ធ្វើឱ្យសេចក្តីប្រកាសការសន្និដ្ឋានលេខ 81-TB/TW របស់ការិយាល័យនយោបាយក្លាយជាការពិតជាក់ស្តែងស្តីពីគោលការណ៍វិនិយោគសាងសង់សាលារៀនឱ្យបណ្តាឃុំព្រំដែន រដ្ឋាភិបាលបានអនុម័តសេចក្តីសម្រេចលេខ 298/NQ-CP ស្តីពីផែនការធ្វើសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តសេចក្តីសន្និដ្ឋានលេខ 81-TB/TW។ ឆ្លងតាមរយៈនោះ ទូទាំងប្រទេសនឹងវិនិយោគចំនួន ២៤៨ សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យនៅឃុំព្រំដែនដីគោកចំនួន ២៤៨។
រួមជាមួយនឹងសាលារៀនចំនួន ១០៨ ខ្នងបានបើកការដ្ឋានឆ្នាំ ២០២៥ ព្រឹត្តិការណ៍បើកការដ្ឋានសាងសង់សាលារៀនចំនួន ១២១ ខ្នងបានបង្កើនចំនួនសាលារៀនទាំងអស់ដែលបានបើកការដ្ឋានសាងសង់ឡើង ២២៩ ខ្នង បង្កើតលក្ខខណ្ឌអភិវឌ្ឍវិស័យអប់រំគ្រប់ជ្រុងជ្រោយឱ្យសិស្សសាលានៅ ២២៩ ឃុំព្រំដែនដីគោក។
អញ្ជើញចូលរួមពិធីបើកការដ្ឋាននៅសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិត បឋមសិក្សានិងអនុវិទ្យាល័យ ដុងដាំង ឃុំ ដុងដាំង (ខេត្ត ឡាងស៊ើន) លោកអគ្គលេខាបក្ស តូឡឹម សង្កត់ធ្ងន់ថា៖ "សាលាទាំងឡាយដែលបានបើកការដ្ឋាន បញ្ចុះគ្រឹះថ្ងៃនេះនិងមុននោះពេលដាក់ឲ្យដំណើរការនឹងក្លាយជា "បង្គោលទន់" អំពីអប់រំតំបន់ជាយដែន រួមចំណែកដល់ការបណ្តុះបណ្តាល ប្រភពធនធានមនុស្សជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមប្រកបដោយចីរភាព និងបន្តអុជបំភ្លឺសេចក្តីជឿទុកចិត្តសម្រាប់អនាគតតំបន់ជាយដែនមាតុភូមិ"៕
អត្ថបទ៖ ហុងដៀប
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ