អបអរសាទរបុណ្យចូលឆ្នាំថ្មី ២០២៦ គ្រួសារលោក យ័ញមិត្ត ឃុំ ង៉ុកជុក កាន់តែសប្បាយរីករាយ រំភើបចិត្តបន្ថែមទៀតនៅពេលទើបតែសាងសង់បានផ្ទះថ្មធំទូលាយស្អាតបាត កូនស្រីមានការងារធ្វើនឹងនរហើយ។ ដោយមានដីធ្វើស្រែចំនួន ១ ហិកតា ប្រភពចំណូលមិនទាន់បានខ្ពស់ប្តីប្រពន្ធលោកម្ចាស់ការធ្វើជាច្រើនរបរបន្ថែមដូចជា ដាំផ្សិតចំបើង ធ្វើអម្បោស លក់ដូរបន្លែផ្លែមើមនៅផ្សារក្បែរផ្ទះដើម្បីកែលម្អប្រាក់ចំណូល។
ជាពិសេស ខេត្តពង្រីកតួនាទីរបស់ឥស្សរជន បញ្ញវន្ត អ្នកមានប្រជាប្រិយភាព អ្នកមុខអ្នកការក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ ចូលរួមថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្ត្រ ពង្រឹងសាមគ្គីភាពជារឿយៗ រវាងបណ្តាជនជាតិជាបងប្អូន លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ននិងប្រយុទ្ធប្រឆាំងនឹងកលល្បិច កិច្ចកលរបស់កម្លាំងអរិភាពបំផ្លាញធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង គូសបញ្ជាក់ដូច្នេះ៕
អត្ថបទ៖ វ៉ាន់ស៊ី
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ