អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ លោក ង្វៀន វ៉ាន់ឃើយ បានបង្គាប់ការកម្មវត្ថុខាងលើនៅក្នុងកិច្ចប្រជុំបូកសរុបការងារជនជាតិនិងសាសនាឆ្នាំ ២០២៥ អនុវត្តភារកិច្ចឆ្នាំ ២០២៦ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ១៥ ខែ មករា។
លោក ង្វៀន វ៉ាន់ឃើយ ស្នើឱ្យមន្ទីរជនជាតិនិងសាសនាបន្តសហការអនុវត្តគោលនយោបាយជនជាតិ សាសនា គួបផ្សំការអនុវត្តបច្ចេកវិទ្យាឌីជីថលជាមួយនឹងការជួបប្រាស្រ័យដោយផ្ទាល់ រក្សាទំនាក់ទំនងជិតស្និទ្ធ ស្វែងយល់ចិត្តគំនិត បំណងប្រាថ្នារបស់បងប្អូនជនជាតិ សាសនា។ អង្គភាពរក្សាទំនាក់ទំនង លើកស្ទួយតួនាទីរបស់សមណស័ក្ដិ អ្នកមុខអ្នកការក្នុងការឃោសនា ចលនាបងប្អូនជនជាតិកាន់សាសនាគាំទ្រគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ ផ្ដល់យោបល់កសាងបក្ស អាជ្ញាធរ មូលដ្ឋាន។
ភាគីពាក់ព័ន្ធទាំងឡាយបន្តពិនិត្យពិច័យឡើងវិញ អនុវត្តគោលនយោបាយជនជាតិ សាសនាឱ្យបានពេញលេញ មានប្រសិទ្ធភាព ធានាថាត្រូវ គ្រប់គ្រាន់ អនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ប្រកបដោយប្រសិទ្ធភាព។ អង្គភាពមានផែនការសហការឧបត្ថម្ភបងប្អូនជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព ឃោសនាប្រជាជនធ្វើសកម្មភាពជំនឿត្រឹមត្រូវតាមច្បាប់ ជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា ឧបត្ថម្ភការបង្ហាត់បង្រៀនចំណេះដឹងអំពីបរិវត្តកម្មឌីជីថល ប្រើប្រាស់បច្ចេកវិទ្យា ឆ្ពោះទៅរកគោលដៅបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរថែមទៀត។ល។
មន្ទីរជនជាតិនិងសាសនា សហការ បង្កលក្ខខណ្ឌងាយស្រួលដល់គ្រឹះស្ថានជំនឿ អង្គការសាសនាស្របច្បាប់ធ្វើសកម្មភាពត្រឹមត្រូវតាមធម្មនុញ្ញ ធម៌អាថ៌ ធម៌វិន័យត្រូវបានរដ្ឋទទួលស្គាល់និងគោរពតាមបទប្បញ្ញត្តិច្បាប់ ធានាសន្តិសុខ សណ្តាប់ធ្នាប់។ មន្ទីរឃោសនា ចលនាសមណស័ក្ដិ អ្នកមុខអ្នកការ បងប្អូនជនរួមជាតិបណ្តាសាសនានិងគ្រឹះស្ថានជំនឿប្រតិបត្តិគោលការណ៍ មាគ៌ា គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋយ៉ាងល្អដែរ រួមចំណែកដល់ការកសាងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល សាសនាប្រកបដោយស្ថិរភាព ឋិតថេរ៕
អត្ថបទ៖ ហុងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញឡើយ