លោក យឿង ង៉ុកឌឹក លេខាគណៈកម្មាធិការបក្សឃុំ លុងគូ បានឱ្យដឹងថា មូលដ្ឋានឯកភាពទាំងស្រុងចំពោះការកំណត់ទិសដៅទាំងឡាយរបស់មជ្ឈិម ជាពិសេសគឺការបន្តបញ្ជាក់ល័ក្ខការណ៍ស្នូលទាំងឡាយ បង្កើតមូលដ្ឋានថែរក្សារឹងមាំស្ថិរភាពនយោបាយនិងកំណត់ទិសដៅអភិវឌ្ឍយូរអង្វែង។ ផ្អែកលើមូលដ្ឋាននោះ ឃុំផ្តោតលើការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម អភិវឌ្ឍរុក្ខជាតិឱសថ ចិញ្ចឹមសត្វ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងផលិតកម្ម។ ស្របពេលនោះដែរ ទាញយកសក្តានុពលទេសចរណ៍សហគមន៍ពីមួយជំហានទៅមួយជំហាន អភិវឌ្ឍ homestay ផ្សារភ្ជាប់ជាមួយអត្តសញ្ញាណវប្បធម៌ជនជាតិ។
នៅក្នុងឃុំ ថាញ់ធុយ ស្មារតីសន្និបាតគណៈកម្មាធិការមជ្ឈិម ២ ក៏កំពុងសាយភាយយ៉ាងខ្លាំងផងដែរ។ លោក ដាំង វ៉ាន់ហៅ អ្នកមានប្រជាប្រិយភាព កម្មាភិបាល បក្ខជនចាស់ព្រឹទ្ធាចារ្យនៅឃុំ ថាញ់ធុយ បានឱ្យដឹងថា លោកយល់ស្របយ៉ាងខ្លាំងចំពោះគោលការណ៍របស់មជ្ឈិម ជាពិសេសគឺអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ទៅនឹងការលើកកម្ពស់ជីវភាព ប្រជាជននិងបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លក្ខណៈអវិជ្ជមាន។
បច្ចុប្បន្ននេះ គ្រួសារលោករួមជាមួយប្រជាជនជាច្រើនក្រុមគ្រួសារអភិវឌ្ឍគំរូ homestay គួបផ្សំផលិតកម្មកសិកម្ម សេវាកម្មដើម្បីបង្កើនប្រាក់ចំណូល។ យោងតាមលោក ដាំង វ៉ាន់ហៅ ការកំណត់ទិសដៅទាំងឡាយត្រឹមត្រូវបានបង្កើតកម្លាំងជំរុញបន្ថែមដើម្បីប្រជាជនក្លៀវក្លាវិនិយោគ លើកកម្ពស់គុណភាពសេវាកម្ម ស្របពេលនោះដែរចង់បន្តទទួលបានការឧបត្ថម្ភអំពីហេដ្ឋារចនាសម្ព័ន្ធ បំណិននិងផ្សព្វផ្សាយទេសចរណ៍។
ការពាំនាំស្មារតីសន្និបាតគណៈកម្មាធិការមជ្ឈិម ២ ចូលអនុវត្តជាក់ស្តែងបានបង្កើតការស្រុះចិត្តស្រុះគំនិតគ្នានិងប្រែប្រួលច្បាស់ក្រឡែតតាំងពីមូលដ្ឋាន។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីបណ្តាគោលការណ៍របស់បក្សឆាប់ជ្រួតជ្រាបទៅក្នុងជីវភាពរស់នៅ រួមចំណែកដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ខេត្ត ត្វៀនក្វាង ជាពិសេសគឺនៅតាមភូមិសាស្ត្រតំបន់ភ្នំ តំបន់ព្រំដែនជាដើម៕
អត្ថបទ៖ ឌឹក ថ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ