុងអភិក្រមបណ្តាបទដ្ឋានសកលពីមួយជំហានទៅមួយជំហាន។
ខេត្ត តីនិញ ផ្តោតលើការអភិវឌ្ឍឧស្សាហកម្មតាមទិសដៅស៊ីជម្រៅ លើកកម្ពស់គុណភាពតាមទិសដៅបច្ចេកវិទ្យាទំនើប ស្និទ្ធស្នាលជាមួយបរិស្ថាន។ រូបថត៖ ប៊ូយយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ក្រៅពីគម្រោងវិនិយោគថ្មីៗ ជាហូរហែអាជីវកម្មដែលមានស្រាប់កំពុងបន្តបើកទូលាយផលិតកម្ម អាជីវកម្មនៅខេត្ត តីនិញ។ រូបថត៖ ប៊ូយយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
តំបន់ឧស្សាហកម្ម - សំណង់ព្យាករថានឹងបន្តកំណើនខ្ពស់ ដើរតួនាទីជាសសរស្តម្ភរបស់កំណើនសេដ្ឋកិច្ចទាំងមូលរបស់ខេត្ត តីនិញ។ រូបថត៖ ប៊ូយយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេ វ៉ាន់ហាន់ សង្កត់ធ្ងន់ថា នាពេលខាងមុខខេត្ត តីនិញ នឹងបន្តកែលម្អបរិយាកាសវិនិយោគយ៉ាងខ្លាំងក្លា បង្ហើយហេដ្ឋារចនាសម្ព័ន្ធនិងរួមដំណើរជាមួយអាជីវកម្ម។ នេះជាកូនសោដើម្បីធ្វើឱ្យក្លាយជាការពិតជាក់ស្ដែងនូវគោលដៅនាំខេត្តក្លាយជាគោលដៅដ៏ទាក់ទាញរបស់វិនិយោគិនក្នុងនិងក្រៅប្រទេស ឆ្លងតាមរយៈនោះបញ្ជាក់ពីតួនាទីកាន់តែសំខាន់នៅលើផែនទីសេដ្ឋកិច្ចតំបន់ពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទ៖ បូយយ៉ាង
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ