ដោយយល់ស្របស្ទើរតែទាំងស្រុងជាមួយនឹងតម្រូវការធ្វើវិសោធកម្មច្បាប់គ្រប់ជ្រុងជ្រោយ សមាជិករដ្ឋសភា ង្វៀន ធីវៀតង៉ា (ទីក្រុង ហាយផុង) គិតថា ការធ្វើវិសោធកម្មលើកនេះមិនមែនគ្រាន់តែជាការធ្វើវិសោធនកម្មគោលច្បាប់មួយស្តីពីបែបបទផ្តល់ព័ត៌មានប៉ុននោះទេ ប៉ុន្តែគឺធ្វើឱ្យសុក្រឹតមូលដ្ឋានច្បាប់សម្រាប់អភិបាលកិច្ចបើកចំហ មានតម្លាភាពនៅក្នុងយុគសម័យឌីជីថលទៀតផង។
ពីការវិភាគខាងលើ សមាជិករដ្ឋសភាខេត្ត តីនិញ ស្នើឱ្យបង្រួមវិសាលភាពនៃព័ត៌មានសម្ងាត់។ ប្រសិនបើឯកសារស្ថិតក្នុងក្របខ័ណ្ឌកិច្ចការសម្ងាត់រដ្ឋ ជំនួសឱ្យការបដិសេធអភិក្រមឯកសារទាំងអស់នោះគឺពិចារណាបំបែកខ្លឹមសារផ្នែកដែលបានបើកចំហ មិនគ្រោះថ្នាក់អន្តរាយដល់ផលប្រយោជន៍ប្រទេស ជាតិដូចដែលបានចែងក្នុងច្បាប់ការពារកិច្ចការសម្ងាត់រដ្ឋបានកំណាត់អំពីកិច្ចការសម្ងាត់រដ្ឋដើម្បីផ្តល់ជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ ហៀនហាញ់
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ