ប្អូន តឹន ហ្វៀនត្រាង សិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិខេត្ត ឡាយជៅ និយាយថា៖ “ដឹងព័ត៌មានសេចក្តីសម្រេចចិត្តឧបត្ថម្ភសិស្សសាលាវិទ្យាល័យឆ្នាំចុងក្រោយត្រូវបានអនុម័តពួកប្អូនមានអារម្មណ៍ថាត្រេកអរនិងសោមនស្សរីករាយណាស់។ ការទទួលបានឧបត្ថម្ភប្រាក់បរិភោគអាហារស្នាក់អាស្រ័យជួយកាត់បន្ថយបន្ទុកប្រាក់ចចំណាយរបស់គ្រួសារនិងបន្តសិក្សារៀនសូត្រនៅសាលាដោយស្ងប់ចិត្ត ឪពុកម្តាយក៏មិនត្រូវព្រួយបារម្ភច្រើន ពួកប្អូនអាចផ្តោតលើការរំឭកមេរៀនប្រលងហ្មត់ចត់បំផុត ត្រៀមជាស្រេចសម្រាប់សម័យប្រលងបញ្ចប់ការសិក្សា ដែលជាសម័យប្រលងដ៏សំខាន់បំផុតក្នុងដំណើរផ្លូវ ១២ ឆ្នាំសិក្សារៀនសូត្រ”។
នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ឡាយជៅ ហ្វាង ធូផឿង ឱ្យដឹងថា៖ គោលនយោបាយនឹងដោះស្រាយបណ្តាការលំបាកលំបិនយ៉ាងស៊ីចង្វាក់នឹងគ្នាទាំងស្រុងក្នុងការងាររំឭកមេរៀនប្រលងបញ្ចប់ការសិក្សា។ ចំពោះសិស្សសាលាអន្តេវាសិកជនជាតិ សិស្សសាលានិងសិក្ខាកាមរៀនពេញមួយថ្ងៃឆ្នាំចុងក្រោយ គោលនយោបាយនេះនឹងចូលរួមចំណែកកាត់បន្ថយបន្ទុកខណៈពេលចំណាយក្នុងការប្រជុំជីវភាពរស់នៅ បង្កល័ក្ខខ័ណ្ឌដើម្បីប្អូនៗ មានប្រភពកម្លាំងបន្ថែមដើម្បីស្ងប់ចិត្តសិក្សារៀនសូត្រនិងរំឭកមេរៀនប្រលង។ ប្រការនេះក៏ជួយលើកកម្ពស់គុណភាពឱ្យសម័យប្រលងបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ បង្រួញគម្លាតគុណភាពអប់រំរវាងតំបន់ទាំងឡាយពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការអភិវឌ្ឍប្រភពធនធានមនុស្សនៅផ្ទាល់កន្លែងតែម្តងជូនមូលដ្ឋានទៀតផង។
ជាក់ស្តែងឱ្យឃើញថា ក្រោយពីពេលបញ្ចប់ឆ្នាំសិក្សាជាផ្លូវការ សិស្សសាលាជាច្រើននៅតំបន់ជ្រៅ តំបន់ឆ្ងាយត្រូវត្រឡប់មកផ្ទះវិញពីព្រោះសារគ្រួសារមិនគ្រប់លក្ខខណ្ឌដើម្បីប្អូនៗ រំឭកមេរៀនប្រលងនៅសាលាបន្ត។ មិនមានកន្លែងស្នាក់នៅ ពេលបាយដែលមានការធានា រាស់ការលំបាកលំបិនបានបង្កើតជាគ្រឿងរារាំងដែលមើលមិនឃើញធ្វើឲ្យគុណភាពរំឭកមេរៀនប្រលងរបស់សិស្សសាលាតំបន់ភ្នំទាបជាងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងសិស្សសាលានៅទីក្រុង។ ដោយហេតុដូច្នោះ ខេត្ត ឡាយជៅ បានចេញសេចក្តីសម្រេចពេញដោយឆន្ទៈមោះមុតមួយ ក្នុងគោលបំណងលុបចេញគម្លាតក្នុងការអប់រំ៕
អត្ថបទនិងរូបថត៖ វៀតយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ