នៅក្នុងសម័យជួបជុំ សមមិត្ត ឡឹម វ៉ាន់ម៉ឹន សមាជិកមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាបានអញ្ជើញរាយការណ៍លទ្ធផលមួយចំនួនអំពីការងារជនជាតិ គោលនយោបាយជនជាតិ។ សមាជិករដ្ឋសភាមួយចំនួនបានអញ្ជើញថ្លែងសុន្ទរកថាសម្តែងជំនឿទុកចិត្តយ៉ាងជ្រាលជ្រៅចំពោះបក្សកុម្មុយនិស្តដ៏រុងរឿង ជឿទុកចិត្តលើការដឹកនាំដ៏ភ្លឺស្វាង ត្រឹមត្រូវរបស់មជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខា ការដឹកនាំដោយផ្ទាល់របស់សមមិត្តលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម កិច្ចសហការយ៉ាងស្អិតល្មួតរបស់រដ្ឋាភិបាលនិងបណ្តាស្ថាប័ន លើកជាសំណើនិងឆ្លុះបញ្ចាំងការទើសទាក់ទាំងឡាយពីមូលដ្ឋាន។
កំណត់ច្បាស់តួនាទីរបស់កងជួរសមាជិករដ្ឋសភាជាជនជាតិភាគតិច លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម សង្កត់ធ្ងន់ បន្តផ្លាស់ប្តូរថ្មីឫស្សគល់គំនិតអំពីការងារជនជាតិនិងគោលនយោបាយជនជាតិ ម្ចាស់ការឆ្លុះបញ្ចាំងការទើសទាក់ទាំងឡាយពីមូលដ្ឋាន ស្នើបណ្តាគោលនយោបាយសមស្របថែមទៀតចំពោះលក្ខខណ្ឌជាក់ស្តែងនៃភូមិសាស្ត្រនីមួយៗ សហគមន៍ជនជាតិនីមួយៗ។ សំណើនីមួយៗ ត្រូវតែផ្តើមចេញពីភាពជាក់ស្តែង ផ្សារភ្ជាប់ជាមួយនឹងលទ្ធភាពប្រតិបត្តិនិងឆ្ពោះទៅរកប្រសិទ្ធភាពជាក់ស្តែង ត្រូវការដាក់ការងារជនជាតិក្នុងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិទាំងមូល យកចិត្តទុកដាក់កាន់តែច្រើនថែមទៀតក្នុងអំឡុងពេលពិភាក្សា ធ្វើសេចក្តីសម្រេចនិងការត្រួតពិនិត្យគោលនយោបាយ។
ផ្លាស់ប្តូរថ្មីការងារនីតិបញ្ញត្តិយ៉ាងខ្លាំងក្លាតាមទិសដៅធាតុពិត មានមានប្រសិទ្ធភាព តម្រូវការដាក់ចេញគឺគោលនយោបាយត្រូវតែច្បាស់លាស់ ត្រូវតែចំ ត្រូវតែធ្វើទៅបាននិងត្រូវតែរង្វាស់រង្វាល់បានលទ្ធផល។ រឹតបន្តឹងក្រឹត្យកម្រមក្រឹត្យវិន័យ លើកកម្ពស់សុពលភាព ប្រសិទ្ធភាពត្រួតពិនិត្យ ផ្លាស់ប្តូរថ្មីវិធីសាស្រ្តត្រួតពិនិត្យ។ បន្តផ្លាស់ប្តូរថ្មី លើកកម្ពស់សុពលភាព ប្រសិទ្ធភាពប្រតិបត្តិការនៃក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា លើកស្ទួយតួនាទី លើកកម្ពស់ទំនួលខុសត្រូវរបស់សមាជិករដ្ឋសភាជាជនជាតិភាគតិច ច្បាមជាប់ជីវភាពជាក់ស្តែង ឆ្លុះបញ្ចាំងចិត្តគំនិតបំណងប្រាថ្នារបស់ម្ចាស់ឆ្នោតនិងប្រជាជនដោយស្មោះត្រង់ ទាន់ពេលវេលា ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ភូមិសាស្ត្រសេដ្ឋកិច្ច - សង្គមលំបាកលំបិនខ្លាំង៕
អត្ថបទ៖ ង្វៀន ធីហុងដៀប
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ