អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា អ៊ី វិញទើរ៍ ឱ្យដឹងថា ការណែនាំអនុវត្តសមាសភាគអភិវឌ្ឍសេដ្ឋកិច្ចសង្គម (ស្ថិតក្នុងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់បងប្អូនជនជាតិភាគតិច) មិនមែនគ្រាន់តែជាភារកិច្ចរដ្ឋបាលប៉ុននោះទេ ថែមទាំងជាតម្រូវការជាបន្ទាន់ដើម្បីធ្វើឲ្យស្រឡះបណ្តាប្រភពកម្លាំងទាំងឡាយទៀតផង។
សារអនុរដ្ឋមន្ត្រី អ៊ី វិញទើរ៍ កំណត់ថា៖ "ច្បាស់ការទទួលខុសត្រូវ ច្បាស់ប្រភពកម្លាំង ងាយអនុវត្ត" ជាត្រីវិស័យសម្រាប់ការបង្ហើយបណ្តាដំណាក់កាលចុងក្រោយបំផុតរបស់ពង្រាងសារាចរ។ នៅពេលដែលការទទួលខុសត្រូវរបស់លំដាប់ថ្នាក់ ផ្នែកនីមួយៗ បានកំណត់ច្បាស់ នៅពេលដែលប្រភពកម្លាំងបានចាត់ចែងស័ក្តិសមហើយគោលការណ៍អនុវត្តមានភាពសាមញ្ញ ងាយយល់នោះគឺគោលនយោបាយទើប "ប៉ះ" ដល់ជីវភាពពិតប្រាកដរបស់ប្រជាជនបាន។
ការអនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល ២០២៦ - ២០៣៥ ដោយជោគជ័យនឹងរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងបង្រួញគម្លាតអភិវឌ្ឍរវាងតំបន់ភូមិភាគបន្តិចម្តងៗ ពាំនាំតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបោះជំហានជាមួយចង្វាក់ដំណើរនឹងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ៕
អត្ថបទនិងរូបថត៖ វៀតតូន - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ